២. មុខងារសំខាន់ៗរបស់ថ្លើម
ចម្រោះជាតិពុល និងបញ្ចេញអ័រម៉ូន៖ ថ្លើមអាចហៅបានថាជាសរីរាង្គផង ជាក្រពេញផង ដោយហេតុថាថ្លើមបានដើរតួជាក្រពេញសម្រាប់បញ្ចេញអ័រម៉ូន និងបានដើរតួជាសរីរាង្គចម្រោះជាតិពុលពីរាងកាយ។
បន្សុទ្ធឈាម និងរំលាយអាហារ៖ ថ្លើមអាចធ្វើការបានមិនតិចជាង៥០០មុខងារនៅក្នុងរាងកាយនោះទេ។ ថ្លើមជួយចម្រោះ និងបន្សុទ្ធឈាម បំបែកកោសិកាឈាមចាស់ៗ ផលិតប្រូតេអ៊ីនសម្រាប់កំណកឈាម និងការងារសំខាន់ៗជាច្រើនទៀត។ ថ្លើមក៏មានតួនាទីសំខាន់ក្នុងការរំលាយអាហារផងដែរ ដោយបានបញ្ចេញសារធាតុចាំបាច់សម្រាប់បំបែកខ្លាញ់។ ក្រៅពីនេះថ្លើមក៏ ផ្ទុកជាតិគ្លុយកូស ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងជាឃ្លាំងស្តុក ជាតិដែក វីតាមីន A វីតាមីនE និងK។
បំបែកជាតិពុល៖ ជាតិអាល់កុល និងថ្នាំមួយចំនួនដែលយើងបានផឹក ឬប្រើប្រាស់ នឹងត្រូវចម្រោះ និងបញ្ចេញពីរាងកាយដោយថ្លើម។
ផលិតឈាម៖ កោសិកាឈាមក្រហមផលិតឡើងដោយថ្លើម ហើយឈាមទាំងនេះនឹងរត់ទៅកាន់រាងកាយទាំងមូល។ បើគ្មានថ្លើម យើងនឹងគ្មានឈាមនៅក្នុងរាងកាយ បើគ្មានឈាម ក៏គ្មានជីវិត។
៣. តិចនិកការពារថ្លើមឲ្យមានសុខភាពល្អ
បែបបទរស់នៅល្អ៖ បែបបទរស់នៅល្អសំដៅដល់ការហូបចុកបានត្រឹមត្រូវ អាហារមានសុខភាពល្អ និងការហាត់ប្រាណបានជាប់ជាប្រចាំ។ ញ៉ាំអាហារល្អៗចំពោះសុខភាពមានដូចជាបន្លែ ផ្លែឈើ ញ៉ាំទឹកបានគ្រប់គ្រាប់ និងកាត់បន្ថយការញ៉ាំជាតិស្ករ គឺសុទ្ធតែមានប្រយោជន៍ដល់សុខភាពថ្លើម។
កុំជក់បារី ឬឈប់ជក់បារី៖ ការជក់បារីបានធ្វើឲ្យប៉ះពាល់ដល់សួត និងសុខភាពទូទៅផ្សេងទៀត។ ផ្សែងបារី និងបរិស្ថានមានជាតិពុក អាចធ្វើឲ្យខូចថ្លើមដែរ។
ចៀសវាង ឬកាត់បន្ថយផឹកគ្រឿងស្រវឹង៖ ជាតិអាល់កុលត្រូវគេដឹងថាធ្វើឲ្យថ្លើមមានសម្លាក។ ចៀសវាង ឬកាត់បន្ថយការផឹកគ្រឿងស្រវឹងអាចជួយឲ្យថ្លើមមានសុខភាពល្អ និងចៀសឆ្ងាយពីជំងឺក្រិនថ្លើម។