សញ្ញា​ទាំង​៤ បញ្ជាក់​ថា​សុខភាព​ផ្លូវ​ភេទ​ប្រុស​ៗ​​មាន​បញ្ហា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    សញ្ញា​ទាំង​៤ បញ្ជាក់​ថា​សុខភាព​ផ្លូវ​ភេទ​ប្រុស​ៗ​​មាន​បញ្ហា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    សុខភាព​ផ្លូវ​ភេទ​ជា​ផ្នែក​មួយ​​​ដ៏​សំខាន់​នៃ​សុខភាព​​ទូទៅ​របស់​យើង​ ហើយ​ប្រសិន​បើ​សុខភាព​ផ្លូវ​ភេទ​មាន​បញ្ហា វា​អាច​ប៉ះពាល់​ដល់​ការ​​​ទំនាក់ទំនង​រវាង​ដៃ​គូ ​បាត់បង់​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង​ និង​អាច​បង្ក​ឲ្យ​​កើត​ស្រ្តេស​ថែម​ទៀត​ផង​។ ហេតុ​នេះ​ហើយ​ ប្រុស​ៗ​យើង​គប្បី​សង្កេត​មើល​សញ្ញា​​​មួយ​ចំនួន​​ខាង​ក្រោម​​នេះ ដើម្បី​​អាច​កំណត់​ពី​បញ្ហា​សុខភាព​ និង​ធ្វើការ​ព្យាបាល​បាន​ទាន់​ពេលវេលា​។

    ១. ដុំ​ពក​នៅ​ជិត​ប្រដាប់​បន្ត​ពូជ​

    ការ​ពិនិត្យ​មើល​បរិវេណ​ជុំវិញ​ប្រដាប់​​​ភេទ​ ដើម្បី​ដឹង​ថា​យើង​មាន​​ដុំ​ពក​​ឬ​អត់​ ជា​រឿង​សំខាន់​ណាស់​ ពីព្រោះ​បរិវេណ​នោះ​ងាយ​​រង​គ្រោះ ហើយ​ដុំ​ពក​អាច​កើត​មាន​ដោយ​សារ​តែ​រោម​​កប់​ក្នុង​សាច់​។ មួយ​វិញ​ទៀត​ វា​ក៏​អាច​ជា​សញ្ញា​ដុះ​សាច់​លើ​ប្រដាប់​ភេទ​​ឬ​ការ​ឆ្លង​មេរោគ​។

    ​​២. ការ​​ធ្លាក់​ទឹក​រម្អិល

    ប្រសិនបើ​​ប្រុស​ៗ​យើង​សង្កេត​ឃើញ​​មាន​ធ្លាក់​ទឹក​រម្អិល​ខុស​ពី​ធម្មតា​ចេញ​ពី​លិង្គ​ វា​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ផ្លូវ​ភេទ​។ ពិត​ណាស់​ ការ​ធ្លាក់​ទឹក​រម្អិល​ដែល​​មាន​ពណ៌​លឿង ឬ​បៃតង អាច​បញ្ជាក់​ពី​ជំងឺ​ប្រមេះ​ទឹក​បាយ​ ខណៈ​ពេល​ដែល​ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​ស​ អាច​ជា​សញ្ញា​នៃ​ជំងឺ​trichomoniasis ប៉ុន្តែ​បើ​​ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​ស​នេះ​មាន​សភាព​ខាប់​​ និង​មិន​មាន​ក្លិន​ទេ​នោះ ​វា​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​។

    ៣. ក្រហាយ​នៅ​ពេល​នោម​

    ​​​​ជាមួយ​គ្នា​នេះ​ដែរ​ ការ​នោម​ក្រហាយ​ ក៏​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​ផ្លូវ​ភេទ​ដូច​គ្នា។​ ជា​ធម្មតា​ វា​​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​ប្រព័ន្ធ​ទឹក​នោម​​ ដែល​មិន​មែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​ជា​ជំងឺ​​កាម​រោគ​ ដូចជា​​​ជំងឺ​ប្រមេះ​ទឹក​ថ្លា​ ឬ​ជំងឺ​​ប្រមេះ​ទឹក​បាយ​ផង​ដែរ​​។

    ​​​៤. ​ឈឺ​ចាប់​នៅ​បរិវេណ​ប្រដាប់​ភេទ​

    ការ​ឈឺ​ចាប់​​នៅ​ផ្នែក​ណា​មួយ​​នៃ​​រាងកាយ​ ជា​សញ្ញា​ដែល​យើង​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ ជា​ពិសេស​នៅ​ជិត​បរិវេណ​ប្រដាប់​ភេទ ឬ​ពោះ​។ ឧទាហរណ៍ ​ការ​ហើម​​ពង​ស្វាស​ ការ​ធ្លាក់​ឈាម​ ឬ​ឈឺ​ចាប់​​អំឡុង​ពេល​រួម​ភេទ​ សុទ្ធ​តែ​បញ្ជាក់​ថា​រាងកាយ​របស់​យើង​អាច​កើត​ជំងឺ​កាមរោគ ឬ​ឆ្លង​មេរោគ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    ​​​​5 Signs Something Is Wrong With Your Sexual Health & Requires Your Immediate Attention

    https://www.mensxp.com/health/sexual-health/93507-signs-your-sexual-health-needs-attention.html

    Sexual Dysfunction

    https://my.clevelandclinic.org/health/diseases/9121-sexual-dysfunction

    Penis Disorders

    https://medlineplus.gov/penisdisorders.html

    https://medlineplus.gov/penisdisorders.html

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 21/10/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត