មិនថាប្រុសមិនថាស្រី បើនិយាយពីបញ្ហាកើតឡើងលើប្រដាប់បន្តពូជដូចជាមានអារម្មណ៍អៀនៗ មិនសូវហ៊ានឲ្យអ្នកណាដឹងទេ សូម្បីតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញក៏មិនចង់ដែរ។ សុខភាពប្រដាប់បន្តពូជ ដូចនឹងសុខភាពទូទៅដែរ បើមិនថែទាំបានល្អទេ ក៏អាចកើតជំងឺបានដែរ ឧទាហរណ៍ដូចជាជំងឺរន្ធនោមត្បៀតតូចលើមនុស្សប្រុសជាដើម។
មន្ទីរពេទ្យ កាល់ម៉ែត ឲ្យដឹងថា ជាធម្មតា បំពង់បង្ហួរនោមរបស់បុរស ជាបំពង់មូល ទន់ និងអាចរីករួមបានក្នុងអំឡុងពេលដែលយើងបត់ជើងតូច។ ការរួមត្បៀតតូចរបស់បំពង់ទឹកនោម ជាការរួមតូចទំហំនៃបំពង់បង្ហួរនោម។ ជំងឺរន្ធនោមត្បៀតតូចរបស់បុរសៗអាចកើតឡើងបានដោយសារមូលហេតុដូចជា៖
គ្នាយើងប្រុសៗអាចចំណាំមើលរោគសញ្ញានៃជំងឺរន្ធនោមត្បៀតតូចនេះបានដោយសញ្ញាពាក់ព័ន្ធនឹងការស្ទះទឹកនោមដូចជា ពិបាកនោម ទឹកនោមហូរយឺត ហូរដាច់ៗ ឬស្រក់តក់ៗ និងការពិបាកនោមអាចកើតឡើងភ្លាមៗ ឬ ដោយយឺតៗ រហូតដល់នោមលែងចេញ។
ផលពិបាកនៃជំងឺរន្ធនោមត្បៀតតូច
ក្រោយឆ្លងមេរោគបណ្ដាលឲ្យរន្ធនោមត្បៀតតូច ប្រុសៗក៏អាចជួបផលពិបាកទាំងប៉ុន្មានខាងក្រោមនេះ៖
– រលាកក្រពេញប្រូស្តាត
– នោមលែងចេញ
– រលាកបំពង់បង្ហូរទឹកនោម
– ខ្សោយតម្រងនោម។