សុខភាពបុរស

សុខភាព​បុរស​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាប្រុសៗ​ដែល​ស្រីៗ​​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺក្រពេញអរ័ម៉ូន​ ​លិង្គមិនឡើងរឹង ​​សុខភាពលិង្គ ​​ ​បញ្ហាបុរសផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពបុរស

ពេលប្រុសៗកាន់តែចាស់ លិង្គប្រែប្រួលយ៉ាងម៉េចខ្លះ?

នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន លិង្គ​ក៏​ប្រឈម​នឹង​ការ​ប្រែប្រួល​ ដូច​ផ្នែក​ផ្សេង​ទៀត​​នៃ​រាងកាយ​របស់​យើង​ដែរ​។ យ៉ាង​ណា​មិញ មិន​មែន​ប្រុស​ៗ​គ្រប់​គ្នា​សុទ្ធ​តែ​ជួប​ប្រទះ​ការ​ប្រែប្រួល​ទៅ​លើ​លិង្គ​​ដូច​ៗ​គ្នា​ឡើយ ហើយ​ដើម្បី​ដឹង​ថា តើ​ប្រដាប់​ភេទ​​មាន​ការ​ប្រែប្រួល​អ្វី​ខ្លះ​​ ប្រុស​ៗ​យើង​អាច​​ស្វែង​យល់​តាម​រយៈ​អត្ថបទ​ខាង​ក្រោម​នេះ។ ១. លិង្គ​មិន​សូវ​រឹង​ខ្លាំង​ ការ​ប្រែប្រួល​នេះ អាច​កើត​ឡើង​ទៅ​តាម​វ័យ​ និង​បែបបទ​នៃ​ការ​រស់នៅ។ ពិត​ណាស់​ ថ្វី​ត្បិត​តែ​យើង​មិន​អាច​ជម្នះ​ភាព​ចាស់​ក៏​ពិត​មែន ប៉ុន្តែ​យើង​អាច​គ្រប់គ្រង​បែបបទ​រស់នៅ ដោយ​ធ្វើ​លំហាត់​ប្រាណ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សម​ល្មម គ្រប់គ្រង​សម្ពាធ​ឈាម​​ និង​កូលេស្តេរ៉ូល​ក្នុង​ឈាម​ឲ្យ​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ និង​ឈប់​បារី ដើម្បី​ជួយ​ទ្រទ្រង់​ការ​ឡើង​រឹង​នៃ​លិង្គ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. អារម្មណ៍​​នៃ​លិង្គ​ថយ​ចុះ អារម្មណ៍​សុខ​ស្រួល​​អាច​ចាប់ផ្តើម​ថយ​ចុះ ហើយ​គ្នា​យើង​នឹង​ចំណាយ​ពេល​ច្រើន​ជាង​មុន​ ដើម្បី​ទទួល​អារម្មណ៍​ស្រើបស្រាល​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់។ ម្យ៉ាង​វិញ​ទៀត ប្រសិនបើ​យើង​មាន​ជំងឺ​រ៉ាំរ៉ៃ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ នោះ​នឹង​អាច​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ និង​សរសៃ​ឈាម​ពាស​ពេញ​រាងកាយ រួម​ទាំង​លិង្គ​ផង​ដែរ។ ៣. លិង្គ​មើល​ទៅ​តូច​ជាង​មុន ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​គ្នា​យើង​មាន​ការ​ប្រមូលផ្ដុំ​ជាតិ​ខ្លាញ់​ច្រើន​នៅ​ក្បាល​ពោះ​ទៅ​តាម​វ័យ​ រង្វង់​ចង្កេះ​ដែល​រីក​ធំ អាច​លាក់ ឬ​បិទបាំង​លិង្គ​របស់​យើង​បាន។ អ៊ីចឹង​ហើយ ទើប​គ្នា​យើង​ខ្លះ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​យើង​ប្រវែង​លិង្គ​ពេញ​ ត្រូវ​បាន​បិទបាំង​ដោយ​ក្បាល​ពោះ​។ [embed-health-tool-bmi] ៤. លិង្គ​កោង មួយ​វិញ​ទៀត លិង្គ​របស់​យើង​ក៏​អាច​មាន​ការ​ប្រែប្រួល​រូបរាង នៅ​ពេល​ដែល​ជាលិកា​សម្លាក​​កកើត​ឡើង​នៅ​ក្រោម​ស្បែក​លិង្គ ដែល​បណ្តាល​ឲ្យ​លិង្គ​កោង​នៅ​ពេល​ឡើង​រឹង។ បញ្ហា​មួយ​នេះ​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ជាតិ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ការ​រំលាយ​អាហារ និង​ជំងឺ​តម្រង​នោម​។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ […]

អត្ថបទផ្សេងទៀតពី សុខភាពបុរស

ស្វែងរក សុខភាពបុរស

សុខភាពបុរស

ប្រុសៗបើ​មិន​ចង់ជួប​បញ្ហា​លិង្គមិនងាយ​ឡើងរឹង គួរបន្ថយ​អាហារទាំងនេះ

ការ​ញ៉ាំ​អាហារ​មិន​ត្រឹម​ត្រូវ គឺ​ជាមូលហេតុ​សំខាន់​មួយ​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដ​ល់​បញ្ហា​ផ្លូវ​ភេទ​របស់​មនុស្ស​គ្រប់​គ្នា។ អាហារ​​និង​ភេស្ជៈ​មួយ​ចំនួន គឺ​​មាន​ឥទ្ធិពល​មិន​ល្អ​ទៅ​លើ​កម្រិត​អ័រម៉ូន​តេស្តូតេរ៉ូន​របស់​ប្រុសៗ​យើង​​ ទាំង​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល។ ដើម្បី​ឲ្យ​លិង្គ​​រឹង​ល្អ ប្រុសៗ​យើង​​គួរ​តែ​ជៀស​ឲ្យ​ឆ្ងាយ​ពី​អាហារប៉ុន្មាន​​ប្រភេទ​ទាំង​នេះ​។ ក្នុង​អត្ថ​បទ​នេះ Hello គ្រូពេ្យ នឹង​ប្រាប់​អំពី​ប្រភេទ​អាហារ​ដែល​បុរស​ៗ​មិនគួរ​ញ៉ាំ​ច្រើន បើ​មិន​ចង់ជួប​បញ្ហា​អូន​តូច​មិន​សូវ​ឡើង​រឹង​។ ១-សាច់​ ការ​សិក្សា​បានបង្ហាញ​ថា អាហារ​ដែល​ផ្ដល់​អវិជ្ជមាន​ដល់​សុខភាព​បេះ​ដូង​របស់​មនុស្ស​ប្រុស ក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សកម្មភាព​ផ្លូវ​ភេទ​​បាន​ដូច​គ្នា។ បញ្ហា​ចរន្ត​ឈាម​រត់​ល្អ គឺ​ជា​រឿង​ដែល​ចាំ​បាច់​ដើម្បី​ធ្វើ​​ឲ្យ​លិង្គ​​ឡើង​រឹង​បាន​ល្អ តែ​បើ​យើង​មាន​បញ្ហា​សរសៃ​ឈាម​បេះ​ដូង នោះ​ក៏​ប្រឈម​ជា​មួយ​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​ដូច​គ្នា។ សាច់​ជា​ច្រើន​ប្រភេទ មាន​ដូច​ជា​សាច់​ជ្រូក និង​សាច់​គោ គឺ​មាន​ជាតិ​ខ្លាញ់ និង​កូឡេស្តេរ៉ុល​ខ្ពស់ ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​បេះដូង នឹង​ធ្វើ​ឲ្យ​លិង្គ​របស់​បុរស​មិន​ងាយ​ឡើង​រឹង​បាន​។ ​បន្ថយ​​សាច់​មិន​ល្អ ហើយ​ងាក​មក​ញ៉ាំ​ប្រភេទ​អាហារ​សម្បូរ​ប្រូតេអ៊ីន​ល្អ​ៗ រួម​មាន​អាស៊ីដ​ខ្លាញ់​អូមេហ្កា៣ (ត្រី) និង​ខ្លាញ់​បាន​មក​​ពី​គ្រាប់​រុក្ខ​ជាតិ ផ្លែ​ប៊ឺរ ឬ​អាច​ប្រើ​ប្រេង​អូលីវ​ជំនួសប្រេង​ឆាធម្មតា​​វិញ​ក៏​បាន។ អត្ថបទពាក់ព័ន្ធ: កុំចេះតែផឹក! ភេសជ្ជៈផ្អែម បង្កជំងឺមហារីកច្រើនមុខ ផ្លែប៉េងប៉ោះ ផ្ដល់ប្រយោជន៍ច្រើន​ដល់ស្បែក បេះដូង និងភ្នែក អ្នកចូលចិត្តញ៉ាំ​ផ្កា​ខាត់ណា​ខៀវ​ នេះជាអត្ថប្រយោជន៍​ទទួលបាន​ចំពោះសុខភាព ២-អាហារចៀន អាហារ​ចៀន​ដោយ​ប្រើ​ប្រេង គឺ​មិន​ល្អ​​សម្រាប់​សុខភាព​បេះ​ដូង និង​មុខ​ងារ​ផ្លូវ​ភេទទេ​ ហើយ​អាហារ​ដែល​អាក្រក់​បំផុត​សម្រាប់​បេះ​ដូង​នោះ​គឺអាហារ​ដែល​ចៀន​ដោយ​ប្រើ​ប្រេង និង​ដុត​ភ្លើង​ខ្លាំង។ អាហារ​ទាំង​អស់​នេះ​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ប្រឈម​មុខ​ជាមួយ​បញ្ហា​​កូឡេស្តេរ៉ូល។ បើ​ធាត់ ឬ​លើស​ទម្ងន់ ដែល​បណ្ដាល​មកពី​ការ​ញ៉ាំ​​អាហារ​ចៀន វា​នឹង​ទាក់​ទង​ជាមួយ​បញ្ហា​បម្រែបម្រួល​អ័រម៉ូន​មនុស្ស​ប្រុស។ បើយើង​​ចង់​ឲ្យ​សកម្មភាព​លើ​គ្រែ​នៅ​បន្ត​រស់​រវើក​បាន​យូរ​អង្វែង ប្រុសៗ​មិន​​​គួរ​ញ៉ាំ​ដូច​ជា​សាច់​ចៀន ឬ​បំពង ដំឡូង​​ចៀន និង​នំ​ដូណាត់ជាដើម​នោះទេ​។ ក្រៅ​ពី​បង្ក​បញ្ហា​ដល់​បេះដូង ឡើង​គីឡូ […]


សុខភាពបុរស

ប្រុសៗប្រយ័ត្នបន្តិច! ស្ទះនោម អាចបណ្ដាលមកពីកើតគ្រាប់ក្រួសថ្ពក់ជាប់នៅបង្ហួរនោម

គ្រាប់​ក្រួស​ថ្ពក់​ជាប់​នៅ​បង្ហួរ​នោម គឺ​ជា​ការ​រមៀល​ធ្លាក់​ចុះ​នៃ​គ្រាប់ក្រួស​ដែល​កកើត​នៅ​ក្នុង​តម្រង​នោម ឬ​ប្លោក​នោម ហើយ​នៅ​ពេល​អ្នក​ជំងឺ​បត់​ជើង​តូច​ គ្រាប់​ក្រួសនោះ ធ្លាក់​មក​ថ្ពក់​ជាប់​នឹង​បង្ហួរ​នោម ដែល​ជា​ផល​វិបាក​មិន​អាច​ឲ្យ​ទឹក​នោម​ធ្លាក់​ចេញ​មក​ក្រៅ​បាន។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ បញ្ហា​គ្រាប់​ក្រួស​ថ្ពក់​ជាប់​នៅ​បង្ហួរ​នោម ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ស្ទះ​នោម​ស្រួច​ស្រាវ ហើយ​ជំងឺ​នេះ​ភាគ​ច្រើន​កើត​ទៅ​លើ​បុរស ពិសេស​បុរស​ពេញវ័យ ក្នុង​ករណី​តិចតួច​ក៏​មាន​កើត​លើ​ស្ត្រី​ផង​ដែរ។ ប្រសិន​បើ កើត​មាន​បញ្ហា​នេះ អ្នក​ជំងឺ​ក៏​អាច​ប្រឈម​នឹង​ផល​វិបាក​ដូច​ជំងឺ​ផ្សេងៗ ហើយ​អ្នក​ជំងឺ​អាច​ចេញ​រោគ​សញ្ញា​ឲ្យ​យើង​ចាប់​អារម្មណ៍​មាន៖ ផល​វិបាក - បង្ក​រោគ​ធ្ងន់ធ្ងរ​តាម​ប្លោក​នោម បង្ហួរ​នោម - រលាក​ប្លោក​នោម បង្ហួរ​នោម​រ៉ាំ​រ៉ៃ - បង្ហួរ​នោម​រួម​តូច - បង្ហួរ​នោម​ស្ទះ​ជិត​ឈឹង។ រោគសញ្ញា - ឡេះឡះ -​ ពិបាក​ទ្រាំ - ចុក​ពោះ​លើ​ថ្ងាស់ - ពិបាក​នោម - នោម​ក្រហល់​ក្រហាយ - នោម​តិច​មិន​ចង់​ចេញ - ជួន​ក្ដៅ​ខ្លួន ទឹក​នោម​ល្អក់។ល។ មន្ទីរពេទ្យ កាល់​ម៉ែត បាន​បញ្ជាក់​ថា គ្នា​យើង​ណា​ដែល​មាន​បញ្ហា​នោម​មិន​ចេញ ទាស់​នោម​ស្រួច​ស្រាវ គួរ​ទៅ​ពិនិត្យ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ទទួល​បាន​ការ​វិភាគ​រោគ​វិនិច្ឆ័យ​ច្បាស់​ពី​ជំងឺ។


សុខភាពលិង្គ

ប្រុសៗចាប់អារម្មណ៍អត់ វ័យកាន់តែច្រើនលិង្គកាន់តែប្រែប្រួល?

វាគឺជារឿងធម្មជាតិទៅហើយដែលលិង្គមនុស្ស​ប្រុស​យើង​មានការផ្លាស់ប្ដូរនៅពេលដែលអាយុកាន់តែ​ច្រើន។ ស្របពេល​ដែល​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន​ក្នុង​រាង​កាយ​ថយ​ចុះ​ទៅ​តាម​អាយុកាល លិង្គប្រុសៗក៏មានការប្រែប្រួលទំហំ រូបសណ្ឋាន និងមុខងារផ្លូវភេទ​ផង​ដែរ​។ ការផ្លាស់ប្ដូរទំហំ ទោះបីជាមិនមានការផ្លាស់ប្ដូរខ្លាំងក៏ដោយលិង្គនឹងអាចស្រកទាំងក្នុងប្រវែង និងទំហំនៅពេលវ័យ​ប្រុស​ៗយើង​កាន់តែ​ចាស់​។ កត្តា​មេកានីស​២​យ៉ាងដែលធ្វើឲ្យមានការរួមតូចនេះគឺ៖ ការកើនឡើងនូវកំណកខ្លាញ់សរសៃអាកទែក្នុងលិង្គ ការវិវឌ្ឍបន្តិចម្ដងៗនៃកោសិកាខូឡាជិនដែលមិនរលាស់ក្នុងស្រោមសរសៃហ្វ៊ីបជុំវិញកន្លែងឡើងរឹង បញ្ហាផ្សេងទៀតដែលនាំឲ្យមានការផ្លាស់ប្ដូរលើទំហំលិង្គគឺនៅពេលដែលប្រុសៗមានវ័យចំណាស់ឡើងទម្ងន់។ សារធាតុខ្លាញ់ដែលនៅក្នុងក្បាលពោះជាមូលហេតុធ្វើឲ្យប្រវែងលិង្គមើល​ទៅ​ឃើញខ្លី។ មិនត្រឹមតែលិង្គប៉ុណ្ណោះទេសូម្បីពងស្វាសនិងក្រពេញពងស្វាសក៏រួមតូចនៅពេលអាយុកាន់តែ​ច្រើនដែរ។ ដោយសារ​តែ​កម្រិត​​សារធាតុ​អ័រម៉ូនតេស្តូស្តេរ៉ូនថយចុះ ការផលិតទឹកកាមក៏ធ្លាក់ចុះហើយក្រពេញពងស្វាសក៏រួមតូចទៀត។ លើសពីនេះទៀតសាច់ដុំរបស់យើង​ក៏មិនដំណើរការល្អដូចពេលនៅក្មេង ហើយភាពរលាស់របស់ស្បែកក៏ធ្លាក់ចុះដែលបណ្ដាលឲ្យមានការផ្លាស់ប្ដូរទំហំបែបនេះឯង។ អត្ថបទពាក់ព័ន្ធ: ប្រុសៗ​កំចេះ​តែ​សម្រុក ឬ​ប្រើ​ក្បាច់​ពេក ប្រយ័ត្ន​បាក់​ក​អា​ច្រមក់ វីវរ​មិនខាន ទម្លាយ​អាថ៌កំបាំង​ចំណុច​ស្រើប​ស្រាល​របស់​ប្រុសៗ ស្បែកគ្របលិង្គវែង មិនព្រលាត់ បើអត់កាត់ចេញ មានបញ្ហាទេ?​ ថៃ ព្រមានថាប្រយ័ត្នកាត់ចោល រឿងចង់ធំហើយចាក់ថ្នាំពង្រីកលិង្គ ការផ្លាស់ប្ដូររូបរាង ការផ្លាស់ប្ដូររូបរាងដែលគួរឲ្យកត់សម្គាល់បំផុតរបស់លិង្គគឺសណ្ឋាន និងរោមលើថ្ងាស។ កំណោងលិង្គ​នឹងកើតមានឡើងនៅពេលចាស់ដែលប៉ះពាល់ទៅលើប្រវែង​ និងទំហំ។ ជំងឺPeyronie’sdiseaseគឺជាការកើនឡើងនូវជាលិកាស្លាកស្នាមនៃលិង្គដែលធ្វើឲ្យលិង្គ​កោង។ ស្ថានភាពនេះកើតឡើងភាគច្រើនលើបុរសវ័យកណ្ដាល និងអាចព្យាបាលបានតាមរយៈការវះកាត់ឬប្រើប្រាស់ថ្នាំ។ រោមថ្ងាសក៏ដូចជារោមលើផ្នែកផ្សេងនៃតួខ្លួនដែលអាចនឹងជ្រុះ និងប្រែជាប្រផេះ។ អ្នកជំនាញបានបង្ហាញថាលិង្គនឹងវិលទៅរកស្ថានភាពមុនពេញវ័យវិញនៅពេលដែលកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនធ្លាក់ចុះគឺពេលដែលជ្រុះរោមអស់។ ចំណែក​ក្បាលលិង្គក៏មានការផ្លាស់​ប្ដូរ​នោះ​គឺការបាត់បង់នូវពណ៌ស្វាយរបស់វា។ ការផ្លាស់ប្ដូរក្នុងមុខងាររួមភេទ ពិតប្រាកដណាស់ដែលមុខងាររួមភេទរបស់ប្រុសៗ​យើង​ថយចុះនៅពេលដែល​មាន​វ័យចំណាស់។ ការប្រតិកម្មរបស់សរសៃប្រសាទក្នុងលិង្គធ្លាក់ចុះ និងកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនអាចបង្កឲ្យមានបញ្ហាលើការសម្រើប និងការឈានទៅដល់ចំណុចកំពូល។ ចំណុះទឹកកាម និងគុណភាពមេជីវិតឈ្មោលក៏ថយចុះជាមួយនឹងអាយុផងដែរ។ បញ្ហាដែលមិនអាចឡើងរឹង(Erectile dysfunction)​គឺជាស្ថាន​ភាព​ដែលបុរសវ័យកណ្ដាលតែងជួបប្រទះ។ ការសិក្សាជាច្រើនបានបង្ហាញថាភាពរយនៃបុរសខ្លាំងក្លាចាប់ពី៦០%ទៅកៀក៣០%ចន្លោះពីអាយុ៤០និង៧០ឆ្នាំ។ អ្នកឯកទេសបាននិយាយថាការផ្លាស់ប្ដូរទាំងនេះលើមុខងារផ្លូវភេទអាចធ្វើឲ្យប្រុសៗ​បាត់បង់ភាពខ្លាំងក្លា ប៉ុន្តែមិនប៉ះពាល់ទៅលើសមត្ថភាពក្នុងការរួមភេទនោះទេ។ ការប្រែប្រួលលិង្គគឺគ្រាន់តែជាផ្នែកមួយធម្មតានៃការផ្លាស់ប្ដូរវ័យប៉ុណ្ណោះ។ យ៉ាងណា​ប្រុសៗ​យើង​ក៏​គួរ​ទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញដែរ​ ប្រសិនបើការផ្លាស់ទាំងនេះជះឥទ្ធិពលអវិជ្ជមានមកលើជីវិត និងទំនាក់ទំនងដៃគូ។


សុខភាពលិង្គ

លិង្គឡើងរឹងជារឿងធម្មតា តែបើឡើងរឹងយូរពេកអាចជាបញ្ហា

បញ្ហាលិង្គរឹងឬខឹង​​យូរ គេចំណាំយ៉ាងម៉េច? ​បុរសជាច្រើនជួបបញ្ហាលិង្គមិន​ងាយ​នឹង​ឡើងរឹង បែរ​ជា​មាន​បុរសផ្សេងទៀតក្លាយជាជនរងគ្រោះរឿង​លិង្គឡើង​រឹង​​យូរ​ពេក​ទៅវិញ។ បញ្ហាលិង្គរឹងឬខឹងយូរ ភាសាបច្ចេកទេសហៅថា priapism។ បញ្ហានេះ​កើតឡើងនៅពេលដែលការឡើងរឹងមានរយៈពេលយូរ​ម៉ោង។ ពេលខ្លះលិង្គ​រឹង​ឬ​ខឹង​មិន​បណ្ដាល​មកពីការរួមភេទទាំងស្រុងនោះទេ។ ​បុរសដែលមានបញ្ហាលិង្គរឹងឬខឹងតែងតែមានការឈឺចាប់ខ្លាំង។ ម៉េចបាន​លិង្គរឹងឬខឹងយូរ​? លិង្គដែលឡើងរឹងក្នុងរយៈពេលយូរអាចបណ្ដាលមកពីជំងឺស្លេកស្លាំងនៃកោសិកាក្រហម ការប្រើប្រាស់ថ្នាំ (ថ្នាំប្រឆាំជំងឺបាក់ទឹកចិត្ត alpha blockers ថ្នាំពង្រាវឈាម) ការប៉ះពាល់ទៅលើខួរឆ្អឹងខ្នង ឬអវយវៈភេទ​ត្រូវ​ពិសសត្វល្អិត (មេពីងពាងខ្មៅឬខ្យាដំរីតិច) ជាតិពុលនៃកាបូនម៉ូណូអុកស៊ីដ និងការប្រើគ្រឿងញៀន ​(marijuana​ឬ​cocaine)​ ជាដើម​។ ក្នុងករណីខ្លះទៀតលិង្គរឹង​ឬ​ខឹង​យូរ​​ពេក​អាចបណ្ដាលមកពីជំងឺមហារីកដែលបង្អាក់ឈាមមិនឲ្យចេញពីលិង្គ។ ​គួរឲ្យបារម្ភពីបញ្ហាលិង្គឡើងរឹងយូរ​ពេលណា? ​បើលិង្គ​​យើង​ឡើងរឹងលើស៤ម៉ោងគួរឆាប់ទៅមន្ទីរពេទ្យជាបន្ទាន់។ គ្រូពេទ្យនឹងត្រូវការដឹង​ថាតើលិង្គ​ឡើង​រឹងយូរប៉ុនណាហើយ និង​​ថាតើ​កន្លងមក​លិង្គឡើង​រឹងយូរបែបនេះឬយ៉ាងណា។ ម្យ៉ាងទៀត​គ្រូពេទ្យ​ក៏អាច​សួរ​ថា​តើយើង​មានបានប្រើប្រាស់ថ្នាំជំនួយដែរឬយ៉ាងណា​នៅ​ថ្មីៗនេះ និង​មាន​​របួសដែលយើង​មាន​ជា​ដើម​​។ គ្រូពេទ្យនឹងពិនិត្យមើលរបាយការណ៍វេជ្ជសាស្ត្រនិងពិនិត្យរាងកាយដើម្បីស្វែងរកមូលហេតុ។ ការពិនិត្យពោះ និងរន្ធគូទនឹងត្រូវធ្វើឡើងសម្រាប់រោគសញ្ញានៃជំងឺមហារីក។ ការធ្វើ​តេស្ត​ផ្សេងៗ​ទៀត​អាច​នឹង​ត្រូវ​ចាំបាច់​ធ្វើរួមមានតេស្តឈាម និងវិទ្យុសាស្ត្រ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អាច​ព្យាបាលបានទេ? ដោយរបៀបណា? ការព្យាបាលបញ្ហា​លិង្គរឹងឬខឹងយូរ​គឺត្រូវកម្ចាត់ចេញនូវការឡើងរឹងដែលមានរយៈពេលយូរដោយមិនប៉ះពាល់ទៅដល់មុខងារបន្តពូជអ្នកជំងឺ។ ការស្អំទឹកកកក៏អាចជួយសម្រួលការហើមក្នុងករណីស្រួចស្រាល់ផងដែរ។ គ្រូពេទ្យអាចនឹងប្រើម្ជុលដើម្បីចោះ​ឈាម​ដែលដក់ជាប់ក្នុងលិង្គដើម្បីបន្ធូរសម្ពាធ។ ប្រើប្រាស់ថ្នាំដែលបង្ខាំងឈាមហូរមកលិង្គដូចជាថ្នាំលេបឬថ្នាំចាក់។ [embed-health-tool-bmi] សម្រាប់ករណីធ្ងន់ធ្ងរវិញគ្រូពេទ្យនឹងធ្វើការវះកាត់ដែលមានភាសាបច្ចេកទេសហៅថា arterial embolization ដើម្បី​ទៅ​បង្អាក់​អាក​ទែ​ដែល​បង្ក​បញ្ហា​នេះ​។ នៅពេលដែលការឡើងរឹងយូរបង្កដោយការដាច់រហែកអាកទែគ្រូពេទ្យនឹងធ្វើការវះកាត់ដើម្បី​ចង​បិទភ្ជិត​។​ ពេលខ្លះ​អ្នកជំងឺ​ក៏ត្រូវការវះកាត់​ផ្លូវបំបែកមួយតាមបែបវេជ្ជសាស្ត្រដើម្បីបង្ហូរឈាមចេញពីលិង្គ។ ទោះយ៉ាងក៏ដោយការធ្វើបែបនេះអាចនឹងបង្កើនហានិភ័យនៃការមិនអាចឡើងរឹងនៅពេលក្រោយ។ ប្រសិនបើគ្នា​យើង​សង្ស័យថាខ្លួន​មានអាការៈលិង្គរឹងឬខឹងរយៈពេលយូរគួរប្រញាប់ទៅមន្ទីរពេទ្យ។ ហាមព្យាយាមដោះស្រាយដោយខ្លួនឯងព្រោះអាចបង្កហានិភ័យជាច្រើនលើលិង្គ និងមុខងារបន្តពូជ។ ការព្យាបាលដែលប្រើពេលយូរនឹង​ធានា​នូវ​លទ្ធផលគួរជា​ទី​គាប់​ចិត្ត។ អ្នក​ដែលទទួលការព្យាបាលត្រឹមត្រូវ​ឆាប់​ជាសះស្បើយ​ហើយ​មាន​ផលប៉ះពាល់​តិចតួច​បំផុត​។ អាន៖ កាត់ស្បែកចុងលិង្គ មានគុណប្រយោជន៍ និងគ្រោះថ្នាក់ម៉េចខ្លះ? […]


សុខភាពបុរស

ហេតុ​ផល​មួយចំនួន បង្ហាញថាប្រុសៗគួរកោររោមក្លៀក​ដូចស្រីៗ​ដែរ

ការ​សម្រេច​ចិត្តថា​កោររោមក្លៀក ឬមិនកោរគឺជាសិទ្ធក្នុងការជ្រើសរើសរបស់បុគ្គលម្នាក់ៗ។ តាមរយៈ​ការសិក្សាថ្មីៗ និងការស្ទង់មតិខ្លះ​បានបង្ហាញហេតុផលជាក់លាក់​មួយ​ចំនួន​ថាហេតុអ្វីបុរសគួរព្យាយាមកោររោមក្លៀក​របស់​ខ្លួន​។ ហេតុអ្វីបុរសគួរតែកោររោមក្លៀក? ជួយឲ្យ​មាន​ក្លិន​ល្អជាងមុន​ បុរសភាគច្រើនបានជឿថាការបណ្ដុះរោមក្លៀកធ្វើឲ្យមើលទៅមានភាពជាបុរស។ ការគិតបែបនេះគឺមិនខុសនោះទេ ប៉ុន្តែគួរតែចំណាយពេលពិនិត្យមើលក្លៀកយើង​ម្ដងទៀត។ ប្រសិនបើរោមក្លៀកយើង​ដុះ​ឡើង​​ដូចព្រៃហេមពាន្តទៅហើយ យើង​គួរតែពិចារណា​ឡើងវិញដែរ។ ក្នុងការស្ទង់មតិក្រៅផ្លូវការ​មួយ​បាន​ឲ្យដឹងថា​ មាន​មនុស្ស​ស្រីរីជាច្រើនបាននិយាយថារោមក្លៀក​របស់​មនុស្ស​ប្រុស​គឺមើល​ទៅ​គួរឲ្យខ្ពើម។ ម្យ៉ាង​ទៀត​គ្នា​យើង​គួរ​ដឹង​ថា គ្រប់រោមទាំងអស់ គឺមានសមត្ថភាពក្នុងការបង្កកជា​ញើស​ និងក្លិន​បាន​។ អត្ថបទ​ពាក់​ព័ន្ធ៖ វិធី​ព្យាបាល “លិង្គមិនឡើង​រឹង” ដែលជាសុបិន្តអាក្រក់​បំផុតក្នុង​ជីវិតប្រុសៗ ប្រុសៗ មានបញ្ហាអាអូនតូចមិនឡើងរឹង អាចឆាប់ស្លាប់ មិនចង់ប៉ះពាល់ដល់មេជីវិត ប្រុសៗគួរចៀសវាងអាហារទាំងនេះ ចង់ដឹងមេជីវិតញី និងឈ្មោល ជួបគ្នាម៉េចបាន? បង្កកំណើតដោយវិធីណា? អត្ថបទនេះអាចប្រាប់បាន ដើម្បីបំបាត់ភាពមិនចាំបាច់ នៅ​ត្រង់​ក្លៀកគឺសម្បូរ​ទៅដោយក្រពេញអាប៉ូគ្រីន ( apocrine) សម្រាប់ផលិតញើស។ ញើសបុរសផ្ទុកទៅដោយសារធាតុស្តេរ៉យលីពីត ប្រូតេអ៊ីន និងសារធាតុគីមីផ្សេងទៀត។ សារធាតុផ្សំច្រើនមុខរបៀបនេះ គឺត្រូវបានផ្ទុកទៅដោយព័ត៌​មាន​ជាក់​លាក់មួយ​ចំនួន។ អ្នកវិទ្យាសាស្ត្របានគិតថារោមក្លៀកគឺត្រូវបានប្រើសម្រាប់ទាក់ទាញដៃគូកាលពីសម័យបុរាណ។ ទោះយ៉ាងណាក៏​ដោយ​សម្រាប់ស្រីៗ​សម័យទំនើប គឺរោមក្លៀក​មិនអាចប្រើការបាននោះទេ។ ហេតុនេះយើង​ចាំបាច់ទុកវាធ្វើអីទៀត។ តើបុរសគួរកោររោមនៅពេលណា? យើង​នៅតែអាចទុករោមក្លៀក និងធ្វើជាសុភាពបុរសបានដដែលប្រសិនបើរោមវាមិនលេចចេញនៅពេលលើកដៃនោះ។ប្រសិន​រោមក្លៀក​យើង​រួញនោះវានឹងត្របាញ់ចូលគ្នាដូចព្រៃស្ដុកនៅពេលដែលយើង​លើកដៃឡើង។ រោមក្លៀកមិន​គួរទុក​ឲ្យវែង​រហូតដល់​ជំពាក់គ្នា​នោះ​ទេ​។ អ្វីដែលសំខាន់បំផុតនោះគឺមិនត្រូវឲ្យក្លៀក​មាន​ក្លិនមិនល្អនោះទេ។ ប្រសិនបើរោមក្លៀករបស់យើង​ចូលក្នុង​ចំណុច​ណាមួយខាង​លើហើយគួរតែកោរចេញដែលជាជម្រើសល្អ។ តើគួរកោររោមក្លៀកបែបណាដើម្បីឲ្យមានសុវត្ថិភាព? កាត់តម្រឹម ប្រសិនបើយើងគិតថាការកោររោមក្លៀកធ្វើឲ្យយើង​ពិបាកទទួលយក យើង​អាចសាកល្បងកាត់តម្រឹមជាមុនសិន។ គ្រាន់តែប្រើកូនកន្ត្រៃកាត់វាឲ្យខ្លីតែប៉ុណ្ណោះ។ យើង​នៅ​តែ​អាចទុកប្រវែងប្រហែល២–៣សង់ទីម៉ែត្រឬខ្លីទៅតាមការចូលចិត្ត។ គ្នា​យើង​គួរ​ដឹង​ថា​រោមខ្លីៗ​នឹងមិនសូវបង្ក​ឲ្យ​មានក្លិន និងញើស។ កោរ ប្រសិនបើការកាត់តម្រឹមមិនត្រូវចិត្ត​យើង​​នោះទេ យើង​គួរតែកោរចេញទៅ​។ ប្រសិនបើរោមក្លៀកយើង​វែង​គួរតែចាប់ផ្ដើមកាត់តម្រឹមវាជាមុនសិន។ បន្ទាប់មកយើង​អាចកោររោមដោយប្រើកាំបិត និងគ្រីមកោររោមដូចដែលយើង​កោរពុកមាត់ដែរ។ យើង​ត្រូវចាំថា​ពេល​កោរ​រោមក្លៀក​យើង​ត្រូវ​អូសកាំបិតកោរ ឬប្រដាប់​កោរចុះក្រោម និងឡើងលើ ដោយ​ជៀសវាងការអូសទៅចំហៀង​ដែល​អាចឲ្យដាច់រលាត់ និងសល់រោមកប់ក្រោមស្បែក។ គ្នា​យើង​ត្រូវ​ចាំដែរថា​ មិនគួរ​កោរលើស្បែក​កន្លែងដដែលច្រើន​ដង​ពេកដែរ […]


សុខភាពបុរស

ប្រុសៗគួរ​ដឹង! អាហារ ៦​ មុខនេះអាចជួយកាត់បន្ថយ​ហានិភ័យ​មហារីក​ក្រពេញប្រូស្តាត

របប​អាហារ​ដែល​យើង​ញ៉ាំ​បាន​​ផ្តល់​ឥទ្ធិពល​ខ្លាំង​ដល់​សុខភាព​ រួម​ទាំង​សុខភាព​ក្រពេញ​ប្រូស្តាត​ដែរ។ ក្រពេញ​ប្រូស្ដាត​មនុស្ស​ប្រុស ​ជា​ក្រពេញ​តូច មាន​តួនាទី​ផលិត​ទឹកកាម ចិញ្ចឹម និង​ដឹក​ជញ្ជូន​មេជីវិត។ ការ​ន្ថែម​អាហារ​ដែល​ល្អ​សម្រាប់​ក្រពេញ​ប្រូស្តាត យើង​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ក្រពេញ​ប្រូស្តាត​​រួម​ទាំង​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ដែរ។ ដើម្បី​ពង្រឹង​​សុខភាព​ក្រពេញ​ប្រូស្តាត យើង​អាច​បន្ថែម​អាហារ​ប៉ុន្មាន​មុខ​នេះ​ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ។ ១. ផ្លែ​ប៉េងប៉ោះ ផ្លែ​ប៉េងប៉ោះ​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ឈ្មោះ lycopene ដែល​អាច​ជួយ​បង្ការ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត និង​កាត់បន្ថយ​ការ​លូតលាស់​ដុំ​សាច់​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត។ សារធាតុ lycopene អាច​បន្ថយ​ការខូចខាត​កោសិកា​ និង​ពន្យាពេលការ​ផលិត​កោសិកា​មហារីក។ ទោះបីជា​​ត្រូវ​មាន​ការ​​ស្រាវជ្រាវ​បន្ថែម​ក៏​ដោយ​ នៅ​ក្នុង​ការ​ពិនិត្យ​ឡើង​វិញ​នៃ​ការ​សិក្សា​ចំនួន​២៤ អ្នក​ស្រាវជ្រាវ​បាន​អះអាង​ថា​បុរស​ដែល​ញ៉ាំ​ផ្លែ​ប៉េងប៉ោះ​ច្រើន​មាន​ហានិភ័យ​ទាប​ក្នុង​ការ​វិវត្ត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត។ ២. ផ្កា​ខាត់ណា​ខៀវ ផ្កា​ខាត់ណា​ខៀវ​គឺ​ជា​បន្លែ​មួយ​ផ្ទុក​សារធាតុ​ជា​ច្រើន​ដែល​អាច​ការពារ​យើង​ពី​ជំងឺ​មហារីក។ ការសិក្សា​មួយ​ចំនួន​បាន​លើក​ឡើង​ពី​ទំនាក់ទំនង​រវាង​បរិមាណ​នៃ​ពពួក​ផ្កា​ខាត់ណា​ដែល​យើង​ញ៉ាំ និង​ការ​ថយ​ចុះ​ហានិភ័យ​ជំងឺ​មហារីកក្រពេញ​​ប្រូស្តាត។ ទោះបី​អ្នកវិទ្យាសាស្ត្រ​មិន​ដឹង​ច្បាស់​ពី​មូលហេតុ ប៉ុន្តែ​ពួក​គេ​បាន​លើក​ឡើង​ថា​នេះ​អាច​មក​ពី​សារធាតុ​ phytochemical មាន​ក្នុង​ពពួក​ផ្កា​ខាត់ណា​ដែល​ក្នុង​នោះ​មាន​សារធាតុ sulforaphane។ សារធាតុ​នេះ​គឺ​អាច​កម្ចាត់​កោសិកា​មហារីក ហើយ​ជួយ​រក្សា​ទុក​កោសិកា​​ក្រពេញ​ប្រូស្តាត​ដែល​ល្អ​។ ៣. តែ​បៃតង អ្នកស្រាវជ្រាវ​បាន​ធ្វើ​ការ​សិក្សា​ជាច្រើន​រវាង​​ឥទ្ធិពល​របស់​តែ​បៃតង​ទៅ​លើ​ជំងឺ​មហារីក។ ភស្តុតាង​ជា​ច្រើន​បាន​បង្ហាញ​ថា​សមាសធាតុ​ពិសេស​មាន​ក្នុង​តែ​បៃតង​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​តាមរយៈ​ការ​ជះ​ឥទ្ធិពល​ទៅ​លើ​ការ​លូតលាស់​នៃ​ដុំ​សាច់​ កោសិកា​ងាប់ និង​ប្រព័ន្ធ​សារ​បញ្ជូន​អ័រម៉ូន។ តែបៃតង​ក៏​អាច​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល និង​ជំនួយ​ដល់​ការ​ចង​ចាំ​ផង​ដែរ។ ៤. ពពួក​សណ្ដែក ពពួក​សណ្ដែក​​រួម​មាន​គ្រាប់​សណ្ដែក សណ្ដែក​ដី និង​សណ្ដែក lentil​ គឺ​មាន​ផ្ទុក​សមាសធាតុ​រុក្ខជាតិ​ឈ្មោះ phytoestrogen។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​អ្នក​ដែល​ញ៉ាំ​សារធាតុ​នេះ​ច្រើន​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ក្រពេញ​ប្រូស្តាត​ជាង​អ្នក​ញ៉ាំ​សារធាតុ​នេះ​តិច​រហូត​ដល់​២០%។ ប្រសិទ្ធភាព​ប្រឆាំង​នឹង​ជំងឺ​មហារីក​របស់​សារធាតុ phytoestrogen អាច​មក​ពី​ឥទ្ធិពល​របស់​សារធាតុ​នេះ​ទៅលើ​ការ​រក្សា​លំនឹង​អ័រម៉ូន ការ​ងាប់​របស់​កោសិកា និង​ការ​ប្រឆាំង​នឹង​អុកស៊ីតកម្ម។ ៥. ទឹក​ផ្លែ​ទទឹម ដូចទៅ​នឹង​តែបៃតង​ដែរ ទឹក​ផ្លែ​ទទឹម​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​បង្ការ​ជំងឺ​រ៉ាំរ៉ៃ​បង្ក​ដោយ​អាការៈ oxidative stress។ វិទ្យាស្ថាន​ជំងឺ​មហារីក​ជាតិ​សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​ថា​ទឹក​ផ្លែ​ទទឹម […]


សុខភាពបុរស

​អាអូន​តូច​មិន​ឡើង​រឹង សាក​អាហារ​សាមញ្ញទាំង​នេះ ​​អាចជួយបាន

មាន​អត្ថបទ​ជាច្រើន “Hello គ្រូពេទ្យ” ធ្លាប់​លើក​ឡើង​ពាក់​ព័ន្ធ​បញ្ហា​សុខភាព​ផ្លូវ​ភេទ ពិសេស​បញ្ហា​ប្រុសៗ​គ្នា​យើង​តែ​ម្តង អារឿង​អាអូន​តូច​អត់​ព្រម​ខឹង។ បញ្ហា​មួយ​នេះ អាច​កើត​ឡើង​ដោយ​សារ​សុខភាព ក៏​អាច​ដោយ​សារ​អាហារ​យើង​ញ៉ាំ​ដែរ ហេតុ​នេះ​បើ​គ្នា​យើង​ឧស្សាហ៍​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង អាច​សាក​ល្បង​អាហារ​សាមញ្ញទាំង​នេះ មិន​ត្រឹម​ជួយឲ្យសុខភាព​ល្អទេ​ អាអូន​តូច​ក៏​ខ្លាំង​ដែរ។ ១- កាហ្វេ មាន​ការ​សិក្សា​ជាច្រើន អះ​អាង​ទាំង​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​របស់​កាហ្វេ ប៉ុន្តែ​បើ​និយាយ​រឿង​គុណ​សម្បត្តិ ក្រៅ​ពី​ជួយ​ផ្នែក​បញ្ហា​ស្មារតី កាហ្វេ​ក៏​ជា​ថ្នាំ​ដ៏​សក្តិសិទ្ធ អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​លិង្គ​មិន​ឡើង​រឹង​បាន​ដូច​គ្នា។ កាហ្វេ Java មួយ​ពែង អាច​ជួយ​ជំរុញ​ដំណើរ​ការ​មេតាបូលីស​ក្នុង​រាងកាយ បង្កើន​លំហូរ​ឈាម អាច​ដុត​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ បង្កើត​ជា​ថាម​ពល អាចជួយ​ឲ្យ​យើង​មាន​កម្លាំង​ពេញ​មួយ​យប់ ក៏​ជា​ចំណុច​មួយ​អាច​ឲ្យ​អាអូន​តូច​ខ្លាំង​ពេញ​មួយ​យប់​ដូច​គ្នា។ កម្មវិធីពិនិត្យ​សុខភាពក្រពេញប្រូស្តាតអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​ ២- អយស្ទ័រ ពិត​ណាស់ អ្នក​ណា​ក៏​និយាយ​ដែរ អាហារ​សមុទ្រ​ប្រភេទ​នេះ​អាច​ជួយ​ជីវិត​ផ្លូវ​ភេទ​ខ្លាំង​ក្លា​បាន ព្រោះ​អយស្ទ័រ​មាន​ផ្ទុក​ជាតិ​ស័ង្កសី និង​វីតាមីន B6 យ៉ាង​ច្រើន ដោយ​សារធាតុ​ទាំង​នេះ សុទ្ធ​តែមាន​មុខ​ងារ​មួយ​បង្កើត​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន ហើយ​បើ​ប្រុសៗ​គ្នា​យើង​មិន​សម្បូរ​អ័រម៉ូន​នេះ ច្បាស់​ជា​អាអូន​តូច​ដេក​រហូត​ហើយ។ [embed-health-tool-heart-rate] ៣- ម្ទេស ជាតហឹរ គឺ​ជាកម្លាំង​ថាមពល​ដ៏​អស្ចារ្យ​ជួយ​ជំរុញ​តណ្ហា​ឲ្យ​ពុះ​កញ្ជ្រោល។ ក្រោយ​យើង​ញ៉ាំ​អាហារ​ហឹរ​រួច ច្បាស់​ជា​មាន​ហៀរ​សំបោរ ដោយ​សារ​សរសៃឈាម​រីក​ធំ ហើយ​ក៏​មិន​មែន​តែ​សរសៃ​ឈាម​លើ​មុខ​យើង​រីកធំ​នោះ​ដែរ សរសៃ​ឈាម​ដែល​ផ្ទុក​នៅ​ក្នុង​លិង្គ ក៏​រីក​ធំ​ដូច​គ្នា អាច​ធ្វើ​ឲ្យ​ឈាម​ហូរ​ទៅ​បំពេញ​ចន្លោះ​ប្រហោង​សរសៃ​ឈាម​ទាំង​នោះ​ភ្លាមៗ នាំ​ឲ្យ​អាអូន​តូច​យើង ងើប​ឡើង​ដោយ​មិន​បាច់​ដាស់​វា​ក៏​មាន។ លើស​ពី​នេះ ម្ទេស​ក៏​ជួយ​ឲ្យ​ដំណើរ​ការ​បេះដូង​ល្អ​ខ្លាំង ជា​ហេតុ​ប្រតិបត្តិមការ​លើ​គ្រែ​របស់​យើង​កាន់​តែ​អស្ចារ្យ មិន​មាន​អ្វី​មករំខាន​នោះ​ឡើយ។ ៤- ចេក ក្នុង​ពពួល​អាហារ​សាមញ្ញ […]


សុខភាពបុរស

បច្ចុប្បន្ន ភាពគ្មាន​កូន​លើ​បុរស​​មាន​ខ្ពស់ជាង​ស្រ្តី?

តាមការ​សិក្សា​បង្ហាញ​ថាមាន​គូស្វាមី ភរិយា​ប្រហែលជា​៨៥​ភាគរយ​អាចមា​នគភ៌​នៅ​មួយ​ឆ្នាំ​បន្ទាប់​​​ពី​មាន​ការ​រួម​ភេទ​ដោយ​មិនមានការ​ការពារ ឬពន្យាកំណើត។ ចំណែក​ឯកគូស្វាមី​១៥​ភាគរយ​ទៀត​អាច​មាន​បញ្ហា​ក្នុងការ​មាន​កូន​នេះ។​ តាមការ​បា៉ន់​ប្រ​មាណក្នុង​ចំណោម​ប្តីប្រពន្ធ​៧គូ មាន​មួយគូនឹង​មាន​ហានិភ័យ​ដែល​ប្រឈម​នឹង​ភាព​គ្មាន​កូន​នេះ។​ ភាព​គ្មាន​កូន​គឺ​ជា​បញ្ហា​មួយ​ដែល​ភាគ​ច្រើន​បន្ទុក​ត្រូវ​បាន​ធ្លាក់​ទៅលើ​តែ​ម្ខាងៗ។ នៅ​ពេល​ដែល​គូ​ស្វាម៉ី​ភរិយា​ជួប​ការ​លំបាក​ក្នុង​ការ​មាន​កូន សង្គម​នឹង​មាន​ទំនោរ​បន្ទោស​ទៅ​លើ​ខាង​ស្រី។ ទោះ​ជា​ការ​ពិត​ដោយ​សារ​តែ​ជំងឺ​រោគ​ស្ត្រី​មួយ​ចំនួន (ដូច​ជា​ជំងឺ endometriosis) អាច​មាន​ផល​ប៉ះ​ពាល់​ដល់​សមត្ថភាព​ក្នុង​ការ​បង្កកំណើត និង​ទ្រទ្រង់​គភ៌ ប៉ុន្តែការ​មាន​កូន​គឺ​ត្រូវ​ពឹង​ផ្អែក​លើ​ដៃ​គូ​ទាំង​សង​ខាង។ ក្នុង​អត្ថ​បទ​នេះយើង​​នឹងស្វែង​យល់​បន្ថែម​អំពី​ស្ថាន​ភាព​​គ្មាន​កូន​ដែល​បណ្តាល​មក​ពីខាង​ប្រុស។ អត្ថបទពាក់ព័ន្ធ៖ ប្រុសៗការហើយយូរឆ្នាំនៅតែអត់មានកូន តើគួរធ្វើម៉េច? ១- ការមានកូនរបស់បុរសកំពុងមានការធ្លាក់ចុះ យោង​តាម​វេជ្ជបណ្ឌិត Dr Helena Lim អ្នក​ឯក​ទេស​ខាង​ការ​បង្កកំណើត និង​ជា​អ្នក​ពិគ្រោះ​យោបល់​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៅ​មជ្ឈ​មណ្ឌល KL Fertility Centre បាន​លើក​ឡើង​ថា​បញ្ហា​នៃ​ការ​មាន​កូន​របស់​បុរស​បាន​កើន​ឡើង​ក្នុង​រយៈពេល​ពី ៥ ទៅ ១០ ឆ្នាំ​កន្លង​មកនេះ។ តាម​ពិត​ទៅ​មាន​ប្រហែល​ជា ៤០ ទៅ ៥០ ភាគ​រយ​នៃ​ភាព​គ្មាន​កូន​ទាំង​អស់​គឺ​ដោយ​សារ​តែ​បញ្ហា​របស់​បុរស។ មាន​លក្ខ​ខណ្ឌ និង​កត្តា​ផ្សេង​ៗ​គ្នា​ដែល​មាន​ឥទ្ធិពល​លើ​ការ​មាន​កូន​របស់​បុរស។ ​មាន​ដូច​ជា៖ បញ្ហា​ក្នុង​ការ​ផលិត​មេ​ជីវិត​ឈ្មោល បញ្ហា​នៃ​ការ​ធ្វើ​ចលនា​របស់​មេ​ជីវិត​ឈ្មោល  បញ្ហា​ដែល​ទាក់​ទង​នឹង​ការ​រួម​ភេទ និង ជំងឺ​អ័រម៉ូន ក្រៅ​ពី​កត្តា​ខាង​លើ​នេះ​ក៏​មាន​លក្ខ​ខណ្ឌ​មួយ​ផ្សេង​ទៀត​ដែល​មាន​ឥទ្ធិពល​ដល់​ការ​មាន​កូន​របស់​បុរស នោះ​គឺ – azoospermia  គឺសម្ដៅ​​ទៅ​លើ​ភាព​គ្មាន​កោសិកា​មេជីវិត​ឈ្មោល​នៅ​ក្នុង​ទឹក​កាម។ រឿងនេះ​ក៏​អាច​បណ្តាល​មក​ពី​បញ្ហា​នៃ​ការ​ផលិត​មេ​ជីវិត​ឈ្មោល​ដូច​ជា​ការ​ស្ទះ​បំពង់​ពង​ស្វាស​ជាដើម។ អត្ថបទពាក់ព័ន្ធ៖ ប្រុសៗចង់បានកូន គួរញ៉ាំរ៉ែ និងវីតាមីនអីខ្លះ ជួយឲ្យមេជីវិតខ្លាំង? មិនចង់ប៉ះពាល់ដល់មេជីវិត ប្រុសៗគួរចៀសវាងអាហារទាំងនេះ  ប្រុសៗចូលចិត្តស្លៀកខោរឹបតឹងយូរពេក អាចខ្សោយមេជីវិត? ប្រសិន​បើ​គ្នា​យើង​មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​ក្នុង​ការ​មាន​កូនយើង​​អាច​ធ្វើ​ការ​តាម​ដាន​ដោយ​ស្កេន​មើល​ការ​បង្កកំណើត​បាន។ ចំពោះ​បុរស ការ​ស្កេន​មាន​ការ​ពិនិត្យ​រាង​កាយ​ក៏​ដូច​ជា​ការ​វាយ​តម្លៃ​លើ​អ័រម៉ូន​មួយ​ចំនួន​ដូច​ជា​អ័រម៉ូន​តេស្តូស្តេរ៉ូន អ័រម៉ូន follicle-stimulating […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ