ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
២– វីតាមីន D
នៅអាមេរិក គេរកឃើញថា វីតាមីន D និងរោគស្លាប់កាមរបស់ប្រុសៗ មានជាប់ពាក់ព័ន្ធគ្នាគួរឲ្យកត់សម្គាល់ ខណៈតាមតួលេខច្បាស់ការពីសាកលវិទ្យាល័យ John Hopkins ថា ក្នុងចំណោមបុរសមានបញ្ហាសមត្ថភាពផ្លូវភេទ ៣.៤០០ នាក់ មាន ៣២% ជួបវិបត្តិកង្វះវីតាមីន D ព្រោះវីតាមីន D ជួយចិញ្ចឹមកោសិកាសរសៃឈាមបន្តរត់ទៅចិញ្ចឹមលិង្គ។ ដូច្នេះ កង្វះវីតេមីន D ក៏ជាហេតុនាំឲ្យលិង្គពិបាកឡើងរឹង។

៣– វីតាមីន C
វីតាមីន C មានតួនាទីសំខាន់ជួយឲ្យរាងកាយយើងលូតលាស់បានល្អ និងជួសជុលជាលិកាខូចខាត រួមទាំងជាលិកាលិង្គផងដែរ។ មនុស្សគ្រប់រូបត្រូវការវីតាមីន C ដើម្បីផលិតកូលេជែន ជាប្រូតេអ៊ីនចាំបាច់សម្រាប់ផលិតកោសិកាស្បែក និងសរសៃឈាមនៃរាងកាយយើង រួមទាំងប្រដាប់ភេទ ជាដើម។
បញ្ហាផ្លូវភេទ ដូចជា លិង្គមិនឡើងរឹង បាញ់ទឹកកាមលឿនពេក វីតាមីន C អាចជួយបានដូចគ្នា។ មានការណែនាំ ប្រើវីតាមីន C ចាប់ពី ២០០-២៥០ មិល្លីក្រាម (ម្ដង ឬ២ដងក្នុងមួយថ្ងៃ) ព្រោះកង្វះវីតាមីន C អាចប៉ះពាល់លើលទ្ធភាពបន្តពូជទៀតផង។