ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជំងឺប្រឹសបេះដូង សំដៅលើស្ថានភាពបេះដូងមិនដំណើរការទៅតាមតួនាទី។ ជាធម្មតាប្រឹសបេះដូងមានទាំងអស់ ៤ មានតួនាទីដឹកនាំឈាមហូរឲ្យត្រូវទិសដៅ។ អំឡុងពេលបេះដូងលោតម្ដង ប្រឹសបេះដូងក៏បិត និងបើកម្ដងដូចគ្នា ប៉ុន្តែពេលតួនាទីប្រឹសមិនដំណើរការ អាចរំខានដល់លំហូរឈាម បណ្តាលឲ្យទាំងស្ទះសរសៃអាក់ទែការ៉ូទីត និងអាចកើតជំងឺផ្សេងៗទៀត ដូចជា ជំងឺលើសឈាម និងខ្សោយបេះដូងជាដើម។
ក្នុងស្ថានភាពនេះច្រើនកើតមានចំពោះមនុស្សចាស់ តែក៏អាចប៉ះពាល់ចំពោះមនុស្សគ្រប់វ័យ។ មិនអាចព្យាបាលជាសះស្បើយនោះទេ ដោយគ្រាន់តែអាចកាត់បន្ថយករណីប្រឈមប៉ុណ្ណោះ។
អាចមានរោគសញ្ញា អាការៈ ច្រើនយ៉ាងខុសៗគ្នាដូចជា៖
– ហត់
– ញ័រទ្រូង
– អស់កម្លាំង
– មិនស្រួលខ្លួន ឬឈឺទ្រូង
– សន្លប់
– ឈឺក្បាល
– ក្អក
– ហើមសួត ជង្គង់ ជើង ឬពោះ
– ឡើងទម្ងន់គ្មានមូលហេតុ
– ចាល់ជាតិទឹក ធ្វើឲ្យហើមនៅផ្នែកចុងនៃអាវយវៈ និងពោះ។
អាចមានរោគសញ្ញាផ្សេងទៀតដែលមិនមាននៅក្នុងបញ្ចីខាងលើ។ បើយើងប្រទះឃើញរោគសញ្ញាទាំងនេះ ឬរោគសញ្ញាគួរឲ្យសង្ស័យ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
កម្មវិធីពិនិត្យជំងឺមហារីកពោះវៀនធំអនឡាញ
កម្មវិធីពិនិត្យជំងឺរលាកពោះវៀនរ៉ាំរ៉ៃអនឡាញ
បើយើងមានរោគសញ្ញារលាកបំពង់ក ឈឺខ្លួន និងក្ដៅខ្លួន សូមទៅជួបជាមួយគ្រូពេទ្យ។ មនុស្សគ្រប់រូបមានលក្ខណៈខុសៗគ្នា ប្រការល្អត្រូវពិភាក្សាជាមួយគ្រូពេទ្យ។
ករណីខ្លះ ជំងឺនេះមានពីកំណើត យ៉ាងណា បញ្ហាកើតមានញឹកញាប់គឺដោយសារការប្រើថ្នាំ និងបញ្ហាផ្សេងទៀតនាំឲ្យកើតជំងឺនេះដូចជា៖
– រលាកសាច់ខាងក្នុងបេះដូង ដោយសារការបង្ករោគ
– ជាជំងឺរលាកដែលបង្ករោគដោយបាក់តេរីក្រុម Streptococcus (Rheumatic Fever)
– រីកសរសៃអាកអក ហើម ឬប៉ោង
– ក្រិនសរសៃឈាម
– Myxomatous Degeneration បញ្ហាខ្សោយជាលិកាប្រឹសបេះដូងខាងឆ្វេង
– ជំងឺ Lopus ជំងឺរ៉ាំរ៉ៃ ដែលប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង
– ជំងឺសរសៃឈាមបេះដូង (Coronary artery disease)
– ជំងឺរលាកសាច់ដុំបេះដូង (Cardiomyopathy) និងជំងឺស្វាយ
– ជំងឺលើជាលិកាឈ្នាប់ (Connective Tissue disease)
– មហារីក (Tumors) ប្រភេទថ្នាំខ្លះ និងកាំរស្មី (Radiation)
មនុស្សប្រឈមខ្ពស់កើតជំងឺនេះមាន៖
– មនុស្សចាស់
– មិនហាត់ប្រាណ
– ធ្លាប់មានប្រវត្តិជំងឺពាក់ព័ន្ធដូចជា រលាកសាច់ដុំបេះដូង លើសឈាម រលាកសន្លាក់។
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
ដើម្បីកំណត់រោគវិនិច្ឆ័យ គ្រូពេទ្យនឹងស្ដាប់បេះដូងតាម ស្តេតូស្កុប (Stethoscope) ដើម្បីវាស់កម្រិតបេះដូងមិនប្រក្រតី នឹងកំណត់បញ្ហាជាក់លាក់។
ការពិនិត្យផ្សេងទៀតមានដូចជា រូបភាពវិទ្យាសាស្ត្រ និងមើលឈាម បន្ទាប់មកគ្រូពេទ្យអាចកំណត់ដំណើរការនៃសន្ទះបេះដូង និងជ្រើសរើសការព្យាបាលត្រឹមត្រូវមួយ។ ការធ្វើតេស្តពិនិត្យបេះដូងផ្សេងទៀតមានដូចជា៖
– ថតកាំរស្មីអ៊ិចនៅទ្រូង៖ អាចបង្ហាញរូបរាង ទំហំ ទីតាំងបេះដូង ព្រោះពេលខ្លះជំងឺប្រឹសបេះដូងអាចនាំធ្វើឲ្យបេះដូងរីក។
– អេកូបេះដូង និងអេកូបេះដូងតាមបំពង់អាហារ៖ វិធីនេះគឺប្រើរលកសំឡេងដើម្បីលម្អិតរូបភាព និងសរសៃអាក់ទែជុំវិញបេះដូង។
– ដាក់កាតេទែចូលក្នុងបេះដូង៖ វិធីនេះធ្វើឲ្យយើងដឹងពីភាពមិនប្រក្រតីនៃលំហូរឈាមបណ្ដាលមកពីសន្ទះ បេះដូង។
អាស្រ័យលើស្ថានភាពជំងឺ រោគសញ្ញាអ្វីខ្លះ? ពេទ្យអាចស្នើសុំវិធីព្យាបាលសក្តិសមមួយ។ យើងនឹងទទួលការត្រួតពិនិត្យសុខភាពជាប់លាប់ ឈប់ជក់បារី និងតាមរបបអាហារមួយចំនួន។
ករណីស្ថានភាពជំងឺមិនទាន់ធ្ងន់ធ្ងរ ពេទ្យអាចឲ្យថ្នាំខ្លះដើម្បីព្យាបាលដូចជា ពពួកថ្នាំ Beta blockers និង Calcium Channel Blockers អាចជួយគ្រប់គ្រងកម្រិត និងលំហូរឈាមបេះដូង ឬអាចជាថ្នាំបញ្ចុះទឹកនោម ថ្នាំ Vasodilators សម្រាប់បន្ថយបញ្ហាចាល់ទឹក ជួយឲ្យសរសៃឈាមបេះដូងបើក។
ករណីស្ថានភាពជំងឺធ្ងន់ធ្ងរ ចាំបាច់ទាមទារវះកាត់ រាប់បញ្ចូលទាំងការវះកាត់ជួសជុលសន្ទះបេះដូងដោយជាលិកា ប្តូរប្រឹសបេះដូងសត្វ ប្រឹសបេះដូងដែលគេបរិច្ចាគ ឬអាចជាប្រឹសសប្បនិម្មិត។
អត្ថបទគួរអាន៖
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ទៅពេទ្យបើមានសញ្ញាឆ្លងរោគ
– ថែរក្សាធ្មេញ និងអញ្ចាញធ្មេញ
– លេបថ្នាំផ្សះ បើមានឈាមហូរ
– លេបថ្នាំតាមវេជ្ជបញ្ជា
– ទៅពេទ្យឲ្យទៀងទាត់
– ដឹងពីប្រភេទ និងស្ថានភាពជំងឺ
– ប្រាប់ពេទ្យពីស្ថានភាពជំងឺ ពិសេសពេទ្យធ្មេញ។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕