២.ជំងឺគាំងបេះដូង
ការកើនឡើងកូលេស្ដេរ៉ូលអាក្រក់ អាចបង្កផលអាក្រក់ រហូតឈានដល់ការស្ទះសរសៃឈាមបេះដូង ជាហេតុនាំទៅដល់ការដាច់សរសៃឈាមទៀតផង។ នេះក៏ព្រោះថា ការកើនឡើង ជាតិខ្លាញ់មិនល្អនេះ បានរារាំងទៅដល់លំហូរឈាម និងការបញ្ជូនអុកស៊ីសែនទៅចិញ្ចឹមបេះដូង ជាហេតុនេះហើយ ធ្វើឲ្យបេះដូងមិនអាចដំណើរការបានល្អ ហើយឈានទៅដល់ការគាំងបេះដូងតែម្ដង។
៣.ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល
សរសៃឈាមខួរក្បាល មានទំនាក់ទំនងយ៉ាងសំខាន់ជាមួយនឹងសរសៃឈាមបេះដូង។ ចរន្ដឈាមសរីរាង្គទាំងពីរត្រូវបានបញ្ជូនឲ្យគ្នា ហេតុដូច្នេះប្រសិនការកើនឡើងកូលេស្ដេរ៉ូលអាក្រក់ នៅចន្លោះសរីរាង្គទាំងពីរ នោះចរន្ដសរសៃឈាមត្រូវតែរួមតូច បង្កជាការស្ទះសរសៃឈាម ហើយចរន្ដឈាមខួរក្បាលត្រូវប្រឈមនឹងការឡើងប៉ោង រហូតឈានដល់បែក ដាច់សរសៃឈាមតែម្ដង។
៤.អសមត្ថភាពផ្លូវភេទ
មនុស្សប្រុសក៏អាចប្រឈមនឹងការអសមត្ថភាពផ្លូវភេទ ប្រសិនបើកូលេស្ដេរ៉ូលអាក្រក់កើនឡើងខ្ពស់។ នេះក៏ព្រោះថា ការថយចុះចរន្ដឈាម ផ្គត់ផ្គង់ពីបេះដូងទៅគ្រប់ផ្នែកផ្សេងៗ ក៏ត្រូវជួបបញ្ហាទាំងស្រុង តួយ៉ាងក្នុងនោះ ការផ្គត់ផ្គង់ ប្រូតេអ៊ីនចិញ្ចឹមសរីរាង្គអ័រម៉ូនបុរសក៏ត្រូវថយចុះផងដែរ។ ការចុះខ្សោយអ័រម៉ូនបុរស បានជះឥទ្ធិពល ទៅលើសមត្ថភាពលិង្គ ដូចជា ការងាប់លិង្គ ការឆាប់បាក់កម្លាំងសិចផងដែរ។
