ត្បិតពិធីសែនព្រះខែ ជាទំនៀបទម្លាប់ចិន តែមានពលរដ្ឋខ្មែរយើងមិនតិចទេ ដែលតែងតែនាំគ្នាប្រារព្ធពិធីនេះ ដោយជួបជុំគ្រួសារ ញ៉ាំបាយល្ងាចជាមួយគ្នា និងសែនព្រះខែ នៅពេលយប់។ ហើយក៏មានដែរ អ្នកដែលចូលចិត្តញ៉ាំនំសែនព្រះខែ តែគួរដឹងថា នំសែនព្រះខែ មានកាឡូរីខ្ពស់ ងាយធ្វើឲ្យយើងធាត់ខ្លាំងណាស់។
- នំសែនព្រះខែ ប្រភេទស្នូលគ្រាប់ឈូក មាន ៧១៦កាឡូរី ច្រើនជាងភ្លៅមាន់បំពង ៥ភ្លៅទៅទៀត ដែលមានត្រឹមប្រមាណ ៦០០កាឡូរី។
- នំសែនព្រះខែ ប្រភេទស្នូលគ្រាប់ឈូក លាយជាមួយពងទាប្រៃមួយ មាន ៧៩០កាឡូរី ច្រើនជាងគុយទាវឆា ១ចានទៅទៀត ដែលមានត្រឹម ៧៤១កាឡូរី។
- នំសែនព្រះខែ ប្រភេទស្នូលគ្រាប់ឈូក លាយជាមួយពងទាប្រៃពីរ មាន ៨៩០កាឡូរី ច្រើនជាងបាយព្រឹក ២ចានទៅទៀត ដែលមានត្រឹមប្រមាណ ៨០០កាឡូរី។
[embed-health-tool-bmi]
បើប្រៀបធៀបទៅ ញ៉ាំនំសែនព្រះខែ ប្រភេទស្នូលគ្រាប់ឈូក លាយជាមួយពងទាប្រៃពីរ គឺដូចញ៉ាំស្ករ ៤៥ស្លាបព្រាកាហ្វេអ៊ីចឹង។ បើនិយាយពីជាតិខ្លាញ់របស់វា មានរហូតដល់ ៥៥ក្រាម ស្មើនឹងប្រេង ១១ស្លាបព្រាកាហ្វេ។ នេះបើតាមការចេញផ្សាយលើគេហទំព័រព័ត៌មានសិង្ហបុរី Mothership។
អត្ថបទគួរអាន៖
- ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត!
- លាងដៃនឹងអាល់កុលញឹកញាប់ធ្វើឲ្យស្ងួត រលាកដៃ គួរធ្វើបែបណា?
- កាំកុងត្រូលរកឃើញអាល់កុលលក់លើទីផ្សារ ភាគច្រើនមានមេតាណុលខ្ពស់ បង្កគ្រោះថ្នាក់ចំពោះសុខភាព
- ជំទាវ ឱ វណ្ណឌីន ណែនាំវិធីលាងដៃមិនឲ្យរបក ស្ងួត ប្រេះ
- កុំចាញ់បោក! កន្សែងសើមមិនអាចសម្លាប់ COVID-19 បានទេ
- អាល់កុលមេតាណុលអាចសម្លាប់វីរុស COVID-19 បានអត់?