ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

អ្នក​ដែល​និយម​ម៉ាស្សា ក ដើម្បី​កាត់បន្ថយ​ការ​ឈឺ​សាច់ដុំ ឬ​ឈឺ​ខ្នង អាច​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ ដល់​ពិការ​អវៈយៈ នេះ​បើ​យោង​តាម​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត Thiravat Hemachudha ទីប្រឹក្សា មហាវិទ្យាល័យ​វេជ្ជសាស្ត្របូព៌ានៃសាកលវិទ្យាល័យ Rangsit។ ការ​ព្រមាន​នេះ​ដែរ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មរណភាព​របស់​តារា​ចម្រៀង​ថៃ​ម្នាក់​ ឈ្មោះ Chayada Praohom ដែល​​រងគ្រោះ​ថ្នាក់ពិការ​អវៈយវៈ និង​ត្រូវ​គេង​លើ​គ្រែ​រហូត​ ក្រោយ​ពី​ទទួល​ការ​ម៉ាស្សា ក​ ចំនួន​ពីរ​បី​ដង​រួច​មក។ [embed-health-tool-heart-rate] Chayada បាន​ត្អួញត្អែរ​ពី​​ការ​ឈឺ​ស្មា និង​ក ទើប​​ទៅ​ទទួល​ការ​ម៉ាស្សា​នេះ។ មួយ​សប្តាហ៍​បន្ទាប់​ពី​ម៉ាស្សា​រួច​ ក៏​មាន​អារម្មណ៍​ស្ពឹក​នៅ​ត្រង់​ជើង​ រួច​ក៏​ទៅ​ទទួល​ការ​ម៉ាស្សា​ម្តង​ទៀត។ រំលង​បាន​​ពីរ​សប្តាហ៍ ការឈឺចាប់​ក៏​កាន់​តែ​ខ្លាំង​​ឡើង​ធ្វើ​ឲ្យ​គាត់​ពិបាក​គេង ហើយ​ក៏​ទៅ​ម៉ាស្សា​សាជា​ថ្មី ប៉ុន្តែ​ការ​ឈឺចាប់​នេះ​ ធ្វើ​ឲ្យ​គាត់​រឹត​តែ​ពិបាក​ទ្រាំ​មាន​អារម្មណ៍​ស្ពឹក​ ដែល​រាលដាល​ដល់​ពោះ ដើម​ទ្រូង​ និង​ជើង។ ជាមួយ​គ្នា​នេះ​ដែរ Chayada ​កាន់​តែ​ខ្សោយ​ទៅ​ៗ ហើយ​មិន​អាច​លើក​ដៃ ឬ​ជើង​បាន​ និង​លែង​អាច​កម្រើក​បាន​ទៀត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គួរ​បញ្ជាក់​ផង​ដែរ​ថា មាន​អ្នក​ជំងឺ​ចំនួន​៥៥​នាក់​ មាន​អាយុ​ចន្លោះ​ពី​២១ ដល់​៦០​​ឆ្នាំ ដែល​ក្លាយ​ទៅ​ជា​មនុស្ស​ពិការ ក្រោយ​ទទួល​ការ​ព្យាបាល​ ក នេះ​បើ​តាម​​របាយការណ៍​ដោយ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​ជនជាតិ​អាមេរិក។​ ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ម៉ាស្សា​ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

អង់គ្លេសនឹងផ្ដើម​ធ្វើតេស្ដរកវីរុស COVID-19 លើប្រជាជនទូទៅ

រដ្ឋាភិបាល​ប្រទេស​អង់គ្លេស​គ្រោង​នឹង​ធ្វើតេស្ដ​រក​វីរុស COVID-19 លើ​​ប្រជា​ជន​២០ ០០០​គ្រួសារ​នៅ​សប្តាហ៍​​ក្រោយ​នេះ​ដើម្បី​ដឹង​ថា​តើ​វីរុស​បាន​ឆ្លង​ដល់​តំបន់​ណា​ខ្លះ​ទូទាំង​ប្រទេស។ លោក Matt Hancock មន្ត្រី​សុខាភិបាល​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី២២ ខែ​មេសា​ថា​ការ​ស្រាវជ្រាវ​នេះ​នឹង​ជួយ​រដ្ឋាភិបាល​យល់​ពី​ការ​ឆ្លង​នៃ​វីរុស​នេះ​កាន់​តែ​ច្បាស់។ សរុប​រួម​មក​មាន​២០ ០០០​គ្រួសារ​ទូទាំង​ប្រទេស​អង់គ្លេសចូលរួម​ក្នុង​ការ​សិក្សា​សាកល្បង​នេះ​ ហើយ​ចំនួន​នេះនឹង​ឡើង​​រហូតដល់​៣០០ ០០០គ្រួសារ​ទូទាំង​ប្រទេស​អង់គ្លេស​ក្នុង​រយៈពេល​១២ខែ​បន្ទាប់ទៀត។ អត្ថបទពាក់ព័ន្ធ៖ អង់គ្លេសនឹងចាប់ផ្តើមតេស្ដវ៉ាក់សាំងវីរុស COVID-19 ថ្មីមួយទៀតនៅសប្តាហ៍​នេះ អ្នក​ចូលរួម​នឹង​ផ្តល់​នូវ​សំណាក​​យក​ចេញ​ពី​ច្រមុះ និង​បំពង់ក​ដោយ​ខ្លួនឯង​សម្រាប់​៥សប្ដាហ៍​ដំបូង​ដែល​នឹង​បង្ហាញ​ថា​អ្នក​ទាំង​នោះ​​មាន​វីរុស​ឬ​យ៉ាង​ណា និងបន្ត​ផ្តល់​ជា​រៀងរាល់ខែ​វិញ​សម្រាប់ឆ្នាំ​បន្ទាប់។ មនុស្ស​ពេញវ័យ​ប្រហែល១ ០០០​គ្រួសារ​នឹង​ផ្តល់​សំណាក​ឈាម​ដើម្បី​ដឹង​ថា​ពួកគេ​មាន​អង់ទីករ​ឬអត់​ក្រោយ​ពី​ការ​ឆ្លង​វីរុស​ COVID-19 ពីមុនមក​។ តេស្ដ​ទាំង​នេះ​នឹង​ត្រូវ​ដំណើរការ​ដោយ​ក្រុមហ៊ុន​ទិន្និន័យ​សុខាភិបាល​សហរដ្ឋអាមេរិក​ដែល​ធ្លាប់​សហការ​ជាមួយ​រដ្ឋាភិបាល​អង់គ្លេស​ពីមុន និង​វិភាគ​នៅ​មន្ទីរ​ពិសោធន៍​នៅ​ប្រទេស​អង់គ្លេស។ គិត​មក​ដល់​ថ្ងៃ​នេះ ប្រទេស​អង់គ្លេស​មាន​អ្នក​ឆ្លង​វីរុស COVID-19ចំនួន ១៣៣ ៤៩៥ករណី ក្នុងនោះ​អ្នកជា​សះស្បើយ ៦៨៣នាក់ និង​អ្នក​ស្លាប់ ១៨ ១០០នាក់។ អត្ថបទពាក់ព័ន្ធ៖ អ្នកវិទ្យាសាស្រ្តអាមេរិកបារម្ភថាវីរុស COVID-19 អាចក្លាយជាជំងឺឆ្លងតាមរដូវ ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន អាមេរិកផ្អាកផ្ដល់​ថវិកាដល់ WHO ក្រោយលោកត្រាំ រិះគន់អង្គការនេះខ្លាំងៗរឿងCOVID-19 វ៉ាក់សាំងប្រឆាំងCOVID-19 របស់ចិន ឈាន​ដល់ដំណាក់កាលតេស្តលើកទី២ អ្នកវិទ្យាសាស្រ្ត​អង់គ្លេស សង្ឃឹមផលិតវ៉ាក់សាំងប្រឆាំង COVID-19 បាននៅខែកញ្ញា អ្នកឆ្លងCOVID-19 ៦ពាន់​នាក់នឹងតេស្តថ្នាំមួយ​ប្រភេទ​នៅផ្ទះ ក្រោមការតាមដានពីចម្ងាយ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ព្រឹកនេះតួលេខអ្នកឆ្លង និងជាសះស្បើយពី COVID-19 នៅដដែល

នៅ​ព្រឹក​នេះ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា ​​ពុំ​មានករណី​អ្នក​ឆ្លង COVID-19 ថ្មី​ថែម​ទៀត​នោះ​ទេ ហើយចំណែក​អ្នក​ជា​សះស្បើយ​វិញ​ក៏មិនមានដែរ ដូចនេះ​ធ្វើឲ្យ​អ្នក​នៅ​មិន​ទាន់​ជា​សល់​ត្រឹម ១២ នាក់ដូចម្សិលមិញដដែល។ សរុប​អ្នក​មិន​ទាន់​ព្យាបាល​ជា​មានបុរស ៥ នាក់ និងស្រ្តី ៧ នាក់ កំពុងសម្រាកព្យាបាលនៅ​មន្ទីរពេទ្យរដ្ឋថ្នាក់ជាតិ និងខេត្ត។ គិត​មក​ទល់​ពេល​នេះ​ ចំនួន​អ្នក​ឆ្លង​ COVID-19 ទូ​ទាំង​ប្រទេស​មាន​​សរុប​ចំនួន ១២២ នាក់​ដដែល រាប់​ទាំង​អ្នក​បាន​​ព្យាបាល​ជា​សះ​ស្បើយ​​ និង​​​អ្នក​ដែល​កំពុង​ព្យាបាល ហើយ​ចំពោះ​​​ករណី​ជា​សះ​ស្បើយ​ចំនួន​សរុប ១១០ នាក់ និង​អ្នក​នៅ​មិន​ទាន់​ជា​សល់​ត្រឹម ១២ នាក់​ប៉ុណ្ណោះ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

កម្មករត្រលប់មកពីស្រុកវិញ បានពិនិត្យសុខភាពបន្តបន្ទាប់ តែរកមិនឃើញវិជ្ជមាន COVID-19 ទេ

ក្រោយ​ពី​ចូល​ឆ្នាំ​ខ្មែរ កម្មករ-កម្មការិនី ដែល​ឈប់​សម្រាក និង​ត្រលប់​មក​ធ្វើការ​នៅ​ភ្នំពេញ​វិញ បាន​ទៅ​ពិនិត្យ​សុខភាព​ជា​បន្ត​បន្ទាប់ ដោយ​នៅ​ថ្ងៃនេះ​ទី២២ មេសា​នេះ មាន​អ្នក​ទៅ​ពិនិត្យ​សុខភាព​ដល់​ទៅ ៣១២នាក់។ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​ពី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។ ក្រៅ​ពី​ពិនិត្យ​សុខភាព ក្រសួង​ពាក់ព័ន្ធ​ក៏​បាន​យក​សំណាក​របស់​កម្មករ​មួយ​ចំនួន​ដែល​សង្ស័យ​ទៅ​ធ្វើ​តេស្ត​ផង​ដែរ តែ​លទ្ធផល​មក​ដល់​ថ្ងៃនេះ មិន​មាន​កម្មករ​ណា​ម្នាក់​វិជ្ជមាន COVID-19 នោះ​ទេ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​ជំទាវ ឱ វណ្ណឌីន។ គួរ​បញ្ជាក់​ថា កម្មករ​នៅ​ភ្នំពេញ ប្រមាណ​ជា​១ម៉ឺន៥ពាន់នាក់ បាន​ឈប់​សម្រាក​ដោយ​គ្មាន និង​មាន​ច្បាប់ អំឡុង​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​កន្លង​ទៅ។ កម្មករ​ទាំង​នោះ ក្រសួង​តម្រូវ​ឲ្យ​ដាក់​នៅ​ដាច់​ដោយ​ឡែក​១៤ថ្ងៃ មុន​អនុញ្ញាត​ឲ្យ​ចូល​​ធ្វើការ​វិញ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

អង់គ្លេសនឹងចាប់ផ្តើមតេស្ដវ៉ាក់សាំងវីរុស COVID-19 ថ្មីមួយទៀតនៅសប្តាហ៍​នេះ

អង់គ្លេស​នឹង​ចាប់ផ្តើម​ធ្វើ​​តេស្ដ​សាកល្បង​ទៅ​លើ​មនុស្ស ចំពោះ​វ៉ាក់សាំង​វីរុស COVID-19​ថ្មី​ដែល​បង្កើត​ដោយ​អ្នកជំនាញ​នៅ​សាកលវិទ្យាល័យ Oxford នៅ​ថ្ងៃទី​ ២២ ខែមេសានេះ។ វ៉ាក់សាំង​នេះ​គឺ​ជា​ការ​បញ្ចូល​គ្នា​រវាង​វីរុស​ផ្ដាសាយ​ប្រភេទ​ខ្សោយ​ឈ្មោះ​ថា adenovirus ​យក​ចេញ​ពីសត្វ​ស្វាហើយសំបក​​ប្រូតេអ៊ីន​នៅជុំវិញវីរុសនេះ គឺចម្លង​​ហ៊្សែន​នៃ​​ផ្នែក​ស្រួច​នៅ​លើ​សំបក​របស់​វីរុស​កូរ៉ូណា (Spike) ដែល​ជា​ផ្នែក​​ធ្វើ​ឲ្យ​វីរុស​អាច​ឆ្លង​ចូល​ក្នុង​កោសិកា​មនុស្ស​បាន។ វ៉ាកសាំង​ដែល​ចាក់​លើមនុស្សនេះ​ ​នឹង​មិន​បង្ក​ជា​ជំងឺឡើយ ប៉ុន្តែ វ៉ាក់សាំង​នេះ​នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​អ្នក​ដែលប្រឈមមុខនឹងការ​​ឆ្លង​វីរុស COVID-19 ដើម្បី​បង្កើត​អង់ទីករ​ដែល​នឹង​តោង​លើ​សំបក​ប្រូតេអ៊ីន និង​អាចបំផ្លាញ​វីរុស​នេះបាន​។ ការ​តេស្ដ​សាកល្បង​នេះ​នឹង​ជ្រើសរើស​អ្នក​ស្ម័គ្រ​ចិត្ត​ចូលរួម​មាន​សុខភាព​ល្អ​៥១០នាក់ និង​មាន​អាយុ​ចន្លោះ​១៨​ទៅ​៥៥ឆ្នាំ។ អ្នក​ស្ម័គ្រ​ចិត្តពាក់​កណ្ដាល​គឺ​ចាក់​វ៉ាក់សាំង​នេះ និង​ពាក់កណ្ដាល​ទៀត​ផ្តល់​វ៉ាក់សាំង​កុងត្រូល (ជា​វ៉ាក់សាំង ការពារ​ជំងឺ​រលាក​ស្រោមខួរក្បាល និងមេរោគក្នុងឈាម)។ ការ​ធ្វើ​តេស្ដ​នេះ​នឹង​មាន​រយៈពេល​៦ខែដោយ​មាន​ការ​តាមដាន​រយៈពេល​១​ឆ្នាំ​ក្រោយ​ពី​ចាក់​វ៉ាក់សាំង។ បច្ចុប្បន្ន​មាន​វ៉ាក់សាំង​វីរុស COVID-19 ជាង​ ៧០ ​ប្រភេទ​កំពុង​ត្រូវ​បាន​បង្កើត​ ហើយ​វ៉ាក់សាំង​ថ្មី​នេះ​គឺ​ជា​វ៉ាក់សាំង​មួយ​ក្នុង​ចំណោម​បួន​ដែល​កំពុង​ធ្វើ​តេស្ដ​លើ​មនុស្ស។ អត្ថបទពាក់ព័ន្ធ៖ អ្នកវិទ្យាសាស្រ្តអាមេរិកបារម្ភថាវីរុស COVID-19 អាចក្លាយជាជំងឺឆ្លងតាមរដូវ ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន អាមេរិកផ្អាកផ្ដល់​ថវិកាដល់ WHO ក្រោយលោកត្រាំ រិះគន់អង្គការនេះខ្លាំងៗរឿងCOVID-19 វ៉ាក់សាំងប្រឆាំងCOVID-19 របស់ចិន ឈាន​ដល់ដំណាក់កាលតេស្តលើកទី២ អ្នកវិទ្យាសាស្រ្ត​អង់គ្លេស សង្ឃឹមផលិតវ៉ាក់សាំងប្រឆាំង COVID-19 បាននៅខែកញ្ញា អ្នកឆ្លងCOVID-19 ៦ពាន់​នាក់នឹងតេស្តថ្នាំមួយ​ប្រភេទ​នៅផ្ទះ ក្រោមការតាមដានពីចម្ងាយ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

អ្នកជាសះស្បើយពី COVID-19 អាចប៉ះពាល់សួតទៅថ្ងៃមុខអត់?

វីរុស COVID-19 ពេល​ឆ្លង​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​ វាចូលទៅ​វាយលុក​សួត​នាំឲ្យ​រលាក ដូចនេះ​ហើយ​អ្នក​ផ្ទុក​មាន​បញ្ហា​ផ្លូវ​ដង្ហើម។ តើ​បន្ទាប់ពី​ព្យាបាល COVID-19 ជា​សះស្បើយ​ហើយ​ តើ​សួត​នោះ មាន​បញ្ហា​រលាក​អ្វី​ទៀត​អត់​ទៅ​ថ្ងៃ​មុខ ព្រោះ​ថ្នាំ​ដែល​ត្រូវ​លេប​សម្រាប់​អ្នក​ជំងឺ គឺ​ប្រើ​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍ និង​ថ្នាំ​គ្រុន​ចាញ់? លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​ប្រាប់​ឲ្យ​ដឹង​ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន​ស្ដីពី​បច្ចុប្បន្នភាព COVID-19 កាលពី​ម្សិលមិញ​ថា ការ​ព្យាបាល​អ្នក​ផ្ទុក COVID-19 មិន​ទាន់​មាន​ពិធីសារ ឬ​ក៏​ថ្នាំ​ប្រភេទ​នេះ ឬ​ប្រភេទ​នោះ​ច្បាស់លាស់ សម្រាប់​កំណត់​ព្យាបាល COVID-19 ជា​នោះ​ទេ។ តែ​អ្វី​ដែល​គ្រូពេទ្យ​កម្ពុជា និង​ពិភព​លោក​កំពុង​អនុវត្តន៍ គឺ​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​តាម​បទពិសោធន៍​កន្លង​មក។ លោក​ជំទាវ​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា អ្នក​ជា​សះស្បើយ COVID-19 ពេល​ជា គឺ​ជា​ហើយ មិន​អាច​នាំឲ្យ​រលាក​សួត​ទៅ​ថ្ងៃ​មុខ​ទៀត​ទេ។ អ្នក​នាំ​ពាក្យ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ការ​ប្រើប្រាស់​ថ្នាំ​គឺ​ចាំបាច់​ណាស់​ក្នុង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ពោល​គឺ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​ដែល​ជា​មន្ទីរ​ពេទ្យ​កំណត់​ដោយ​ក្រសួង​សុខាភិបាល ការ​ពិនិត្យ ព្យាបាល​អ្នក​ជំងឺ COVID-19។ ដូចនេះ​ប្រជាពលរដ្ឋ​បើ​ដឹង​ពី​ប្រភេទ​ថ្នាំ​ទាំង ២ ខាង​លើ មិន​អាច​ទៅ​រក​ទិញ​ថ្នាំ​ទាំង​នោះ​លេប​ដោយ​ខ្លួនឯង​បាន​ទេ។ កាលណា​ទៅ​ទិញ​ថ្នាំ​ផ្ដេសផ្ដាស​មក​លេប ជា​ការ​បំផ្លាញ​សុខភាព​ទៅ​វិញ​ទេ ព្រោះ​ថ្នាំ​ជា​ប្រភេទ​គីមី ផ្សំ​ឡើង​ពី​សារជាតិ​គីមី ដូចនេះ​ហើយ​មុខងារ​របស់​វា​មាន ២ មួយ​បើ​ប្រើ​ត្រឹមត្រូវ នឹង​ព្យាបាល​ជំងឺ​របស់​យើង តែ​បើ​មិន​ត្រឹមត្រូវ​ទេ​នោះ […]


ព័ត៌មាន

COVID-19 ​អាចចម្លងតាមរយៈអាហារអត់?

ដូច​ដែល​គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា វីរុស​ COVID-19 អាច​ឆ្លង​បាន​លឿន ហើយ​ក៏​អាច​រស់​នៅ​បាន​លើ​ផ្ទៃ​វត្ថុ​ផ្សេងៗ​បាន​យូរ​ផង​ដែរ ចុះ​វីរុស COVID-19​ នេះ​អាច​រស់​នៅ​លើ​អាហារ ហើយ​អាច​ចម្លង​តាម​អាហារ​បាន​អត់។ ទាក់​ទង​នឹង​ចម្ងល់​នេះ អង្គការ​សុខភាពពិភពលោក (WHO) បាន​ឲ្យ​ដឹងថា តាម​រយៈ​អាជ្ញាធរ​សុវត្ថិភាព​ចំណី​អាហារ​អន្តរជាតិ កំពុង​សិក្សា​បន្ថែម​ស្តី​ពី​ការ​ស៊ូ​រស់​នៅ​លើ​អាហារ​របស់​វីរុស COVID-19។ មក​ដល់​សព្វ​ថ្ងៃ​នេះ ករណី​ឆ្លង​វីរុស COVID-19 ​តាម​រយៈ​ចំណី​អាហារ​នៅ​មិន​ទាន់​ត្រូវ​បាន​រាយការណ៍​មួយ​ករណី​នៅ​ឡើយ​ទេ។ អង្គការ​សុខភាព​ពិភពលោក បាន​បន្ត​ទៀត​ថា ទោះ​យ៉ាង​នេះក្តី ការ​ទទួលទាន​អាហារឆៅ ឬ​ចម្អិន​មិន​ឆ្អិន​គួរ​តែ​ជៀស​វាង។ សាច់ឆៅ ទឹក​ដោះ​គៅ​ឆៅ ឬ​គ្រឿង​ក្នុង​សត្វ​ឆៅ​ត្រូវ​រៀប​ចំ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចៀសវាង​ការ​ឆ្លង​មេរោគ​ផ្សេងៗ​តាមរយៈ​អាហាររ​មិន​ឆ្អិនល្អ។​​ អត្ថបទពាក់ព័ន្ធ៖ តើ COVID-19 បញ្ចប់នៅពេលណា? ថ្ងៃនេះនៅតែគ្មានអ្នកឆ្លងថ្មី ហើយអ្នកជាសះស្បើយវិញមានជាបន្តបន្ទាប់ រកឃើញកម្មករត្រលប់ពីស្រុកកំណើតវិញ២នាក់ ចេញរោគសញ្ញាជំងឺ COVID-19 ហេតុអីនៅប្រទេសជឿនលឿនមានអ្នកស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងប្រទេសកំពុងអភិវឌ្ឍន៍? ភស្តុតាងបញ្ជាក់ថា​អ្នកជាពីវីរុស COVID-19 មានអង់ទីករការពារ​ខ្លួន​នៅស្រពេចស្រពិល ពន្លឺថ្មី! ចាក់ប្រូតេអ៊ីនបញ្ឆោត អាចមានលទ្ធភាពបញ្ឈប់ការឆ្លងវីរុស COVID-19 ពល​រដ្ឋបង់ក្លាដេសបំពានបំរាមអាជ្ញធរប្រមូលផ្ដុំគ្នាជាង១សែននាក់ក្នុង​បុណ្យ​សពមេសាសនា ត្បិត១សប្តាហ៍នេះ ពុំមានករណីឆ្លង COVID-19 មែន តែក្រសួងថា កុំព្រលែងដៃឲ្យសោះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ចម្ងល់ពាក់ព័ន្ធនឹងវីរុស COVID-19 ទាំងនេះ នៅតែមានអ្នកឆ្ងល់

មក​ទល់​ពេល​នេះ ករណី​ឆ្លង​ជំងឺ ​COVID-19 កើន​ឡើង​កាន់​តែ​ច្រើន​ទៅៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ទូទាំង​ពិភពលោក ប៉ុន្តែ​​គ្នាយើងមួយចំនួន នៅ​តែ​មាន​ការ​ងឿង​ឆ្ងល់​ទាក់​ទង​នឹង​វីរុស ​COVID-19 នេះ​នៅ​ឡើយ។ ខាងក្រោមមនេះជាការបកស្រាយរបស់​អង្គការសុខភាពពិភពលោក (WHO) ​អំពីចម្ងល់ខ្លះ​ៗ​ទាក់​ទង​នឹង​វីរុស​COVID-19។ ទី១. តើ COVID-19 អាចឆ្លងតាមរយៈចំណីអាហារអត់? ​អាជ្ញាធរ​សុវត្ថិភាព​ចំណី​អាហារ​អន្តរជាតិ កំពុង​សិក្សា​បន្ថែម​ស្តី​ពី​ការ​ស៊ូ​រស់​នៅ​លើ​អាហារ​របស់​វីរុស COVID-19។ មក​ដល់​សព្វ​ថ្ងៃ​នេះ ករណី​ឆ្លង​វីរុស COVID-19 ​តាម​រយៈ​ចំណី​អាហារ​នៅ​មិន​ទាន់​ត្រូវ​បាន​រាយការណ៍​មួយ​ករណី​នៅ​ឡើយ​ទេ។ អង្គការ​សុខភាព​ពិភពលោក បាន​បន្ត​ទៀត​ថា ទោះ​យ៉ាង​នេះក្តី ការ​ទទួលទាន​អាហារឆៅ ឬ​ចម្អិន​មិន​ឆ្អិន​គួរ​តែ​ជៀស​វាង។ សាច់ឆៅ ទឹក​ដោះ​គៅ​ឆៅ ឬ​គ្រឿង​ក្នុង​សត្វ​ឆៅ​ត្រូវ​រៀប​ចំ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចៀសវាង​ការ​ឆ្លង​មេរោគ​ផ្សេងៗ​តាមរយៈ​អាហាររ​មិន​ឆ្អិនល្អ។​​ ទី២. តើ​អាច​ឆ្លង​វីរុស ​COVID-19 ​ពី​សត្វ​បាន​ទេ? វា​អាច​ដែល​សត្វ​អាច​ឆ្លង​វីរុស ​COVID-19 ​ពី​មនុស្ស​ដែល​មាន​ផ្ទុក​ជំងឺ​នេះ តាម​រយៈ​ការ​ទាក់​ទង​ជិត​ស្និទ្ធ។ ទាក់​ទង​នឹង​បញ្ហា​សត្វ​អាច​ចម្លង​វីរុស COVID-19 ទៅ​មនុស្ស ឬ​អត់ ត្រូវ​ការ​ការ​សិក្សា​បន្ថែម​ដើម្បី​រក​ភស្តុតាង​មក​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់។ ផ្អែក​លើ​ភស្តុតាង​បច្ចុប្បន្ន ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅ​តែ​ជា​កត្តា​ចម្បង​ក្នុង​ចម្លង​វីរុស​នេះ។ អត្ថបទពាក់ព័ន្ធ៖ ពល​រដ្ឋបង់ក្លាដេសបំពានបំរាមអាជ្ញធរប្រមូលផ្ដុំគ្នាជាង១សែននាក់ក្នុង​បុណ្យ​សពមេសាសនា ជិត ១០ ថ្ងៃមកនេះ កម្ពុជាគ្មានអ្នកឆ្លង COVID-19 ថ្មីទៀតទេ ទី៣. តើ​អ្វី​ដែល​មិន​ធ្វើ​គួរ​អំឡុង​ពេល​រាល​ដាល​វីរុសCOVID-19? វិធានការទាំង​នេះ​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំងនឹង​វីរុសCOVID-19បាន និង​អាច​បង្ក​ហានិភ័យ​ដូច​ជា ជក់បារី ពាក់ម៉ាស់ច្រើនជាន់ និង​ញ៉ាំថ្នាំ អង់ទីប៊ីយូទិក។ល។ ក្នុង​ករណី​ណា​ក៏​ដោយ ប្រសិន​បើ​យើងក្តៅ​ខ្លួន ក្អក និង​ពិបាក​ដកដង្ហើម […]


ព័ត៌មាន

ថ្ងៃនេះនៅតែគ្មានអ្នកឆ្លងថ្មី ហើយអ្នកជាសះស្បើយវិញមានជាបន្តបន្ទាប់

ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា ថ្ងៃ​នេះ​ក៏​​រក​ពុំឃើញ​ករណី​អ្នក​ឆ្លង COVID-19 ថ្មី​ថែម​ទៀត​នោះ​ដែរ។ ចំណែក​អ្នក​ជា​សះស្បើយ​វិញ​មាន​ជា​បន្តបន្ទាប់ ដោយ​ថ្ងៃ​នេះ​មាន ៣ នាក់បន្ថែមទៀត ធ្វើឲ្យ​អ្នក​នៅ​មិន​ទាន់​ជា​សល់​ត្រឹម ១២នាក់ប៉ុណ្ណោះ។ អ្នក​ជាសះស្បើយ​វិញ​មាន​បុរស​ជនជាតិ​ខ្មែរ​អាយុ ៤៧ ឆ្នាំ និង​ស្រ្តីជា​ភរិយា​អាយុ ៤៥ ឆ្នាំ រស់នៅសង្កាត់ជ្រោយចង្វារ ខ័ណ្ឌជ្រោយចង្វារ  ត្រូវអនុញ្ញាតឲ្យចាកចេញពីមន្ទីរមួយនៅក្នុងរាជធានីភ្នំពេញ ក្រោយ​ធ្វើ​តេស្ត​​អវិជ្ជមាន COVID-19 ២​ដង និងបុរសម្នាក់ទៀតជនជាតិ​ចិនសញ្ជាតិកាណាដា អាយុ ៥០ ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ននៅសង្កាត់បឹងកេងកង បានជាសះស្បើយ ហើយត្រូវអនុញ្ញាតឲ្យចាកចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោម ក្រោយ​ធ្វើ​តេស្ត​​អវិជ្ជមាន COVID-19 ២ ដង។ គិត​មក​ទល់​ពេល​នេះ​ ចំនួន​អ្នក​ឆ្លង​ COVID-19 ទូ​ទាំង​ប្រទេស​មាន​​សរុប​ចំនួន ១២២ នាក់​ដដែល រាប់​ទាំង​អ្នក​បាន​​ព្យាបាល​ជា​សះ​ស្បើយ​​ និង​​​អ្នក​ដែល​កំពុង​ព្យាបាល ហើយ​ចំពោះ​​​ករណី​ជា​សះ​ស្បើយ​ចំនួន​សរុប ១១០ នាក់ និង​អ្នក​នៅ​មិន​ទាន់​ជា​សល់​ត្រឹម ១២ នាក់​ប៉ុណ្ណោះ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


ព័ត៌មាន

តើក្រសួងចំណាយថ្លៃព្យាបាលអ្នកផ្ទុក COVID-19 ម្នាក់អស់ប៉ុន្មាន?

មាន​ចម្ងល់​មក​ជា​យូរ​ហើយ​ ទាក់ទងនឹង​​ថ្លៃ​ចំណាយការព្យាបាល​ចំពោះ​អ្នក​ផ្ទុក COVID-19 រហូត​ជា​សះស្បើយ ក្នុង​ម្នាក់​អស់​ប៉ុន្មាន? លោក​ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បាន​ឆ្លើយ​សំណួរ​ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មានថ្ងៃនេះ​ថា ​ថ្លៃ​ចំណាយ​ចំពោះ​អ្នក​ផ្ទុក COVID-19 ទម្រាំ​ដល់​ព្យាបាល​ជា​សះស្បើយ​ក្នុង​ម្នាក់​អស់​ជាង ២ ០០០ ដុល្លារ។ ក្នុង​នោះ​លោក​ជំទាវ​បាន​បន្ត​បន្ថែម​ទៀត​ថា ករណី​អ្នក​ឆ្លង COVID-19 នៅ​កម្ពុជា​ភាគច្រើន​ជា​ជនជាតិ​បរទេស ហើយ​ថ្លៃ​ចំណាយ​ក៏ប្រែប្រួល​ទៅ​តាម​លទ្ធផល​ធ្វើ​តេស្តផងដែរ ព្រោះ​អ្នក​ជំងឺ​ខ្លះ​ធ្វើ​តេស្ត​រហូត​ដល់​ទៅ​ជាង ១០ ដងឯណោះ ។ មួយ​វិញ​ទៀត​វា​ក៏​អាស្រ័យ​លើ​ការ​ស្នាក់នៅ​យូរ ឬ​ឆាប់​របស់​អ្នក​ជំងឺ​ផងដែរ។ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ក្នុង​ការ​ធ្វើ​តេស្ត​​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ១ ដង មាន​តម្លៃ ១០០ ទៅ ១៣០ ដុល្លារ។ សម្រាប់​តេស្ត​មាន ២ យ៉ាង គឺ​តេស្ត​មួយ​អ្នក​ជំងឺ​មាន​រោគ​សញ្ញា ហើយ​តេស្ត​មួយ​ទៀត​អ្នក​ជំងឺ​គ្មាន​រោគ​សញ្ញា ដែល​តម្លៃ​របស់​តេស្ត​ទាំង​ពីរ​នេះ ប្រែប្រួល​ពី ២០ ទៅ ៣០ ដុល្លារ។ ដូចនេះ​ប្រសិនបើ​អ្នក​ជំងឺ​តេស្ត និង​ស្នាក់​នៅ ១០ ថ្ងៃ មាន​តម្លៃ​ជាង ១ ពាន់​ដុល្លារ​បាត់​ទៅ​ហើយ។ ក្រៅ​ពី​តេស្ត​នៅ​មាន​ថ្នាំ ដូចជា​បើ​អ្នក​ជំងឺ​អស់​កម្លាំង ​ក្រសួង​នឹង​ផ្ដល់​ថ្នាំ ឬ​សេរ៉ូម​កម្លាំង […]


ព័ត៌មាន

តើ COVID-19 បញ្ចប់នៅពេលណា?

ឯកឧត្ដម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ បាន​ឆ្លើយតបសំណួរជាច្រើនក្នុងកម្មវិធី​សន្និសីទ​សារព័ត៌មាន​ ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅកម្ពុជាព្រឹក​នេះ​ ក្នុង​នោះ​សំណួរ​ដ៏​រសើប​មួយ​ថា តើ COVID-19 បញ្ចប់​នៅ​ពេល​ណា? ឯកឧត្តមបាន​បញ្ជាក់​ថា COVID-19 អាច​ចប់​បាន ​គឺ​នៅ​ពេល​មាន​​វ៉ាក់សាំង​ការពារ និង​មាន​រូបមន្ត​ព្យាបាល​ច្បាស់លាស់ ពេល​នោះ​វា​គឺ​ចប់​ហើយ។ ក្នុងនោះដែរលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​បន្ថែម​ថា “ល្គឹក​ណា​វីរុស COVID-19 នៅ​តែ​រីករាលដាល​ក្នុង​ភិភពលោក ពិសេស​ប្រទេស​នៅ​តំបន់​អាស៊ាន នោះ​ស្ថានភាព​នៅ​តែ​ផុយស្រួល ហើយ​យើងនៅ​តែ​ប្រុង​ប្រយ័ត្ន”។ អត្ថបទពាក់ព័ន្ធ៖ ពិតទេ ស្ត្រីពពោះប្រឈមខ្លាំងនឹងការឆ្លង COVID-19? គួរធ្វើបែបណា បើនៅក្នុងគ្រួសារមានអ្នកឆ្លង COVID-19? អាល់កុលមេតាណុលអាចសម្លាប់វីរុស COVID-19 បានអត់? ក្រុមមនុស្សមួយប្រភេទនេះក៏ប្រឈមនឹងការឆ្លង COVID-19 ខ្ពស់ដែរ ឈប់ជឿទៅ! ទាំងនេះសុទ្ធតែជាទស្សនៈភាន់ច្រឡំជុំវិញវីរុស COVID-19 WHO ណែនាំពីវិធីកម្ចាត់​វីរុស COVID-19 លើសម្លៀកបំពាក់ ឬកំណាត់ផ្សេងៗ ក្រសួងនៅតែបន្តរឹតបន្តឹងការធ្វើដំណើរ ផ្អាកមិនឲ្យជនបរទេសមកពី៦នេះចូលកម្ពុជា ត្បិតពុំរកឃើញករណីឆ្លង COVID-19 ច្រើន​ថ្ងៃជាប់គ្នា តែក្រសួងស្នើឲ្យពលរដ្ឋប្រុងប្រយ័ត្នជានិច្ច ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ