backup og meta

ទម្លាប់​ទប់នោមញឹកញាប់ អាចបង្កផលប៉ះពាល់សុខភាពច្រើនយ៉ាង

ទម្លាប់​ទប់នោមញឹកញាប់ អាចបង្កផលប៉ះពាល់សុខភាពច្រើនយ៉ាង

ដោយ​សារ​តែ​ការ​មមាញឹក​ខ្លាំង​ជាមួយ​នឹង​ការងារ​ ឬ​ការ​សិក្សា​ ទើប​ធ្វើ​ឲ្យ​អ្នក​ខ្លះ​ខំ​ទប់​នោម​មិន​ហ៊ាន​ទៅ​បន្ទប់ទឹក​។​​ មួយ​វិញ​ទៀត​ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ ក៏​តែងតែ​ជួប​ប្រទះ​នូវ​ការ​ទ្រាំ​​ទប់​នោម​ រហូត​ដល់​​ដល់​កន្លែង​ដែល​មាន​បន្ទប់​ទឹក​សមរម្យ​ផង​ដែរ​។

ពិត​ណាស់ បើ​យើង​ទប់​នោម​ម្ដងម្កាល​ វា​មិន​សូវ​ចោទ​ជា​បញ្ហា​ប៉ុន្មាន​ទេ​ ប៉ុន្តែ​បើ​យើង​ធ្វើ​រឿង​នេះ​ឲ្យ​ក្លាយ​ជា​ទម្លាប់​ ​យើង​នឹង​ប្រឈម​មុខ​ផល​វិបាក​ជាច្រើន​ ដែល​នឹង​​កើត​​មាន​​នៅ​ពេល​ក្រោយ​។​

ទោះ​បី​ជា​មិន​មាន​ការ​កំណត់​ជាក់លាក់​ ថា​មនុស្ស​យើង​អាច​ទប់​នោម​បាន​ប៉ុន្មាន​ម៉ោង​ក៏​ពិតមែន​ តែ​ប្រសិនបើ​យើង​នៅ​តែ​​បន្ត​ទប់​នោម​ក្នុង​រយៈពេល​យូរ​ យើង​អាច​នឹង​ជួប​ប្រទះ​ផលវិបាក​ដូច​ខាង​ក្រោម​នេះ​។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

. ការឈឺចាប់

អ្នក​ដែល​ទម្លាប់​ទប់​នោម​ អាច​មាន​អារម្មណ៍​ឈឺចាប់​នៅ​ប្លោក​នោម​ និង​តម្រង​នោម​។ ​អាការៈ​នេះ​កើត​ឡើង​ដោយ​សារ​តែ​សាច់ដុំ​​ផ្នែក​ខ្លះ​នៅ​រមូល​ចូល​គ្នា​ នៅ​ពេល​ដែល​យើង​នោម​ ដែល​អាច​​បណ្ដាល​ឲ្យ​កើត​មាន​នូវ​អាការៈ​​រមួល​ក្រពើ​ផង​ដែរ​​។

. ការ​បង្ក​រោគ​ផ្លូវ​ទឹក​នោម

ក្នុង​ករណី​ខ្លះ​ ការ​ទប់​នោម​យូរ​ម៉ោង​អាច​បង្ក​​ឲ្យ​មាន​បាក់តេរី​កាន់​តែ​ច្រើន​ឡើង​ ដែល​នាំ​ឲ្យ​កើត​មាន​​ការ​បង្ក​រោគ​នៅ​ផ្លូវ​ទឹក​នោម​ ។ ម្យ៉ាង​វិញ​ទៀត​ ចំពោះ​អ្នក​ដែល​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ ក៏​អាច​កើត​មាន​បញ្ហា​នេះ​ដែរ​ ពីព្រោះ​ប្លោក​នោម​​​មិន​បាន​បញ្ជូន​សញ្ញា​ដល់​រាងកាយ​ឲ្យ​នោម​​នៅ​ក្នុង​កម្រិត​មួយ​សមស្រប​។ ​ចំណុច​នេះ​ហើយ​ វា​ធ្វើ​ឲ្យ​បាក់តេរី​សាយភាយ​នៅ​ប្រព័ន្ធ​ទឹក​នោម​ ដែល​បណ្ដាល​ឲ្យ​ក្លាយ​ទៅ​ជា​ការ​បង្ក​រោគ​។

ទប់នោម

រោគសញ្ញា​នៃ​ការ​បង្ក​រោគ​ផ្លូវ​ទឹកនោម​មាន​៖

  • ក្រហាយ​ ឬ​មាន​អារម្មណ៍​ផ្សា​នៅ​ពេល​នោម​
  • មាន​អារម្មណ៍​ឈឺចាប់​នៅ​ឆ្អឹង​អាង​ត្រគាក ឬ​ពោះ​ខាងក្រោម
  • ឈឺ​នោម​ញឹកញាប់​
  • នោម​មាន​ក្លិន​ខ្លាំង​ ​មាន​ពពុះ​ និង​គ្មាន​ពណ៌​
  • នោម​ឈាម​​​

​​​​​​​​​. ខូច​សាច់ដុំ​អាង​ត្រគាក

នៅ​ពេល​ដែល​យើង​ទប់​នោម​ជា​ញឹក​ញាប់​ វា​អាច​ផ្ដល់​ផល​ប៉ះពាល់​ដល់​សាច់ដុំ​អាង​ត្រគាក​។​ ​ដោយ​ឡែក​ សាច់ដុំ​​មួយ​ក្នុង​ចំណោម​សាច់ដុំ​ទាំងនោះ​ គឺ​សាច់ដុំ​ខ្ជឹប​នៅ​បង្ហួរនោម​ ដែល​ទប់​ទឹក​នោម​មិន​ឲ្យ​ចេញ​ក្រៅ។ ការ​ខូចខាត​ត្រង់​សាច់ដុំ​នេះ​ នឹង​បណ្ដាល​ឲ្យ​​យើង​​ស្ទះ​នោម​។

អត្ថបទគួរអាន៖

.​ រីក​ប្លោកនោម

ការ​ទប់​នោម​ជា​ប្រចាំ​ រយៈពេល​យូរ​នឹង​បណ្ដាល​ឲ្យ​​​ប្លោក​នោម​រីក​មាឌ​។​ កត្តា​នេះ​ នឹង​ធ្វើ​ឲ្យ​ប្លោក​នោម​មាន​​ការ​លំបាក​ និង​មិន​អាច​​បញ្ចេញ​ទឹក​នោម​តាម​​ធម្មតា​បាន​។ ​ក្នុង​ករណី​​រីក​ប្លោក​នោម​នេះ​ ក៏​តម្រូវ​ឲ្យ​មាន​ការ​ចាប់​វិធានការ​បន្ថែម​ ដូចជា​ការ​បំពាក់​នូវ​បំពង់​កាតេទែ​ផង​ដែរ​ បើសិនជា​​​ចាំបាច់​។ ​​

​​. គ្រួស​ក្នុង​តម្រង​នោម

លើស​ពី​នេះ​ ការ​ទប់​នោម​​អាច​បង្ក​ឲ្យ​មាន​គ្រួស​ក្នុង​តម្រង​នោម​​ថែម​ទៀត​ផង​ សម្រាប់​មនុស្ស​ដែល​​​​ធ្លាប់​មាន​ប្រវត្តិ​កើត​ជំងឺ​នេះ​ ឬ​អ្នក​ដែល​មាន​បរិមាណ​ជាតិ​រ៉ែ​ខ្ពស់​​នៅ​ក្នុង​ទឹក​នោម​។​ ​ជា​ទូទៅ​ ទឹកនោម​​​មាន​ផ្ទុក​នូវ​ជាតិរ៉ែ​ ដូចជា​អាស៊ីដ​អ៊ុយរិក និង​កាល់ស្យូម​អុកសាលេត  ផង​ដែរ​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

You don’t say? Can your bladder burst from “holding it” too long?, https://www.health.harvard.edu/staying-healthy/you-dont-say-can-your-bladder-burst-from-holding-it-too-long

How long is it safe to hold your urine?, https://www.piedmont.org/living-better/how-long-is-it-safe-to-hold-your-urine

Why You Shouldn’t Hold Your Pee, https://www.rrh.org/news-updates/2021/january/why-you-shouldn-t-hold-your-pee/

កំណែ​ប្រែបច្ចុប្បន្ន

29/11/2022

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ប្រុសៗប្រយ័ត្នបន្តិច! ស្ទះនោម អាចបណ្ដាលមកពីកើតគ្រាប់ក្រួសថ្ពក់ជាប់នៅបង្ហួរនោម

ផឹកទឹកច្រើន នោមញឹកមានបញ្ហាដល់សុខភាពអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 29, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម