ពេលប្រុសៗកាន់តែចាស់ លិង្គប្រែប្រួលយ៉ាងម៉េចខ្លះ?
នៅពេលដែលយើងមានវ័យកាន់តែច្រើន លិង្គក៏ប្រឈមនឹងការប្រែប្រួល ដូចផ្នែកផ្សេងទៀតនៃរាងកាយរបស់យើងដែរ។ យ៉ាងណាមិញ មិនមែនប្រុសៗគ្រប់គ្នាសុទ្ធតែជួបប្រទះការប្រែប្រួលទៅលើលិង្គដូចៗគ្នាឡើយ ហើយដើម្បីដឹងថា តើប្រដាប់ភេទមានការប្រែប្រួលអ្វីខ្លះ ប្រុសៗយើងអាចស្វែងយល់តាមរយៈអត្ថបទខាងក្រោមនេះ។ ១. លិង្គមិនសូវរឹងខ្លាំង ការប្រែប្រួលនេះ អាចកើតឡើងទៅតាមវ័យ និងបែបបទនៃការរស់នៅ។ ពិតណាស់ ថ្វីត្បិតតែយើងមិនអាចជម្នះភាពចាស់ក៏ពិតមែន ប៉ុន្តែយើងអាចគ្រប់គ្រងបែបបទរស់នៅ ដោយធ្វើលំហាត់ប្រាណ រក្សាទម្ងន់ខ្លួនឲ្យសមល្មម គ្រប់គ្រងសម្ពាធឈាម និងកូលេស្តេរ៉ូលក្នុងឈាមឲ្យបានល្អ ព្រមទាំងកាត់បន្ថយការញ៉ាំគ្រឿងស្រវឹង និងឈប់បារី ដើម្បីជួយទ្រទ្រង់ការឡើងរឹងនៃលិង្គ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. អារម្មណ៍នៃលិង្គថយចុះ អារម្មណ៍សុខស្រួលអាចចាប់ផ្តើមថយចុះ ហើយគ្នាយើងនឹងចំណាយពេលច្រើនជាងមុន ដើម្បីទទួលអារម្មណ៍ស្រើបស្រាលនៅពេលដែលយើងមានវ័យកាន់តែចាស់។ ម្យ៉ាងវិញទៀត ប្រសិនបើយើងមានជំងឺរ៉ាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែមប្រភេទ២ នោះនឹងអាចប៉ះពាល់ដល់សរសៃប្រសាទ និងសរសៃឈាមពាសពេញរាងកាយ រួមទាំងលិង្គផងដែរ។ ៣. លិង្គមើលទៅតូចជាងមុន ទន្ទឹមនឹងនេះដែរ ប្រសិនបើគ្នាយើងមានការប្រមូលផ្ដុំជាតិខ្លាញ់ច្រើននៅក្បាលពោះទៅតាមវ័យ រង្វង់ចង្កេះដែលរីកធំ អាចលាក់ ឬបិទបាំងលិង្គរបស់យើងបាន។ អ៊ីចឹងហើយ ទើបគ្នាយើងខ្លះមានការភ្ញាក់ផ្អើលនៅពេលយើងប្រវែងលិង្គពេញ ត្រូវបានបិទបាំងដោយក្បាលពោះ។ [embed-health-tool-bmi] ៤. លិង្គកោង មួយវិញទៀត លិង្គរបស់យើងក៏អាចមានការប្រែប្រួលរូបរាង នៅពេលដែលជាលិកាសម្លាកកកើតឡើងនៅក្រោមស្បែកលិង្គ ដែលបណ្តាលឲ្យលិង្គកោងនៅពេលឡើងរឹង។ បញ្ហាមួយនេះក៏អាចបង្កឲ្យមានការឈឺចាប់ នេះបើយោងតាមវិទ្យាស្ថានជាតិនៃជំងឺទឹកនោមផ្អែម និងការរំលាយអាហារ និងជំងឺតម្រងនោម។ អត្ថបទគួរអាន៖ ចំណង់ផ្លូវភេទស្រីៗឡើងខ្ពស់ អាចមកពីមូលហេតុទាំងនេះ តើការរួមភេទអាចដុតកាឡូរីបានច្រើនដូចការហាត់ប្រាណដែរ […]