ស្រ្តេសនឹងការងារធ្វើឲ្យស្រីៗប្រឈមជំងឺបេះដូងខ្ពស់ កុំប្រហែស

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 29, 2021

    ស្រ្តេសនឹងការងារធ្វើឲ្យស្រីៗប្រឈមជំងឺបេះដូងខ្ពស់ កុំប្រហែស

    អ្នក​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យាល័ហ​Harvard បាន​រក​ឃើញ​ពី​ទំនាក់​ទំនង​​រវាង​ស្រីៗ​ស្រ្តេស​នឹង​ការងារ​និង​ជំងឺ​បេះដូង​។ ស្រីៗ​ដែល​ស្ត្រេស​នឹង​ងារ​ខ្លាំង​អាច​ធ្វើ​ឲ្យ​ឡើង​សម្ពាធ​ឈាម កើន​កម្រិត​កូលេស្តេរ៉ូល​អាក្រក់ និង​នាំ​ឲ្យ​ធាត់​ខ្លាំង ដែល​ជា​កត្តា​បង្ក​ហានិភ័យ​កើត​ជំងឺ​បេះ​​ដូង​។​

    ការសិក្សា​នេះ​ធ្វើ​ឡើង​លើ​បុគ្គលិក​សុខាភិបាល​ចំនួន​១៧ ០០០​នាក់ និង​បាន​រក​ឃើញ​ថា​​​ស្រ្តី​ដែល​មាន​កម្រិត​ស្ត្រេស​ខ្ពស់​ កើន​ឡើង​ការ​ប្រឈម​នឹង​កើត​ជំងឺបេះដូង​​៤០​ភាគ​រយ​ខ្ពស់​ជា​អ្នក​មិន​សូវ​ស្ត្រេស​ រួម​មាន​ជំងឺ​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល និង​ត្រូវ​ការ​ការ​វះកាត់​សរសៃឈាម​អាកទែ​កូរ៉ូនែ​

    ​​​​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១០ ក៏​មាន​ការ​រក​ឃើញ​ដែរ​ថា ស្រ្តី​ដែល​ខ្វល់​ខ្វាយ​ច្រើន​ពី​ការ​បាត់​បង់​ការងារ​​ទំនង​ជា​ធ្វើ​ឲ្យ​កើន​ឡើង​សម្ពាធ​ឈាម ឡើង​កម្រិត​កូលេស្តេរ៉ូល​អាក្រក់ និង​មាន​បញ្ហា​ធាត់​។

    មាន​អ្វី​ជា​ភស្តុតាង​?

    ក្រៅ​ពី​ការ​សិក្សា​នេះ ការ​សិក្សា​មួយ​ទៀត​ធ្វើ​ឡើង​រយៈពេល​១៥​ឆ្នាំ នៅ​ប្រទេស​ដាណឺម៉ាក​ បាន​​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ថា​សម្ពាធ​ការងារ​កាន់​តែ​ខ្លាំង កត្តា​ប្រឈម​កើត​ជំងឺ​បេះ​ដូង​របស់​ស្រីៗ​ក៏​កាន់​តែ​ខ្ពស់​ក្នុង​ចំណោម​ស្រ្តី​មាន​វ័យ​៥១​ឆ្នាំ ឬ​តិច​ជាង​នេះ​។

    ស្ត្រេសការងារ

    យន្តការ​អាច​កើត​មាន​លើ​បញ្ហា​នេះ

    រាង​កាយ​របស់​យើង​ត្រូវ​បាន​រៀប​ចំ​ឲ្យ​មាន​ប្រតិកម្ម​តប​ទៅ​នឹង​ស្ត្រេស​ដែល​អាច​គំរាមកំហែង​អាយុជីវិត​ នាំ​ឲ្យ​ខួរ​ក្បាល​ភ្ញោច​ឲ្យ​មាន​លំហូរ​សារធាតុ​គីមី និង​អ័រម៉ូន​ខ្លាំង ដែល​ធ្វើ​ឲ្យ​ចង្វាក់​បេះដូង​ដើរ​លឿន ដកដង្ហើម​ញាប់​ៗ បង្កើន​សម្ពាធ​ឈាម និង​បង្កើន​កម្រិត​ថាមពល​ត្រូវ​ការ​ជាតិ​ស្ករ​ច្រើន ដើម្បី​ជំនួយ​ដល់​សាច់​ដុំ​។ នៅ​ពេល​យន្ត​ការ​នេះ​កើត​ឡើង​ញឹក​ញាប់​នឹង​ធ្វើ​ឲ្យ​រាង​កាយ​មនុស្ស​យើង​​​ទៅ​ជា​រង​គ្រោះ​វិញ​។

    ស្ត្រេស​​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​នៅ​សរសៃ​អាក​ទែ​កូរ៉ូនែ នាំ​ឲ្យ​មាន​ដុំ​កំណក​ឈាម ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា​គាំង​បេះ​ដូង​។ ពេល​កើត​ស្ត្រេស​មនុស្ស​យើង​នឹង​មិន​មាន​អារម្មណ៍​ហាត់​ប្រាណ ឬ​ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខភាព​ និង​គេង​មិន​គ្រប់គ្រាន់​ដែរ ដែល​អ្វី​ទាំងនេះ​សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​សុខ​ភាព​បេះ​ដូង​។

    តើ​គួរ​ដោះ​ស្រាយ​បែប​ណា?

    មនុស្ស​ស្រី​ជា​ធម្មតា​មាន​ការងារ​ច្រើន​ជាប់​នឹង​ខ្លួន​ ក្រៅ​តែ​ពី​ការងារ​រក​ចំណូល ដូច​ជា​ការ​មើល​ថែ​កូន មើល​ថែ​ម៉ាក់​ប៉ា​ចាស់ជរា​ និង​កិច្ច​ការ​ផ្ទះ។ បូក​រួម​ទាំង​ការងារ​រក​ចំណូល​ផង ធ្វើ​ឲ្យ​ស្រីៗ​ស្ត្រេស​កាន់​តែ​ខ្លាំង​។ យ៉ាងណា ក៏​មាន​វិធី​មួយ​ចំនួន​ជួយ​ស្រីៗ​យើង​អាច​ដោះស្រាយ​បញ្ហា​នេះ​ដែរ​។​

    • ស្វែង​រក​ការ​គាំទ្រ​ពី​ដៃគូ មិត្តភ័ក្ដិ និង​សាច់ញាតិ
    • ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់។ ហាត់​ប្រាណ​ល្អ​ចំពោះ​សុខ​ភាព​បេះ​ដូង កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​ចិត្ត និង​ជួយ​ឲ្យ​គេង​លក់​ស្រួល​។
    • កាត់​បន្ថយ​មើល​អ៊ីម៉ែល ឬ​សារ​ផ្សេងៗ​ក្រោយ​ចប់​ម៉ោង​ការងារ
    • ធ្វើ​សមាធិ
    • ករណី​ស្រ្តេស​ធ្វើ​ទុក្ខ​ធ្ងន់​ធ្ងរ​គួរ​ស្វែង​រក​ជំនួយ​ពី​អ្នក​ជំនាញ​សុខភាព​ផ្លូវ​ចិត្ត​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jun 29, 2021

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម