សុខភាពប្រព័ន្ធរំលាយអាហារ

សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ ​- បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​​គ្រប់​គ្នា​មាន ដំបៅក្រពះ ​ហើមពោះ ​​ជំងឺទល់លាមក ​ជំងឺរាក ​រលាកពោះវៀនរ៉ាំរ៉ៃ ​​រលាកពោះវៀន ​ក្រហាយទ្រូង ​ចាល់អាស៊ីដក្រពះ ​ដំបៅកក្រពះ ​ការបង្ករោគក្នុងពោះវៀន ​​រលាកក្រពះ ​ការលូតលាស់បាក់តេរីក្នុងពោះវៀន​ ជំងឺថង់ប្រមាត់ ​ជំងឺឫសដូងបាត ​រលាកក្រពះពោះវៀន ​​​បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពប្រព័ន្ធរំលាយអាហារ

ឧស្សាហ៍ហើមពោះញឹកញាប់ អាចបណ្តាលមកពីមូលហេតុទាំងនេះ

គ្នាយើងអាចធ្លាប់ជួបបទពិសោធន៍អាការៈហើមពោះ ហើយបញ្ហានេះយើងក៏សម្គាល់ដឹងបានថា វាអាចកើតឡើងម្ដងម្ដាលក៏បាត់ទៅដោយខ្លួនឯង។ ករណីនេះមិនគួរឲ្យព្រួយបារម្ភនោះទេ ព្រោះអាចបង្កឡើងដោយការញ៉ាំអាហារមិនបានល្អ បណ្ដាលឲ្យឡើងជាតិហ្គាសក្នុងពោះវៀនទើបបណ្ដាលឲ្យហើមពោះ។ ប៉ុន្ដែករណីមួយទៀត ការហើមពោះអាចកើតឡើងញឹកញាប់ ឬលើសពី ៣ដងក្នុងមួយសប្ដាហ៍ ការហើមពោះបែបនេះយើងមិនអាចមើលស្រាលបានឡើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បី ពិនិត្យ និង ព្យាបាលឲ្យបានត្រឹមត្រូវ។ ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញនៃអាការៈហើមពោះ ប្រសិនបើមានអាការៈហើមពោះ យើងអាចប្រឈមនឹងអាការៈដូចជា៖ មានអារម្មណ៍ពោះតឹងខុសធម្មតា មានអារម្មណ៍ថាឆ្អែត កូរពោះ ដើរខ្យល់ រមួលពោះ ឆ្អល់ពោះ កត្ដាអ្វីដែលបណ្ដាលឲ្យហើមពោះ? តាមអត្ថបទចុះផ្សាយរបស់មន្ទីរសុខភាពសារធារណៈចក្រភពអង់គ្លេស(NHS)បានបង្ហាញថា អាការៈហើមពោះគឺកើតឡើងដោយសារមាន ហ្គាសក្នុងពោះវៀន បណ្ដាលមកពីការញ៉ាំអាហារ បន្លែ ផ្លែឈើ និងភេសជ្ជៈជាដើម។ អាការៈហើមពោះ បែបនេះ គឺមិនសូវឲ្យព្រួយបារម្ភនោះទេ ប៉ុន្ដែករណីមួយចំនួនទៀត ការហើមពោះអាចជារោគសញ្ញា នៃបញ្ហាសុខភាពផ្សេងទៀតដូចជា៖ ការទល់លាមក អាលែកហ្ស៊ីរបបអាហារ មានជំងឺ coeliac រលាកពោះវៀនរ៉ាំរៃ ចំពោះសុខភាពស្ដ្រីវិញ ក៏អាចមានអាការៈហើមពោះញឹកញាប់ក្នុងកំលុងមករដូវ។ ករណីកម្រមួយទៀត ដែលប្រឈមកើត នោះគឺជំងឺមហារីកក្រពេញអូវែ។ ជំងឺមហារីកក្រពេញអូវែ ក៏អាចបង្ហាញរោគសញ្ញា ហើមពោះញឹកញាប់ ហើយអាការៈហើមពោះបែបនេះដែលជាការប្រុងប្រយ័ត្នខ្លាំង។ វិធីកាត់បន្ថយអាការៈហើមពោះ ហាត់ប្រាណឲ្យបានទៀងទាត់ ទំពារអាហារដោយបិទមាត់ដើម្បីជៀសវាងការលេបខ្យល់ ផឹកទឹកឲ្យបានច្រើន ញ៉ាំអាហារសម្បូរជាតិសរសៃប្រសិនបើទល់លាមក ញ៉ាំអាហារតិចតែញឹកញាប់ […]

អត្ថបទផ្សេងទៀតពី សុខភាពប្រព័ន្ធរំលាយអាហារ

ការបង្ករោគក្នុងពោះវៀន

ស្វែងរក សុខភាពប្រព័ន្ធរំលាយអាហារ

បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ដើរបន្តិចបន្តួចក្រោយញ៉ាំអាហារ​មានប្រយោជន៍ដល់ក្រពះពោះវៀន

គ្នា​យើង​ប្រ​ហែល​ជា​អាច​ប្លែក​ចិត្ត​បន្តិច​ពេល​ដឹង​ថា​ការ​ដើរ​បន្តិច​បន្តួច​ក្រោយ​ញ៉ាំ​អាហារ​មាន​គុណសម្បត្តិ​ច្រើន​យ៉ាង​។ យ៉ាងណា នេះ​ជា​ការ​ពិត​ ដែល​គ្នា​យើង​គួរ​ដឹង ហើយ​អាច​អនុវត្ត​ដើម្បី​សុខ​ភាព​។ ១. គុណប្រយោជន៍​ ការ​ដើរ​ក្រោយ​ញ៉ាំ​អាហារ​​ជួយ​ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​បាន​កាន់​តែ​ប្រសើរ​។ ចលនា​រាង​កាយ បាន​ជួយ​ដល់​ការ​រំលាយ​អាហារ​តាមរយៈ​ជំរុញ​ឲ្យ​មាន​ការ​រំញោច​នៅ​ក្រពះ និង​ពោះវៀន​។ ការណ៍​នេះ បាន​ធ្វើ​ឲ្យ​អាហារ​ដែល​យើង​ញ៉ាំ​ធ្វើ​ចលនា​ឆ្លង​កាត់​ប្រព័ន្ធ​រំលាយ​អាហារ​បាន​លឿន​។ បន្ថែម​ពី​នេះ ការ​ធ្វើ​ចលនា​បន្តិច​បន្តួច​ក្រោយ​ញ៉ាំ​អាហារ​ទំនង​ជា​អាច​ជួយ​ការ​ពារ​សុខភាព​​ប្រព័ន្ធ​រំលាយអាហារ​បាន​ដូច​គ្នា​។ តាម​ទិន្នន័យ​ថ្មីៗ​នេះ បង្ហាញ​ថា​ពេល​វេលា​ដែល​ល្អ​បំផុត​សម្រាប់​ដើរ​ក្រោយ​អាហារ​គឺ​​អាច​ថា​ភ្លាមៗ​ក្រោយ​ញ៉ាំអាហារ ឬ​យូរ​ជាង​នេះ​បន្តិច​​។ ការ​ដើរ​ភ្លាមៗ​ក្រោយ​ញ៉ាំ​អាហារ​ អាច​ជួយ​បង្កើន​ការ​រំលាយអាហារ និង​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​បាន​ទៀត​ផង​។ ការ​ដើរ​ក្រោយ​​ញ៉ាំ​អាហារ គ្នា​យើង​អាច​មាន​ជម្រើស តែ​ថា​បើ​ដើរ​ក្រោយ​ពេល​អាហារ​ល្ងាច អាច​ជា​ពេល​ដែល​ល្អ​បំផុត​មួយ​​។ ២. គួរ​ដើរ​រយៈពេល​ប៉ុន្មាន?​ ជា​ការ​ណែ​នាំ ការ​ដើរ​ក្រោយ​ញ៉ាំ​អាហារ គួរ​តែ​ធ្វើ​ឡើង​ត្រឹម​រយៈពេល​១០​នាទី​ ចំពោះ​ការ​ចាប់​ផ្ដើម​ដំបូង​ៗ​ បន្ទាប់​មក​គ្នា​យើង​អាច​បង្កើន​រយៈពេល​តាម​ដែល​រាង​កាយ​យើង​អាច​ទទួល​យក​បាន​។​ ការ​ដើរ​ប្រហែល​១០​នាទី ជួយ​ឲ្យ​យើង​ទទួល​បាន​គុណ​ប្រ​យោជន៍​ចំពោះ​ប្រ​ព័ន្ធ​រំលាយអាហារ​ដូច​បាន​រៀប​រាប់​ខាង​លើ​។ នៅ​ពេល​ដែល​យើង​ទម្លាប់​ដើរ​បាន​ក្នុង​រយៈពេល​ប្រហែលជា​១០​នាទី​រាល់​ថ្ងៃ​ហើយ គ្នា​យើង​អាច​ចាប់​ផ្ដើម​បង្កើន​ការ​ដើរ​នេះ​រហូត​ដល់​៣០​នាទី ដើម្បី​ទទួល​បាន​ប្រយោជន៍​​ដល់​សុខភាព​កាន់​តែ​ច្រើន​។​ យ៉ាងណា គ្នា​យើង​កុំ​ច្រឡំ​ថា បើ​ដើរ​ក្រោយ​បាយ​បាន​ប្រយោជន៍​ច្រើន នោះ​រត់​រឹត​តែ​បាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​កាន់​តែ​ច្រើន​នោះ។ ការ​រត់​ក្រោយ​បាយ​​ មិន​ត្រឹម​តែ​មិន​ល្អ​ចំពោះ​ប្រ​ព័ន្ធ​រំលាយ​អាហារ​ទេ តែ​វា​បែរ​ជា​ធ្វើ​ឲ្យ​មាន​បញ្ហា​ប្រ​ព័ន្ធ​រំលាយអាហារ​ទៅ​វិញ ដូច​ជា​ចង្អោរ ចាល់​អាស៊ីដ​ក្រពះ ឬ​ពិបាក​រំលាយ​អាហារ​ទៅ​វិញ​។ ជា​ការ​ណែនាំ គ្នា​យើង​មិន​ត្រូវ​ដើរ​ក្នុង​ល្បឿន​លឿន​ពេក​ដែរ ជា​ការ​ល្អ​គឺ​ដើរ​ក្នុង​ល្បឿន​ប្រហែល​៥គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

អាហារយើងញ៉ាំត្រូវការពេលប៉ុន្មានទើបរំលាយអស់?​

ជា​ទូ​ទៅ​​ អាហារ​ដែល​យើង​ញ៉ាំ​ត្រូវ​ការ​ពេល​ចន្លោះ​ពី​២៤​ទៅ​៧២​ម៉ោង​ដើម្បី​ឆ្លងកាត់​ប្រ​ព័ន្ធ​រំលាយ​អាហារ​។ ពេល​វេលា​ជាក់​លាក់​ណា​មួយ គឺ​អាស្រ័យ​លើ​ប្រភេទ​អាហារ​ និង​បរិមាណ​អាហារ​ដែល​យើង​ញ៉ាំ​។ ល្បឿន​នៃ​ការ​រំលាយ​អាហារ​ក៏​អាស្រ័យ​លើ​កត្តា​ភេទ ការ​ធ្វើ​មេតាប៉ូលិស និង​ថា​តើ​ប្រព័ន្ធ​រំលាយអាហារ​របស់​យើង​មាន​បញ្ហា​ដែរ​ឬ​អត់។​ ​បើ​យើង​ញ៉ាំ​សាច់ និង​ត្រី ការ​រំលាយ​អាហារ​អាច​ស៊ីពេល​ដល់​ទៅ​ពីរ​ថ្ងៃ​។ ប្រូតេអ៊ីន និង​ខ្លាញ់​មាន​ម៉ូលេគុល​សាំញ៉ាំ​ដែល​ត្រូវ​ការ​ពេល​យូរ​ក្នុង​ការ​បំបែក​។ ប៉ុន្តែ​សម្រាប់​បន្លែ​ និង​ផ្លែ​ឈើ សម្បូរ​ជាតិ​សរសៃ​វិញ អាច​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រព័ន្ធ​រំលាយ​អាហារ​យើង​តិច​ជាង​មួយ​ថ្ងៃ​ផង​។ ជា​ការពិត​អាហារ​សម្បូរ​សារធាតុ​សរសៃ នឹង​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយអាហារ ធ្វើ​ការ​មាន​ប្រសិទ្ធ​ភាព​។​ ​ដើម្បី​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយអាហារ និង​ការពារ​ខ្លួន​ពី​បញ្ហា​រាក ឬ​ទល់លាមក យើង​គួរ​អនុវត្ត​តិចនិក​ទាំង​នេះ​។​ ញ៉ាំ​បន្លែ ផ្លែឈើ៖ បន្លែ ផ្លែឈើ និង​គ្រាប់ធញ្ញជាតិ សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ដែល​ជាតិ​សរសៃ​ជួយ​ឲ្យ​​រំលាយអាហារ​បាន​ស្រួល និង​លឿន​។ ​កម្រិត​ការ​ញ៉ាំ​សាច់​ក្រហម​៖ ការ​សិក្សា​មួយ​ចំនួន​រក​ឃើញ​ថា​សាច់​ក្រហម​មាន​បញ្ចេញ​សារធាតុ​គីមី​ម្យ៉ាង​ដែល​មាន​ទំនាក់​ទំនង​ទៅ​នឹង​ជំងឺ​បេះដូង​។ ហាត់​ប្រាណ៖ ការ​ហាត់​ប្រាណ​ជា​ប្រចាំ​ជួយ​ឲ្យ​រាង​កាយ​យើង​មាន​ចលនា និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​យើង​ធ្វើ​ចលនា​ដែរ​។ យើង​អាច​ដើរ​បន្តិច​បន្ទាប់​ពី​ញ៉ាំ​អាហារ ដើម្បី​ការ​ពារ​បញ្ហា​ហើម​ពោះ។ ការ​ហាត់​ប្រាណ​ជួយ​ឲ្យ​ទម្ងន់​ខ្លួន​យើង​នៅ​ថេរ​ល្អ ដែល​អាច​ជួយ​យើង​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​មួយ​ចំនួន និង​ជំងឺ​ផ្សេង​មួយ​ចំនួន​ទៀត​ទាក់​ទង​នឹង​ប្រព័ន្ធ​រំលាយអាហារ​។​ គេង​ឲ្យ​បាន​គ្រប់​គ្រាន់​៖ ការ​គេង​មិន​គ្រប់​គ្រាន់​អាច​ធ្វើ​ឲ្យ​យើង​ធាត់​បាន​ ដែល​នេះ អាច​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។​ កាត់បន្ថយ​ស្ត្រេស​៖ កើត​ស្ត្រេស​ខ្លាំង​ពេក​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​យើង​មាន​បញ្ហា ដូច​ជា​ចាល់​​អាស៊ីដ​ក្រពះ និង​បញ្ហា​ពោះ​វៀន​។ វិធី​កាត់​បន្ថយ​ស្ត្រេស​ មាន​ដូច​ជា​ធ្វើ​សមាធិ ហាត់​យ៉ួហ្កា ដែល​អាច​ជួយ​ឲ្យ​ចិត្ត​យើង​ស្ងប់​បាន​។


ជំងឺទល់លាមក

អ្នក​កំពុង​ជួប​បញ្ហា​ទល់​លាមក​ ហាម​ធ្វើ​រឿង​ទាំង​នេះ​ដាច់​ខាត​​​

ពិត​ណាស់​ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ធ្លាប់​ជួប​ប្រទះ​បញ្ហា​ទល់​លាមក​ម្ដងម្កាល​។​ ក្រៅ​ពី​បញ្ហា​កង្វះ​ជាតិ​ទឹក​ ​ការ​ញ៉ាំ​អាហារ​ជាតិ​សរសៃ​តិច​តួច​ ស្រ្តេស​ ឬ​ការ​ញ៉ាំ​អាហារ​​ដែល​ធ្វើ​ពី​​ទឹក​ដោះ​គោ​ច្រើន​ពេក​ ក៏​​នៅ​មាន​កត្តា​ជា​ច្រើន​ទៀត​ដែល​បណ្ដាល​ឲ្យ​គ្នា​យើង​ចេះ​តែ​ទល់​លាមក​។​ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ហើម​ពោះ​ ឬ​មិន​ស្រួល​ពោះ​ ការ​ធ្វើ​រឿងរ៉ាវ​មួយ​ចំនួន​អាច​នឹង​នាំ​ឲ្យ​ស្ថានភាព​កាន់​តែ​យ៉ាប់យ៉ឺន។​ ​នៅ​ក្នុង​ករណី​ដែល​យើង​ជួប​បញ្ហា​ទល់​លាមក​ ចូរ​ជៀសវាង​ធ្វើ​រឿង​ខាង​ក្រោម​នេះ​​។ ​១. ញ៉ាំ​អាហារ​កែច្នៃ​ សូម្បី​តែ​អាហារ​កែ​ច្នៃ​ជា​ទូទៅ​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​បាន​ដែរ​ ដូច្នេះ​ហើយ​ នៅ ពេល​ដែល​យើង​ទល់លាមក​ ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​អាហារ​ទាំង​នេះ​។​ ជាក់​ស្ដែង​ អាហារ​កែច្នៃ​ ឬ​អាហារ​សម្រន់​​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ ដែល​អាច​ពន្យឺត​ការ​រំលាយ​អាហារ។​ បន្ថែម​ពី​នេះ​ វា​ក៏​ផ្ទុក​ជាតិ​Fructans កាបូអ៊ីដ្រាត​ ដែល​អាច​បំផ្លាញ​ដល់​ដំណើរ​ការ​រំលាយ​អាហារ​​ពី​ធម្មជាតិ​។​ ហេតុ​នេះ​ហើយ គ្នា​យើង​គប្បី​ជៀសវាង​ការ​ញ៉ាំ​នំប៉័ង​ ប៉ាស្តា មី​ និង​រាល់​អាហារ​វេច​ខ្ចប់​ទាំងអស់​ និង​​ជំនួស​ដោយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​​ខ្ពស់​ ទើប​ជា​ការ​ប្រសើរ​​។ ២. កង្វះ​សកម្មភាព​រាងកាយ​ ​​នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ឆ្អែត​ខ្លាំង​ យើង​ប្រាកដជា​ស្វែង​រក​កន្លែង​សម្រាក​មិន​ខាន​។​ ប៉ុន្តែ​ ទង្វើ​​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​​ដល់​រំលាយ​អាហារ​​យ៉ាង​ខ្លាំង​។​ នៅ​ពេល​ដែល​យើង​អសកម្ម​ វា​អាច​ពន្យឺត​ចលនា​នៃ​អាហារ​នៅ​ក្នុង​បំពង់​រំលាយ​អាហារ​។​ ​ដូច្នេះ​ យើង​គប្បី​បញ្ចេញ​សកម្មភាព​រាងកាយ​ស្រាល​ៗ​ដូចជា​ឡើង​ចុះ​កាំ​ជណ្ដើរ​ ឬ​ហាត់​យូហ្គា​ ដើម្បី​ជួយ​ជំរុញ​​​​ដល់​សាច់ដុំ​ពោះ​ ដែល​​ធ្វើ​ឲ្យ​យើង​បន្ទោបង់​បាន​ស្រួល​។ ៣. ញ៉ាំ​អាហារ​​ធ្វើ​ពី​ទឹក​ដោះ​គោ​ ផលិតផល​ដែល​ធ្វើ​ពី​ទឹក​ដោះ​គោ​ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ហើម​ពោះ និង​ទល់​លាមក​។​ នៅ​ពេល​ដែល​យើង​ជួប​ប្រទះ​បញ្ហា​ទាំង​នេះ ​វា​អាច​នឹង​បណ្ដាល​ឲ្យ​ស្ថានភាព​របស់​យើង​កាន់តែ​ធ្ងន់ធ្ងរ​។​ ផលិតផល​ទាំង​នេះ​មាន​ដូចជា​​ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ និង​ការ៉េម​ជា​ដើម​ ដែល​អាច​បណ្ដាល​ឲ្យ​យើង​កាន់​តែ​ពិបាក​ក្នុង​ការ​បន្ទោបង់​។ ៤. ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ ជាមួយ​គ្នា​នេះ​ដែរ​ ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​មួយ​ចំនួន​ […]


រលាកក្រពះពោះវៀន

ចង់បាន​ក្រពះ ពោះវៀនមានសុខភាពល្អ កុំរំលងវិធីទាំង ៥នេះ

គ្នា​យើង​ដឹង​ហើយ​ថា​ក្រពះ​ពោះ​វៀន​មាន​សុខភាព​មិន​ល្អ អាច​ធ្វើ​ឲ្យ​យើង​ហើមពោះ​ ទល់​លាមក រាក និង​សម្បូរ​ហ្គាស​ក្នុង​ពោះ​ជា​ដើម​។ អ្នក​ធ្លាប់​ជួប​បញ្ហា​ទាំង​នេះ ពិត​ជា​ដឹង​ហើយ​ថា​វា​រំខាន​ និង​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ខ្លួន​បែប​ណា​នោះ​។ បើ​អ៊ីចឹង​ត្រូវ​ធ្វើ​ម៉េច​ទើប​ធ្វើ​ឲ្យ​ក្រពះ​ពោះ​វៀន​យើង​មាន​សុខ​ភាព​ល្អ​?​ ១. កាត់​បន្ថយ​ស្ត្រេស​ ​កើត​ស្រ្តេស​ខ្លាំង​ក្នុងរយៈពេល​យូរ ឬ​ឈាន​ដល់​រ៉ាំរ៉ៃ​ ធ្វើ​ឲ្យ​មាន​ផល​វិបាក​ច្រើន​ដល់​រាង​កាយ​ រួម​ទាំង​ក្រពះ​ពោះ​វៀន​ដែរ​។ វិធី​មួយ​ចំនួន​អាច​ជួយ​កាត់​បន្ថយ​ស្ត្រេស​រួម​មាន​ធ្វើ​សមាធិ ដើរ​ហាត់​ប្រាណ ទៅ​ម៉ាហ្សា ជជែក​លេង​ជាមួយ​មិត្ត​ភក្ដិ ឬ​សមាជិក​គ្រួសារ កាត់​បន្ថយ​ជាតិ​កាហ្វេ​អ៊ីន ឬ​លេង​ជាមួយ​សត្វ​ចិញ្ចឹម​ជា​ដើម​។​ ២. គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ គេង​បាន​តិច ឬ​គុណ​ភាព​ដំណេក​ធ្លាក់​ចុះ អាច​បង្ក​ជា​​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​សុខ​ភាព​ពោះ​វៀន​ដែរ​ ហើយ​បញ្ហា​ក្រពះ​ពោះ​វៀន​នេះ បើ​កើត​ហើយ​នឹង​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​ដំណេក​ថែម​ទៀត​។ គ្នា​យើង​ត្រូវ​ព្យា​យាម​គេង​ឲ្យ​បាន​ស្កប់​ស្កល់​ពី​៧​ទៅ​៨​ម៉ោង​ក្នុង​មួយ​យប់។ បើ​គ្នា​យើង​​មាន​បញ្ហា​ដំណេក​ញឹក​ញាប់​ គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ ៣. ទំពា​អាហារ​យឺត​ៗ​ ទំពា​អាហារ​មួយ​ៗ មិន​ញាប់​ពេក និង​ញ៉ាំ​អាហារ​មិន​ប្រញាប់ អាច​ជួយ​ឲ្យ​មាន​ការ​រំលាយ​អាហារ​បាន​ល្អ និង​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​ល្អ​ដូច​គ្នា​។ ការ​ធ្វើ​បែប​នេះ អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ក្នុង​ការ​រំលាយ​អាហារ និង​ជួយ​រក្សា​សុខភាព​ក្រពះ​ពោះ​វៀន​ផង​ដែរ​។ ​​​​៤. ញ៉ាំទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ ការ​ញ៉ាំ​ទឹក​បាន​គ្រប់​គ្រាន់ បាន​ជួយ​រក្សា​តុល្យភាព​នៃ​បាក់តេរី​ល្អ​ក្នុង​ពោះ​វៀន។ ដូច​នេះ​ហើយ ការ​ផឹក​ទឹក​បាន​គ្រប់​គ្រាន់​ ជា​វិធី​សាមញ្ញ​មួយ​ជួយ​ឲ្យ​ក្រ​ពះ​ពោះ​យើង​មាន​សុខ​ភាព​ល្អ​។ ៥. ពិនិត្យ​លើ​របប​អាហារ​ គ្នា​យើង​គួរ​ព្យា​យាម​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​កែច្នៃ អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់ និង​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់។ ការ​កាត់​បន្ថយ​នេះ នឹង​រួម​ចំណែក​ជួយ​ដល់​សុខភាព​ពោះ​វៀន​។ យើង​គួរ​ងាក​មក​ ញ៉ាំ​បន្លែ ផ្លែឈើ និង​ប្រូតេអ៊ីន ដែល​អាច​មាន​ផល​វិជ្ជមាន​លើ​សុខ​ភាព​ពោះ​វៀន។ ចំណែក​អាហារ​មាន ជាតិ​សរសៃ​វិញ​​ ​ក៏​​បាន​រួម​ចំណែក​យ៉ាង​ច្រើន​ដល់​សុខភាព​ពោះ​វៀន​ដែរ​។


រលាកក្រពះពោះវៀន

បើកើតស្ត្រេសត្រូវឆាប់ដោះស្រាយ ទុកយូរប៉ះពាល់ក្រពះពោះវៀន

មិន​ថា​យើង​កើត​ស្ត្រេស​រយៈពេល​វែង ឬ​ខ្លី​នោះ​ទេ សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​យើង ជា​ពិសេស​សុខភាព​ពោះ​វៀន​តែ​ម្ដង​។ បើ​គ្នា​យើង​កើត​ស្រ្តេស​ត្រូវ​ឆាប់​រក​វិធី​រំសាយ​អារម្មណ៍​មួយ​នេះ​ចេញ បើ​មិន​ចង់​ឲ្យ​ប៉ះពាល់​សុខភាព​របស់​ខ្លួន​ទេ​នោះ។ ១. ស្ត្រេស​ និង​សុខភាព​ពោះ​វៀន​ ផល​ប៉ះពាល់​របស់​ស្រ្តេស​មក​លើ​សុខភាព​ពោះ​វៀន គឺ​អាស្រ័យ​លើ​រយៈពេល​នេះ​ការ​កើត​ស្រ្តេស​របស់​យើង​ដែរ​៖ ស្ត្រេស​រយៈពេល​ខ្លី៖ អាច​ធ្វើ​ឲ្យ​យើង​បាត់​បង់​ចំណង់​អាហារ និង​ការ​រំលាយ​អាហារ​យឺត​ជាង​ធម្មតា​។ ស្ត្រេស​រយៈពេល​វែង​៖ អាច​ភ្ញោច​ឲ្យ​មាន​បញ្ហា​នានា​លើ​ប្រព័ន្ធ​រំលាយ​អាហារ ដូច​ជា​ទល់លាមក រាក មិន​រំលាយ​អាហារ និង​ឈឺ​ក្រពះ​។ ស្ត្រេស​រ៉ាំរ៉ៃ៖ ស្ត្រេស​កាន់​តែ​យូរ​នាំ​ឲ្យ​យើង​មាន​បញ្ហា​ក្រ​ពះ​ពោះ​វៀន​កាន់តែ​ច្រើន​ទៀត ដូច​ជា​ហើម​ពោះ ឈឺ​ក្នុង​ពោះ និង​ទល់លាមក ឬ​រាក ឬ​អាច​ទាំង​ពីរ​ព្រម​គ្នា និង​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​ផ្សេង​ទៀត។​ ២. ដោះស្រាយ​បញ្ហា​ស្រ្តេស​ ​​បើ​គ្នា​យើង​សង្កេត​ឃើញ​ថា​ស្រ្តេស​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រំលាយ​អាហារ អាច​សាកល្បង​វិធី​បី​​យ៉ាង​ខាង​ក្រោម​នេះ។ ហាត់​ប្រាណ ដើម្បី​ជំរុញ និង​គាំទ្រ​ដល់​ការ​រំលាយ​អាហារ ការ​បញ្ចេញ​សកម្មភាព​រាង​កាយ​ប្រចាំ​ថ្ងៃ​បាន​គ្រប់​គ្រាន់​នឹង​អាច​ជួយ​ដោះ​ស្រាយ​បាន​ដែរ។ ការ​ហាត់​ប្រាណ​បែប​សាមញ្ញៗ ដូច​ជា​ដើរ ឬ​រត់ សុទ្ធ​តែ​មាន​ប្រយោជន៍​ចំពោះ​ប្រ​ព័ន្ធ​រំលាយ​អាហារ​។​ ញ៉ាំ​អាហារ​មាន​ Prebiotics និង​ Probiotics ដូច​គ្នា​ដែរ របប​អាហារ​អាច​ជួយ​​ដល់​បាក់​តេរី​ល្អ​ក្នុង​ពោះវៀន​​ មាន​ដូច​ជា​ Prebiotics និង​ Probiotics។ បន្លែ និង​ផ្លែ​ឈើ ដូច​ជា​ទំពាំងបារាំង ចេក ខ្ទឹមស និង​ខ្ទឹម​បារាំង សុទ្ធ​តែ​មាន​ផ្ទុក​ prebiotics ហើយ​អាហារ​ដូចជា​យ៉ាអួរ ​និង​គីមឈី ជា​ដើម មាន​ផ្ទុក​​probiotics។ សារធាតុ​ទាំង​ពី​រ​យ៉ាង​នេះ អាច​ជួយ​បង្កើត​បរិស្ថាន​ល្អ […]


ជំងឺឫសដូងបាត

ការយល់ខុសមួយចំនួនពាក់ព័ន្ធនឹងជំងឺឫសដូងបាត

យើងដឹងហើយថា ជំងឺឫសដូងបាត អាចកើតមានលើមនុស្សគ្រប់វ័យ។ អ្នកកើតជំងឺនេះច្រើនតែមានការអៀនខ្មាស ចូលចិត្តលាក់បាំង ឯខ្លះទៀតជឿលើពាក្យចចាមអារ៉ាមផ្តេសផ្តាស។ ដើម្បីកុំឲ្យមានការភាន់ច្រឡំតទៅទៀត យើងនឹងលើកការបកស្រាយរបស់ឱសថការី និងវេជ្ជបណ្ឌិតជំនាញ ជុំវិញការយល់ខុសមួយចំនួនពាក់ព័ន្ធនឹងជំងឺឫសដូងបាត។ កើតជំងឺឫសដូងបាតជារឿងខ្មាសអៀន គួរតែលាក់បាំង ការកើតជំងឺឫសដូងបាតមិនមែនជារឿងខ្មាសអៀន គួរតែលាក់បាំងឡើយ។ ផ្ទុយទៅវិញការលាក់បាំងមិនព្រមពិគ្រោះជាមួយគ្រូពេទ្យនឹងធ្វើឲ្យប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃ ហើយស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។ បញ្ហានេះដែរ ឱសថការី លាង ម៊ីលិញ លើកឡើងថា តាមបទពិសោធន៍របស់ខ្លួនដែលជួបអ្នកជំងឺឫសដូងបាត ក្នុង ១០ នាក់ ប្រហែលជាអៀន ៨ នាក់ហើយ ដោយអ្នកជំងឺដែលមកទិញថ្នាំ និងសាកសួរព័ត៌មាន ភាគច្រើនមិនហ៊ាននិយាយពីស្ថានភាពជំងឺរបស់ខ្លួនទេ ពេលខ្លះប្រាប់ត្រឹមរោគសញ្ញាប៉ុណ្ណោះ។ ញ៉ាំហឹរនាំឲ្យកើតជំងឺឫសដូងបាត លោកវេជ្ជបណ្ឌិត ផៃ សុភា ឯកទេសផ្នែកជំងឺក្រពះ ពោះវៀន ថ្លើម និងរន្ធបាត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ពន្យល់ថា ទាក់ទងនឹងការញ៉ាំហឹរ មិនមានការសិក្សាណាដែលបញ្ជាក់ថា ការញ៉ាំហឹរធ្វើឲ្យកើតជំងឺឫសដូងបាតឡើយ។ លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា "ខ្ញុំចេះតែនិយាយលេងជាមួយអ្នកជំងឺថា បើសិនជាការញ៉ាំហឹរធ្វើឲ្យមានជំងឺឫសដូងបាត ជនជាតិថៃដែលចូលចិត្តញ៉ាំអាហារហឹរ ប្រហែលជាកើតជំងឺឫសដូងបាតគ្រប់គ្នាហើយ ឬមួយក៏ជនជាតិឈីលីដែលញ៉ាំហឹរខ្លាំងដែលនោះ ក៏មានជំងឺឫសដូងបាតទាំងអស់គ្នាដែរហើយ"។ ឲ្យតែមានឈាមក្រហមស្រស់នៅលើលាមក ជាសញ្ញាកើតជំងឺឫសដូងបាតហើយ ការហូរឈាមតាមរន្ធបាត គឺជារោគសញ្ញាដែលកើតញឹកញាប់លើអ្នកជំងឺឫសដូងបាត។ ប៉ុន្តែវាមិនប្រាដកថា ឲ្យតែហូរឈាមនៅរន្ធបាតជាជំងឺឫសដូងបាតទេ។ ការធ្លាក់ឈាមពណ៌ក្រហមស្រស់ ជាពិសេសនៅពេលបន្ទោបង់ អាចជារោគសញ្ញាជំងឺឫសដូងបាត។ […]


ជំងឺឫសដូងបាត

កើតជំងឺឫសដូងបាតគួរធ្វើម៉េចខ្លះ ទើបល្អ?

កើតជំងឺឫសដូងបាតទាមទារឲ្យមានការព្យាបាលត្រឹមត្រូវតាមបច្ចេកទេស និងការចូលរួមរបស់អ្នកជំងឺដែរ មិនដូច្នេះទេការព្យាបាលមិនមានប្រសិទ្ធភាព ឬអ្នកជំងឺអាចលាប់ឡើងវិញ។ លោកវេជ្ជបណ្ឌិត ផៃ សុភា ឯកទេសផ្នែកជំងឺក្រពះ ពោះវៀន ថ្លើម និងរន្ធបាត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានលើកឡើងថា បន្ថែមលើការព្យាបាលត្រឹមត្រូវ អ្នកជំងឺឫសដូងបាត ត្រូវតែផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃមួយចំនួនខាងក្រោម ទើបការព្យាបាលជំងឺឫសដូងបាតមានប្រសិទ្ធភាព។ ១. ផឹកទឹកឲ្យច្រើន ក្នុងមួយថ្ងៃគួរតែផឹកទឹកយ៉ាងតិចណាស់ ២ លីត្រ ឬយ៉ាងហោចណាស់ ១២ កែវ ដើម្បីបំបាត់ការស្រេក និងផ្គត់ផ្គង់រាងកាយ។ ការផឹកទឹកច្រើនពិតជាល្អសម្រាប់សុខភាព សម្រស់ និងជួយឲ្យអារម្មណ៍ស្រស់ស្រាយ។ មិនតែប៉ុណ្ណោះ គ្រាន់តែផឹកទឹកអាចជួយបន្សាបជាតិពុលក្នុងពោះវៀន ជួយសម្រួលដល់ការបន្ទោបង់ និងសម្រួលដល់ប្រព័ន្ធរំលាយអាហារឲ្យមានដំណើរការល្អ។ ២. ញ៉ាំអាហារសម្បូរជាតិកាកសរសៃ ការញ៉ាំសាច់ច្រើនក៏មានផលប៉ះពាល់ដល់ជំងឺឫសដូងបាតដែរ។ អ្នកជំងឺឬសដូងបាតត្រូវតែញ៉ាំអាហារមានតុល្យភាពរវាងបន្លែ ត្រី សាច់ ពិសេសញ៉ាំអាហារដែលសម្បូរជាតិកាកសរសៃឲ្យបានច្រើន ដូចជាបន្លែ និងផ្លែឈើ។ អាហារជាតិកាកសរសៃ (Fiber) ធ្វើឲ្យលាមកទន់ និងមិនសូវមានបញ្ហាទល់លាមកឡើយ។ ក្នុងករណីដែលយើងរាករូស ជាតិសរសៃ នឹងជួយធ្វើឲ្យលាមកទៅជារឹង ដោយវានឹងបឺតជាតិទឹក ធ្វើឲ្យលាមកប្រែទៅជាដុំៗវិញ។ ៣. ហាត់ប្រាណជាប្រចាំ អ្នកកើតជំងឺឫសដូងបាតមិនគួរអង្គុយយូរពេកទេ ត្រូវធ្វើសកម្មភាពឲ្យបានច្រើន និងហាត់ប្រាណឲ្យទៀងទាត់។ ការហាត់ប្រាណជួយបង្កើនចលនាពោះវៀន និងជួយសម្រួលការបន្ទោបង់ ដែលអាចឈានទៅកាត់បន្ថយអាការៈទល់លាមក និងសម្ពាធលើសរសៃឈាមឫសដូងបាត។ ៤. […]


ជំងឺទល់លាមក

កុំថាមិនអី ទល់លាមកយូរ អាចបង្កឲ្យកើតមហារីក

បញ្ហា​ទល់​លាមក​ជា​បញ្ហា​ទូទៅ​មួយ​ដែល​គ្នា​យើង​ធ្លាប់​ជួប​ប្រទះ ហើយ​និយម​គិត​ថា គ្រាន់​តែ​ជា​បញ្ហា​ធម្មតា​អ្នក​ណា​ៗ​ក៏​ជួប ​មិន​បាច់​ទៅ​ឈឺ​ក្បាល​វិល​មុខ​នឹង​បញ្ហា​ទល់​លាមក​ទេ។ តាម​ពិត​ទៅ បញ្ហា​ទល់​លាមក​នេះ មិន​មែន​សាមញ្ញ​ដូច​ដែល​យើង​គិត​ទេ ប្រសិន​បើ​យើង​មិន​ចាប់​អារម្មណ៍ ហើយ​ទុក​បញ្ហា​ទល់​លាមក​យូរ អាច​បង្ក​ជា​បញ្ហា​សុខភាព​ផ្សេង​ៗ​ទៀត​។ អ្នក​ជំងឺ​ទល់​លាមក​តែង​គិត​ថា​វា​រឿង​ធម្មតា​ប៉ុណ្ណោះ តែ​នៅ​ពី​ខាង​ក្រោយ​បញ្ហា​មួយ​នេះ មាន​កត្តា និង​មូល​ហេតុ​ច្រើន​ទៀត​ដែល​មាន​ខ្លះ​ទាមទារ​ការ​ពិគ្រោះ និង​ពិនិត្យ​រក​មូល​ហេតុ​ច្បាស់​លាស់។ បញ្ហា​ទល់​លាមក​អាច​ជា​ការ​រំខាន​ដល់​សុខភាព​ទាំង​ផ្លូវ​កាយ និង​ផ្នែក​អារម្មណ៍​ផង​ដែរ។នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ ផល​វិបាក​នៃ​បញ្ហា​ទល់​លាមក៖ – អាច​កើត​ជំងឺ​ឫស​ដូង​បាត – អាច​ដាច់​រហែក​ភ្នាស​បាត និង​បង្ក​ជា​ការ​ធ្លាក់​ឈាម ឬ​ឈឺ​ចាប់​ពេល​បត់​ជើង​ធំ – បើ​មាន​បញ្ហា​ទល់​លាមក​យូរ​រ៉ាំរ៉ៃ អាច​បណ្ដាល​ឲ្យ​កើត​បញ្ហា​ខ្សោយ​ពោះវៀនធំ និង​ប្រឈម​មុខ​ទៅ​នឹង​ជំងឺ​មហារីក​ពោះ​វៀន​ធំ។ល។ គ្នា​យើង​គួរ​យក​ចិត្ត​ទុក​ដាក់ និង​ប្រយ័ត្ន​ចំពោះ​បញ្ហា​ទល់​លាមក​នេះ និង​ត្រូវ​ដឹង​ពី​រោគ​សញ្ញា​មួយ​ចំនួន​បញ្ជាក់​ថា​បញ្ហា​ទល់​លាមក​មាន​សភាព​ធ្ងន់ធ្ងរ ហើយ​រោគ​សញ្ញា​រួមមាន ទល់​លាមក​លើស​ពី ​២​ថ្ងៃ​ឡើង ទម្ងន់​ស្រក​លឿន​ខុស​ធម្មតា ស្លេក​ស្លាំង បត់​ជើង​ធំ​មាន​ឈាម ឈឺ​ចុក​ចាប់​ក្នុង​ពោះ​រ៉ាំរ៉ៃ។ល។ ដូច​នេះ​ហើយ យើង​គ្រប់​គ្នា​គួរ​ថែ​ទាំ​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​បាន​ដិត ដើម្បី​បង្ការ​បញ្ហា​ទល់​លាមក ក៏​ដូច​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដទៃ ហើយ​តិចនិក​ខាង​ក្រោម​ប៉ុន្មាន​នេះ​អាច​ជួយ​បាន​ការពារ​យើង​ពី​ការ​ទល់​លាមក​បាន៖ ១. ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន (សណ្ដែក ផ្លែ​ប៉ោម ផ្លែ​ប៊ើរី ដំឡូង​ជ្វា…) ២. កាត់បន្ថយ​អាហារ​កែច្នៃ និង​សាច់ ៣. រៀន​គ្រប់​គ្រង​ស្ត្រេស ៤. កុំ​ខំ​ប្រឹង​ទប់​ពេល​ឈឺ​ពោះ ឬ​ពេល​បត់​ជើង ៥. ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់។ល។


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

​ចៀសវាង​អាហារ​ទាំង​៥​ប្រភេទ​នេះ​ ​ពេល​មាន​បញ្ហា​រំលាយ​អាហារ

ការ​ញ៉ាំ​អាហារ​ត្រឹមត្រូវ​ គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ចំពោះ​រាងកាយ​របស់​យើង​ ពី​ព្រោះ​វា​អាច​ជួយ​ឲ្យ​រាងកាយ​​បំពេញ​មុខងារ​របស់​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។​ ប៉ុន្តែ​ នៅ​ពេល​ដែល​យើង​មាន​បញ្ហា​រំលាយ​អាហារ​ ដែល​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​ដូចជា​ហើម​ពោះ​ ទល់​លាមក​ រាក​ ឬ​ក្អួត​ជាដើម​​ ​យើង​គួរ​ចៀសវាង​ប្រភេទ​អាហារ​មួយ​ចំនួន​ ដើម្បី​កុំ​ឲ្យ​អាការៈ​របស់​យើង​កាន់​តែ​ធ្ងន់ធ្ងរ​​លើស​ដើម​​។ ១. អាហារ​ទុកយូរ ឬ​មិន​បាន​លាង​សម្អាត​ ​បាក់តេរី​ដែល​កើត​ឡើង​ពី​អាហារ​ដែល​ទុក​យូរ​ ឬ​ឆៅ អាច​បណ្ដាល​ឲ្យ​យើង​មាន​អាការៈ​ដូចជា​​ពុល​អាហារ​ ចុក​ពោះ​ ឬ​មាន​បញ្ហា​ដទៃ​ទៀត។​ ជំនួស​មកវិញ​ យើង​គួរ​ញ៉ាំ​​​គ្រាប់​ធញ្ញជាតិ​​ ឬ​បន្លែ​ដែល​ឆ្អិន​ល្អ​​​ឲ្យ​បាន​ច្រើន​ ដើម្បី​ជំរុញ​ជាតិ​សរសៃ ក៏​ដូចជា​​ធ្វើ​ឲ្យ​សុខភាព​រំលាយ​អាហារ​​របស់​យើង​កាន់​តែ​ល្អ​​ប្រសើរ​ជាង​មុន​។ ២. អាហារ​ហឹរ​ ឬ​ក្ដៅ ប្រសិនបើ​យើង​មាន​អាការៈ​ឆ្អល់​ពោះ​ ក្អួត​​ ឬ​រាក​ យើង​មិន​គួរ​ញ៉ាំ​អាហារ​ណា​ដែល​រំញោច​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឡើយ​​ ជាពិសេស​គឺ​អាហារ​ក្ដៅ​ និង​ហឹរ។​ ផ្ទុយ​ទៅ​វិញ​ យើង​អាច​​ងាក​មក​ញ៉ាំ​អាហារ​ណា​ដែល​ទន់​ៗ​ និង​ស្រួល​រំលាយ ទើប​ជា​ការ​ប្រសើរ​។ ​​​​​​​​៣. អាហារ​​ធ្វើ​ពី​ទឹក​ដោះ​ ក្រុម​អាហារ​មួយ​ប្រភេទ​ដែល​អាច​ពិបាក​​​ក្នុង​ការ​រំលាយ​នោះ​​ គឺ​អាហារ​ដែល​ធ្វើ​ពី​ទឹក​ដោះ​ ​ភាគ​ច្រើន​គឺ​ដោយ​សារ​តែ​ជាតិ​Lactose ជា​ជាតិ​ស្ករ​ដែល​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ​ និង​អាហារ​ដែល​ធ្វើ​ពី​ទឹក​ដោះ​ផ្សេង​ទៀត​។​ នៅ​ពេល​ដែល​​ជាតិ​Lactose ​មិន​បាន​រំលាយ​ត្រឹមត្រូវ​ ​វា​នឹង​បង្ក​ទៅ​ជា​ជាតិ​ហ្គាស​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​​ហើម​ពោះ​​ជាដើម​។​ លើស​ពី​នេះ​ ​ប្រសិនបើ​យើង​​ញ៉ាំ​ជាតិ​Lactose ​ច្រើន​ជ្រុល​ វា​នឹង​ចូល​ទៅ​​​​ក្នុង​ពោះវៀន​ធំ ​ដែល​អាច​បណ្ដាល​ឲ្យ​យើង​មាន​អាការៈ​រាក​រូស​ ឬ​​ធ្ងន់ធ្ងរ​​ជាង​នេះ​​ទៅ​ទៀត​​។ ៤. អាហារ​​មាន​ជាតិ​អាស៊ីដ​ ទឹក​ប៉េងប៉ោះ​ និង​ពពួក​ផ្លែ​ក្រូច​ ដូចជា​ក្រូច​ឆ្មារ​ ក្រូច​ខ្វិច​ជាដើម​ ​មាន​​​ផ្ទុក​ជាតិ​អាស៊ីដ​ច្រើន​​ ដែល​​ធ្វើ​ឲ្យ​រលាក​ដល់​ស្រទាប់​ក្រពះ​របស់​យើង​ នឹង​បណ្ដាល​ទៅ​ជា​បញ្ហា​​រំលាយ​អាហារ​។​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ