តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ពិតទេ ស្ត្រីពពោះប្រឈមខ្លាំងនឹងការឆ្លង COVID-19?

    ពិតទេ ស្ត្រីពពោះប្រឈមខ្លាំងនឹងការឆ្លង COVID-19?

    អ្នក​ដែល​មាន​សុខភាព​ខ្សោយ មាន​ជំងឺ​ប្រចាំ​កាយ ពិសេស​ចាស់ៗ ងាយ​ប្រឈម​នឹង​ការ​ឆ្លង​ខ្លាំង​នឹង​ការ​ឆ្លង​ជំងឺ COVID-19 ហើយ​ចុះ​ស្រ្តី​មាន​ផ្ទៃពោះ​វិញ អាច​ចាត់​ចូល​ជា​មនុស្ស​ងាយ​ប្រឈម​ខ្លាំង​នឹង​ការ​ឆ្លង​ដែរ​ឬទេ?

    ចំពោះ​បញ្ហា​ខាង​លើ​នេះ អង្គការ​សុខភាព​ពិភព​លោក (WHO) បក​ស្រាយ​ថា បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​ភស្តុតាង​ណា​បញ្ជាក់​ថា ស្ត្រី​មាន​ផ្ទៃពោះ​ប្រឈម​ខ្លាំង​ជាង​មនុស្ស​ធម្មតា​នោះ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ដោយសារ​តែ​ការ​ផ្លាស់ប្តូរ​រាង​កាយ អ័រម៉ូន និង​ប្រព័ន្ធ​ភាពស៊ាំ ស្ត្រី​មាន​ផ្ទៃពោះ​អាច​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដោយ​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​មួយ​ចំនួន ពិសេស​វីរុស COVID-19។

    ពពោះ

    ដោយ​ឡែក​ការ​ស្រាវស្រាវ​អំពី​ផល​ប៉ះពាល់​របស់​វីរុស COVID-19 លើ​ស្ត្រី​មាន​ផ្ទៃពោះ អង្គការ​សុខភាព​ពិភព​លោក​ដដែល​បញ្ជាក់​ថា កំពុង​ដំណើរ​ការ​នៅ​ឡើយ។ ចំពោះ​វិធី​ការពារ​ខ្លួន​ពី COVID-19 មិន​មាន​អ្វី​ប្លែក​ពី​គេ​នោះ​ទេ ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​អនុវត្ត​វិធាន​ការពារ​ខ្លួន​ពី COVID-19 ដូច​មនុស្ស​ធម្មតា​ដែរ។ ទី១ ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹក ជេល ឬ​អាល់កុល​ឲ្យ​បាន​ញឹក​ញាប់ ទី២ រក្សា​ចន្លោះ​រវាង​យើង និង​អ្នក​ដទៃ ហើយ​ចៀសវាង​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន ទី៣ កុំ​យក​ដៃ​ទៅ​ប៉ះ​ភ្នែក ច្រមុះ និង​មាត់ ទី៤ អនុវត្ត​អនាម័យ​ផ្លូវ​ដង្ហើម ដោយ​យក​ក្រដាស ឬ​កែង​ដៃ​គ្របមាត់ ពេល​ក្អក ឬ​កណ្តាស់។ ក្នុង​ករណី​មាន​អការៈក្តៅខ្លួន ក្អក ពិបាក​ដក​ដង្ហើម ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។

    ដោយ​បារម្ភ​ខ្លាច​មាន​ការរើសអើង​ចំពោះ​ស្រ្តី​ពពោះ អង្គការ​សុខភាព​ពិភពលោក​ (WHO) បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា ស្រ្តី​ទាំងអស់​មាន​សិទ្ធិ​ទទួល​បាន​បទ​ពិសោធន៍​សម្រាល​កូន​ប្រកប​ដោយ​សុវត្ថិភាព​ និង​ភាព​វិជ្ជមាន ទោះ​បី​ស្រ្តី​នោះ​មាន​ផ្ទុក ឬ​គ្មាន​ផ្ទុក​វីរុស COVID-19 ក៏​ដោយ ក្នុង​នោះ​​រួម​មាន៖
    – ទទួល​បាន​ការ​ថែទាំ​ដោយ​ការ​គោរព និង​សេចក្តី​ថ្លៃថ្នូរ
    – ការ​ពន្យល់​ច្បាស់​លាស់​ដោយ​បុគ្គលិក​ផ្នែក​សម្ភព
    – វិធី​ជួយ​បំបាត់​ការ​ឈឺចាប់
    – ការ​ធ្វើ​ចលនា និង​ទីតាំង​ជួយ​សម្រួល​ក្នុង​ការ​សម្រាលកូន។

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 03/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: