៥. ខ្លាញ់រាងកាយកើនឡើង
អ័រម៉ូនTestosteroneជួយគ្រប់គ្រងការចែកចាយជាតិខ្លាញ់ក្នុងរាងកាយ ប៉ុន្តែបើអ័រម៉ូនមួយនេះ មានកម្រិតទាប នោះនឹងអាចបណ្តាលឲ្យកើនឡើងជាតិខ្លាញ់នៅក្នុងរាងកាយ ជាពិសេសនៅតំបន់ពោះ។
គន្លឹះព្យាបាលអតុល្យភាពអ័រម៉ូនចំពោះបុរស
ជាក់ស្តែង មានគន្លឹះជាច្រើនក្នុងការដោះស្រាយបញ្ហាអតុល្យភាពអ័រម៉ូននេះ។ ដូច្នេះហើយ ប្រុសៗដែលមានរោគសញ្ញាដូចខាងលើ គួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញជាមុនសិន និងជ្រើសរើសវិធីព្យាបាលដែលស័ក្តិសមជាមួយនឹងខ្លួនឯង។គន្លឹះដោះស្រាយបញ្ហាអតុល្យភាពអ័រម៉ូនមានដូចជា៖
១. ផ្លាស់ប្ដូរបែបបទរស់នៅ
ការផ្លាស់ប្ដូរបែបបទរស់នៅ ដូចជាការធ្វើលំហាត់ប្រាណទៀងទាត់ ញ៉ាំអាហារសុខភាព គ្រប់គ្រងស្រ្តេសឲ្យបានល្អ និងគេងឲ្យគ្រប់គ្រាន់ មិនត្រឹមតែអាចជួយឲ្យកម្រិតអ័រម៉ូនTestosteroneឲ្យប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងជួយឲ្យយើងមានសុខភាពល្អថែមទៀតផង។
២. ការប្រើប្រាស់ថ្នាំ
ក្នុងករណីខ្លះ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ថ្នាំ ដើម្បីបង្កើនការផលិតអ័រម៉ូនTestosterone ឬរារាំងការបំប្លែងអ័រម៉ូនTestosteroneទៅជាអ័រម៉ូនEstrogen។
៣. អាហារបំប៉ន
អាហារបំប៉នជាក់លាក់ ដែលផ្ទុកទៅដោយសារធាតុរ៉ែ និងវីតាមីន ដូចជាម៉ាញេស្យូម សេលេញ៉ូម វីតាមីនD អាចបង្ហាញភស្តុតាងវិទ្យាសាស្ត្រក្នុងការបង្កើនកម្រិតអ័រម៉ូនTestosteroneនៅក្នុងរាងកាយយើងបាន។ ដូច្នេះហើយ ប្រុសៗយើងគួរញ៉ាំអាហារបំប៉នប្រចាំថ្ងៃឲ្យបានទៀងទាត់ យ៉ាងហោចណាស់ពី៣ ទៅ៤ខែទើបជាការប្រសើរ។ គួរប្រឹក្សាជាមួយគ្រូពេទ្យអំពីការប្រើប្រាស់អាហារបំប៉នទាំងនេះ។