សុខភាពបុរស

សុខភាព​បុរស​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាប្រុសៗ​ដែល​ស្រីៗ​​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺក្រពេញអរ័ម៉ូន​ ​លិង្គមិនឡើងរឹង ​​សុខភាពលិង្គ ​​ ​បញ្ហាបុរសផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពបុរស

ពេលប្រុសៗកាន់តែចាស់ លិង្គប្រែប្រួលយ៉ាងម៉េចខ្លះ?

នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន លិង្គ​ក៏​ប្រឈម​នឹង​ការ​ប្រែប្រួល​ ដូច​ផ្នែក​ផ្សេង​ទៀត​​នៃ​រាងកាយ​របស់​យើង​ដែរ​។ យ៉ាង​ណា​មិញ មិន​មែន​ប្រុស​ៗ​គ្រប់​គ្នា​សុទ្ធ​តែ​ជួប​ប្រទះ​ការ​ប្រែប្រួល​ទៅ​លើ​លិង្គ​​ដូច​ៗ​គ្នា​ឡើយ ហើយ​ដើម្បី​ដឹង​ថា តើ​ប្រដាប់​ភេទ​​មាន​ការ​ប្រែប្រួល​អ្វី​ខ្លះ​​ ប្រុស​ៗ​យើង​អាច​​ស្វែង​យល់​តាម​រយៈ​អត្ថបទ​ខាង​ក្រោម​នេះ។ ១. លិង្គ​មិន​សូវ​រឹង​ខ្លាំង​ ការ​ប្រែប្រួល​នេះ អាច​កើត​ឡើង​ទៅ​តាម​វ័យ​ និង​បែបបទ​នៃ​ការ​រស់នៅ។ ពិត​ណាស់​ ថ្វី​ត្បិត​តែ​យើង​មិន​អាច​ជម្នះ​ភាព​ចាស់​ក៏​ពិត​មែន ប៉ុន្តែ​យើង​អាច​គ្រប់គ្រង​បែបបទ​រស់នៅ ដោយ​ធ្វើ​លំហាត់​ប្រាណ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សម​ល្មម គ្រប់គ្រង​សម្ពាធ​ឈាម​​ និង​កូលេស្តេរ៉ូល​ក្នុង​ឈាម​ឲ្យ​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ និង​ឈប់​បារី ដើម្បី​ជួយ​ទ្រទ្រង់​ការ​ឡើង​រឹង​នៃ​លិង្គ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. អារម្មណ៍​​នៃ​លិង្គ​ថយ​ចុះ អារម្មណ៍​សុខ​ស្រួល​​អាច​ចាប់ផ្តើម​ថយ​ចុះ ហើយ​គ្នា​យើង​នឹង​ចំណាយ​ពេល​ច្រើន​ជាង​មុន​ ដើម្បី​ទទួល​អារម្មណ៍​ស្រើបស្រាល​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់។ ម្យ៉ាង​វិញ​ទៀត ប្រសិនបើ​យើង​មាន​ជំងឺ​រ៉ាំរ៉ៃ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ នោះ​នឹង​អាច​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ និង​សរសៃ​ឈាម​ពាស​ពេញ​រាងកាយ រួម​ទាំង​លិង្គ​ផង​ដែរ។ ៣. លិង្គ​មើល​ទៅ​តូច​ជាង​មុន ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​គ្នា​យើង​មាន​ការ​ប្រមូលផ្ដុំ​ជាតិ​ខ្លាញ់​ច្រើន​នៅ​ក្បាល​ពោះ​ទៅ​តាម​វ័យ​ រង្វង់​ចង្កេះ​ដែល​រីក​ធំ អាច​លាក់ ឬ​បិទបាំង​លិង្គ​របស់​យើង​បាន។ អ៊ីចឹង​ហើយ ទើប​គ្នា​យើង​ខ្លះ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​យើង​ប្រវែង​លិង្គ​ពេញ​ ត្រូវ​បាន​បិទបាំង​ដោយ​ក្បាល​ពោះ​។ [embed-health-tool-bmi] ៤. លិង្គ​កោង មួយ​វិញ​ទៀត លិង្គ​របស់​យើង​ក៏​អាច​មាន​ការ​ប្រែប្រួល​រូបរាង នៅ​ពេល​ដែល​ជាលិកា​សម្លាក​​កកើត​ឡើង​នៅ​ក្រោម​ស្បែក​លិង្គ ដែល​បណ្តាល​ឲ្យ​លិង្គ​កោង​នៅ​ពេល​ឡើង​រឹង។ បញ្ហា​មួយ​នេះ​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ជាតិ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ការ​រំលាយ​អាហារ និង​ជំងឺ​តម្រង​នោម​។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ […]

អត្ថបទផ្សេងទៀតពី សុខភាពបុរស

ស្វែងរក សុខភាពបុរស

សុខភាពលិង្គ

រឿង​ពិត​បី​យ៉ាង ទាក់​ទង​នឹង​លិង្គ​ប្រុសៗ

ពេល​ខ្លះ​បើ​និយាយ​ដល់​រឿង​ភេទ មាន​គ្នា​យើង​មិន​តិច​នាក់​ទេ​មាន​អារម្មណ៍​អៀនខ្មាស។ ប៉ុន្តែ​ថា​ការ​យល់​ដឹង​ពី​សុខភាព​ផ្លូវ​ភេទ​របស់​យើង ​ក៏​អាច​ជា​ប្រ​យោជន៍​ដល់​សុខភាព និង​ទទួល​បាន​ចំណេះ​ដឹង​បន្ថែម​ផង​ដែរ​។ ខាង​ក្រោម​នេះ​ជា​រឿង​ពិត​បី​​យ៉ាង​ទាក់ទង​នឹង​លិង្គ​។ ១. លិង្គ​ក៏​អាច​បាក់​ដែរ​ បើ​សិន​ជា​យើង​ប្រើ​កម្លាំង​ខ្លាំង ឬ​មាន​កម្លាំង​ប៉ះ​ទង្កិច​លិង្គ​ខ្លាំង​ពេល​កំពុង​ឡើង​រឹង នោះ​លិង្គ​អាច​បាក់​បាន​។ លិង្គ​មិន​មាន​ឆ្អឹង​នោះ​ទេ​ តែ​លិង្គ​មាន​បំពង់​ដែល​មាន​ចរន្ត​ឈាម​រត់​ឆ្លង​កាត់​​នៅ​ពេល​លិង្គ​ឡើង​រឹង​ម្ដងៗ​។ បើ​បំពង់​នេះ​មាន​បញ្ហា ពេល​ឈាម​រត់​ចូល​តាម​នោះ នឹង​នាំ​ឲ្យ​​ហើម និង​ឈឺ​ចាប់​។ ​ វា​ជា​រឿង​កម្រ​ណាស់​ដែល​មាន​ការ​រាយការណ៍​ពី​បញ្ហា​បាក់​លិង្គ ប៉ុន្តែ​ក៏​អាច​ដែរ​វា​​កម្រ​ដោយសារ​តែ​ប្រុសៗ​ខ្លះ​ក៏​មាន​ការ​អៀនខ្មាស​ដែរ ពេល​ប្រាប់​រឿង​នេះ​ទៅ​គ្រូពេទ្យ​។ ករណី​បាក់​លិង្គ​ច្រើន​កើត​ឡើង​ពេល​រួមភេទ ដោយ​ភាគី​ខាង​ស្រី​នៅ​ពីលើ​ ហើយ​ករណី​នេះ​មាន​រហូត​ដល់​មួយ​ភាគ​បី​។ មួយ​វិញ​ទៀត បញ្ហា​បាក់​លិង្គ​ក៏​ច្រើន​កើត​មាន​ដោយ​ការ​ភ្លាត់​លិង្គ​ចេញ​ពី​ទ្វារមាស​ពេល​រួមភេទ និង​បាន​បត់​នាំឲ្យ​បាក់​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. លិង្គ​ប្រុសៗ​ឡើង​រឹង​ច្រើន​ដង​ក្នុង​មួយ​យប់ ជាមធ្យម​បុរស​មាន​សុខភាព​ល្អ​ម្នាក់​ លិង្គ​អាច​ឡើង​រឹង​ពី​បី​ទៅ​ប្រាំ​ដង​ក្នុង​មួយ​យប់ ហើយ​ពេល​ឡើង​រឹង​ម្ដងៗ​មាន​រយៈពេល​ប្រហែលជា​២៥​ទៅ​៣៥​នាទី​។ ការណ៍​នេះ​ហើយ បាន​ជា​ពេល​ខ្លះ​ប្រុសៗ​ពេល​ភ្ញាក់​ពី​គេង​លិង្គ​របស់​ខ្លួន​នៅ​ឡើង​រឹង​នៅឡើយ​។ ការណ៍​ដែល​លិង្គ​ប្រុសៗ​អាច​នៅ​ឡើង​រឹង​បាន​រាល់​យប់​បែប​នេះ​ គ្រូពេទ្យ​ជាច្រើន​យល់​ដូច​គ្នា​ថា ជា​សញ្ញា​ល្អ​សម្រាប់​សុខភាព​បន្ត​ពូជ​ប្រុសៗ។ [embed-health-tool-heart-rate] ៣. លិង្គ​ខ្លី​ពេល​ខឹង​មាន​ទំហំ​ធំ​ជាង​លិង្គ​វែង​ លិង្គ​មាន​ប្រ​វែង​ខ្លី ពេល​ឡើង​រឹង​ទំហំ​របស់​វាង​នឹង​រីក​ធំ បើ​ធៀប​ទៅ​នឹង​លិង្គ​វែង​។ ការសិក្សា​លើ​មនុស្ស​ប្រុស​ចំនួន​២ ៧៧០​នាក់​បាន​រក​ឃើញ​ថា អ្នក​មាន​លិង្គ​ខ្លី ពេល​លិង្គ​របស់​ខ្លួន​ឡើង​រឹង​បាន​ពង្រីក​មាឌ​៨៦​ភាគរយ ខណៈ​លិង្គ​វែង​វិញ​អាច​រីក​មាឌ​បាន​ត្រឹម​៤៧​ភាគរយ​។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ ឬអត់? “រួម​ភេទតាមមាត់” មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ អាថ៌​កំបាំង​ទាំង ៦ ជួយ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​ប្រសើរ ប្រុសៗ​ប្រយ័ត្ន​ផង! […]


សុខភាពលិង្គ

ឆ្ងល់អត់! ភ្ញាក់ពីគេងពេលព្រឹក​ ម៉េចអាអូនប្រុសៗងើបដែរ​?

ប្រុសៗ​យើង​ដែល​ឆ្ងល់​ខ្លួន​ឯង​អត់​ម៉េច​បាន​អាអូន​តូច​តែង​តែ​ងើប​ពេល​ព្រឹក​បន្ទាប់​ពី​ភ្ញាក់​ពី​គេង​? តាម​ពិត​ទៅ​ក្នុង​មួយ​យប់​លិង្គ​ប្រុសៗ​អាច​ឡើង​រឹង​ពី​បី​ទៅ​ប្រាំ​ដង ហើយ​អាច​មាន​រយៈ​ពេល​ពី​២៥​ទៅ៣៥​នាទី។ តើ​មកពី​អ្វី?​ ១. មូល​ហេតុ​ អ្នក​ជំនាញ​មិន​ទាន់​អាច​ស្វែង​យល់​បាន​ពេញ​លេញ​នៅ​ឡើយ​ទេ​ចំពោះ​រឿង​នេះ។ យ៉ាងណា ការ​សិក្សា​បញ្ជាក់​ថា ការ​ដែល​លិង្គ​ឡើង​រឹង​នៅ​អំឡុង​ពេល​យប់ និង​នៅ​ពេល​ព្រឹក​បន្ទាប់ពី​ភ្ញាក់​ពី​គេង​នេះ ជា​សញ្ញា​បញ្ជាក់​គ្រប់​យ៉ាង​នៃ​រាង​កាយ​យើង​កំពុង​ដំណើរ​ការ​ជា​ប្រក្រតី​។ អ្នក​ជំនាញ​ខ្លះ​ទៀត​ពន្យល់​ថា លិង្គ​ឡើង​រឹង​នៅ​ពេល​ព្រឹក​អាច​មកពី​ប្រព័ន្ធ​សរសៃ​ប្រសាទ​ប៉ារ៉ាស៊ីម​ប៉ា​តេ​ទិច ។ ប្រព័ន្ធ​សរសៃ​ប្រ​សាទ​នេះ​មាន​នាទី​ទទួល​ខុស​ត្រូវ​លើ​ការ​រំលាយអាហារ ការ​បញ្ចេញ​កាក​សំណល់ និង​ភាព​ស្រើប​ស្រាល​។ [embed-health-tool-heart-rate] ប្រព័ន្ធ​សរសៃ​ប្រសាទ​ប៉ារ៉ាស៊ីម​ប៉ា​តេ​ទិច​មាន​សកម្មភាព​ខ្លាំង​ពេល​យើង​កំពុង​គេង​លក់​ ហើយ​អាច​ធ្វើ​ឲ្យ​លិង្គ​ឡើង​រឹង​ច្រើនដង​ក្នុង​មួយ​យប់ និ​ង​អាច​បន្ត​រហូត​ពេល​យើង​ភ្ញាក់​ពី​គេង​ទៀត​ផង​។ ពេល​ខ្លះ ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​យើង​បង្កើត​បាន​ជា​ការ​យល់សប្ដិ​មួយ​នាំឲ្យ​មាន​ចេញ​ទឹក​កាម​ទៀត​ផង​។​ ​​ការ​ឡើង​រឹង​នៅ​ពេល​ព្រឹក​នេះ​អាច​កើត​មាន​លើ​មនុស្ស​ស្ទើរ​គ្រប់​វ័យ ហើយ​ថា​សូម្បី​ក្មេង​ប្រុស​អាយុ​បី​ឆ្នាំ ពេល​ខ្លះ​ក៏​អាច​មាន​លិង្គ​ឡើង​រឹង​នៅ​ពេល​ព្រឹក​នេះ​ដែរ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. មាន​អ្វី​ទាក់ទង​នឹង​បញ្ហា​ខ្សោយ​លិង្គ​ឬ​អត់? ​បញ្ហា​ខ្សោយ​លិង្គ គឺ​កើត​ឡើង​​នៅ​ពេល​លិង្គ​​មិន​អាច​ឡើង​រឹង ឬ​មិន​អាច​រក្សា​ភាព​រឹង​របស់​ខ្លួន​បាន​។ បញ្ហា​ខ្សោយ​លិង្គ​ អ្នក​ជំនាញ​បញ្ជាក់​ថា​អាច​មក​ពី​កត្តា​សុខភាព​រាង​កាយ និង​សុខ​ភាព​ផ្លូវ​ចិត្ត។ ការ​ងារ​មាន​សម្ពាធ​ច្រើន​ និង​បញ្ហា​ស្ត្រេស​អាច​ធ្វើ​ឲ្យ​មាន​​បញ្ហា​លិង្គ​មិន​ឡើង​រឹង​នេះ​បាន​។ ដោះ​ស្រាយ​បញ្ហា​នេះ ទំនងជា​មាន​ផល​ល្អ​ច្រើន​​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ខ្សោយ​លិង្គ​។​ បើ​សិន​ជា​លិង្គ​នៅ​ឡើង​រឹង​នៅ​ពេល​ព្រឹក​នោះ​មាន​ន័យ​ថា​សុខភាព​រាង​កាយ​របស់​យើង​ទំនង​មិន​មាន​បញ្ហា ធ្វើ​ឲ្យ​លិង្គ​ខ្សោយ​នោះ​ទេ​។ ការ​ឡើង​រឹង​របស់​លិង្គ​នៅ​ពេល​ព្រឹក​អាច​នឹង​បាត់​ទៅ​វិញ​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​យើង​ភ្ញាក់​ពី​គេង​នោះ​ទេ តែ​ថា​បើ​វា​នៅ​បន្ត​យូរ​ជាង​អ្វី​ដែល​យើង​ធ្លាប់​ជួប គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ ឬអត់? “រួម​ភេទតាមមាត់” មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ អាថ៌​កំបាំង​ទាំង ៦ ជួយ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​ប្រសើរ ប្រុសៗ​ប្រយ័ត្ន​ផង! មិន​ចង់​​អសមត្ថភាព​ផ្លូវ​ភេទ កុំ​ឲ្យ​កើត​ជំងឺ​នេះ កត្តា​ទាំង​៣​ […]


លិង្គមិនឡើងរឹង

កំពូលផ្លែឈើល្អៗ ជួយប្រុសៗប្រឆាំងបញ្ហាខ្សោយលិង្គ

នៅ​ពេល​មនុស្ស​ប្រុស​យើង​ពិបាក​ក្នុង​ការ​រក្សា​ភាព​រឹង​របស់​លិង្គ​ឲ្យ​នៅ​បាន​យូរ​ដើម្បី​រួម​ភេទ គ្រូពេទ្យ​អាច​ចាត់​ទុក​ថា​អ្នក​នោះ​មាន​បញ្ហា​ខ្សោយ​លិង្គ​។ ការ​ស្វែង​យល់​ពី​កត្តា​រាង​កាយ ផ្លូវចិត្ត និង​អារម្មណ៍ អាច​រួម​ចំណែក​ជួយ​ដល់​បញ្ហា​ខ្សោយ​លិង្គ​បាន ដោយ​យើង​អាច​ជ្រើស​រើស​របប​អាហារ​មាន​ប្រយោជន៍​ដល់​សុខ​ភាព​លិង្គ។ ១. មូល​ហេតុ​ធ្វើ​ឲ្យ​លិង្គ​ខ្សោយ​ មូល​ហេតុ​នាំ​ឲ្យ​លិង្គ​ខ្សោយ​អាច​មកពី​៖ មាន​បញ្ហា​លំហូរ​ឈាម​ទៅ​កាន់​លិង្គ​​ ខូច​ខាត​ប្រព័ន្ធ​ប្រសាទ​កណ្ដាល​នៅ​ក្នុង​លិង្គ ផល​រំខាន​ដោយ​ការ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ វិទ្យុសកម្ម ឬ​ការ​ព្យាបាល​ផ្នែក​វេជ្ជ​សាស្រ្ត​មួយ​ចំនួន​ទៀត​។ បាក់​ទឹក​ចិត្ត ថប់​បារម្ភ និង​ស្ត្រេស​ ​​ការ​ដឹង​ពី​មូល​ហេតុ​នាំ​ឲ្យ​មាន​បញ្ហា​ខ្សោយ​លិង្គ ជា​វិធី​ល្អ​មួយ​ជួយ​ព្យាបាល​បញ្ហា​ខ្សោយ​លិង្គ។ ក្រៅពី​នេះ​ការ​ញ៉ាំ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​ក៏​មាន​ប្រ​យោជន៍​ចំពោះ​បញ្ហា​ខ្សោយ​លិង្គ​ដែរ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. អាហារ​មាន​ផល​ល្អ​ចំពោះ​លិង្គ​ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​មនុស្ស​ប្រុស​ដែល​ញ៉ាំ​ផ្លែឈើ​បាន​ច្រើន បាន​កាត់​បន្ថយ​បញ្ហា​ប្រ​ឈម​នឹង​លិង្គ​ខ្សោយ​បាន​ដល់ទៅ​១៤​ភាគរយ​។ ផ្លែ​ឈើ មាន​ផ្ទុក​សារធាតុ flavonoid អាច​ជួយ​បង្កើន​សមត្ថ​ភាព​លិង្គ​របស់​ប្រុសៗ​បាន​។ អាហារ​ទាំង​នោះ​រួម​មាន​៖ ផលិត​ផល​ធ្វើ​ពី​កាកាវ ស្រា​ក្រហម ម្ទេស ទំពាំង​បាយ​ជូរ ផ្លែ​ប៉ោម​ ពពួល​ផ្លែបឺរី តែ​បៃតង និង​តែ​ខ្មៅ ក្រៅ​ពី​នេះ ការសិក្សា​ទៅ​លើ​សត្វ​ក៏​បាន​រក​ឃើ​ញ​ដែរ​ថា​ ផ្លែ​ឪឡឹក​ក៏​មាន​ប្រសិទ្ធ​ភាព​ប្រឆាំង​នឹង​បញ្ហា​ខ្សោយ​លិង្គ​នេះ​ដែរ។ នៅ​ក្នុង​ផ្លែ​ឪឡឹក មាន​អាមីណូ​អាស៊ីដ ដែល​អាច​ជួ​យ​កែកុន​បញ្ហា​ខ្សោយ​លិង្គ​។ [embed-health-tool-bmi] មនុស្ស​ជា​ច្រើន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ​ដើម្បី​បង្កើន​សមត្ថ​ភាព​ផ្លូវ​ភេទ​របស់​ខ្លួន​។ ជា​មួយ​គ្នា​នេះ​ដែរ អ្នក​ស្រាវ​ជ្រាវ​បាន​ណែ​នាំ​ដែរ​ថា អ្នក​ជ្រើស​រើស​របប​អាហារ​ដើម្បី​បង្កើន​ចំណង់​ផ្លូវ​ភេទ ក៏​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​មាន​តុល្យ​ភាព និង​ជា​របប​អាហារ​ដែល​មិន​ប៉ះពាល់​ដល់​សុខ​ភាព​នេះ​ដូង​។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ ឬអត់? “រួម​ភេទតាមមាត់” មាន​គុណ​វិបត្តិ […]


សុខភាពលិង្គ

លិង្គ​អត់​ឆ្អឹង​ផង អាច​បាក់​ដែរ​ឬ​អត់?

គ្នា​យើង​អាច​ឆ្ងល់​ដែរ​ថា​ បើ​លិង្គ​អត់មាន​ឆ្អឹង​ផង តើ​អាច​បាក់​ដែរ​ឬ​យ៉ាងណា? ជា​ការ​ពិត​លិង្គ​អាច​បាក់​បាន​មែន តែ​ថា​ជា​រឿង​កម្រ​កើត​មាន​ណាស់។ ១. លិង្គ​អាច​បាក់​​ដោយ​របៀបណា​? បើ​និយាយ​ដល់​រឿង​បាក់​លិង្គ វា​ខុស​គ្នា​ពី​ការ​បាក់​អវយវៈ​ផ្សេង​ទៀត​នៃ​រាង​កាយ​ ដោយ​ហេតុ​ថា​លិង្គ​មិន​មាន​ឆ្អឹង​នោះ​ទេ​។ នៅ​ពេល​លិង្គ​ឡើង​រឹង លិង្គ​នឹង​ពោរពេញ​ទៅ​ដោយ​ឈាម​នៅ​សាច់ដុំ​ទាំង​ពីរ​របស់​លិង្គ។ នៅ​ពេល​ដែល​លិង្គ​កំពុង​តែ​ពេញ​ដោយ​ឈាម​ពេល​ឡើង​រឹង​នេះ បើ​មាន​កម្លាំង​សង្កត់​ខ្លាំង​ធ្វើ​ឲ្យ​កោង​ភ្លាម​ៗ របួស​អាច​នឹង​កើត​មាន​លើ​សាច់ដុំ​មួយ​ក្នុង​ចំណោម​ពីរ​របស់​លិង្គ ហើយ​ជា​លទ្ធ​ផល​អាច​ធ្វើ​ឲ្យ​លិង្គ​បាក់​។​ របួស​បង្ក​ឲ្យ​បាក់​លិង្គ​ច្រើន​កើត​ឡើង​នៅ​ពេល​រួម​ភេទ ដូច​ជា​ពេល​សម្រុក​ខ្លាំង​នាំឲ្យ​ភ្លាត់​លិង្គ​ខុស​រន្ធ​ទ្វារ​មាស បែរ​ជា​ទៅ​ប៉ះ​ជាមួយ​នឹង​អាង​ត្រគាក​ជំនួស​វិញ​។ ដូច​គ្នា​ដែរ ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង ប្រើ​កម្លាំង​ខ្លាំង ក៏​អាច​ធ្វើ​ឲ្យ​លិង្គ​បាក់​បាន​ដែរ​។ ២. សញ្ញា​នៃ​ការ​បាក់​លិង្គ បើ​លិង្គ​បាក់​ លិង្គ​អាច​មាន​សភាព​ប៉ោង និង​ឡើងពណ៌​ស្វាយ ហើយ​​មើល​ទៅ​មាន​រាង​ដូច​ផ្លែ​ត្រប់​វែង​។ សញ្ញា និង​រោគ​សញ្ញា​នៃ​ ការ​បាក់​លិង្គ​រួម​មាន​៖ លិង្គ​ចាប់​ផ្ដើម​ឈឺ​ភ្លាម​ៗ ឮ​សំឡេង​បាក់ ឈប់​រឹង​ភ្លាម​ៗ ហើម​លិង្គ ប្រែ​ពណ៌​ទ្រនង់​លិង្គ ដោយ​សារ​មាន​ឈាម​នៅ​ក្រោម​ស្បែក ពេល​ខ្លះ​ទៀត​អាច​នោម​មក​មាន​ឈាម​ដែរ ដោយ​សារ​បំពង់​នោម​រង​ការ​ខូចខាត​។ ៣. វិធី​ព្យាបាល​ បាក់​លិង្គ​ត្រូវ​ការ​ការ​ព្យាបាល​ជាបន្ទាន់​ដែរ​។ របួស​អាច​រក​ឃើញ​តាម​រយៈ​ពិនិត្យ​លើ​លិង្គ ឬ​ឆ្លុះ​អេកូ បើ​ចាំ​បាច់។​ ការ​វះ​កាត់​ព្យា​បាល ជា​អ្វី​ដែល​គ្រូពេទ្យ​អាច​ណែ​នាំ។ ការ​ទុក​មិន​ព្យាបាល អាច​នាំ​ឲ្យ​លិង្គ​ដែល​បាក់​ទៅជា​កោង ឬ​មិន​អាច​ឡើង​រឹង​គ្រប់​គ្រាប់​សម្រាប់​ការ​រួម​ភេទ​នៅ​ពេល​ក្រោយៗ​ទៀត​។


សុខភាពលិង្គ

អាហារល្អៗទាំង៤ ជួយសុខភាពអាអូនតូចប្រុសៗ

ពេល​កំពុង​ចង់​មាន​អីៗ​ជាមួយ​ដៃគូ​តែ​អាអូន​តូច​បែរជា​មិន​ងើប នោះ​ពិតជា​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ​។ មាន​កត្តា​ជាច្រើន​ចូល​រួម​ក្នុង​ការ​ជួយ​ឲ្យ​លិង្គ​ឡើង​រឹង​បាន​ល្អ និង​អាច​រក្សា​ភាព​រឹង​បាន​នៅ​ពេល​កំពុង​រួមភេទ ក្នុង​នោះ​អាហារ​ក៏​ជា​កត្តា​សំខាន់​មួយ​ផង​ដែរ​។​​ បើ​គ្នា​យើង​គិត​ថា​ចង់ឲ្យ​អាអូន​តូច​មាន​ភាព​រឹង​មាំ​ល្អ​ កុំរំលង​ប្រភេទ​អាហារ​ទាំងនេះ​។ ១. ត្រី​សាល់ម៉ុន ត្រី​សាល់​ម៉ុន​មិន​ត្រឹម​តែ​ល្អ​សម្រាប់​សុខភាព​បេះ​ដូង​យើង​ប៉ុណ្ណោះទេ តែ​ក៏​មាន​ផល​ល្អ​ដល់​ភាព​រឹង​របស់​លិង្គ​ផង​ដែរ​។ ខ្លាញ់​ត្រី​នេះ សម្បូរ​ដោយ​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ ដែល​ល្អខ្លាំង​ចំពោះ​សុខភាព​បេះដូង និង​លំហូរ​ឈាម។ ការណ៍​នេះ​ហើយ ដែល​ល្អចំពោះ​ការ​ឡើង​រឹង​របស់​លិង្គ​នោះ​ឯង។ ការសិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា បុរស​ដែល​ញ៉ាំត្រី និង​ខ្លាញ់​ល្អ មាន​បញ្ហា​តិច​តូច​លើ​រឿង​លិង្គ​មិន​ឡើង​រឹង។ សមាគម​សុខភាព​បេះដូង​អាមេរិក ណែនាំ​ឲ្យ​ញ៉ាំ​ខ្លាញ់​ត្រី​ប្រហែល​១០០​ក្រាម ចំនួន​ពី​រ​ដង​ក្នុង​មួយ​សប្ដាហ៍​។ ២. អង្ករ​សម្រូប ការ​ញ៉ាំ​ធញ្ញជាតិ ដូច​ជា​អង្ករសម្រូប​ អាច​ជួយ​ដល់​សុខភាព​លិង្គ​ដែរ​។ ការសិក្សា​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​បាយ​ពីអង្ករ​សម្រូប ជាមួយ​បន្លែ​ និង​ញ៉ាំ​បន្ថែម​ផ្លែ​ឈើ​ទៀត គឺ​ជួយ​ឲ្យ​ប្រុសៗ​ប្រឈម​មុខ​ទាប​ទៅ​នឹង​បញ្ហា​លិង្គ​មិន​ឡើង​រឹង។ ជា​ការ​ល្អ គ្នា​យើង​អាច​ញ៉ាំ​បាយ​អង្ករ​សម្រូប​ជាមួយ​បន្លែ និង​ថែម​ត្រី​សាល់​ម៉ុន​ដុត​ទៀត កាត់​តែ​ប្រសើរ​ចំពោះ​សុខភាព​។ ៣. បន្លែ​ស្លឹក​បៃតង ការ​ញ៉ាំ​បន្លែ​ស្លឹក​បៃតង​បាន​ច្រើន មិន​ត្រឹម​តែ​ជួយ​ផ្ដល់​សារធាតុចិញ្ចឹមល្អៗ​ដល់​រាងកាយ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​ដល់​លិង្គ​ឲ្យ​រឹង​បាន​យូរ​ទៀត​ផង​។​ បន្លែស្លឹក​​បៃតង មាន​ផ្ទុក​ជាតិ​នីត្រាត ជួយ​បង្កើត​លំហូរ​ឈាម​ទៅ​កាន់​ប្រ​ដាប់​ភេទ​អំឡុង​ពេល​រួម​ភេទ​។ ​ ៤. គ្រាប់​វ៉ល់​ណាត់​ បើ​យើង​ជា​អ្ន​ក​មិន​សូវ​ចូល​ចិត្ត​ញ៉ាំត្រី យើង​អាច​ទួល​បាន​ផល​ប្រយោជន៍​ពី​គ្រាប់​វ៉ល់​ណាត់(walnuts) ជំនួស​សារធាតុចិញ្ចឹម​ពី​ត្រី​។ គ្រាប់​វ៉ល់​ណាត់ ជា​ប្រភព​នៃ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ដែល​អាច​ជួយ​ពង្រឹង​ដល់​លំហូរ​ឈាម និង​កាត់​បន្ថយ​បញ្ហា​រលាក​ ដែល​គ្រាប់​នេះ គេ​ជឿថា​មាន​ប្រយោជន៍​ចំ​ពោះ​សុខភាព​ផ្លូវភេទ​។ ការ​សិក្សា​បង្ហាញ​ថា ប្រុសៗ​ដែល​ញាំ​គ្រាប់​ផ្លែឈើ និង​បន្លែ​បៃតង​ច្រើន តែង​មាន​ថាមពល​ខ្លាំង​ពេល​រួម​ភេទ​។​


សុខភាពលិង្គ

បន្លែ និង​ផ្លែ​ឈើ​ទាំង​នេះ​ ល្អ​សម្រាប់​សុខភាព​បន្ត​ពូជ​​ប្រុសៗ​

គ្នា​យើង​តែ​ង​តែ​ដឹង​ហើយ​ថា​ការ​ញ៉ាំ​បន្លែ​ និង​ផ្លែ​ឈើ​ មាន​ផល​ល្អ​ចំពោះ​សុខ​ភាព​រាង​កាយ និង​បញ្ញា​ស្មារតី​របស់​យើង​ផង​ដែរ។ ចុះ​គ្នា​យើង​ធ្លាប់​ដឹង​ទេ​ថា​បន្លែ​ផ្លែ​ឈើ​មួយ​ចំនួន​ ក៏​​មាន​ផល​ល្អ​ទៅ​ដល់​ផ្នែក​រាង​កាយ​ជាក់​លាក់​របស់​យើង​​ដូច​ជា​លិង្គ​ជាដើម?​ ខាង​ក្រោម​នេះ ជា​បន្លែ​ ផ្លែ​ឈើ​មួយ​ចំនួន​ដែល​ល្អ​សម្រាប់​ប្រុសៗ​យើង​។​​ ១. ផ្លែប៉ោម​ ផ្លែ​ប៉ោម​មាន​ផ្ទុក​សារធាតុ​មួយ​ចំនួន​ល្អ​ចំពោះ​សុខភាព តែ​អ្វី​ដែល​មនុស្ស​យើង​មិន​សូវ​ដឹង​ គឺ​ផ្លែ​ប៉ោម​មាន​អត្ថ​ប្រយោជន៍​ល្អ​ដល់​សុខភាព​លិង្គ។ ដូច​គ្នា​ដែរ សម្បក​ផ្លែ​ប៉ោម​ក៏​មាន​អត្ថ​ប្រយោជន៍​ដែរ ដោយ​មាន​ផ្ទុក​សារធាតុ​សកម្ម ursolic acid​។សារធាតុ​នេះ ជួយ​ទប់​ស្កាក់​ការ​លូត​លាស់​របស់​កោសិកា​មហារីក​នៅ​ក្រពេញ​ប្រូស្តាត​។ យ៉ាង​ណា បើ​គ្នា​យើង​មាន​ជំងឺ​មហារីក​ក្រ​ពេញ​ប្រូស្តាត​មិន​មែន​​មាន​ន័យ​ថា​ត្រូវ​ប្រើ​ផ្លែ​ប៉ោម​ជំនួស​ផែនការ​ព្យា​បាល​របស់​គ្រូពេទ្យ​ជំនាញ​នោះ​ដែរ​។ ២. ស្ពៃ​ពួយ​ឡេង​ ស្ពៃ​ពួយ​ឡេង ជា​ប្រ​ភព​ដ៏​អស្ចារ្យ​នៃ​ហ្វូឡេត(folate) ដែល​គេ​ដឹង​ថា​អាច​ជួយ​ជំរុញ​ដល់​លំហូរ​ឈាម​។ អាស៊ីដ​ហ្វូលិក បាន​ដើរ​តួរ​យ៉ាង​សំខាន់​ក្នុង​ដំណើរ​ការ​របស់​សុខ​ភាព​ផ្លូវ​ភេទ​ប្រុសៗ ហើយ​ការ​ខ្វះ​អាស៊ីហ្វូលិក​ ក៏​មាន​ទំនាក់​ទំនង​ទៅ​នឹង​បញ្ហា​ខ្សោយ​លិង្គ​ផង​ដែរ​។​ មួយ​វិញ​ទៀត ស្ពៃពួយ​ឡេង ក៏​មាន​ផ្ទុក​ម៉ាញ៉េស្យូម ដែល​ជួយ​បង្កើន និង​ជួយ​ជំរុញ​លំហូរ​ឈាម​​ និង​ជួយ​បង្កើន​កម្រិត​តេស្តូស្តេរ៉ូន​ផង​ដែរ​។​​ ​​៣. ផ្លែបឺរ​ ​ផ្លែ​បឺរ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ផ្លែ​ឈើ​ជំនួយ​ដល់​សុខភាព​ផ្លូវ​ភេទ​បុរស​មូយ​ដែរ​ ដោយ​សារ​មាន​ផ្ទុក​នូវ​ប៉ូតាស្យូម វីតាមីន​ និង​ខ្លាញ់​ល្អ​ ជា​ដើម​។ វីតាមីន​E និង​ស័ង្គសី មាន​ផល​វិជ្ជមាន​ដល់​ចំណង់​ផ្លូវ​ភេទ​ និង​ការ​បង្ក​កំណើត​របស់​ប្រុសៗ​។ ស័ង្គ​សី ក៏​ត្រូវ​គេ​ដឹង​ដែរ​ថា​បាន​ជួយ​បង្កើន​កម្រិត​តេស្តូ​ស្តេរ៉ូន​សេរី​ក្នុង​រាង​កាយ ហើយ​វីតាមីនE បាន​ជួយ​បង្កើន​គុណ​ភាព​មេជីវិត​ឈ្មោល​ទៀត​ផង​។ ៤. ម្ទេស​ គ្នា​យើង​ចូល​ចិត្ត​ហឹរ? ប្រុសៗ​ចូល​ចិត្ត​ញ៉ាំ​អាហារ​ហឹរ​ ជួយ​ឲ្យ​កម្រិត តេស្តូ​ស្តេរ៉ូន​ខ្ពស់​ជាង​កម្រិត​ធម្មតា​ និង​មាន​ផល​ល្អ​ដល់​សកម្មភាព​លើ​គ្រែ​ផង​ដែរ​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​ញ៉ាំ​អាហារ​ហឹរ និង​ម្ទេស នឹង​មាន​ការ​រំញោច​ឲ្យ​មាន​ការ​បញ្ចេញ អ័រម៉ូន​អង់ដូហ្វីន (endorphins) ជា​អ័រម៉ូន​រីក​រាយ […]


បញ្ហាបុរសផ្សេងទៀត

ប្រុស​ៗ​ចង់​បាន​រាងកាយ​មាំមួន​ក្រោយ​វ័យ​៥០​ឆ្នាំ​ ​សាកល្បង​តិចនិក​​​នេះ​​

ពិត​ណាស់​ ទម្លាប់​មិន​ល្អ​​​ ដូចជា​ការ​ផឹក​គ្រឿង​ស្រវឹង​ជា​ប្រចាំ របប​អាហារ​មិន​ត្រឹមត្រូវ​ ក៏​ដូចជា​ខ្វះ​លំហាត់​ប្រាណ​។ល។​ នឹង​​ធ្វើ​ឲ្យ​​មាន​ផល​ប៉ះពាល់​​​យ៉ាង​ធ្ងន់ធ្ងរ​​ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​​ច្រើន​​។​ ដូច្នេះ​ហើយ​ ចូរ​កុំ​រង់ចាំ​ដល់​ពេល​ដែល​​យើង​មាន​សម្ពាធ​ឈាម​ខ្ពស់​ ឬ​ធាត់​ជ្រុល​​ ទើប​​ចង់​ផ្លាស់ប្ដូរ​​ជា​ក្រោយ​។​ ​​​ជាមួយ​នឹង​ការ​អនុវត្ត​​ទម្លាប់​រស់​នៅ​សមស្រប​ និង​ឈ្លាស​វៃ​ទាំង​នេះ​ វា​នឹង​ធ្វើ​ឲ្យ​យើង​​មើល​ទៅ​ក្មេង​ជាង​វ័យ​ ​ក៏​ដូចជា​មាន​អាយុ​វែង​​ទៀត​ផង​។​ ១. ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារមានជាតិប្រៃ​ ​​​​នៅ​ពេល​ដែល​យើង​ស្រូប​យក​សូដ្យូម(អំបិល)​​ច្រើន​ពេក​ ហើយ​​ប៉ូតាស្យូម​តិច​ពេក​ វា​នឹង​ធ្វើ​ឲ្យ​យើង​ឡើង​សម្ពាធ​ឈាម​ ដែល​ជា​កត្តា​ចម្បង​​នៃ​ការ​កើត​​ជំងឺ​បេះដូង​។​ ​ប៉ុន្តែ​ ប្រសិនបើ​យើង​កាត់បន្ថយ​សូដ្យូម​ ដែល​មាន​នៅ​ក្នុង​នំប៉័ង​ ឈីស​ ឬ​អាហារ​កែ​ច្នៃ​ ហានិភ័យ​នៃ​ជំងឺ​បេះដូង​ នឹង​ថយ​ចុះ​ដូច​គ្នា​។​ បន្ថែម​ពី​នេះ​ ចូរ​ញ៉ាំ​បន្លែ​បៃតង​ឲ្យ​បាន​ច្រើន​ ដើម្បី​ជំនួយ​ដល់​សុខភាព​បេះដូង​​​ ក៏​ដូចជា​បញ្ចូល​របប​អាហារ​ដែល​មាន​ជាតិ​ប៉ូតាស្យូម​ដូចជា​ផ្លែ​ចេក ​ដំបូង​ជ្វា​ ត្រសក់​ ​ដំឡូង​បារាំង​ ឬ​ទំពាំង​បាយ​ជូរ​ជា​ដើម​។ ២. ​ថែទាំ​សុខភាព​ខួរ​ក្បាល ​​​​​​​​​​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ ថាមពល​ខួរ​ក្បាល​នឹង​ចុះ​ខ្សោយ​ទៅ​តាម​នោះ​ដែរ។​ ដូច្នេះ​ហើយ​ ការ​ជ្រើសរើស​របប​អាហារ​ត្រឹមត្រូវ​ គឺ​ពិត​ជា​មាន​សារ​សំខាន់​ណាស់​។​ ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បាត់​ការ​ចងចាំ​របស់​មនុស្ស​ចាស់ (Alzheimer’s disease) នៅ​ពេល​ក្រោយ។​ យើង​គួរ​តែ​បញ្ចូល​អាហារ​មួយ​ចំនួន​​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ដូចជា​​បន្លែ សាឡាត់​ គ្រាប់​ធញ្ញ​ជាតិ​ សណ្ដែក ​សាច់​មាន់​ និង​ត្រី​ជាដើម​។​ ​ ៣. ​ថែ​ទាំ​ឆ្អឹង​ឲ្យ​រឹងមាំ ជំងឺ​ពុក​ឆ្អឹង មិន​ត្រឹមតែ​កើត​លើ​ស្ត្រី​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​​សម្រាប់​បុរស​ដែល​មាន​វ័យ​លើស​ពី​៥០​ឆ្នាំ​ឡើង​ទៅ​ ​ក៏​នឹង​ត្រូវ​បាត់បង់​ម៉ាស់​ឆ្អឹង​ដូចគ្នា​។​ […]


បញ្ហាបុរសផ្សេងទៀត

រឿង ៤យ៉ាង ប្រុសៗគួរដឹងទាក់ទងនឹង​ការ​ចាញ់បោក​យល់សប្ដិ

ពាក្យ «ចាញ់​បោក​យល់​សប្ដិ» សម្ដៅ​ដល់​ប្រុសៗ​ដែល​បាន​សម្រេច​កាម​ដោយ​ឯកឯង​ពេល​កំពុង​គេង​លក់ ដោយ​សារ​តែ​យល់​សប្ដិ​ឃើញ​ពី​សកម្មភាព​ស្រើប​ស្រាល ឬ​កត្តា​ផ្សេង​ទៀត​។ ប្រុសៗ​ចាញ់​បោក​យល់​សប្ដិ ពេល​ភ្ញាក់​ឡើង​នឹង​ឃើញ​មាន​សើម​ខោ ដោយ​សារ​ការ​បញ្ចេញ​ទឹកកាម​​។ យ៉ាងណា ទាក់ទង​នឹង​ការ​ចាញ់​បោក​យល់​សប្តិ​នេះ​ក៏​មាន​មនុស្ស​​មួយ​ចំនួន​បាន​លើក​ឡើងពី​រឿង​​មិន​ត្រូវ​ទំនង​ផង​ដែរ​។ តើ​រឿង​​ទាំង​នោះ​មាន​អ្វី​ខ្លះ?​ ​​១. ចាញ់​បោក​​យល់សប្ដិ​ធ្វើឲ្យ​ថយ​ចុះ​មេ​ជីវិត? ប្រុសៗ​ខ្លះ​ជឿ​ថា​ពេល​ចាញ់​បោក​យល់​សប្ដិ​នឹង​ធ្វើ​ឲ្យ​មេ​ជីវិត​ឈ្មោល​ថយ​ចុះ។ ប៉ុន្តែ ការ​ពិត​ការ​​ចាញ់​បោក​យល់​សប្ដិ​ជា​វិធី​​មួយ​ដែល​ពង​ស្វាស​បញ្ចេញ​មេជីវិត​ចាស់ៗ​ចោល និង​រៀបចំឡើង​វិញ​នូវ​មេជីវិត​​ថ្មី​ ហើយ​​មាន​សុខ​ភាព​ល្អ។ ២. ចាញ់​បោក​​យល់សប្ដិ​កើត​មាន​តែ​លើ​ក្មេង​ប្រុស​ទើប​ពេញ​វ័យ? ការ​ចាញ់​បោក​យល់សប្ដិ​ពិតជា​ឧស្សាហ៍​កើត​មាន​លើ​ក្មេង​ប្រុសៗ​ទើប​ពេញ​វ័យ តែ​ថា​រឿង​នេះ​ក៏​កើត​លើ​មនុស្ស​ពេញ​វ័យ​ផ្សេង​ទៀត​ដូច​គ្នា​។ ចាញ់​បោក​​យល់សប្ដិ សម្រាប់​ក្មេង​ប្រុស​ទើប​ពេញ​វ័យ អាច​កើត​ឡើង​បាន​ដោយសារ​តែ​ការ​ប្រែ​ប្រួល​អ័រ​ម៉ូន ហើយ​សម្រាប់​មនុស្ស​ពេញ​វ័យ​វិញ កម្រិត​អ័រម៉ូន​ច្រើន​នៅ​ថេរ ដែល​នាំ​ឲ្យ​មិន​សូវ​កើត​មាន​រឿង​ចាញ់​បោក​​យល់សប្ដិ​នេះ​ទេ​។ ដូច​គ្នា​ដែរ ក្មេង​ប្រុស​ជំទង់ៗ ក៏​អាច​​​ជួប​រឿង​ចាញ់​បោក​យល់សប្ដិ​នេះដែរ ដោយ​សារ​ពួក​គេ​មិន​ដែល​​រួមភេទ ឬ​សម្រេច​កាម​ដោយ​ខ្លួន​ឯង ជា​ហេតុ​នាំ​ឲ្យ​ពង​ស្វាង​បញ្ចេញ​មេជីវិត​ចាស់ៗ​មក​ក្រៅ​ពេល​គេង​លក់​។​ ៣. ​ចាញ់​បោក​យល់​សប្ដិ​ព្រោះ​មាន​ជំងឺ​ប្រចាំ​កាយ?​ កន្លង​មក​ធ្លាប់​មាន​ការ​យល់ឃើញ​ថា​មនុស្ស​ប្រុស​ដែល​ជួប​រឿង​ចាញ់​បោក​យល់​សប្ដិ​ជា​អ្នក​មាន​ជំងឺ​ប្រចាំ​កាយ ឬ​ដោយសារ​ការ​ប្រើ​ថ្នាំ​។ ប៉ុន្តែ​ការពិត​មិ​ន​មែន​បែប​នេះ​ទេ។ ការ​ចាញ់​បោក​យល់​សប្ដិ​ជា​រឿង​ធម្មតា​ដែល​កើត​មាន​ឡើង ហើយ​ក៏​ជា​សញ្ញា​ថា​ប្រុសៗ​មាន​សុខ​ភាព​បន្ត​ពូជ​ល្អ​ផង​ដែរ​។ ៤. ចាញ់​បោក​យល់​សប្ដិ​ធ្វើ​ឲ្យ​ខ្សោយ​ប្រព័ន្ធ​ភាព​ស៊ាំ? ប្រុសៗ​ខ្លះ​ជឿ​ថា​ចាញ់​បោក​យល់សប្ដិ​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ដូច​ជា​ងាយ​កើត​ជំងឺ​ផ្ដាសាយ ឬឆ្លង​រោគ​ជាដើម​។ យ៉ាងណា ទាំងនេះ​គ្រាន់​តែ​ជា​ជំនឿ​មិន​ត្រឹម​ត្រូវ គ្មាន​មូល​ដ្ឋាន​វិទ្យាសាស្រ្ត​នោះ​ទេ​។ ការ​ពិត​ចាញ់​បោក​យល់សប្ដិ អាច​ជួយ​កាត់​បន្ថយ​ចំនួ​ន​មេជីវិត​ដែល​លើ​សនៅ​ក្នុង​ពង​ស្វាស ដែល​នេះ​ជា​ដំណើរ​ការ​ល្អ​នៃ​សុខភាព​បន្ត​ពូជ​របស់​បុរស​ទៅ​វិញ​ទេ​។


សុខភាពលិង្គ

Testicular cancer (មហារីក​​ពងស្វាស )

និយមន័យតើ​មហារីក​ពង​ស្វាស​ជា​អ្វី? មហារីក​ពង​ស្វាស​គឺ​ជា​ជំងឺ​មហារីក​ដែល​កើត​ឡើង​លើ​បុរស​នៅ​ត្រង់​តំបន់​អវយវៈ​ភេទ​នៅ​ក្រោម​លិង្គ​។ ជា​ធម្មតា​សរីរាង្គ​មួយ​គូ​នេះ​មាន​នាទី​បញ្ចេញ​អ័រម៉ូន​ភេទ ​និង​ផលិត​ទឹកកាម​។ មហារីក​នេះ​បែង​ចែក​ជា ​២​ប្រភេទ​គឺ​ សេមីណូម៉ា​ ដែល​មាន​ការ​វិវត្ត​យូរ​ហើយ​​ងាយ​ព្យាបាល ​និង​ប្រភេទ​ អសេមីណូម៉ា ​ដែល​វិវត្ត​លឿន​ព្រម​ទាំង​មាន​ការ​រាលដាល​ឆាប់​រហ័ស។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ ក៏​គេ​ឃើញ​ថា​មាន​ការ​ឆ្លើយ​តប​ល្អ​ទៅ​នឹង​ការ​ព្យាបាល​ហើយ​ក៏​អាស្រ័យ​លើ​ប្រភេទ ​និង​ដំណាក់​កាល​របស់​មហារីក​ដែរ។ មហារីក​ពង​ស្វាស ​គឺ​មាន​ដោយ​កម្រ​តែ​បើ​កើត​ច្រើន​តែ​លើ​វ័យ​ចន្លោះ​ ១៥ ​ទៅ ៣៥​ឆ្នាំ។ រោគសញ្ញាសញ្ញា​ដែល​អ្នក​ជំងឺ​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ​គឺ៖ ឡើង​ដុំ​រីក​ធំ​លើ​ពង​ស្វាស ធ្ងន់​ពង​ស្វាស​មួយ​ចំហៀង ឈឺ​អួល​ក្នុង​ពោះ​ និង​ម្ដុំ​ក្រលៀន មាន​ដក់​ទឹក​ក្នុង​ពង​ស្វាស ឈឺ​ចាប់​ពិបាក​ទ្រាំ​ត្រង់ពង​ស្វាស ឡើង​ដុំ​នៅ​ដោះ​ ឈឺ​ឬ​រួយ​ខ្នង គួរ​តែ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ពេល​មាន​ការ​ឈឺ​ចាប់​ ឬ​ឡើង​ដុំ​នៅ​ពង​ស្វាស មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​មាន​សញ្ញា​ទាំង​អស់​ខាង​លើ​ទេ ​ដូចនេះ​ប្រសិន​បើ​មាន​ករណី​មិន​ធម្មតា​ណាមួយ​កើត​ឡើង​សូម​ប្រញាប់​មក​ជួប​គ្រូពេទ្យ។ មូលហេតុមិន​ទាន់​មាន​ការ​សិក្សា​ច្បាស់​ពី​មូលហេតុ​របស់​មហារីក​នេះ​នៅ​ឡើយ​តែ​គេ​អាច​ដឹង​បាន​នៅ​ពេល​ដែល​កោសិកា​របស់​លំពែង​ចាប់​ផ្ដើម​វិវត្ត​ជាដុំ​មហារីក​។ ជាទូទៅ​កោសិកា​គឺ​ស្វ័យ​ដំឡើង​ទ្វេ​តាម​ធម្មតា​តែ​នៅ​ពេល​មាន​កោសិកា​មហារីក​កើត​ឡើង​ការ​ស្វ័យ​ដំឡើង​ទ្វេ​នេះ​នឹង​ចាប់​កើន​ឥត​ឧបមា​​ និង​បង្ក​ទៅ​ជា​ដុំ​តែ​ម្ដង។​ កត្តា​ប្រឈម បុរស​ដែល​មិន​ទាន់​ធ្លាក់​ពង​ស្វាស​ពី​កំណើត​ពី​ក្នុង​ពោះ អ្នក​មាន​ការ​វិវត្ត​ពង​ស្វាស​មិន​ធម្មតា​ដូចជា​ជំងឺ ​Kllinefelter ដែល​ងាយ​នឹង​កើត​មហារីក​ពង​ស្វាស​ជាង​គេ អ្នក​ដែល​មាន​សមាជិក​​គ្រួសារ​ធ្លាប់​មាន​មហារីក​ពង​ស្វាស​ពី​មុន​មក​គឺ​មាន​ហានិភ័យ​ខ្ពស់​ជាង​គេ វា​អាច​កើត​លើ​បុរស​គ្រប់​វ័យ​តែ​ភាគ​ច្រើន​គឺ​ចន្លោះ​អាយុ ​១៥ ​ទៅ ​៣៥​ឆ្នាំ កើត​ភាគ​ច្រើន​លើ​ជនជាតិ​ស្បែក​ខ្មៅ រោកវិនិច្ឆ័យ​និង​ការ​ព្យាបាលរោគវិនិច្ឆ័យ ការ​កំណត់​រោគវិនិច្ឆ័យ​ត្រូវ​ធ្វើ​ឡើង​តាម​វិធី​ដូច​ត​ទៅ៖ ការ​ធ្វើ​អេកូសាស្ត្រ​ដើម្បី​រក​មើល​ដុំ​មហារីក​ឬ​ការ​ដក់​ទឹក​ក្នុង​ពង​ស្វាស ការ​ធ្វើ​តេស្ត​ឈាម​ដើម្បី​រក​មើល​ធាតុ​បង្ក​ជីវសាស្ត្រ​របស់​មហារីក​ក្នុង​ឈាម ការ​កំណត់​ដំណាក់​កាល​របស់​មហារីក​តាម​ការ​ថត​ស៊ី​ធី ​និង​តេស្ត​ឈាម ការ​កំណត់​ប្រភេទ​របស់​មហារីក​តាម​ការ​កាត់​យក​ពង​ស្វាស​ទៅ​ពិនិត្យ​ ការ​ព្យាបាល ការ​វះកាត់៖ កាត់​យក​ពង​ស្វាស​ដែល​មាន​មហារីក​នោះ​ចេញ ​និង​កូន​កណ្ដុរ​ដែល​រាលដាល​ជិត​ខាង​ចេញ​ទាំង​អស់។ ក្នុង​ករណី​ខ្លះ​អ្នក​ជំងឺ​ត្រូវ​ទទួល​ការ​ព្យាបាល​តាម​គីមី ​ឬ​វិទ្យុសកម្ម​ដើម្បី​សម្លាប់​កោសិកា​មហារីក​ដែល​នៅ​សេស​សល់។ ការ​ព្យាបាល​ដោយ​វិទ្យុសកម្ម​៖ គឺ​ជា​ការ​ប្រើ​កាំ​រស្មី​វិទ្យុ​សកម្ម​ទៅ​សម្លាប់​កោសិកា​មហារីក​តែម្ដង​ដែល​ជាទូទៅ​គេ​តែង​តែ​អនុវត្ត​ជា​មួយ​ការ​ព្យាបាល​ដទៃ​ទៀត​ ការ​ព្យាបាល​ដោយ​គីមី៖ ជា​ការ​តម្រង់​ទៅ​កម្ទេច​DNA និង​ប្រូតេអ៊ីន​របស់​កោសិកា​មហារីក​ចោល​កុំ​ឲ្យ​មាន​ការ​លូត​លាស់​និង​វិវត្ត​ទៅ​មុខ​ទៀត​បាន​ ការ​តាម​ដាន៖ ​បន្តតាម​ដាន​​យ៉ាង​យក​ចិត្ត​ទុកដាក់​​ជា​ការ​ចាំ​បាច់​ដោយ​មិន​ត្រូវ​ការ​ព្យាបាល​ដទៃ​ទៀត​ទេ​លើក​លែង​មាន​ការ​ប្រែ​ប្រួល​ក្នុង​ការ​អង្កេត​វិភាគ​ណាមួយ ការ​ព្យាបាល​គីមី​លាយ​ជាមួយ​កោសិកា​ដើម​ខ្ចី​ (stem cell)៖ គឺ​ជា​វិធី​ដែល​គេ​ប្រើ​ក្នុង​កម្រិត​ខ្ពស់​ដើម្បី​សម្លាប់​កោសិកា​មហារីក​ឲ្យ​អស់។ ការ​ថែទាំ​ដើម្បី​ឲ្យ​ជីវិត​ប្រសើរ​ឡើង​យើង​គួរ​ឧស្សាហ៍​អនុវត្ត​ដូចជា​៖ ស្ទាប​ពងស្វាស​ក្រោយ​ពេល​ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ដើម្បី​រក​មើល​ភាព​មិន​ប្រក្រតី​ព្រោះ​ចំហាយ​ក្ដៅ​អាច​ឲ្យ​យើង​ងាយ​ស្ទាប​ពនិត្យ​។ បើ​សិន​ជា​អាច​ឈរ​មុខ​កញ្ចក់​​ដើម្បី​មើល​ពី​ទំហំ​ក្រែង​មាន​ហើម​ ពិនិត្យ​ពង​ស្វាស​ដោយ​ដៃ​ទាំង​ពីរ​ដោយ​យក​មេដៃ​ចុច​ថើ​ៗ​ទ្រ​ដោយ​ម្រាម​ចង្អុល​​ដៃ​និង​ម្រាម​កណ្ដាល​ហើយ​ច្របាច់​ចុះ​ឡើង​ថ្នម​ៗ​ ជា​ធម្មតា​ពង​ស្វាស​មាន​សភាព​រលោង​មាន​រាង​ពង​ក្រពើ​មិន​ទន់​ពេក​ មិន​ជ្រាយ​ពេក​ ដោយ​មិន​ត្រូវ​ច្រឡំ​ដុំ​មួយ​ជិត​គល់​ពង​ស្វាស​ដែល​ជា​បំពង់​អេពីឌីឌីម​ថា​ជា​ដុំ​មហារីក​ឡើយ។


សុខភាពលិង្គ

ជួបបញ្ហា​ឆាប់ចេញទឹកកាមពេលអីៗ សាកដោះស្រាយ​តាម​វិធីនេះ

ពេល​និយាយ​ដល់​រឿង​ឆាប់​ចេញ​ទឹក​កាម មាន​បុរស​ៗ​ជា​ច្រើន​អៀន​មិន​ហ៊ាន​និយាយ​អំពី​វា​ទេ។ ប៉ុន្តែ​បញ្ហា​មួយ​នេះ គឺ​ជា​បញ្ហា​ផ្លូវ​ភេទ​បុរស​​កើត​ច្រើន​ជាង​គេ ដែល​មាន​មនុស្ស​ប្រុស​ម្នាក់ ក្នុង​ចំណោម​៣នាក់ ជួប​បញ្ហា​នេះ​ក្នុង​ជីវិត​ផ្លូវ​ភេទ​របស់​ខ្លួន​។ ប្រសិន​បើ​ប្រុសៗ​យើង​មាន​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​នេះ​ពិត​មែន សូម​កុំ​ព្រួយ​បារម្មណ៍​ពេក​អី ព្រោះ​ថា​អាចមាន​វិធី​​ព្យាបាល​បាន ហើយ​ក្នុង​អត្ថ​បទ​នេះ​ Hello គ្រូពេទ្យ​ នឹង​លើក​យក​តិច​និក​​ល្អ​ៗ​មក​ប្រាប់​​គ្នាយើង​ ដើម្បី​កុំ​ឲ្យ​មាន​អារម្មណ៍​ខ្មាស​គេ​ដោយ​សារ​ជំងឺ​នេះ។ មាន​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​ជា​ច្រើន​ករណី មិន​ចាំ​បាច់​ត្រូវ​ការ​ព្យាបាល​ទេ ដោយ​សារ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ក្នុង​ពេល​ខាង​មុខ។ ប៉ុន្តែ​ប្រសិន​បើ​នៅ​តែ​បន្ត​រំខាន​ដល់​ជីវិត​របស់​យើង​ ការ​​ព្យាបាល​តាម​វិធី​ដូច​ខាង​ក្រោម​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព។ ១- ថ្នាំពេទ្យ ពេល​ខ្លះ​គ្រូពេទ្យ​អាច​ណែ​នាំ​ឲ្យ​យើង​​លេប​ថ្នាំ​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ដ ដែល​មាន​ដូច​ជា​ clomipramine និង paroxetine ដើម្បី​ប្រើ​សម្រាប់​ព្យាបាល​បញ្ហា​ឆាប់​ចេញ​ទឹក​កាម។ ថ្នាំ​នេះ​​មាន​ប្រសិទ្ធ​ភាព​មួយ​ផ្សេង​សម្រាប់​​ទៅ​ជួយ​ពន្យារ​ពេល​ចេញ​ទឹក​កាម ដោយ​វា​ទៅ​បញ្ឈប់​អារម្មណ៍​ដល់​កំពូល​របស់​ប្រុសៗ​​។ យើង​​នឹង​ឃើញ​ប្រសិទ្ធ​ភាព​របស់​វា​ក្នុង​រយៈ​ពេល​ត្រឹម​តែ ពីរ​ទៅ​បី​សប្ដាហ៍​តែ​ប៉ុណ្នោះ។ ក្រៅ​ពី​នេះ​ទៀត គេ​អាច​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​មាន​ដូ​ចជា Tramadol ដើម្បី​យក​ទៅ​ព្យាបាល​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​បាន​ផង​ដែរ។ ក្រៅ​ពី​ថ្នាំ​លេប យើង​ក៏​អាច​ប្រើ​គ្រីម​លាប ជែល និង​ថ្នាំ​បាញ់​ ដើម្បី​ព្យាបាល​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​បាន​ដូច​គ្នា។ Lidocaine និង lidocaine-prilocaine គឺ​ជា​សមាសធាតុ​មាន​ក្នុង​ពពួក​ថ្នាំ​ទាំង​អស់​នោះ។ គេ​យក​វា​មក​លាប​លើ​លិង្គ​ដោយ​ផ្ទាល់​មុន​ពេល​រួម​ភេទ។ ប៉ុន្តែ​ផល​រំខាន​របស់​ថ្នាំ​ប្រភេទ​នេះ គឺ​ធ្វើ​ឲ្យ​បាត់​បង់​អារម្មណ៍​ស្រើប​ស្រាល និង​មិន​ទទួល​បាន​អារម្មណ៍​ល្អ​ពី​ការ​រួម​ភេទ​នៅ​លើ​ដៃ​គូរ​ទាំង​សង​ខាង។ ២- តិចនិកជួយពន្យាពេល មនុស្ស​ប្រុស​អាច​ហាត់​ប្រើ​តិច​និក​ទប់​ស្កាត់​អារម្មណ៍​ស្រើប​ស្រាល ដើម្បី​ជួយ​ពន្យា​ពេល​នៃ​ការ​បញ្ចេញ​ទឹក​កាម។ មនុស្ស​ប្រុស​មាន​បញ្ហា​ឆាប់​ចេញ​ទឹក​កាម អាច​សាក​ល្បង​ប្រើ​វិធី​ដូច​ខាង​ក្រោម​បាន៖ ត្រូវ​សង្កេត​​មើល និង​គ្រប់​គ្រង​អារម្មណ៍​ដែល​ធ្វើ​ឲ្យ​ឆាប់​ចេញ​ទឹក​កាម​ឲ្យ​បាន​ល្អ ត្រូវ​ពិភាក្សា​ជាមួយ​ដៃ​គូរ ដើម្បី​ជួយ​ពន្យារ​ពេល​ ឬ​បញ្ឈប់​អារម្មណ៍​ស្រើប​ស្រាល ប្រើ​ស្រោម​អនាម័យ​ប្រភេទ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ