ក្រៅពីបំពេញក្ដីសុខស្រណុកសុខស្រួលតាមអារម្មណ៍ធម្មជាតិរបស់មនុស្ស សិច ឬការរួមភេទ មានប្រយោជន៍ច្រើនទៀតដល់សុខភាពយើង។ ស្ដាប់ការបកស្រាយរបស់សមាគមសុខភាពផ្លូវភេទអាមេរិក ខាងក្រោម៖
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ក្រៅពីបំពេញក្ដីសុខស្រណុកសុខស្រួលតាមអារម្មណ៍ធម្មជាតិរបស់មនុស្ស សិច ឬការរួមភេទ មានប្រយោជន៍ច្រើនទៀតដល់សុខភាពយើង។ ស្ដាប់ការបកស្រាយរបស់សមាគមសុខភាពផ្លូវភេទអាមេរិក ខាងក្រោម៖
១- អត្ថប្រយោជន៍ចំពោះរាងកាយ
ការស្រាវជ្រាវបង្ហាញថា “រួមភេទ” អាចចាត់ទុកជាលំហាត់ប្រាណល្អមួយសម្រាប់បេះដូង ជាពិសេសសម្រាប់ទាំងប្រុសៗ និងស្រីៗវ័យជំទង់។ វាជាលំហាត់ប្រាណស្រាលៗ មានអត្ថប្រយោជន៍ដល់រាងកាយ ដូចជា បន្ថយសម្ពាធឈាម ដុតកាឡូរី ជួយសុខភាពបេះដូង ពង្រឹងសាច់ដុំ កាត់បន្ថយហានិភ័យជំងឺបេះដូង និងបង្កើនចំណង់ផ្លួវភេទផងដែរ។ សម្រាប់គូស្នេហ៍មានជីវិតផ្លួវភេទសកម្មគ្រប់គ្រាន់ ច្រើនចូលចិត្តធ្វើលំហាត់ប្រាណ និងទម្លាប់មានរបបអាហារល្អ ជាងគូស្នេហ៍ពុំសូវសកម្មរឿងលើគ្រែ។
២- ពង្រឹងប្រព័ន្ធស៊ាំ
ការសិក្សាទាក់ទងនឹងប្រព័ន្ធស៊ាំរាងកាយមនុស្សជាមួយទំនាក់ទំនងផ្លូវភេទ បង្ហាញថា គូស្នេហ៍ឧស្សាហ៍ឡើងឋានសួគ៌ញឹកញាប់ (១-២ ដង/សប្តាហ៍) ជួយបង្កើនភាពស៊ាំម្យ៉ាង ជាភាសាបច្ចេកទេស lgA នៅក្នុងឈាម និងទឹកមាត់ ហើយភាពស៊ាំនេះជួយរាងកាយប្រឆាំងនឹងជំងឺផ្សេងៗ។
យ៉ាងណា ការសិក្សាបានបង្ហាញពីផលអវិជ្ជមានផងដែរ ក្នុងករណីរួមភេទលើសកម្រិត (លើសពី ៣ ដង/សប្តាហ៍) បង្កឲ្យគ្មានតុល្យភាព ពោលគឺលទ្ធផលពុំទទួលបានប្រយោជន៍ពីភាពស៊ាំក្នុងរាងកាយ ដូចទៅនឹងគូស្នេហ៍មិនសកម្មនឹងរឿងលើគ្រែដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖ ស្រាយចម្ងល់មហាអាថ៌កំបាំងពាក់ព័ន្ធទំហំស្ដង់ដារអាអូនតូចប្រុសៗ
៣- ជំនួយការគេងកាន់តែប្រសើរ
រាងកាយនឹងបញ្ចេញអ័រម៉ូនល្អ ដូចជា អុកស៊ីតូស៊ីន (អ័រម៉ូនក្តីស្រលាញ់) និងអង់ដូហ្វីន (អ័រម៉ូនរីករាយ) ជាដើម ជាពិសេសនៅពេលយើងរួមភេទបានសម្រេចដល់កំពូល។ ក្រោយពីនេះ រាងកាយនឹងត្រូវការសម្រាក ធ្វើឲ្យយើងគេងបានស្កប់ស្កល់។
៤- កាត់បន្ថយអាការៈឈឺក្បាល
ការសិក្សាក៏បានបង្ហាញដែរថា សកម្មភាពសិចអាចកាត់បន្ថយអាការៈឈឺក្បាលបានមួយកម្រិតផងដែរ។
អត្ថបទពាក់ព័ន្ធ៖
៥- អត្ថប្រយោជន៍សម្រាប់ប្រុសៗ
ការសិក្សាថ្មីមួយបានឲ្យដឹងថា ប្រុសៗមានជីវិតផ្លូវភេទញឹកញាប់ មានហានិភ័យវិវត្តជំងឺមហារីកប្រូស្រ្តាតតិចតួចប៉ុណ្ណោះ ជាពិសេសនៅមុនអាយុ ៧០ ឆ្នាំ។ ការសិក្សាដដែលបង្ហាញថា ប្រុសៗរួមភេទដល់ចំណុចកំពូលញឹកញាប់ (២ដង ឬច្រើនក្នុងមួយសប្តាហ៍) មានអត្រាហានិភ័យស្លាប់ទាបជាងប្រុសពុំសូវសកម្ម។
៦- អត្ថប្រយោជន៍សម្រាប់ស្រីៗ
ការដល់កំពូលសម្រាប់ស្រីៗ ជួយឲ្យដំណើរឈាមរត់បានល្អ ព្រមទាំងជួយជំរុញរាងកាយបញ្ចេញសារធាតុបន្ថយការឈឺចាប់។ សម្រាប់ស្រីៗ មានជីវិតផ្លូវភេទល្អជាមួយដៃគូ នឹងមានអត្ថប្រយោជន៍ជាច្រើន ដូចជា ជំរុញរាងកាយឲ្យគ្រប់គ្រងប្រព័ន្ធបត់ជើងតូចបានល្អ កាត់បន្ថយការឈឺចាប់ពេលមករដូវ ជួយពង្រឹងសាច់ដុំត្រគាក ជំរុញអត្រាមានបង្កកំណើតកាន់តែខ្ពស់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕