៣- ជំងឺបណ្តាលមកពីឆ្មាក្រញៅ (Bartonellosis)
ជំងឺ Bartonellosis ចម្លងក្រោយត្រូវសត្វឆ្មាក្រញៅ (ឆ្មាមានផ្ទុកមេរោគបង្កដោយពពួកចៃឆ្មា)។ គ្នាយើងអាចនឹងរងបង្ករោគគ្រប់ពេល ប្រសិនសត្វឆ្មាមានជំងឺនេះក្រញៅ ឬខាំ។ ករណីស្រាលៗ ជំងឺ Bartonellosis អាចធ្វើឲ្យយើងលេចចេញរោគសញ្ញាដូចគ្រុនផ្តាសាយ តែស្ថានភាពអាចវិវត្តទៅជាជាធ្ងន់ធ្ងរផងដែរ ឈានដល់ខូចប្រឹសបេះដូងតែម្តង។
៤- ព្រូនទំពក់ និងព្រូនមូល
ព្រូនទំពក់ និងព្រូនមូល ត្រូវបានរកឃើញញឹកញាប់នៅក្នុងសត្វឆ្កែ និងឆ្មា។ ពងព្រូននៅក្នុងលាមកសត្វចិញ្ចឹម អាចផ្ទេរទៅកាន់កន្លែងដទៃទៀតបាន អាចធ្វើឲ្យប្រឡាក់ប្រឡូកជាប់ជាមួយអាហារ។ បើយើងញ៉ាំអាហារកខ្វក់ទាំងនោះ ពងព្រូននោះនឹងញាស់នៅក្នុងពោះវៀនតូច បន្ទាប់មកផ្លាស់ទីទៅកាន់សរីរាង្គដទៃផ្សេងទៀត។
ករណីផ្សេងទៀត ពងព្រូនអាចឆ្លងចូលតាមស្បែកមានដាច់រហែក ហើយដោយសារព្រូនអស់ទាំងនេះបានកើត និងរស់នៅក្នុងសត្វឆ្កែ ឆ្មា ពួកវាក៏អាចចូលនៅក្នុងរាងកាយមនុស្សបានដូចគ្នា បង្កឲ្យមានស្ថានភាពជំងឺមួយ គេហៅថាជំងឺកូនព្រូនចូលលុកលុយសរីរាង្គខាងក្នុង។
ព្រូនទាំងនោះ អាចចូលក្នុងភ្នែកបណ្តាលឲ្យមានការរលាក និងខ្វាក់ភ្នែកតែម្តង។ កូនព្រូន អាចចូលក្នុងថ្លើមបណ្តាលឲ្យ គ្រុនរងា គ្រុនក្តៅ អស់កម្លាំង និងកើនចំនួនគ្រាប់ឈាមសផងដែរ។
៥- ជំងឺមិនអាចឆ្លងពីសត្វចិញ្ចឹម
មានជំងឺជាច្រើនដែលសត្វចិញ្ចឹមអាចឆ្លងបាន (ឆ្លងពីសត្វទៅសត្វ) ហើយស្រដៀងទៅនឹងជំងឺរបស់មនុស្ស ជាហេតុធ្វើឲ្យយើងកាន់តែបារម្ភខ្លាំង ដោយជំងឺទាំងនោះមានដូចជា៖
– មហារីកគ្រាប់ឈាមសរបស់ឆ្មា
– ផ្តាសាយធំរបស់ឆ្កែ
– រើមលើឆ្មា។
រើមលើមុខឆ្មារ បើទោះជំងឺខាងលើ អាចស្តាប់ទៅស្រដៀងខ្លាំងទៅនឹងជំងឺមនុស្សក្ដី ប៉ុន្តែកុំបារម្ភអី ព្រោះជំងឺនេះមិនអាចចម្លងពីសត្វចិញ្ចឹម មកលើមនុស្សបានឡើយ។