២. ជាតិអាល់កុល
ស្រាធ្វើឲ្យបេះដូងលោតខុសចង្វាក់ ថតបេះដូងខាងលើកន្ត្រាក់ញាប់ និងថតបេះដូងខាងក្រោម លោតខុសប្រក្រតី។ ជាតិអាល់កុលក្នុងស្រា អាចបំផ្លាញកោសិកាបេះដូង។ បើឈប់ផឹកស្រា អាចកាត់បន្ថយការប្រឈមស្ថានភាពបេះដូងលោតខុសចង្វាក់ ជួយឲ្យបេះដូងត្រលប់មកដូចដើមវិញ។
៣. ញ៉ាំស្ករច្រើនពេក
ញ៉ាំអាហារមានកាបូអ៊ីដ្រាត (ជាតិស្ករ) ខ្ពស់ ធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើង នាំឲ្យញ័រទ្រូងដូចគ្នា។ អាហារទាំងនោះ មានដូចជា ភេសជ្ជៈជាតិស្ករខ្ពស់ ស្ករគ្រាប់ បង្អែម អាហារកញ្ចប់ នំបុ័ង ប៉ាស្តា និងអង្ករខ្សាយ។ ដើម្បីបញ្ចៀសបញ្ហានេះ គ្នាយើងគួរញុំាអាហារមានជាតិសរសៃខ្ពស់ ដូចជា អង្ករសម្រូប នំបុ័ង ស្រូវសាឡី បន្លែ និងសណ្តែកវិញ ព្រោះមានផ្ទុកជាតិស្ករតិច។
អាហារល្អចំពោះសុខភាពបេះដូង
យោងតាមការណែនាំពីសមាគមបេះដូងអាមេរិក AHA របបអាហារល្អបំផុតសម្រាប់សុខភាពបេះដូង មានដូចជា៖
- បន្លែ ផ្លែឈើ
- សណ្តែកសៀង និងពពួកសណ្តែកកួរផ្សេងទៀត
- គ្រាប់ធញ្ញជាតិ
ទោះជាយ៉ាងណា យើងអាចបន្ថែមអាហារមានរសជាតិឆ្ងាញ់ផ្សេងទៀតចូលក្នុងរបបអាហារខាងលើ ដូចជា៖
- គ្រឿងសមុទ្រ
- សាច់បក្សីអត់ស្បែក
- ផលិតផលទឹកដោះគោគ្មានជាតិខ្លាញ់។
ពីសុខភាពបេះដូងច្រើនទៀត៖