backup og meta

Heart Failure (ខ្សោយ​បេះដូង)

Heart Failure (ខ្សោយ​បេះដូង)

និយមន័យ

១- អ្វី​ទៅ​ជា​ជំងឺ​ខ្សោយ​បេះដូង?

ជំងឺ​ខ្សោយ​បេះដូង សំដៅ​លើ​ស្ថាន​ភាព​ចុះ​ខ្សោយ​សាច់ដុំ​បេះដូង​ក្នុង​ការ​ច្របាច់​ឈាម​ ហើយ​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​បន្ត​បន្ទាប់​ដូច​ជា៖

– បេះដូង​មិន​អាច​ច្របាច់​ឈាម​ទៅ​ចិញ្ចឹម​រាង​កាយ​គ្រប់​គ្រាន់

– ឈាម​ចាល់​ក្នុងថត​បេះដូង ធ្វើ​ឲ្យ​កើន​សម្ពាធ​នៅ​ជញ្ចាំង​បេះដូង

– បេះដូងត្រូវ​ពន្លា​ដើម្បីស្តុក​ទុក​ឈាម​បាន​ច្រើន

– ដោយ​សារ​បញ្ហា​នេះ បញ្ហា​តម្រង​នោម​ធ្វើ​ឲ្យ​រាង​កាយ​ស្តុក​ទឹក និង​អំបិល​កាន់​តែ​ច្រើន បណ្តាល​ឲ្យ​សរីរាង្គ​មួយ​ចំនួន​ហើម។

ជំងឺនេះ​កើត​ឡើង​ទាំង​សង​ខាង​នៃ​បេះដូង ធម្មតា​កើត​នៅ​ផ្នែក​ខាង​ឆ្វេង​មុន ​ទើប​រាល​ដាល​ដល់​ផ្នែក​ខាង​ស្តាំ ហើយបើ​មិន​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ អាច​ធ្វើ​ឲ្យ​បាត់​បង់​ជីវិត។

២- ជំងឺ​នេះកើត​ញឹកញាប់ដែរទេ?

អាច​កើត​មាន​លើ​មនុស្ស​គ្រប់វ័យ តែ​ជា​ញឹកញាប់​ចំពោះ​មនុស្ស​ចាស់។ ករណី​ខ្លះ​ក្មេងៗ​ក៏​អាច​កើត​មាន​ដូចគ្នា ដោយ​សារ​បញ្ហា​បេះដូង​ពី​កំណើត។

ជំងឺបេះដូង

រោគសញ្ញា

៣- រោគសញ្ញាមានអ្វីខ្លះ?

រោគ​សញ្ញា​ទូទៅ​រួម​មាន៖

– ចង្អោរ

– ហត់

ឈឺ​ទ្រូង

– អស់​កម្លាំង

– លែង​ឃ្លាន​អាហារ

– ឡើង​ទម្ងន់​គ្មាន​មូលហេតុ

– បេះដូង​លោត​មិន​ប្រក្រតី

– ចេះ​តែ​ចង់​ជុះ​នោម​នៅ​ពេល​យប់

– ក្អក​មាន​ឈាម​ និង​កណ្តាស​ញឹកញាប់

– ហើម​ពោះ ហើម​ជើង ក​ជើង និង​បាតជើង។

ហើយ​វា​ក៏​មាន​សញ្ញា​ផ្សេងទៀត​ដែល​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ​នេះ​ដែរ។ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​ពត៌មាន​បន្ថែម។

៤- ពេល​ណា​ត្រូវ​ជួប​ពេទ្យ?

កុំ​អែអង់ ប្រញ៉ាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់ បើ​មាន​រោគ​សញ្ញា​ដំបូង​ដូច​ជា ឈឺ​ទ្រូង ហត់​ ក្អក​មាន​ឈាម ឬ​សន្លប់​ជាដើម។ ប្រឹក្សា​ជា​មួយ​ពេទ្យ​នៅ​ពេល​ណា​យើង​រង​ផល​ប៉ះពាល់​ ក្រោយ​ព្យាបាល ឬ​រោគសញ្ញា​កាន់តែ​ខ្លាំង​ឡើង។

មូលហេតុបង្ក

៥- អ្វីខ្លះជាមូលហេតុបង្ក?

អាច​បណ្តាល​មក​ពី​ផល​រំខាន​ក្រោយ​ជំងឺ​សរសៃ​ឈាម​បេះដូង ដែល​បាន​បំផ្លាញ​សាច់ដុំ​បេះដូង។ ជំងឺ​ទាំង​នោះ​មាន​ដូចជា ជំងឺ​លើស​ឈាម គាំង​បេះដូង សាច់​ដុំ​បេះដូង ​ប្រឹស​បេះដូង ការ​ឆ្លង​មេរោគ ចង្វាក់​បេះដូង​លោត​មិន​ទៀង​ទាត់ ខ្វះ​គ្រាប់​ឈាម​ក្រហម ជំងឺ​សួត​ ជំងឺ​ក្រពេញ​ទី​រ៉ូអ៊ីត និង​ចាល់​ជាតិ​ទឹក​ក្នុង​ខ្លួន។

កត្តាប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

កត្តា​ប្រឈម​មាន​ដូច​ជា៖

លើស​​ឈាម

– ជំងឺបេះដូង​ពីកំណើត

– ជំងឺ​ប្រឹស​បេះដូង

– ការ​ឆ្លង​មេរោគ

– ជក់​បារី

លើស​ទម្ងន់

– ​ផឹក​ជាតិ​អាល់កុល​លើស​កម្រិត

– ទឹក​នោម​ផ្អែម៖ បង្ក​ការ​ប្រឈម​ជំងឺ​លើស​ឈាម និង​ជំងឺ​សរសៃ​ឈាម​បេះដូង

– ជំងឺ​សរសៃ​ឈាម​កូរូណែ៖ សរសៃ​ឈាម​ត្បៀត​ធ្វើឲ្យ​ខ្វះ​ឈាម​ផ្ទុក​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​បេះដូង​បណ្តាល​ឲ្យ​សាច់ដុំ​បេះដូង​ខ្សោយ។

– គាំង​បេះដូង៖ សាច់ដុំ​បេះដូង​ត្រូវ​​បំផ្លាញ​ពេល​គាំង​បេះដូង ​មាន​ន័យ​ថា​បេះដូង​លែង​ដំណើរ​ល្អ​ដូច​មុន។

– ប្រើថ្នាំ​ទឹក​នោម​ផ្អែម​មួយ​ចំនួន៖ ដូចជា Rosiglitazone (Avandia) និង Pioglitazone (Actos) ក៏​អាច​ជា​កត្តា​ប្រឈម​ដូចគ្នា។ យ៉ាង​ណា​​មិន​ត្រូវ​ឈប់​ប្រើ​ថ្នាំទាំង​នោះឡើយ ក្នុង​ករណី​គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​ប្រើ ដោយ​ទាម​ទារ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន។

– ជំងឺ​គេង​អត់​ដក​ដង្ហើម៖ នឹង​បន្ថយ​ចំនួន​អុកស៊ីហ្សែន​នៅ​ក្នុង​ឈាម បង្កើន​ការ​ប្រឈម​​ចង្វាក់​បេះដូង​មិន​ប្រក្រតី បញ្ហា​ទាំង​ពីរ​នេះ​ធ្វើ​ឲ្យ​បេះដូង​កាន់​តែ​ខ្សោយ​ទៅៗ។

– ចង្វាក់​បេះដូង​មិន​ប្រក្រតី៖ ពិសេស​ពេល​​បេះដូង​លោត​ញាប់ ធ្វើឲ្យ​សាច់​ដុំ​បេះដូង​ខ្សោយ​នាំឲ្យ​មាន​ជំងឺ​ខ្សោយ​បេះដូង។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

ការ​ធ្វើ​តេស្ត​រាងកាយ​អាច​សម្គាល់​​ពី​ភាព​មិន​ប្រក្រតី​ដូចជា ហើម​ជើង ទឹក​នៅ​ក្នុង​សួត ខណៈ​រោគ​វិនិច្ឆ័យ​បន្ថែម គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​ថត​កាំរស្មី​អ៊ិច​នៅ​ទ្រូង ​អាច​ឲ្យ​ដឹង​ប្រសិន​មាន​បញ្ហា​ទាក់ទង​រវាង​សួត ​និង​បេះដូង។ តេស្ត​ដោយ​ម៉ាស៊ីន​វ៉ាស់​ចង្វាក់​បេះដូង (Electrocardiogram) បង្ហាញ​ពី​ទំហំ​បេះដូង និង​សាច់ដុំ ឬ​ប្រឹស​បេះដូង​ផង​ដែរ។

៨- ព្យាបាលដោយវិធីណា?

គ្រូពេទ្យ​ជំនាញ​អាច​នឹង​មាន​វិធីព្យាបាល​ខុស​គ្នាៗ អាស្រ័យ​លើ​សុខភាព​ទូទៅ និង​ថា​តើ​ស្ថានភាព​ជំងឺ​ដំណើរ​ការ​របៀប​ណា ក្នុង​នោះ​អាច​នឹង​មាន​ការ​ប្រើ​ថ្នាំ​ព្យាបាល ដោយ​មាន​ប្រមាណ ៣-៤ នៃ​ប្រភេទ​ថ្នាំ ៖

– ពពួក​ថ្នាំ ACE Inhibitors បើក​សសៃរ​ឈាម​ចង្អៀត​ឲ្យ​ឈាម​រត់​ស្រួល។ ថ្នាំ Vasodilatators ជាជ​ម្រើស​ផ្សេង​ទៀត​ប្រសិន​យើង​មិន​អាច​ប្រើ​ថ្នាំ ACE inhibitors បាន។

– ពពួក​ថ្នាំ Beta-blockers អាច​កាត់​បន្ថយ​សម្ពាធ​ឈាម និង​ឲ្យ​ចង្វាក់​បេះដូង​ដើរ​យឺត។

– ពពួក​ថ្នាំ​បញ្ចុះ​ទឹក​នោម (Diuretics) កាត់​បន្ថយ​ជាតិ​ទឹក​ក្នុង​ខ្លួន ព្រោះ​ជំងឺ​ស្លាក់​ឈាម អាច​បង្ក​មក​ពី​ក្នុង​ខ្លួន​លើស​ជាតិ​ទឹក។

ករណី​ខ្លះ​ ប្រសិន​ការ​ប្រើ​ថ្នាំ​ព្យាបាល​គ្មាន​ឥទ្ធិពល នោះ​ការ​វះកាត់​ច្បាស់​ជា​ត្រូវ​ធ្វើ​ឡើង ដើម្បី​ជួសជុល​សរសៃ​ឈាម (បើក​សរសៃ​ឈាម​ស្ទះ) គ្រូពេទ្យ​ឯកទេស​បេះដូង ​នឹង​ពិចារណា​វះកាត់​ជួសជុល​ប្រឹស​បេះដូង ដើម្បី​ជួយ​បើក និង​បិទ​សន្ទះ​បេះដូង។

អត្ថបទគួរអាន៖

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– ធ្វើ​តេស្ត​រាល់​ឆ្នាំ អាច​រក​ឃើញ​បញ្ហា និង​ការ​វិវត្ត​នៃ​ជំងឺ​ភ្លាមៗ។ ឈប់​ជក់​បារី ព្រោះ​ជាតិ​នីកូទីន នាំ​ឲ្យ​មាន​បញ្ហា​សុខភាព​ច្រើន ពិសេស​ជំងឺ​បេះដូង។

– របប​អាហារ​ត្រឹម​ត្រូវ ញ៉ាំ​បន្លែ និង​ផ្លែឈើ គ្រាប់​ធញ្ញជាតិ អាហារ​មាន​ជាតិ​ខ្លាញ់​ទាប​ជា​ប្រចាំ និង​ញ៉ាំ​ប្រូតេអ៊ីន​ឲ្យ​បាន​ច្រើន។ ចៀស​វាង​ញ៉ាំ​ប្រៃ​ពេក ជាតិ​ប្រៃ​អាច​ឲ្យ​បេះដូង​ធ្វើ​ការ​ខ្លាំង បណ្ដាល​ឲ្យ​ហត់ ហើម​ជើង ជង្គង់ ​និង​ប្រអប់​ជើង។

– ចាក់​វ៉ាក់សាំង បើ​សិន​មាន​បញ្ហា​ខូច​បេះដូង ពិសេស​វ៉ាក់សាំង​ផ្ដា​សាយ និង​រលាក​សួត តាម​ការ​ណែនាំ​ពី​គ្រូពេទ្យ។ កាត់​បន្ថយ​រឿង​ផឹក​ជាតិ​អាល់កុល​លើស​កម្រិត តាម​វេជ្ជបញ្ជា​គ្រូពេទ្យ ព្រោះ​ជាតិ​អាល់កុល​អាច​ប៉ះពាល់​ថ្នាំ​ប្រើប្រាស់​ព្យាបាល​ជំងឺ ធ្វើ​ឲ្យ​ខ្សោយ​សាច់​ដុំ​បេះដូង និង​ចង្វាក់​បេះដូង​មិន​ប្រក្រតី។

កាត់​បន្ថយ​ស្ត្រេស បើ​មាន​ជំងឺ​ថប់​អារម្មណ៍ ឬ​មិន​ស្រួល​ចិត្ត បេះដូង​នឹង​លោត​ញាប់ ហត់ សម្ពាធ​ឈាម​ឡើង​ខ្ពស់ នាំ​ឲ្យ​ជំងឺ​បេះដូង​កាន់​តែ​ធ្ងន់។ វិធី​កាត់​បន្ថយ​ស្ត្រេស អាច​ជួយ​បេះដូង​បាន​សម្រាក ព្យាឈាម​គេង ឬ​ដាក់​ជើង​ឡើង​លើ​ប្រសិន​ជា​អាច។ ចំណាយ​ពេល​ជាមួយ មិត្តភក្តិ ក្រុម​គ្រួសារ ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង។

– គេង​ឲ្យ​បាន​លក់​ស្រួល បើ​ហត់​នៅ​ពេល​យប់ ត្រូវ​គេង​កើយ​ខ្នើយ ហើយ​បើ​យើង​មាន​បញ្ហា​ស្រមុក ឬ​បញ្ហា​រំខាន​ការ​ដេក​ផ្សេង​ទៀត ត្រូវ​ប្រាកដ​ថា​យើង​បាន​ធ្វើ​តេស្ត​ស្ទះ​ដង្ហើម​ពេល​គេង​រួចរាល់ ​ព្រោះ​ថប់​ដង្កើម​បណ្តាល​ឲ្យ​គាំង​បេះដូង។

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Print Edition. Page 21.

Heart disease and Congestive Heart Failure http://www.webmd.com/heart-disease/guide-heart-failure. Accessed August 16, 2016.

Congestive Heart Failure (CHF) http://www.healthline.com/health/congestive-heart-failure#Overview1. Accessed August 16, 2016.

Heart Failure http://www.mayoclinic.org/diseases-conditions/heart-failure/basics/definition/con-20029801. Accessed August 16, 2016.

កំណែ​ប្រែបច្ចុប្បន្ន

25/07/2022

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ក្រុមអ្នកស្រាវជ្រាវថា ផឹកស្រាតិចតួចទៅមធ្យមផ្តល់ផលល្អដល់សុខភាពបេះដូង

បើមិនចង់គាំងបេះដូងពេលហាត់ប្រាណទេនោះ គួរជៀសវាងកំហុសឆ្គងទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Jul 25, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម