រាកធម្មតា និងរាកមួលជាបញ្ហាសុខភាពដែលប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារដូចគ្នា។ ចំពោះរោគសញ្ញាវិញ រាកធម្មតា និងរាកមួលមានលក្ខណៈស្រដៀងគ្នាមួយចំនួន ដូចជាចុកពោះ ចង្អោរ និងហើមពោះ។ ស្របពេលដែលការរាកធម្មតា ជាស្ថានភាពដែលលាមករាវខ្លាំង បញ្ហារាកមួលជាការឆ្លងមេរោគ ឬរលាកពោះវៀន ដែលអាចនាំឲ្យមានឈាមក្នុងលាមករាវ។
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
មូលហេតុបង្ក
មូលហេតុបង្កនៃរាកធម្មតា
ជាទូទៅ រាកធម្មតា អាចបង្កឡើងដោយកត្តាជាច្រើន រួមមាន៖
- ប្រើប្រាស់ថ្នាំមួយចំនួន
- បញ្ហាប្រព័ន្ធរំលាយអាហារ
- ការឆ្លងប៉ារ៉ាស៊ីត
- ជំងឺរលាកពោះវៀនធំ
- អាហារមួយចំនួន
- ការព្យាបាលដោយកាំរស្មី
មូលហេតុនៃបញ្ហារាគមួល
ផ្ទុយនឹងការរាករូសធម្មតា រាកមួល បណ្តាលមកពីមេរោគ ឬបាក់តេរីដែលមាននៅក្នុងចំណីអាហារ។ ពពួកបាក់តេរីដែលបណ្តាលឲ្យរាកមួលរួមមាន Shigella, Salmonella, Escherichia coli និងCampylobacter។
វិធីបង្ការរាកធម្មតា និងរាកមួល
- ញ៉ាំទឹកស្អាត
- ញ៉ាំអាហារដែលឆ្អិនល្អ
- លាងសម្អាតដៃមុនពេលញ៉ាំអាហារ និងក្រោយបន្ទោបង់រួច។
![](https://cdn.hellokrupet.com/wp-content/uploads/2023/02/រាក២-scaled.jpg)
ពេលណាគួរទៅជួបគ្រូពេទ្យ?
មិនថាគ្នាយើងមានអាការៈរាកធម្មតា ឬរាកមួលនោះទេ ក្នុងករណីដែលយើងមានរោគសញ្ញាទាំងនេះ គួរទៅជួបជាមួយនឹងគ្រូពេទ្យភ្លាមៗ។