backup og meta

គន្លឹះទាំង៤ ជួយកម្ចាត់ភាពខ្ជិលច្រអូស និងក្រោកពីគេងដោយភាពស្វាហាប់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 18, 2023

    គន្លឹះទាំង៤ ជួយកម្ចាត់ភាពខ្ជិលច្រអូស និងក្រោកពីគេងដោយភាពស្វាហាប់

    គ្នា​យើង​មួយ​ចំនួន​តែង​មាន​អារម្មណ៍​នឿយ​ហត់​ និង​អស់​កម្លាំង​ក្រោយ​​ភ្ញាក់​ពី​គេង ដែល​កត្តា​នេះ អាច​រំខាន​ដល់​កិច្ចការ​ប្រចាំ​ថ្ងៃ។ ដូច្នេះ​ហើយ​ ដើម្បី​កម្ចាត់​ភាព​ខ្ជិល​ច្រអូស​នេះ​ចេញ ដោយ​បង្កើន​ភាព​ស្វាហាប់​ និង​ការ​គិត​វិជ្ជមាន​ក្រោយ​ភ្ញាក់​ពី​គេង​ យើង​អាច​សាកល្បង​អនុវត្តន៍​តិចនិក​ងាយ​ៗ​ទាំង​ប៉ុន្មាន​នេះ។

    ធ្វើ​ម៉េច​ទើប​អាច​ភ្ញាក់​ពី​គេង​ដោយ​ថាមពល​ និង​ភាព​ស្វាហាប់?

    ១. បង្កើត​កាលវិភាគ​គេង

    ការ​បង្កើត​កាលវិភាគ​គេង​ឲ្យ​​បាន​ត្រឹមត្រូវ ព្រម​ទាំង​ថែទាំ​កន្លែង​គេង​ឲ្យ​មាន​អនាម័យ​ និង​ផាសុកភាព អាច​​ជួយ​ឲ្យ​យើង​គេង​លក់​បាន​ស្កប់ស្កល់​ និង​មាន​សុខភាព​ល្អ។ អ្នក​ជំនាញ​បាន​ណែនាំ​ថា យើង​គួរ​តែ​គេង​ឲ្យ​បាន​ទៀងទាត់​ពេលវេលា​ ទើប​ជា​ការ​ប្រសើរ។

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ២. ជៀសវាង​ប្រើ​ឧបករណ៍​អេឡិចត្រូនិក​នៅ​ម៉ោង​គេង

    មួយ​វិញ​ទៀត យើង​ក៏​មិន​គួរ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​រហូត​ដល់​ពេល​យប់​ជ្រៅ​ពេក​ដែរ ពីព្រោះ​​ពន្លឺ​ពណ៌​ខៀវ​ពី​ឧបករណ៍​ទាំង​នោះ​ អាច​ធ្វើ​ឲ្យ​យើង​គេង​មិន​លក់ និង​កាត់បន្ថយ​ការ​បញ្ចេញ​អ័រម៉ូន​គេង។ ជំនួស​មក​រិញ យើង​គួរ​តែ​ជ្រើស​យក​ការ​ស្តាប់​តន្ត្រី ឬ​អាន​សៀវភៅ ដើម្បី​​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្ងប់​ល្អ និង​គេង​លក់​ស្រួល។

    ៣. កត់ត្រា​កិច្ចការ​​ត្រូវ​ធ្វើ​សម្រាប់​ថ្ងៃ​បន្ទាប់

    ពិត​ណាស់​ ការ​កត់ត្រា​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ប្រចាំ​ថ្ងៃ អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ក្លៀវក្លា និង​ពោរពេញ​ទៅ​ដោយ​ថាមពល​នៅ​ថ្ងៃ​បន្ទាប់​ នេះ​ក៏​ដោយ​សារ​តែ​យើង​បាន​រៀបចំ​កិច្ចការ​តាមលំដាប់លំដោយ​រួចរាល់។

    ៤. បង្កើត​ទម្លាប់​ល្អ​ជា​រៀង​រាល់​ព្រឹក

    ដើម្បី​ទទួល​បាន​អារម្មណ៍​ល្អ និង​ខួរក្បាល​ឈ្លាសវៃ យើង​គួរ​តែ​សាកល្បង​ហាត់​យូហ្គា ឬ​ធ្វើ​សមាធិ​ត្រឹម​តែ​១៥​នាទី​ក្នុង​មួយ​ថ្ងៃ ឬ​អាច​ជ្រើសរើស​លំហាត់​ប្រាណ​​ណាមួយ​ដែល​ស័ក្តិសម។ ធ្វើ​ដូច​នេះ យើង​មិន​ត្រឹម​តែ​មាន​រាងកាយ​មាំមួន​​ប៉ុណ្ណោះទេ​ ថែម​ទាំង​មាន​សុខភាព​ល្អ​ថែម​ទៀត​ផង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 18, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម