សុខភាពបុរស

សុខភាព​បុរស​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាប្រុសៗ​ដែល​ស្រីៗ​​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺក្រពេញអរ័ម៉ូន​ ​លិង្គមិនឡើងរឹង ​​សុខភាពលិង្គ ​​ ​បញ្ហាបុរសផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពបុរស

ពេលប្រុសៗកាន់តែចាស់ លិង្គប្រែប្រួលយ៉ាងម៉េចខ្លះ?

នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន លិង្គ​ក៏​ប្រឈម​នឹង​ការ​ប្រែប្រួល​ ដូច​ផ្នែក​ផ្សេង​ទៀត​​នៃ​រាងកាយ​របស់​យើង​ដែរ​។ យ៉ាង​ណា​មិញ មិន​មែន​ប្រុស​ៗ​គ្រប់​គ្នា​សុទ្ធ​តែ​ជួប​ប្រទះ​ការ​ប្រែប្រួល​ទៅ​លើ​លិង្គ​​ដូច​ៗ​គ្នា​ឡើយ ហើយ​ដើម្បី​ដឹង​ថា តើ​ប្រដាប់​ភេទ​​មាន​ការ​ប្រែប្រួល​អ្វី​ខ្លះ​​ ប្រុស​ៗ​យើង​អាច​​ស្វែង​យល់​តាម​រយៈ​អត្ថបទ​ខាង​ក្រោម​នេះ។ ១. លិង្គ​មិន​សូវ​រឹង​ខ្លាំង​ ការ​ប្រែប្រួល​នេះ អាច​កើត​ឡើង​ទៅ​តាម​វ័យ​ និង​បែបបទ​នៃ​ការ​រស់នៅ។ ពិត​ណាស់​ ថ្វី​ត្បិត​តែ​យើង​មិន​អាច​ជម្នះ​ភាព​ចាស់​ក៏​ពិត​មែន ប៉ុន្តែ​យើង​អាច​គ្រប់គ្រង​បែបបទ​រស់នៅ ដោយ​ធ្វើ​លំហាត់​ប្រាណ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សម​ល្មម គ្រប់គ្រង​សម្ពាធ​ឈាម​​ និង​កូលេស្តេរ៉ូល​ក្នុង​ឈាម​ឲ្យ​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ និង​ឈប់​បារី ដើម្បី​ជួយ​ទ្រទ្រង់​ការ​ឡើង​រឹង​នៃ​លិង្គ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. អារម្មណ៍​​នៃ​លិង្គ​ថយ​ចុះ អារម្មណ៍​សុខ​ស្រួល​​អាច​ចាប់ផ្តើម​ថយ​ចុះ ហើយ​គ្នា​យើង​នឹង​ចំណាយ​ពេល​ច្រើន​ជាង​មុន​ ដើម្បី​ទទួល​អារម្មណ៍​ស្រើបស្រាល​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់។ ម្យ៉ាង​វិញ​ទៀត ប្រសិនបើ​យើង​មាន​ជំងឺ​រ៉ាំរ៉ៃ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ នោះ​នឹង​អាច​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ និង​សរសៃ​ឈាម​ពាស​ពេញ​រាងកាយ រួម​ទាំង​លិង្គ​ផង​ដែរ។ ៣. លិង្គ​មើល​ទៅ​តូច​ជាង​មុន ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​គ្នា​យើង​មាន​ការ​ប្រមូលផ្ដុំ​ជាតិ​ខ្លាញ់​ច្រើន​នៅ​ក្បាល​ពោះ​ទៅ​តាម​វ័យ​ រង្វង់​ចង្កេះ​ដែល​រីក​ធំ អាច​លាក់ ឬ​បិទបាំង​លិង្គ​របស់​យើង​បាន។ អ៊ីចឹង​ហើយ ទើប​គ្នា​យើង​ខ្លះ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​យើង​ប្រវែង​លិង្គ​ពេញ​ ត្រូវ​បាន​បិទបាំង​ដោយ​ក្បាល​ពោះ​។ [embed-health-tool-bmi] ៤. លិង្គ​កោង មួយ​វិញ​ទៀត លិង្គ​របស់​យើង​ក៏​អាច​មាន​ការ​ប្រែប្រួល​រូបរាង នៅ​ពេល​ដែល​ជាលិកា​សម្លាក​​កកើត​ឡើង​នៅ​ក្រោម​ស្បែក​លិង្គ ដែល​បណ្តាល​ឲ្យ​លិង្គ​កោង​នៅ​ពេល​ឡើង​រឹង។ បញ្ហា​មួយ​នេះ​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ជាតិ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ការ​រំលាយ​អាហារ និង​ជំងឺ​តម្រង​នោម​។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ […]

អត្ថបទផ្សេងទៀតពី សុខភាពបុរស

ស្វែងរក សុខភាពបុរស

សុខភាពលិង្គ

ហេតុផលមួយចំនួន ធ្វើឲ្យ​ប្រុសៗ​មាន​បញ្ហា​លិង្គអត់​ឡើង​រឹង ពិបាកប្រើការ

ប្រុសៗ​មិន​តិច​ជាង​ ៣០​ លាន​នាក់​ដែល​ជួប​បញ្ហា​អាអូន​តូចមិន​ឡើង​រឹង ហើយ​មិន​អាច​​រួម​ភេទ​បានឲ្យ​ស្រណុក​សុខស្រួល​។ អាយុ​អាច​ជា​មូល​ហេតុ​ចម្បង។ យោង​តាម​វិទ្យាស្ថាន​សុខាភិបាល​ជាតិអាមេរិក បុរស​ប្រមាណ​ ៥% ​នៃ​ក្រុម​អាយុចន្លោះពី ៥០ ទៅ ៦០ ឆ្នាំ​ ជួប​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​។ អ្នក​ខ្លះ​អាយុ​អត់​ទាន់ ​៤០ ឬ ៥០ ឆ្នាំផង ស្រាប់​តែ​ជួប​បញ្ហា​នេះ។ ខាង​ក្រោម​​ជា​កត្តា​ទាំង ​៦ធ្វើឲ្យ​ប្រុសៗ​ជួប​វញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ។ ១- ប្រើថ្នាំព្យាបាលជ្រុះសក់ និងក្រពេញប្រូស្ដាត ថ្នាំ​ព្យាបាលជ្រុះ​សក់​ និង​ជំងឺ​ក្រពេញ​ប្រូស្តាត​រីក​ធំ​ អាច​មាន​ផល​រំខាន​ដល់​សមត្ថភាព​ផ្លូវ​ភេទ​ និង​បន្ថយ​ចំណង់​ផ្លូវ​ភេទ​ចំពោះ​បុរស​មួយ​ចំនួន។ ថ្នាំ​នេះ​បន្ថយ​បរិមាណ​អ័រម៉ូន​ភេទ dihydrotestosterone (អ័រម៉ូន​ចំណង់​ផ្លូវ​ភេទឈ្មោល) ​នៅ​ក្នុង​ឈាម។ ២- បញ្ហាអញ្ចាញធ្មេញ យោង​តាម​ទស្សនាវដ្ដី​ឱសថ​ផ្លូវភេទ (Journal of Sexual Medicine) ថា ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​រ៉ាំរ៉ៃ អាច​បង្កើន​ហានិភ័យ​ឲ្យ​សមត្ថភាពផ្លូវ​ភេទថយ​ចុះ។ ជំងឺអញ្ចាចធ្មេញ ក៏ជាសញ្ញាមួយបង្ហាញ​​ថា យើង​កំពុងមាន​បញ្ហា​សុខភាព​ដែរ ហើយ​ពាក់ព័ន្ធ​នឹង​ហានិភ័យ​អាច​កើត​ជំងឺបេះដូង ដែល​ជា​មូលហេតុ​មួយ​ទៀត​ធ្វើ​ឲ្យ​សមត្ថភាព​ផ្លូវ​ភេទ​ថយ​ចុះ។ ​​ជំងឺអញ្ចាញ​ធ្មេញ​ ​អាច​ដោយសារ​បញ្ហា​លំហូរឈាម​រត់​ទៅ​កាន់​អញ្ចាញ​ធ្មេញ ដូច្នេះ​វា​លំហូរ​ឈាម​ក៏​អាច​មាន​បញ្ហាពេល​រត់​ទៅ​សរីរាង្គ​ផ្សេងៗ​ទៀត​ដែរ ដូច​ជា ​លិង្គតែ​ម្ដង​ដែល​ធ្វើ​ឲ្យ​សមត្ថភាពផ្លូវភេទ​ថយ​ចុះ។ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​ ៣- ជិះកង់ច្រើន ឃើញ​គ្នា​យើង​ច្រើន​ណាស់ ងាក​មក​ហាត់​កីឡា​ដោយ​វិធី​នេះ។ ចំណាយ​ទាំង​ប្រាក់កាក់​ទិញ​កង់​រាប់​រយ​ដុល្លារ​ ឬ​ជិះ​រាប់​រយ​គីឡូ​ក៏​មាន។ ជិះ​កង់​ល្អ​ច្រើនចំពោះ​អ្នកទឹកនោម​ផ្អែម ប៉ុន្តែ​បែរ​ជា​មានផល​អវិជ្ជមាន​ដល់​សមត្ថភាព​ផ្លូវ​ភេទ​កាន់​តែ​ខ្ពស់។ […]


សុខភាពលិង្គ

ប្រុសៗកុំសាកភេសជ្ជៈប្រភេទនេះឲ្យសោះ ប៉ះពាល់មេជីវិត ធ្វើឲ្យអត់កូន (វីដេអូ)

បច្ចុប្បន្ន​ ភេសជ្ជៈ​​ផ្អែមៗ ទឹកក្រូច ទឹក​ផ្លែឈើ ពិសេស​ភេសជ្ជៈ​ប៉ូវ​កម្លាំង ពេញ​និយម​ចំពោះ​ប្រុសៗ​ខ្លាំង​ណាស់ អ្នក​ខ្លះ​អត់​មិន​បាន​ផង។ មិន​មែន​តែ​គ្រឿង​ស្រវឹង​នោះ​ទេ ប្រុសៗ​ដែល​ញ៉ាំ​ជាតិ​ស្ករ​លើស​កម្រិត ពិសេស​ពពួក​ភេសជ្ជៈ​ប៉ូវ​កម្លាំង ក៏​ប៉ះ​ពាល់​ដល់​គុណភាព​មេ​ជីវិត​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រីនៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ។ គ្រឿង​កំប៉ុង​ផ្អែមៗ ពិសេស​ភេសជ្ជៈ​ប៉ូវ​កម្លាំង ​មាន​ផ្ទុក​សារធាតុ​អីខ្លះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​មេ​ជីវិត? លោក​វេជ្ជបណ្ឌិត​ថា ភេសជ្ជៈ​ប៉ូវ​កម្លាំង​មាន​​ផ្ទុក​សមាសធាតុ​សំខាន់​ចំនួន​២ គឺ​ស្ករ និង​ជាតិ​កាហ្វេអ៊ីន។ ការ​ដែល​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ធ្វើ​ឲ្យ​យើង​ធាត់ លើស​គីឡូ ជួប​បញ្ហា​ការ​បញ្ចេញ​ទឹកកាម ធ្វើ​ឲ្យ​គុណភាព​មេ​ជីវិត​ក៏​ធ្លាក់​ចុះ​ទៅ​តាម​នោះ​ដែរ។ ចំណែក​ឯ​អំណាច​នៃ​ជាតិ​កាហ្វេអ៊ីន​វិញ ពេល​​ញ៉ាំ​ច្រើន​ទៅ ធ្វើ​ឲ្យ​បេះដូង​លោត​ញាប់ សម្ពាធ​ឈាម​ឡើង​ខ្ពស់ រសេះ​រសោះ​ក្នុង​ខ្លួន ទៅ​ជា​មួម៉ៅ គេង​មិន​លក់ បញ្ហា​នេះ​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ការ​គេង។ ពេល​គេង​មិន​គ្រប់​គ្រាន់ ​ធ្វើ​ឲ្យ​បរិមាណ និង​គុណភាព​មេ​​ជីវិត​ប្រុសៗ​ថម​ថយ ឬ​ចុះ​ខ្សោយ ដែល​ករណី​ធ្ងន់ធ្ងរ​ខ្លះ​អាច​អារ​អត់​មាន​កូន​ក៏​មាន។ ខាងក្រោម​នេះ​ជា​បរិមាណ​ជាតិ​ស្ករ​មាន​ក្នុង​ទឹកក្រូច ទឹក​ផ្លែឈើ និង​ភេសជ្ជៈ​ប៉ូវ​​កម្លាំង ដែល​ចេញ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)៖ – ទឹកក្រូច ចំណុះ ៣៣០ មិល្លីលីត្រ៖ មាន​ជាតិ​ស្ករ​ប្រមាណ ៨,៥ ស្លាបព្រាកាហ្វេ – ទឹក​ផ្លែ​ឈើ ចំណុះ ៣៣០ មិល្លីលីត្រ៖ […]


សុខភាពបុរស

រឿងអត់កូន​បន្ទោស​ខាង​ស្រី ព្រោះប្រុសៗជឿលើរឿងខុសឆ្គង ៣នេះ

ពេល​និយាយ​ដល់​រឿង​ចង់​បាន​កូន​ មនុស្ស​ជា​ច្រើន​ទំនងជា​គិត​ថា​ជា​រឿង​ងាយ​សម្រាប់​មនុស្ស​ប្រុស និង​គ្មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ។ យ៉ាងណា គំនិត​នេះ​មិន​ត្រឹម​ត្រូវ​ទាំង​ស្រុង​នោះ​ទេ ព្រោះ​ថា​កន្លង​មក​មាន​​ការ​យល់​ខុស​ជា​ច្រើន​លើ​សមត្ថភាព​បង្ក​កំណើត​របស់​មនុស្ស​ប្រុស។ ខាង​ក្រោម​នេះ ជា​រឿង​បី​យ៉ាង​ដែល​មនុស្ស​ជាច្រើន​គិត​​លើ​សមត្ថភាព​បង្ក​កំណើត​របស់​ប្រុសៗ ហើយ​ប្រុសៗ​យើង​ក៏​គួរ​ដឹង​ដែរ។ ១.បញ្ហា​គ្មាន​កូន​ជា​កំហុស​ខាង​ស្រី​ មនុស្ស​ជា​ច្រើន​ជឿ​ជា​ទូ​ទៅ​ថា​បញ្ហា​មិន​អាច​មាន​កូន​​បាន​មកពី​បញ្ហា​ដៃគូ​ខាង​ស្រី ប៉ុន្តែ​ការ​ជឿ​បែប​នេះ មិន​ត្រឹម​ត្រូវ​ទេ​។ ជា​ការ​ពិត​ បុរស​យើង​ក៏​មាន​ចំណែក​ប្រហែល​ពាក់​កណ្ដាល​លើ​បញ្ហា​មិន​អា​ច​មាន​កូន​។ របាយការណ៍​មួយ​បង្ហាញ​ថា ដៃគូ​ចំនួន​២០​ភាគ​រយ​មិន​អាច​មាន​កូន​បាន ដោយ​សារ​បញ្ហា​ខាង​បុរស និង​ដៃគូ​ប្រហែល​​ជា​៣០​ភាគ​រយ​ផ្សេង​ទៀត​មាន​បញ្ហា​គ្មាន​កូន​មកពី​ភាគី​ទាំង​ពីរ​តែ​ម្ដង​។ ជា​ធម្មតា សម្ថភាព​បង្ក​កំណើត​របស់​បុរស​គឺ​អាស្រ័យ​លើ​​បរិមាណ​ និង​គុណភាព​មេ​ជីវិត។ ប្រសិន​ជា​គុណភាព​មេ​ជីវិត​ទាប ក៏​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ជួប​បញ្ហា​មិន​ងាយ​ធ្វើ​ឲ្យ​ខាង​ស្រី​មាន​ផ្ទៃពោះ ឬ​មិន​មាន​ផ្ទៃ​ពោះ​តែ​ម្ដង។ មនុស្ស​ប្រុស​មួយ​ចំនួន​ជួប​បញ្ហា​ចំនួន​មាន​ជីវិត​មាន​តិច ឬ​មេជីវិត​មិន​អាច​ធ្វើ​ការ​បាន​ពេញ​លេ​ញ​ទៅ​តាម​អ្វី​ដែល​មេជីវិត​ទូទៅ​ធ្វើ​បាន។​ មនុស្ស​ប្រុស​ខ្លះ​ទៀត​ក៏​មាន​ដែរ​បញ្ហា​ខ្សោយ​ចំណង់​ផ្លូវ​ភេទ ឬ​អសមត្ថភាព​ផ្លូវភេទ កម្រិត​អ័រ​ម៉ូន​ទាប បញ្ហា​ហ្សែន និង​ sperm antibodies ជា​ដើម​។ ​​​​​​​ ២. បញ្ហា​សុខភាព​ស្រ្តី​ជា​ហេតុ​នាំ​ឲ្យ​គ្មាន​កូន​ ​​​ការ​លើក​ឡើង​បែប​នេះ ដូច​ជា​ដាក់​បន្ទុក​លើ​ស្រ្តី​ពេក​ហើយ ដែល​នេះ​ជា​រឿង​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។ គ្នា​យើង​ទំនង​ជា​ដឹង​ខ្លះ​ហើយ​ថា​មានរឿង​ជាច្រើន​ ដែល​ប្រុសៗ​យើង​ប្រព្រឹត្ត​ ហើយ​បង្ក​គ្រោះ​ថ្នាក់​ដល់​ការ​ផលិត​មេ​ជីវិត។ រឿង​ទាំង​នោះ​មាន​ដូច​ជា​ ការ​ជក់បារី ផឹក​ស្រា​ច្រើន ឆ្លង​ជំងឺ​កាម​រោគ និង​ការ​ប៉ះពាល់​សារធាតុគីមី​ពុល​ផ្សេងៗ​ជា​ដើម​។ ប្រុស​ៗ​យើង​ជា​ច្រើន​ទំនង​ជា​មិនបាន​ដឹង​ទេ​ថា​ ដើម្បី​ផលិត​បាន​មេជីវិត​ដែល​ល្អ និង​មាន​គុណភាព​​បាន​ត្រូវ​ស៊ីពេល​ប្រហែល​បី​ខែ​ឯណោះ។ មូលហេតុ​ចំបង​ដែល​ប្រុសៗ​ជួប​បញ្ហា​បង្ក​កំណើត គឺ​ដោយ​សារ​បញ្ហា​ផលិត​មេជីវិត​នេះ​ឯង ដែល​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​ថែទាំ​សុខ​ភាព​ឲ្យ​បាន​ល្អ​យ៉ាង​តិច​បី​ខែ មុន​នឹង​ចង់​បាន​កូន​។​ ដូច​គ្នា​ដែរ ការ​ដក​ខ្លួន​ឆ្ងាយ​ពី​កត្តា​គ្រោះ​ថ្នាក់​ដូច​បាន​រៀប​រាប់​ខាង​លើ ក៏​ជួយ​ឲ្យ​រាង​កាយ​ប្រុសៗ​យើង ផលិត​មេជីវិត​បាន​ប្រ​សើរ​ដែរ​។​​​​​ ៣. មនុស្ស​ប្រុស​នៅ​វ័យ​ណា​ក៏​អាច​មាន​កូន​បាន​ ​ប្រុសៗ​ច្រើន​និយាយ​ថា​ ទោះ​ខ្លួន​ក្នុង​វ័យ​ណា​ក៏​អាច​មាន​កូន​បាន​ដែរ។ នេះ​ជា​ការ​ពិត […]


សុខភាពបុរស

ប្រុសៗចូលចិត្តស្លៀកខោរឹប នៅកន្លែងក្ដៅស្អុះស្អាប់ នាំឲ្យបាត់បង់មេជីវិតទទេៗ

មាន​ហេតុផល​ជាច្រើន​ធ្វើឲ្យ​គូស្នេហ៍​មួយចំនួនពិបាក​មាន​កូន ហើយមូលហេតុ​ធំ​បណ្ដាល​មកពី​ភាគី​បុរស​ច្រើន​ជាង​ស្ត្រី ក្នុងនោះក៏មកពីមេជីវិតឈ្មោលមិន​ប្រក្រតី ឬខូចគុណភាព។ ​បើតាមសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន បើ​ប្រុស​ៗ​ចូលចិត្ត​នៅ​បរិយាកាស​ក្ដៅ ហប់​ត្រង់​បរិមាណ​ពងស្វាស​នោះ អាច​ធ្វើឲ្យ​ងាប់​មេ​ជីវិត ឬ​មេ​ជីវិត​ឈ្មោលគ្មាន​គុណភាព​ជាដើម។ លោក​បាន​បន្ថែម​ថា បុរស​មាន​សមត្ថភាព​ផលិត​មេ​ជីវិត​ឈ្មោល​ដែល​មាន​សុខភាព​ល្អ គឺ​អាស្រ័យ​លើ​របៀប​រស់នៅ​ប្រចាំ​ថ្ងៃ និង​របប​អាហារល្អ។ ប្រធាន​ផ្នែក​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បន្ត​ទៀត​ថា បុរស​ៗ​ដែល​ចូលចិត្ត​ស្លៀក​ខោ​រឹប​តឹង​ខ្លាំង​ពេក បង្ក​ឲ្យ​ងាប់​មេ​ជីវិត​ឈ្មោល​បាន។ លោក​បាន​បកស្រាយ​ថាស្លៀក​ខោ​តឹង​ៗ អាច​បណ្ដាល​ឲ្យ​សីតុណ្ហភាព​ត្រង់​បរិវេណ​ពងស្វាស​កើន​កម្ដៅ​ហប់ ស្អុះស្អាប់ រហូត​ដល់​រលាក​ក៏​មាន ដែល​នោះ​មូលហេតុ​ចម្បងក្នុង​ការ​បំផ្លាញមេ​ជីវិត​ឈ្មោល​​។ ជាទូទៅ​ពងស្វាស​គួរ​តែ​ស្ថិត​ក្នុង​សីតុណ្ហភាព​ទាប​ជាង​កម្ដៅ​រាងកាយ​មនុស្ស ទើប​វា​អាច​ផលិត​មេ​ជីវិត​ឈ្មោល​បាន​ទាំង​បរិមាណ និង​គុណភាព​។ ប្រដាប់​ភេទ​បុរស ត្រូវ​ការ​ខ្យល់​ចេញ​ចូល​គ្រប់គ្រាន់ ដើម្បី​ផលិត​មេ​ជីវិត​ឈ្មោល​មាន​គុណ​ភាព តែ​បើ​ស្លៀក​សម្លៀកបំពាក់​ដែល​ដាក់​សម្ពាធ​ខ្លាំង​ពេក វា​បណ្ដាល​ឲ្យ​ខ្សោយ​ទៅ​វិញ។ មួយ​វិញ​ទៀត​ការ​ងូត​ទឹក​ក្ដៅ ក៏​អាច​ជា​មូលហេតុ​នាំ​ឲ្យ​មេ​ជីវិត​ឈ្មោល​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ផង​ដែរ ដូចនេះ​បុរស​ត្រៀម​ខ្លួន​ធ្វើជា​ប៉ា​ៗ​របស់​គេ គួរតែ​ប្ដូរ​ទម្លាប់​ងូត​ទឹក​ក្ដៅ ត្រាំ​ទឹក​ក្ដៅ ស្ទីម សូណា ឬ​ឆ្ពុង​ខ្លួន ព្រោះ​ការ​ធ្វើ​បែប​នោះ​ទំនង​ជា​មាន​ចំនួន​មេ​ជីវិត​ឈ្មោល​ធ្លាក់​ចុះ ឬ​បាត់បង់​គុណភាព។ សាស្ត្រាចារ្យ​ផ្នែក​សម្ភព​រោគ​ស្ត្រី​នៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ភ្នំពេញ បាន​ណែនាំ​បុរស​ដែល​មាន​បញ្ហា​ខ្វះ​ចំនួន​មេ​ជីវិត​គួរតែ​កាត់បន្ថយ​សកម្មភាព​ស្ទីម និង​សូណា ឬ​ផ្អាក​តែ​ម្ដង។ មួយ​វិញ​ទៀត​សកម្មភាព​ជិះកង់​ជាប្រចាំ ព្រោះ​ការ​អង្គុយ​ជាប់​នឹង​កែបកង់​យូរ​ពេក ក៏​ជា​ការ​កម្ដៅ​ពងស្វាស​ឲ្យ​ក្ដៅ​ជាប់​ជានិច្ច​ដែរ ព្រោះ​កែប​ផលិត​ពី​ជ័រ បូក​រួម​សម្លៀកបំពាក់​ត្រូវ​ស្លៀក​នោះ​តឹង​រឹប ហើយ​ស្ថិត​ក្រោម​អាកាសធាតុ​ក្ដៅ​ទៀត។


សុខភាពបុរស

មធ្យោបាយពន្យារកំណើតបុរសៗខ្លះក៏សុវត្ថិភាពខ្ពស់ ហើយខ្លះទៀតក៏ភ្លាត់ស្នៀត

មធ្យោបាយ​ពន្យារកំណើត​មិនមែន​តែ​ស្ត្រី​ទេ សព្វថ្ងៃ​បុរស​ក៏​មាន​មធ្យោបាយ​ច្រើន​ដែរ ដោយ​ខ្លះ​ក៏​មាន​ប្រសិទ្ធិភាពរហូត ៩៩ ភាគរយ ហើយ​ខ្លះ​ទៀត​មិន​សូវ​មាន​សុវត្ថិភាព​ឡើយ។ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ បកស្រាយ​ដូច​ខាងក្រោម៖ ១- ចាក់​ទឹក​ក្រៅ​ពាង ចាក់ទឹកក្រៅពាងជា​មធ្យោបាយ​ដែល​មាន​អត្រា​ភ្លាត់​មាន​ផ្ទៃពោះ​ពី ៥ ទៅ ១៥ ភាគរយ ដោយសារ​តែ​ទឹក​រម្អិលបុរស​មាន​មុន​ពេល​ចេញ​ទឹកកាម មាន​ផ្ទុក​មេ​ជីវិត​តិចតួច​តែ​អាច​បង្ក​ឲ្យ​មាន​ផ្ទៃពោះ​បាន។ ចំណែក​អ្នក​ខ្លះ​ព្រោះតែ​ដក​ចេញ​មិន​ទាន់​ក៏​បណ្ដាលឲ្យមានផ្ទៃពោះដូចគ្នា។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២- ស្រោមអនាម័យ ស្រោម​អនាម័យ​គឺជា​មធ្យោបាយ​មួយ​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​ការពារ​ការ​ចាប់​កំណើត និង​បង្ការ​ជំងឺ​កាមរោគ​មួយ​ចំនួន​ផង​ដែរ។ ស្រោមអនាម័យ​ធ្វើ​ឡើង​ពី​សារ​ធាតុ​ឡា​តិច​ដែល​ស្ដើង ​ស្វិត ហើយបុរសជាច្រើនជ្រើសរើសវិធីមួយនេះ ព្រោះងាយស្រួល និងមានដំណើរការស្រួល ពេលរួមភេទ។ ៣- ចង ឬ​កាត់​បំពង់​ទឹកកាម មធ្យោបាយ​ពន្យារ​កំណើត​នេះ មិន​អាច​ត្រលប់​ថយ​ក្រោយ​វិញ​បាន​ទេ។ ប៉ុន្តែ​គ្រូពេទ្យជំនាញ​ខ្លះ​អាចស្រាយ​ចំណង និងត​បំពង់​ទឹកកាម​ឡើង​វិញ​ដែល​អត្រា​ជោគជ័យ​មាន​ភាគរយ​ខ្ពស់​គួរសម ឬ​ក៏​ច្រឹប​យក​មេ​ជីវិត​ពី​ពងស្វាស និង​បង្ក​កំណើត​ក្រៅ​ខ្លួន។ អត្រា​ដែល​ភ្លាត់​មាន​ផ្ទៃពោះ មាន​តិចតួច​បំផុត ហើយ​មធ្យោបាយ​ប្រភេទ​នេះ ពេញ​និយម​នៅ​បរទេស​ច្រើន។ ៤- ថ្នាំ​ចាក់ពន្យារ​កំណើត​បុរស ថ្មី​ៗ​នេះ​អ្នក​វិទ្យាសាស្ត្រ​ទើប​រក​ឃើញ​ប្រភេទ​ថ្នាំ​ចាក់​ពន្យារ​កំណើត ជា​ប្រភេទ​​សមាស​ធាតុ​​ថ្នាំ​​Polymer ​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ពង​ស្វាស​របស់​មនុស្ស​ប្រុស រួច​​វា​​គ្រប​ដណ្ដប់​​​បំពង់​​​តូច​ៗ​ដែល​​​​​​​បញ្ជូន​មេ​ជីវិត​ទៅ​កាន់​ចុង​ប្រដាប់​ភេទ​មនុស្ស​ប្រុស។ ប៉ុន្តែ​ថ្នាំ​នេះ​មិនទាន់​ចេញ​ឲ្យ​ប្រើប្រាស់​ជាសកលនៅ​ឡើយ​ទេ។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ ឬអត់? […]


សុខភាពបុរស

ប្រុសៗធម្មតាមានទឹកកាមខាប់ ចុះបើរាវវិញមកពីមូលហេុអ្វី?

ប្រុសៗយើង​​ដឹងទេ​ថា​គុណ​ភាពនៃ​ទឹក​កាម​ក៏​អាច​បញ្ជាក់​ពី​សុខភាពរបស់​យើង​បាន​ដែរ​។ មនុស្ស​ប្រុស​ភាគ​ច្រើន​បញ្ចេញ​ទឹក​កាម​មក​ក្រៅ​ខាប់​នៅ​ពេល​ដែល​អារម្មណ៍​ផ្លូវ​ភេទ​ឈាន​ដល់​ចំណុច​កំពូល។ ប៉ុន្តែ​បើ​សិន​ជា​ទឹក​កាម​របស់​យើង​ប្រែ​ជា​រាវ នេះ​អាច​បញ្ជាក់​ថា យើង​មាន​បញ្ហា​សុខភាព​ណា​មួយ​មិន​ខាន ដែល​បញ្ហា​នេះ​អាច​​មាន​អាត្រា​កើត​លើ​ប្រុសៗ​គ្រប់​គ្នា។ ដូច​ទៅ​នឹង​ឈ្មោះ​នៃ​បញ្ហាអ៊ីចឹង​ រោគ​សញ្ញា​គឺ​ទឹក​កាម​មាន​លក្ខណៈរាវ។ ក្រៅ​ពីនេះ​ក៏​អាច​មាន​រោគ​សញ្ញា​ផ្សេង​ខ្លះ​ទៀត​ដែរ​។ សម្រាប់​ព័ត៌មាន​បន្ថែម​យើង​អាច​ប្រឹក្សា​ជាមួយ​​គ្រូ​ពេទ្យ​ជំនាញ។ មូល​ហេតុ​អ្វី​បាន​ប្រុសៗ​អាច​ជួប​បញ្ហា​ទឹក​កាម​រាវ? មាន​មូល​ហេតុ​ជា​ច្រើន​អាច​ធ្វើ​ឲ្យ​យើង​ជួប​បញ្ហា​ទឹក​កាម​រាវ យ៉ាងណា​ មូល​ហេតុ​ទាំង​នោះ​សុទ្ធ​តែ​អាច​ព្យា​បាល និង​បង្ការ​បាន ដូចជា៖  ចំនួន​មេជីវិត​ឈ្មោល​តិច៖ ភាគ​ច្រើន​បណ្តាល​មក​ពី​ចំនួន​មេ​ជីវិត​ឈ្មោល​​តិច ជា​ភាសា​បច្ចេក​ទេស​គេ​ឲ្យ​ឈ្មោះ​ថា Oligospermia។ ក្នុង​ករណី​រាប់​មេ​ជីវិត​ឈ្មោល​ទាប មាន​ន័យ​ថា​ទឹក​កាម​របស់​យើង​មាន​មេ​ជីវិត​តិច​ជាង​ធម្មតា។ ចំនួន​មេ​ជីវិត​ឈ្មោល ក្រោម​ ១៥​ លាន/មិល្លីលីត្រ គឺ​អាច​ចាត់​ទុក​ថា​ទាប​ជាង​កម្រិត​ធម្មតា​ ហើយ​កត្តា​​ធ្វើ​ឲ្យ​មេ​ជីវិត​ឈ្មោល (Oligospermia) តិច​ មាន​ដូច​ជា៖ ហើម​សរសៃ​វ៉ែន​នៅ​ក្នុង​ពង​ស្វាស​ ដែល​ជា​បញ្ហា​ចម្បង​​នាំ​ឲ្យ​មនុស្ស​ប្រុស​មិន​អាច​មាន​កូន​បាន​ ប៉ុន្តែ​អាច​ព្យាបាល​បាន។ មាន​ជំងឺកាម​រោគ​ ដូច​ជា ​ប្រមះ​ ​ឬ​ការ​ឆ្លង​មេរោគ​ដទៃ​ទៀតដែល​បណ្តាល​ឲ្យ​មាន​ការ​រលាក​ប្រព័ន្ធ​បន្ត​ពូជ​ ដុំ​សាច់​ស្លូត ​ឬ​កាច​នៅ​ក្នុង​ពង​ស្វាស សុទ្ធ​តែ​​អាច​បន្ថយ​ការ​ផលិត​មេ​ជីវិត​ឈ្មោល។​ ​អតុល្យភាព​អ័រម៉ូន ដូចជា អ័រម៉ូន​ផលិត​នៅ​ពង​ស្វាស​ ក្រពេញ​​ Pituitary និង​ក្រពេញ Hypothalamus  ដែល​មាន​សារៈ​សំខាន់ផលិត​មេ​ជីវិត​។ បម្រែបម្រួល​អ័រម៉ូន​ទាំង​នេះ ​មាន​ការ​ប៉ះ​ពាល់​ដល់​ការ ផលិត​មេ​ជីវិត​ឈ្មោល។   កត្តា​សំខាន់នាំ​ឲ្យ​​ចំនួន​មេ​ជីវិត​ឈ្មោល​ចុះ​ទាប៖​  បញ្ហា​បញ្ចេញ​ទឹក​កាម ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​​មេ​ជីវិត​ឈ្មោល របួស​ ឬ​បញ្ហា​ផ្សេងៗ​ទៀត​ លើ​បំពង់​បញ្ចេញ​ទឹក​កាម ការ​បញ្ចេញ​មេ​ជីវិត​ញឹក​ញាប់​ ការ​បញ្ចេញ​មេ​ជីវិត​ញឹក​ញាប់​អាច​ធ្វើ​ឲ្យ​ទឹក​កាម​រាវ​។​ បើ​សិន​ជាយើងបញ្ចេញ​ទឹក​កាម​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ​ធ្វើ​ឲ្យ​ទឹក​កាម​បញ្ចេញ​បន្ទាប់​ពី​លើក​ទី​មួយ […]


សុខភាពបុរស

ប្រុសៗកុំប្រឹងអាហារទាំងនេះពេក ប្រយ័ត្នហានីភ័យ​ដល់មេជីវិត

កន្លង​មក​មាន​គ្នា​យើង​ខ្លះ​ទំនង​ជា​ធ្លាប់​បាន​ឮ​ថាការ​ដាក់​ទូរសព្ទ​ក្នុង​ហោប៉ៅខោ ឬដាក់​កុំព្យូទ័រ​យួរ​ដៃ​លើ​ភ្លៅ​សុទ្ធ​តែ​ថា​អាច​ប៉ះពាល់​មេ​ជីវិត​ឈ្មោល។ ការ​សិក្សា​កន្លង​មក​បាន​រក​ឃើញ​ពី​ទំនាក់​ទំនង​នៃ​ការ​ធ្លាក់​ចុះ​មេជីវិត​នេះ​មក​ពីកត្តា​ច្រើន​យ៉ាង ក្នុង​នោះ​កត្តា​ម្ហូប​អាហារ​ក៏​ជា​កត្តា​មួយ​ដែរ។ ១. អាហារ​កែច្នៃ មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្ញើល​ប៉ុន្មាន​ទេ ដែល​និយាយ​ថា​អាហារ​កែ​ច្នៃ​ធ្វើ​ឲ្យ​ចំនួន​​មេ​ជីវិតឈ្មោល​​ធ្លាក់​ចុះ ព្រោះ​ថា​កន្លង​មក​ការសិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា​អាហារ​ប្រភេទ​នេះ​ក៏​មាន​ទំនាក់​ទំនង​នឹង​ជំងឺ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ដែរ។​ អាហារ​កែ​ច្នៃ​ទាំង​នោះ​រួម​មាន  សាច់ក្រក និង​ប្រភេទ​សាច់​ជ្រូកបីជាន់ជាដើម។​ ថ្វី​ដ្បិត​តែ​អាហារ​ទាំង​នេះ​មាន​រសជាតិ​ឆ្ងាញ់​មែន តែ​អាហារ​ទាំងនេះ​មាន​ការ​សិក្សា​រក​ឃើញ​ថា​អ្នក​ញ៉ាំ​​ច្រើន​ចំនួន​មេ​ជីវិត​ឈ្មោល​បាន​ធ្លាក់​ចុះ និង​ចលនា​របស់​មេ​ជីវិត​ប្រែ​ប្រួល​។ ទោះ​បី​ជា​ការ​សិក្សា​មិន​អាច​បញ្ជាក់​បាន​ថា​តើ​អាហារ​ទាំងនេះ​ប៉ះពាល់​ដោយ​របៀប​ណា តែ​ថា​ការ​ប៉ះពាល់​គឺ​អវិជ្ជមាន​។​ ២. ខ្លាញ់​ចម្រាញ់ ការ​សិក្សា​បឋម​មួយ​ចំនួន​បាន​បង្ហាញ​ក្ដី​បារម្ភ​ថា​ខ្លាញ់​ចម្រាញ់​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​បេះ​ដូង​។ ជាក់​ស្តែ​ង​ខ្លាញ់​ប្រភេទ​នេះមិន​ត្រឹម​តែ​អាច​បង្ក​ជា​បញ្ហា​ជំងឺ​បេះដូង​ទេ តែ​ការសិក្សា​មួយ​នៅ​ប្រទេស​អេស្ប៉ាញ​បាន​រក​ឃើញ​ថា​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ចម្រាញ់​ច្រើន​ធ្វើ​ឲ្យ​ចំនួន​មេ​ជីវិត​ធ្លាក់​ចុះ។ ខ្លាញ់​ចម្រាញ់​ធ្វើ​ឲ្យ​បរិមាណ​កូលេស្តេរ៉ូល​អាក្រក់​កើន​ឡើង និង​ធ្វើឲ្យ​កម្រិត​កូលេស្តេរ៉ូល​ល្អ​ធ្លាក់​ចុះ។ ការ​ញ៉ាំ​ខ្លាញ់​ប្រភេទ​នេះ​ច្រើន​ធ្វើ​ឲ្យ​យើង​ប្រឈម​មុខ​នឹង​ជំងឺ​បេះ​ដូង និង​ជំងឺ​សរសៃ​ឈាម​កាន់តែ​ខ្ពស់​ដែរ។ ខ្លាញ់​ចម្រាញ់​អាច​មាន​នៅ​ក្នុង​នំខេក នំឃុកឃី និង​ប្រភេទ​​អាហារ​បំពង​ជា​ដើម​។​​​​​   ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់គណនាមហារីកសួត ចុចទីនេះ! ​៣. ផលិត​ផល​​អាហារ​ធ្វើ​ពី​សណ្ដែក​ ផលិត​ផល​អាហារ​ផលិត​ពី​សណ្ដែក​មាន​ផ្ទុក phytoestrogens ដែល​ការសិក្សា​មួយ​ធ្វើឡើង​នៅ​វិទ្យាស្ថាន​សុខភាព​ទីក្រុងបូស្តុន បាន​រក​ឃើញ​ថា​អ្នក​ទទួល​ទាន​អាហារ​ធ្វើ​ពី​សណ្ដែក​ច្រើន​អាច​ប្រឈម​នឹង​ចំនួន​មេ​ជីវិត​ធ្លាក់​ចុះ។ ថ្វី​ដ្បិត​តែ​អ្នក​ស្រាវ​ជ្រាវ​មិន​ទាន់​ច្បាស់​ពី​ដំណើរ​ការ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​មេ​ជីវិត​នេះ​ក្ដី តែ​ការ​​ការសិក្សា​មួយ​ទៀត​របស់​សាកល​វិទ្យាល័យ Harvard ​បាន​ពន្យល់​ថា​ទំនង​ជា​សណ្ដែក​ជួយ​បង្កើន​កម្រិត​សកម្មភាព​របស់​អ័រម៉ូន​អឺស្រ្តូ​ហ្សែន ដែល​នាំ​ឲ្យ​មាន​ផល​អវិជ្ជមាន​ដល់​ការ​ផលិត​មេ​ជីវិត​ឈ្មោល​ និង​រំខាន​ដល់​អ័រម៉ូន​ផ្សេងៗ​ទៀត​។ [embed-health-tool-heart-rate] ៤. អាហារ​ធ្វើ​ពី​ទឹក​ដោះ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ ទឹក​ដោះ​គោ អ្នកណា​ក៏​ដឹង​ថា​ល្អ​ចំពោះ​សុខភាព​ដែរ ប៉ុន្តែ​បើ​អាហារ​ធ្វើ​ពី​ទឹក​ដោះ​គោមាន​ជាតិ​ខ្លាញ់​ខ្ពស់ វា​ជា​រឿង​ផ្សេង។ ការ​សិក្សា​មួយ​ធ្វើ​ឡើង​លើ​មនុស្ស​១៨៩​នាក់ អាយុ​ចន្លោះ​ពី​១៨ ដល់​២២​ឆ្នាំ បាន​រក​ឃើញ​ថា​អ្នក​ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹក​ដោះ​មាន​ខ្លាញ់​ខ្ពស់ ដូច​ជា​ឈីស និង​cream ជា​ដើម គឺ​មាន​ទំនាក់​ទំនង​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​មេ​ជីវិត​ឈ្មោល​ និង​ធ្វើឲ្យ​រូប​រាង​មេ​ជីវិត​ប្រែ​ប្រួល​ខុស​ប្រក្រតី​ផង​ដែរ។ ដើម្បី​កាត់​បន្ថយ​បញ្ហា​ទាំង​នេះ​យើងគួរ​កាត់​បន្ថយ​ញ៉ាំ​អាហារ​ដូច​បាន​រៀប​រាប់​ខាង​លើ ហើយ​ងាក​មក​ញ៉ាំ​អាហារ​ដូច​ជា​ត្រី បន្លែ ផ្លែ​ឈើ និង​គ្រាប់​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន […]


សុខភាពបុរស

ផ្លែឪឡឹកអាចជាឱសថធម្មជាតិ ជួយប្រុសៗមាន​បញ្ហាលិង្គមិនងាយឡើង​រឹង​

ប្រុសៗ​​មួយ​ចំនួន​ដែល​ជួប​បញ្ហា​លិង្គ​មិន​ងាយ​ឡើង​រឹង ទំនង​ជា​​ត្រូវ​គ្រូ​ពេទ្យ​ណែ​នាំ​ឲ្យ​ប្រើ​ថ្នាំ​ជំ​នួយ​មិន​ខាន តែ​ថា​ថ្នាំ​ជំនួយខ្លះ​មិន​​ល្អ​សម្រាប់​មនុស្ស​ប្រុស​យើង​មួយ​ចំនួន​ដែល​មាន​បញ្ហា​ចុក​ទ្រុង​ ឬ​មាន​ជំងឺ​បេះ​ដូង​ជា​ដើម។ ​​​យ៉ាង​ណា​មិញ​មាន​ការ​សិក្សា​មួយ​ចំនួន​ ទោះ​ជា​ក្នុង​ដំណាក់​កាល​បឋម​ក៏​ដោយ បា​ន​អះអាង​ថា​ផ្លែ​ឪឡឹក​អាច​មាន​ប្រ​យោជន៍​ចំពោះ​ប្រុសៗ​មាន​បញ្ហា​លិង្គ​មិនងាយ​​ឡើង​រឹង​នេះ​។ ការ​សិក្សា​ពន្យល់​ថា​ផ្លែ​ឪ​ឡឹក​មាន​ផ្ទុក​​ជាតិ citrulline​ ខ្ពស់ ហើយ​រាង​កាយ​របស់​យើង​បំប្លែង​សារធាតុ​នេះ​ទៅ​ជាអាមីណូ​អាស៊ីដ​ដែល​ហៅ​ម្យ៉ាង​ទៀត​ថា arginine ។ ​ដូច​គ្នា​ដែរ សារធាតុ​arginine នេះ​នឹង​ត្រូវ​បំប្លែង​បន្ត​ទៀត​ជា​អាស៊ីដ​នីទ្រិក ដែល​អាស៊ីដ​នេះ​នឹង​ជួយ​បើក​សរសៃឈាម​ឲ្យ​កាន់តែ​ធំ បង្កើន​ចរន្ត​ឈាម​ហូរ​ទៅ​កាន់​លិង្គ និង​ធ្វើ​ឲ្យ​លិង្គ​ឡើង​រឹង​។​ បើ​តាម​ការ​សិក្សា​ទាំងនោះ ប្រុសៗ​ដែល​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង​​ បាន​ទទួល​ផល​គ្រាន់​បើ​​ក្រោយ​ពេល​ញ៉ាំ​ផ្លែ​ឪឡឹក​ ដែល​ខ្លះ​បាន​ប្រៀប​ផ្លែ​ឪ​ឡឹក​ថា​ជា​ថ្នាំ​Viagra ធម្មជាតិ​។ ទោះ​យ៉ាង​ណា ការ​សិក្សា​ដែល​បញ្ជាក់​ពី​រឿង​នេះ គឺ​ជា​ការសិក្សា​បឋម និង​ខ្លះ​ក្នុង​ទ្រង់​ទ្រាយ​​តូច​ប៉ុណ្ណោះ ដែល​អ្នក​ជំនាញ​ស្នើ​ឲ្យ​មាន​ការ​សិក្សា​ស៊ីជម្រៅ​ជាង​នេះ​បន្ថែម​ទៀត។​​​


សុខភាពបុរស

ប្រុសៗ​ខ្លះជួប​បញ្ហា​​ដោះរីកធំ តើមកពីមូលហេតុអ្វី?​

ប្រុសៗ​យើង​មួយ​ចំនួន​ទំនង​ជា​បាន​ជួប​បញ្ហា​ដោះ​​ចាប់​ផ្ដើម​ហើម និង​ធំ​ជាង​មុន។ តើ​ដឹង​ទេ​ថា​ម៉េច​បាន​ជាដោះ​យើង​ទៅ​ជា​អ៊ីចឹង​ ហើយ​បើ​​ហើម​ធំ​អ៊ីចឹង​​ អាច​មាន​បញ្ហា​អ្វី​ឬ​អត់? បញ្ហា​ដោះ​ឡើង​ធំ​លើ​មនុស្ស​ប្រុសយើង​ គឺ​បណ្ដាល​មក​ពី​មូលហេតុ​មួយ ឬ​ទាំង​ពីរ​ចូល​គ្នា គឺ​ទីមួយ​លើស​ជាតិ​ខ្លាញ់​ក្នុង​ដោះ ឬ​ក្រពេញ​ក្នុង​ដោះ​ដុះ​ឡើង​ច្រើន (gynecomastia)។ បញ្ហា​ចាល់​ខ្លាញ់​ច្រើន​ គឺ​កើត​ឡើង​លើ​អ្នក​ធាត់ ដែល​​កើត​ឡើង​នៅ​លើ​ដោះ​ទាំង​សង​ខាង។ សម្រាប់​បញ្ហា ក្រពេញ​ក្នុង​ដោះ​ដុះ​ឡើង​ច្រើន វិញ ដោះ​របស់យើង​​មាន​សភាព​រឹង​រលោង និង​មាន​លក្ខណៈ​ដូច​យឺត​តិច​ៗ​ដូច​កៅ​ស៊ូ  ហើយ​ភាគ​ច្រើន​​កើត​លើ​ដោះ​ទាំង​សង​ខាង ប៉ុន្តែ​ក៏​អាច​កើត​តែ​លើ​ដោះ​តែ​ម្ខាង​បាន​ដែរ។ សម្រាប់​អ្នក​កើត ក្រពេញ​ក្នុង​ដោះ​ដុះ​ឡើង​ច្រើន គឺ​ភាគ​ច្រើន​អាច​មានអារម្មណ៍​​ខ្មាស់គេ​ដោយ​សារ​តែ​ដោះ​​ធំ តែ​ក្រៅ​ពី​នេះ​វា​មិន​បង្ក​គ្រោះ​ថ្នាក់អ្វី​ដល់​យើង​ឡើយ។ ប៉ុន្តែ​បើ​មនុស្ស​យើង​​កើត​បញ្ហា​នេះនិង​បារម្ភ​ថា​អាចមានជំងឺ​អ្វីផ្សេង​​ ​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ធ្វើ​ការ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លាស់។ ភាគ​ច្រើន​មូលហតុ​របស់​វា គឺ​ដោយ​សារ​តែ​ផល​រំខាន​របស់​ថ្នាំ​ពេទ្យ​មួយ​ចំនួន ដូច​ជា​ថ្នាំ បញ្ចុះ​ទឹក​នោម spironolactone (Aldactone) finasteride (Proscar) ឬ dutasteride (Avodart) ដែល​វាជា​​ថ្នាំ​ជួយ​ឲ្យ​ក្រពេញ​ប្រូស្តាត​ដែល​រីក​ធំ រួម​មក​តូច ថ្នាំ​ក្រពះ​ដូចជា cimetidine (Tagamet) និង ranitidine (Zantac) និង​ថ្នាំ​អ័រម៉ូន ដើម្បី​ព្យាបាល​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត។ មាន​ពេល​ខ្លះ​គ្រូពេទ្យ​មិន​អាច​រក​ឃើញ​មូលហេតុ​ក្រពេញ​ក្នុង​ដោះ​ដុះ​ឡើង​ច្រើន ​បាន​ភ្លាម​ៗ​ឡើយ ដូច​នេះ​មិន​អាច​ព្យាបាល​​បាន​ភ្លាម​ៗ​ដូច​គ្នា។ ប៉ុន្តែ​បើ​ដោះ​រីក​ធំ​ដោយ​សារ​តែ​មាន​ការ​កើន​ឡើង​នៃ​ជាតិ​ខ្លាញ់ យើង​​អាច​កាត់​បន្ថយ​មក​វិញ​តាម​រយៈ​ការ​សម្រក​គីឡូ។


សុខភាពបុរស

តើ​ប្រដាប់​បូម​លិង្គ ពិត​ជា​មាន​ប្រសិទ្ធភាព​សម្រាប់​ជួយ​ប្រុសៗខ្សោយលិង្គ?

បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​ (Erectile dysfunction) ចំពោះ​បុរស​គឺ​ជា​បញ្ហា​ច្រើន​កើត​មាន​លើ​អ្នក​​ធ្លាប់​វះកាត់​ក្រពេញ​ប្រូស្តាត​ឬ​បុរស​វ័យ​ចំណាស់។ បញ្ហា​នេះ​គឺ​តែង​តែ​រំខាន​ដល់​ជីវិត​មនុស្ស​ប្រុស​គ្រប់​រូប។​​ ប៉ុន្តែយើង​ក៏​នៅ​តែ​​មាន​វិធី​ដោះស្រាយ​បាន​ដោយ​ការ​ប្រើ​ថ្នាំ ​និង​សំភារៈ​មួយ​ចំនួន តាម​ការណែនាំពី​គ្រូពេទ្យ​ជំនាញ​។ ក្នុង​ចំណោម​នោះ ឧបករណ៍​បូម​លិង្គ (Penis pump) ក៏​ជា​ឧបករណ៍​​មួយ​ប្រភេទ​ដែល​ប្រើ​ដើម្បី​ព្យាបាល​បញ្ហា​នេះ​ផង​ដែរ។ ១- តើ​ឧបករណ៍​នេះ ដំណើរការ​យ៉ាង​ដូច​ម្ដេច? ឧបករណ៍​បូមលិង្គ ដំណើរ​ការ​ដោយ​ការ​បូម​ឈាម​ឲ្យ​ហូរ​មក​បំពេញ​សរសៃ​ឈាម​នៅ​ក្នុង​លិង្គ ធ្វើ​ឲ្យ​លិង្គ​រីក​ធំ និង​រឹង​បណ្ដោះ​អាសន្ន។ ឧបករណ៍​នេះ​ក៏​មាន​កង​មួយ​ដែល​ហៅ​ថា Cock ring ដើម្បី​ដាក់​នៅ​គល់​លិង្គ​ដើម្បី​​ឃាត់​ឈាម​ និង​ធ្វើ​ឲ្យ​លិង្គ​រក្សា​ភាព​រឹង និង​រឹង​បាន​យូរ។ ២- តើ​ឧបករណ៍​បូមលិង្គ​មាន​សុវត្ថិភាព​ឬ​ទេ? ជា​ការ​ពិត​ទៅ ឧបករណ៍​នេះ​ គឺ​អាច​ប្រើ​ដោយ​សុវត្ថិភាព​ប្រសិន​បើ​ប្រើប្រាស់​ត្រឹម​ត្រូវតាម​ការ​ណែនាំ។ ការ​ប្រើ​ប្រាស់ឧបករណ៍​​បូម​លិង្គ​ គឺ​អាច​ជា​ជម្រើស​ល្អមួយ​ដើម្បី​ព្យាបាល​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​សម្រាប់​បុរស ប្រសិន​បើ​ជម្រើស​ព្យាបាល​ផ្សេង​ទៀត​មិន​មាន​ប្រសិទ្ធិភាព ឬ​មាន​គ្រោះ​ថ្នាក់។ ខាង​ក្រោម​នេះ គឺ​ជា​មូល​ហេតុ​ដែល​ឧបករណ៍​នេះ​សមស្រប​សម្រាប់​ព្យាបាល៖ -មាន​ផល​រំខាន​តិច​ជាង​ជម្រើស​ព្យាបាល​ផ្សេង​ទៀត -តម្លៃ​ព្យាបាល​ធូរ​ថ្លៃ​ជាង​ជម្រើស​ផ្សេង -ការ​ប្រើ​ប្រាស់​មាន​ភាព​​ងាយស្រួល​ ដោយ​មិន​មាន​ការ​វះកាត់ ឬ​ចាក់​បញ្ចូល​ថ្នាំ -ការ​ប្រើ​ប្រាស់​អាច​ជួយ​ឲ្យ​លិង្គ​របស់​អ្នក​ជំងឺ​ឡើង​រឹង​វិញ​បាន​ដោយ​ធម្មជាតិ​ ជា​ការ​ពិត​ដែល​ឧបករណ៍​នេះ​អាច​នឹង​ប្រើ​ដោយ​មាន​សុវត្ថិភាព​ចំពោះ​បុរស​មួយ​ចំនួន ប៉ុន្តែ​បញ្ហា​ប្រឈម​គ្រោះ​ថ្នាក់​មួយ​ចំនួន​គឺ​នៅ​តែ​មាន​ដូច​ជា៖ -អ្នក​ធ្លាប់​មាន​បញ្ហា​ឈាម​កក​ពីមុន​មក -អ្នក​ប្រើ​នឹង​ប្រឈម​ការ​ហូរ​ឈាម ប្រសិន​បើ​​កំពុង​ប្រើ​ថ្នាំ​ដែល​ធ្វើ​ឲ្យ​ឈាម​រាវ -ឧបករណ៍​នេះ គឺ​មិន​មាន​សុវត្ថិភាព​ទេ ប្រសិន​បើ​អ្នកប្រើ​​មាន​ជំងឺ​មួយ​ចំនួន​ដែល​ទាក់​ទង​នឹង​កោសិកា​ឈាម។ ឧបករណ៍​បូម​លិង្គ​ ក៏​អាច​បង្ក​ឲ្យ​មាន​ផល​រំខាន​មួយ​ចំនួន​ផង​ដែរ​ដូច​ជា៖ -ឡើង​ចំណុច​ពណ៌​ក្រហម​តូច​ៗ​នៅ​លើ​ស្បែក​លិង្គ (កើត​ឡើង​ដោយ​សារ​តែ​ការ​ហូរ​ឈាម​នៅ​ក្រោម​ស្បែក​លិង្គ) -ស្ពឹក ឡើង​ត្រជាក់ ឬ​លិង្គ​ប្រែ​ពណ៌ (កើត​ឡើង​ដោយ​សារ​តែ​ការ​ទុក cock ring នៅ​គល់​លិង្គ​យូរ​ពេក ឬ​រឹត​តឹង​ពេក)។ -ឈឺ​ចាប់ ឬ​មាន​របួស​នៅ​លើ​លិង្គ​ប្រសិន​បើ​ប្រើ​មិន​ត្រឹម​ត្រូវ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ