សុខភាពប្រព័ន្ធរំលាយអាហារ

សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ ​- បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​​គ្រប់​គ្នា​មាន ដំបៅក្រពះ ​ហើមពោះ ​​ជំងឺទល់លាមក ​ជំងឺរាក ​រលាកពោះវៀនរ៉ាំរ៉ៃ ​​រលាកពោះវៀន ​ក្រហាយទ្រូង ​ចាល់អាស៊ីដក្រពះ ​ដំបៅកក្រពះ ​ការបង្ករោគក្នុងពោះវៀន ​​រលាកក្រពះ ​ការលូតលាស់បាក់តេរីក្នុងពោះវៀន​ ជំងឺថង់ប្រមាត់ ​ជំងឺឫសដូងបាត ​រលាកក្រពះពោះវៀន ​​​បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពប្រព័ន្ធរំលាយអាហារ

ឧស្សាហ៍ហើមពោះញឹកញាប់ អាចបណ្តាលមកពីមូលហេតុទាំងនេះ

គ្នាយើងអាចធ្លាប់ជួបបទពិសោធន៍អាការៈហើមពោះ ហើយបញ្ហានេះយើងក៏សម្គាល់ដឹងបានថា វាអាចកើតឡើងម្ដងម្ដាលក៏បាត់ទៅដោយខ្លួនឯង។ ករណីនេះមិនគួរឲ្យព្រួយបារម្ភនោះទេ ព្រោះអាចបង្កឡើងដោយការញ៉ាំអាហារមិនបានល្អ បណ្ដាលឲ្យឡើងជាតិហ្គាសក្នុងពោះវៀនទើបបណ្ដាលឲ្យហើមពោះ។ ប៉ុន្ដែករណីមួយទៀត ការហើមពោះអាចកើតឡើងញឹកញាប់ ឬលើសពី ៣ដងក្នុងមួយសប្ដាហ៍ ការហើមពោះបែបនេះយើងមិនអាចមើលស្រាលបានឡើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បី ពិនិត្យ និង ព្យាបាលឲ្យបានត្រឹមត្រូវ។ ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញនៃអាការៈហើមពោះ ប្រសិនបើមានអាការៈហើមពោះ យើងអាចប្រឈមនឹងអាការៈដូចជា៖ មានអារម្មណ៍ពោះតឹងខុសធម្មតា មានអារម្មណ៍ថាឆ្អែត កូរពោះ ដើរខ្យល់ រមួលពោះ ឆ្អល់ពោះ កត្ដាអ្វីដែលបណ្ដាលឲ្យហើមពោះ? តាមអត្ថបទចុះផ្សាយរបស់មន្ទីរសុខភាពសារធារណៈចក្រភពអង់គ្លេស(NHS)បានបង្ហាញថា អាការៈហើមពោះគឺកើតឡើងដោយសារមាន ហ្គាសក្នុងពោះវៀន បណ្ដាលមកពីការញ៉ាំអាហារ បន្លែ ផ្លែឈើ និងភេសជ្ជៈជាដើម។ អាការៈហើមពោះ បែបនេះ គឺមិនសូវឲ្យព្រួយបារម្ភនោះទេ ប៉ុន្ដែករណីមួយចំនួនទៀត ការហើមពោះអាចជារោគសញ្ញា នៃបញ្ហាសុខភាពផ្សេងទៀតដូចជា៖ ការទល់លាមក អាលែកហ្ស៊ីរបបអាហារ មានជំងឺ coeliac រលាកពោះវៀនរ៉ាំរៃ ចំពោះសុខភាពស្ដ្រីវិញ ក៏អាចមានអាការៈហើមពោះញឹកញាប់ក្នុងកំលុងមករដូវ។ ករណីកម្រមួយទៀត ដែលប្រឈមកើត នោះគឺជំងឺមហារីកក្រពេញអូវែ។ ជំងឺមហារីកក្រពេញអូវែ ក៏អាចបង្ហាញរោគសញ្ញា ហើមពោះញឹកញាប់ ហើយអាការៈហើមពោះបែបនេះដែលជាការប្រុងប្រយ័ត្នខ្លាំង។ វិធីកាត់បន្ថយអាការៈហើមពោះ ហាត់ប្រាណឲ្យបានទៀងទាត់ ទំពារអាហារដោយបិទមាត់ដើម្បីជៀសវាងការលេបខ្យល់ ផឹកទឹកឲ្យបានច្រើន ញ៉ាំអាហារសម្បូរជាតិសរសៃប្រសិនបើទល់លាមក ញ៉ាំអាហារតិចតែញឹកញាប់ […]

អត្ថបទផ្សេងទៀតពី សុខភាពប្រព័ន្ធរំលាយអាហារ

ការបង្ករោគក្នុងពោះវៀន

ស្វែងរក សុខភាពប្រព័ន្ធរំលាយអាហារ

ជំងឺថ្លើម

ជំងឺ​រលាក​ថ្លើម​មិន​មែន​មាន​ត្រឹមA B C ទេ នៅមានជំងឺរលាកថ្លើម ២ ប្រភេទទៀត

ជំងឺ​រលាក​ថ្លើម ​៣ ​ប្រភេទ​ដែល​គ្នា​យើង​ឭ​ញឹក​ញាប់​ជាង​គេ​នោះ​គឺ រលាក​ថ្លើម​ប្រភេទ A, B និង​រលាក​ថ្លើម​ប្រភេទ C។ ជំងឺ​រលាក​ថ្លើម​នេះ សុទ្ធ​តែ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព និង​ជីវិត​របស់​យើង​បាន។ ប៉ុន្តែ ក្រៅ​ពី​ជំងឺ​រលាក​ថ្លើម​ ៣ ​ប្រភេទ​នេះ នៅ​មាន​រលាក​ថ្លើម ២​ប្រភេទ​ទៀត ដែល​យើង​មិន​សូវ​ជា​ដឹង គឺប្រភេទ D និង E។ ជំងឺ​រលាក​ថ្លើម​ជា​ការ​ឆ្លង​ពពួក​វីរុស​ចូល​ទៅ​ក្នុង​ថ្លើម​របស់​យើង ដែល​វា​បណ្ដាល​ឲ្យ​រលាក និង​ខូច​ថ្លើម ធ្វើ​ឲ្យ​ថ្លើម​ដំណើរ​ការ​មិន​ប្រក្រតី​ក្នុង​រាងកាយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។ ម៉្យាង​វិញ​ទៀត ជំងឺ​រលាក​ថ្លើម​គ្រប់​ប្រភេទ​ទាំង​អស់​សុទ្ធ​តែ​អាច​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​បាន។ ហើយ​ខាង​ក្រោម​នេះ ជា​ជំងឺ​រលាក​ថ្លើម​ទាំង ​៥ ​ប្រភេទ​៖ ជំងឺ​រលាក​ថ្លើម​ប្រភេទ A៖ ជា​ទូទៅ ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​ចំណី​អាហារ ឬ​ភេសជ្ជៈ​កខ្វក់។ រោគសញ្ញា​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ A អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ដោយ​មិន​ចាំ​បាច់​ព្យាបាល ប៉ុន្តែ​ការ​ជា​សះ​ស្បើយ​អាច​ចំណាយ​ពេល ២-៣ សប្តាហ៍។ [embed-health-tool-bmi] ជំងឺ​រលាក​ថ្លើម​ប្រភេទ B៖ អាច​ជា​ជំងឺ​ស្រួច​ស្រាល់ ឬ​ជំងឺ​រ៉ាំរ៉ៃ។ វា​ឆ្លង​តាម​រយៈ​ធាតុ​រាវ​ក្នុង​រាងកាយ​ដូចជា​ឈាម ឬ​ទឹក​រងៃ​ជាដើម។ ចំពោះ ជំងឺ​រលាក​ថ្លើម​ប្រភេទ​នេះ​អាច​ព្យាបាល​បាន តែមិនជាសះស្បើយ ១០០% ​ឡើយ​ទេ។ មាន​ន័យ​ថា […]


ជំងឺឫសដូងបាត

មកចាប់អារម្មណ៍ពីដំណាក់កាលទាំង ៤ នៃជំងឺឫសដូងបាត

ឫសដូងបាត​គឺជា​បណ្តុំ​សរសៃ​ឈាម​ធម្មតា។ ប៉ុន្តែ​កាលណា​សរសៃ​ឈាម​ទាំង​នេះ​រីកធំ​ វា​អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​ឫសដូង​បាត​ខាង​ក្នុង (ទីតាំង​នៅ​ខាង​ក្នុង) ឬ​ជំងឺ​ឫសដូងបាត​ខាង​ក្រៅ (នៅ​ជុំវិញ​ទ្វារ​ធំ)។ ដោយសារ​ភាព​ជា​សរសៃ​ឈាម និង​ទីតាំង​របស់ឫសដូងបាត កត្តាហានិភ័យ​មួយ​ចំនួន ដូច​ជា​ការ​ទល់​លាមក ការ​អង្គុយ​យូរ​នៅ​លើ​ចាន​បង្គន់ ការ​មាន​ផ្ទៃពោះ​ញឹកញាប់​ពេក អាច​បង្កើន​សម្ពាធ​របស់​សរសៃ​ឈាម​វ៉ែន ​និង​ធ្វើ​ឲ្យ​សរសៃឈាម​រីក​ប៉ោង​ខុស​ធម្មតា ដែល​នាំ​ឲ្យ​មាន​រោគសញ្ញា​នៃ​ជំងឺ​ឫសដូងបាត​ដូច​ជា កា​រហូរឈាម ហើម និង​ឈឺចាប់។ វេជ្ជបណ្ឌិត Jonathan Foo ឯកទេស​វះកាត់​ទូទៅ និង​វះកាត់​ពោះវៀន​ធំ​ មក​ពី​ប្រទេស សិង្ហបុរី បាន​ឲ្យ​ដឹង​ថា គេ​បែង​ចែក​ជំងឺ​ឫសដូងបាត ជា ៤ ដំណាក់​កាល។ ដំណាក់កាលទី១៖ ជា​ដំណាក់កាល​ដំបូង ដែល​កញ្ចុំ​សរសៃ​ឈាម​នៅ​ទ្វារធំ​​មាន​ការ​ហើម និង​រីក​ធំ ស្ថិត​នៅ​ផ្នែក​ខាងក្នុង មិន​ធ្លាក់ ឬ​លយ​ចេញ​មក​ក្រៅ។ ដំណាក់កាលទី២៖ កញ្ចុំ​សរសៃ​ឈាម​នៅ​ទ្វារធំ (សាច់ឫសដូង) ចាប់​ផ្តើម​លយ​ចេញ​មក​ក្រៅ​​​ តិចៗ និង​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង។ ដំណាក់កាលទី៣៖ ជា​ដំណាក់កាល​ដែល​សាច់​ឫសដូង​នៅ​ទ្វារធំ ​លយ​ចេញ​មក​ខាង​ក្រៅ ប៉ុន្តែ​អាច​រុញ​ចូល​ទៅ​ក្នុង​ទ្វារ​ធំ​វិញ​បាន។ ដំណាក់កាលទី៤៖ ជា​ដំណាក់​កាល​ធ្ងន់ធ្ងរ ដែល​សាច់​ឫសដូង​លយ​ចេញ​មក​ក្រៅ​កាន់​តែ​ខ្លាំង ហើយ​មិន​អាច​រុញ​ចូល​ទៅ​ក្នុង​វិញ​បាន​ទេ។ អ្នក​ជំងឺ​ឫសដូង​បាត​ជា​ច្រើន​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​ទៅ​ជួប​គ្រូពេទ្យ ដោយសារ​តែ​ការ​ភ័យ​ខ្លាច ពិសេស​គឺ​ខ្មាស​អៀន​តែ​ម្តង។ ទាល់​តែ​ដល់​ដំណាក់​ធ្ងន់ធ្ងរ​ឈឺ​ទ្រាំ​លែង​បាន ទើប​អ្នក​ជំងឺរត់​ទៅ​រក​ពេទ្យ។   បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ការ​ព្យាបាល​ជំងឺ​ឫសដូងបាត​ធ្វើ​ឡើង​ទៅ​តាម​ដំណាក់​កាល​នីមួយៗ។​ បើ​អ្នក​ជំងឺ​កើត​ឫស​ដូង​បាត​​នៅ​ដំណាក់កាល​ដំបូងៗ ត្រឹម​តែ​លាប ឬ​លេប​ថ្នាំ​ប៉ុណ្ណោះ។ ឯ​ដំណាក់​កាល​ទី៣ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

វិធីសាស្ត្រ​ងាយៗ​​ ​​ជួយ​ឲ្យ​​​បន្ទោបង់​ទៀងទាត់នៅពេល​ព្រឹក

​​នៅ​ពេល​ដែល​យើង​បន្ទោបង់​ទៀងទាត់​​ជា​រៀង​រាល់​ព្រឹក​ បញ្ហា​ផ្សេង​ៗ​ដូចជា​ហើម​ពោះ​ ឬ​ទល់​លាមក​ក៏​លែង​មាន​ដែរ​។​ ម្យ៉ាង​វិញ​ទៀត​ ​សម្រាប់​អ្នក​ធ្វើ​ការ​ ឬ​ប្រកប​អាជីវកម្ម​ផ្សេង​ៗ​ ក៏​​មិន​ចាំបាច់​​ខ្វល់ខ្វាយ​ពី​ការ​​ទៅបន្ទប់​ទឹកពេល​ត្រូវ​ចេញ​ក្រៅ​អីដែរ​​។​ ជាទូទៅ​ ការ​បន្ទោបង់​ធម្មតា​គឺ​​អាច​​៣ដង​នៅ​ក្នុង​មួយ​ថ្ងៃ​ ឬ​បី​ដង​ក្នុង​មួយ​សប្ដាហ៍​ អាស្រ័យ​ទៅ​លើ​មនុស្ស​ម្នាក់ៗ។​ យ៉ាង​ណា​មិញ​ ​ប្រសិន​បើ​​យើង​ចង់​បង្កើត​ទម្លាប់​បន្ទោបង់​នៅ​ពេល​ព្រឹក​ព្រលឹម​​ជា​ទៀងទាត់​ យើង​អាច​សាកល្បង​វិធីសាស្ត្រ​ងាយ​ៗ​ដូច​ខាងក្រោម​។ ១. ញ៉ាំ​ទឹក​ ​​​​ការ​​បំពេញ​ជាតិ​ទឹក​គ្រប់គ្រាន់​នៅ​ពេល​ល្ងាច​ គឺ​មាន​សារសំខាន់​ណាស់​ចំពោះ​ការ​បន្ទោបង់​ ហើយ​មុខងារ​សំខាន់​មួយ​នៃ​ពោះវៀន​ធំ​ គឺ​ជួយ​​ឲ្យ​រាងកាយ​ស្រូប​យក​ជាតិ​ទឹក​​​សាជាថ្មី​​។​ ដូចនេះ​ យើង​​គួរតែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​នៅ​ពេល​ញ៉ាំ​អាហារ​ពេល​ល្ងាច​​។​ ២. ញ៉ាំ​អាហារ​​មាន​ជាតិ​សរសៃ​​ ​ពពួក​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​មាន​ផ្ទុក​ជាតិ​ទឹក​ខ្ពស់​ ​មាន​ដូចជា​ការ៉ុត​ឆៅ​ ផ្លែ​ប៉ោម​ និង​ផ្លែ​ប័រ​ជាដើម​ ដែល​​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់​របស់​យើង​​បាន​យ៉ាង​ល្អ​ប្រសើរ​។​ ​នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ទាំង​នេះ​ វា​នឹង​ជួយ​ជំរុញ​ជាតិ​ទឹក​កាន់​តែ​ច្រើន​ទៅ​ក្នុង​ពោះវៀន​ធំ​ អំឡុង​ពេល​រំលាយ​អាហារ​ ដែល​កត្តា​នេះ​ នឹង​អាច​បញ្ចៀស​ការ​ទល់​លាមក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ៣. ញ៉ាំ​អាហារ​បំប៉ន​​មាន​ជាតិ​សរសៃ​  ​ជាមួយ​គ្នា​នេះ​ដែរ យើង​ក៏​អាច​​​​បំពេញ​សារធាតុ​ចិញ្ចឹម​ ​ដោយ​ការ​ញ៉ាំ​ពពួក​អាហារ​បំប៉ន​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​​ផង​ដែរ។​ នៅ​ពេល​ដែល​រាងកាយ​របស់​យើង​ទទួល​យក​អាហារ​បំប៉ន​ដែល​មាន​ជាតិ​សរសៃ​ យើង​អាច​នឹង​មាន​អារម្មណ៍​ហើម​ពោះ​​ជា​បណ្ដោះអាសន្ន​។​ ប៉ុន្តែ​​ នៅ​ពេល​ដែល​ប្រព័ន្ធ​ក្រពះ​ពោះវៀន​ របស់​យើង​ស៊ាំ​នឹង​វា​ហើយ​នោះ​ យើង​នឹង​ចាប់ផ្ដើម​ការ​បន្ទោបង់​ជា​ទៀងទាត់​ជា​មិន​ខាន​​​។​ ​៤. ដើរ​ហាត់​ប្រាណ​ ក្រោយ​អាហារ​ពេល​ល្ងាច​ សម្រាប់​អ្នក​ដែល​មិន​ទាន់​​ធ្វើ​លំហាត់​ប្រាណ​ទាល់​តែ​សោះ​ អាច​សាកល្បង​ដើរ​ហាត់ប្រាណ​​នៅ​ក្បែរ​ៗ​ផ្ទះ បន្ទាប់​ពី​ញ៉ាំ​អាហារ​ពេល​ល្ងាច​រួច​ ពី​ព្រោះ​សកម្មភាព​​នេះ​ នឹង​ជួយ​​ជំរុញ​ឲ្យ​មាន​ចលនា​ពោះវៀន​ធំ​ ដែល​​ធ្វើ​ឲ្យ​យើង​​មាន​ការ​បន្ទោបង់​។​ ​​ ៥. ឆាប់​គេង​​លឿន​ជាង​ពេល​មុន នៅ​ពេល​ដែល​យើង​​ឆាប់​ចូល​គេង​ យើង​​អាច​ភ្ញាក់​ពី​គេង​បាន​លឿន​ជាង​រាល់​ដង​​ ហើយ​វា​នឹង​ធ្វើ​ឲ្យ​យើង​មាន​ពេល​កាន់​តែ​ច្រើន​នៅ​ពេល​ព្រឹក​ព្រលឹម​ ដើម្បី​ញ៉ាំ​​អាហារ​ពេល​ព្រឹក​។​ ​ការ​ញ៉ាំ​រំញោច​ចលនា​នៅ​ក្នុង​ពោះវៀន​ធំ​ ដែល​ជួយ​ជំរុញ​ឲ្យ​យើង​​មាន​ការ​បន្ទោបង់​។​ មួយ​វិញ​ទៀត​ យើង​ក៏​អាច​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​បន្ទោបង់​ ដោយ​មិន​ចាំបាច់​ប្រញាប់ប្រញាល់​​ពេក​ដែរ​​។ ៦. […]


ដំបៅក្រពះ

ឈប់យល់ច្រឡំទៅ មូលហេតុ ២ នេះ មិនធ្វើឲ្យឈឺក្រពះទេ

មាន​ការ​លើក​ឡើង​តៗគ្នា​ថា ការ​ញ៉ាំ​អាហារ​មិន​ទៀង​ពេល ឬ​ចូល​ចិត្ត​ញ៉ាំ​ម្ទេស យូរៗ​ទៅ​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ក្រពះ។ បញ្ហា​នេះ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯក​ទេស​ជំងឺ ថ្លើម ក្រពះ ពោះ​វៀន អះ​អាង​ថា មិន​ពិត​នោះ​ទេ។ លោក​វេជ្ជបណ្ឌិត​ថា ការ​ដែល​ញ៉ាំ​អាហារ​មិន​ទៀង​ពេល មិន​មែន​ជា​មូលហេតុ​នាំ​ឲ្យ​ឈឺ​ក្រពះ​នោះ​ទេ ប៉ុន្តែ​ការ​ដែល​ពេទ្យ​សំណូមពរ​ឲ្យ​ញ៉ាំ​អាហារ​ទៀង​ពេល គឺ​ដើម្បី​សុខភាព​ទូទៅ។ “បើ​និយាយ​ថា ការ​ញ៉ាំ​មិន​ទៀង​ពេល ខ្ញុំ​គ្រូពេទ្យ​ហ្នឹង​ហើយ​ញ៉ាំ​មិន​ទៀង​ពេល​លើស​គេ​លើស​ឯង”។ ពាក់ព័ន្ធ​នឹង​ការ​ញ៉ាំ​ហឹរ ឬ​ញ៉ាំ​ម្ទេស​វិញ លោក​សាស្ត្រាចារ្យ​បង្រៀន​នៅ​សាកល​វិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ​បកស្រាយ​ថា នៅ​ក្នុង​វិទ្យាសាស្ត្រ​មិន​មាន​ការ​ស្រាវជ្រាវ​ណា​មួយ​បញ្ជាក់​ថា ការ​ញ៉ាំ​ម្ទេស​នាំ​ឲ្យ​ឈឺ​ក្រពះ​នោះ​ទេ គ្រាន់​តែ​បើ​យើង​ឈឺ​ក្រពះ ហើយ​ញ៉ាំ​ម្ទេស​ថែម​ទៀត រឹត​ឲ្យ​ក្រហល់​ក្រហាយ​ក្រពះ​បន្ថែម​តែ​ប៉ុណ្ណោះ។ ចំពោះ​មូលហេតុ​សំខាន់ៗ​នាំ​ឲ្យ​កើត​ជំងឺ​ក្រពះ រួម​មាន​៖ – ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា ពិសេស​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ – ជក់​បារី – ផឹក​គ្រឿង​ស្រវឹង – ស្ត្រេស​ខ្លាំង​ ជា​ដើម។ លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា បើ​មិន​មាន​មូលហេតុ​ទាំង​ប៉ុន្មាន​ខាង​លើ​រួម​ផ្សំ​ទេ ការ​ញ៉ាំ​មិន​ទៀង​ពេល ឬ​ញ៉ាំ​ហឹរ​តែ​មួយ​មុខ មិន​ធ្វើ​ឲ្យ​កើត​ជំងឺ​ក្រពះ​នោះ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​វេជ្ជបណ្ឌិត​ថា បើ​​មាន​ជំងឺ​ក្រពះ​ហើយ យើង​ញ៉ាំ​មិន​ទៀង​ពេល ឬ​ញ៉ាំ​ហឹរ​ទៀត រឹត​តែ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​កាន់​តែ​ធ្វើ​ទុក្ខ​បន្ថែម​ទៀត។ វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯក​ទេស​ ថ្លើម ក្រពះ ពោះ​វៀន


ជំងឺឫសដូងបាត

សញ្ញា និងផលប៉ះពាល់នៃជំងឺឫសដូងបាត កុំខ្មាសអៀនអី ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ឬឱសថការី

មនុស្សភាគច្រើនកាលណាកើតជំងឺឫសដូងបាតតែងតែភ័យខ្លាច និងខ្មាសអៀនណាស់ សុខចិត្តលាក់លាំង មិនហ៊ានទៅជួបគ្រូពេទ្យភ្លាមៗនោះទេ។ បើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ជំងឺឫសដូងបាត ជាជំងឺដែលឧស្សាហ៏កើតមានលើមនុស្សទាំងប្រុសទាំងស្រី។ ប៉ុន្តែស្ត្រីមានផ្ទៃពោះ និងអ្នកមានបញ្ហាទល់លាមក ឬរាករ៉ាំរ៉ៃ ប្រឈមកើតជំងឺនេះច្រើនជាងធម្មតា។ យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ មនុស្ស​ជាង ១ នាក់ ក្នុង​ចំណោម ៤ នាក់ រង​ផល​ប៉ះពាល់​ពី​ជំងឺ​ឫសដូងបាត។ ខាង​ក្រោមនេះ​ជា​រោគ​សញ្ញា​ជំងឺឫសដូងបាត ប្រភេទ​ជំងឺ​ឫសដូងបាត ផលប៉ះពាល់ និង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ នៃជំងឺឫសដូងបាត។ ១. រោគសញ្ញាជំងឺឫសដូងបាត​ - ហូរឈាមក្រហមស្រស់នៅទ្វារធំ - ឈឺចាប់ទ្វារធំ - រមាស់ទ្វារធំ - រលាក ក្រហាយនៅទ្វារធំ - មានសើម ឬហូរទឹករងៃនៅទ្វារធំ - មានលៀនចេញប៉ោងសរសៃឫសដូងបាត។ រោគ​សញ្ញា​ជំងឺ​ឫសដូងបាត​មាន​ច្រើន​ដូចការ​រៀបរាប់​ខាងលើ តែ​ក្នុង​នោះ​ការ​ហូរឈាម​ជា​រោគសញ្ញា​ដែល​កើត​ញឹកញាប់ ដែល​ឈាម​នោះមាន​ពណ៌​ក្រហម​ស្រស់តិចតួច​បន្ទាប់​ពី​បន្ទោបង់​ហើយ។ ២. ប្រភេទជំងឺឫសដូងបាត គេបែងចែកជំងឺឫសដូងបាតជា ៣ ប្រភេទ៖ - ជំងឺឫសដូងបាតនៅខាងក្នុង (Internal hemorrhoids)៖ ជំងឺឫសដូងបាតប្រភេទនេះនៅខាងក្នុងចុងពោះវៀនធំ។ ជំងឺឫសដូងបាតនៅខាងក្នុង ជាទូទៅមិនមានឈឺចាប់ទេ ប៉ុន្តែវាធ្វើឲ្យយើងបត់ជើងធំចេញឈាម។ - ជំងឺឫសដូងបាតខាងក្រៅ (External hemorrhoids)៖ ជំងឺឫសដូងបាតប្រភេទនេះ មាននៅខាងក្រៅ ជុំវិញរន្ធគូទ ហើយអាចធ្វើឲ្យរមាស់ ឬឈឺចាប់ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

មួយថ្ងៃអាចផោមដល់ទៅ ២៣ដង ចុះបើ​ទប់​ផោម​មាន​បញ្ហា​អ្វី​ឬ​អត់​?

នៅ​ពេល​រាងកាយ​យើង​ បង្កើត​ហ្គាស​ច្រើន​ជ្រុល​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ ​វា​នឹង​បញ្ចេញ​មក​ក្រៅ​តាម​រយៈ​ការ​ភើ​ និង​ផោម​។ ហ្គាស​​កើត​មាន​​ឡើង​ជា​ធម្មតា​ នៅ​អំឡុង​ពេល​ដែល​យើង​​រំលាយ​អាហារ​ និង​នៅ​ពេល​​ដែល​យើង​ស្រូប​ខ្យល់​ជាមួយ​នឹង​អាហារ​​។​ ហ្គាស​នេះ​ នឹង​កកើត​ឡើង​កាន់​តែ​ឆាប់​រហ័ស​ បើសិនជា​យើង​ជក់បារី​ ប្រើ​ទុយយោបឺតទឹក​​ ឬ​ញ៉ាំ​អាហារ​ដែល​ពិបាក​រំលាយ​។​ ​ជាមួយ​គ្នា​នេះ​ដែរ​ យើង​អាច​នឹង​​មាន​ហ្គាស​កាន់​តែ​ច្រើន​ឡើង​ នៅ​ពេល​ដែល​យើង​ស្រ្តេស​ ទល់​លាមក​​ ឬ​​មាន​ជំងឺ​ពាក់ព័ន្ធ​ទៅ​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​ ​ជា​ទូទៅ​ ​​យើង​ផោម​ចាប់​ពី​៥ទៅ​២៣​ដង​ក្នុង​មួយ​ថ្ងៃ​ ប៉ុន្តែច្បាស់ណាស់ថាអ្នកខ្លះតែង​តែ​មាន​អារម្មណ៍​ខ្មាសអៀន​ ឬ​​​តានតឹង​ នៅ​ពេល​ដែល​ផោម​ញឹកញាប់​ ឬ​មាន​ក្លិន​មិន​ល្អ​ ឬ​ក៏​ត្រូវ​ផោម​នៅ​​ទីសាធារណៈ​ជាដើម។​​ ហេតុដូច្នេះ​ហើយ​ ទើប​មាន​អ្នក​ខ្លះ​ព្យាយាម​ទប់​ផោម​ រហូត​ទាល់​តែ​​​​ដល់​កន្លែង​ដែល​ស័ក្ដិសម​ ទើប​ហ៊ាន​បញ្ចេញ​មក​ក្រៅ​​។​ ​​​​​​ ១. តើ​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​យើង​ទប់​ផោម​? ​​នៅ​ពេល​ដែល​យើង​ផោម​ ហ្គាស​នឹង​បម្លាស់ទី​​ពី​ពោះវៀន​តូច​ទៅ​កាន់​ចុង​ពោះវៀន​ធំ​ ហើយ​ក៏​ចេញ​មក​ក្រៅ​តាម​ទ្វារ​ធំ​។​ ​ប៉ុន្តែ​ ប្រសិនបើ​​យើង​ត្បៀត​សាច់ដុំ​ទ្វារ​​ធំ​ ​​យើង​អាច​ទប់​ផោម​បាន​មួយ​រយៈ​។ ​ប៉ុន្តែ​ ​សម្ពាធ​នឹង​ចាប់ផ្ដើម​បង្កើត​ជា​​ហ្គាស​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​។ ​បន្ថែម​ពី​នេះ​ ​​ការ​ទប់​ផោម ​នឹង​ធ្វើ​​យើង​អាច​មាន​អាការៈ​ដូចជា​ឈឺ​ចាប់​ ​ហើម​ពោះ​ ​មិន​ស្រួល​ខ្លួន​ និង​ពិបាក​​ក្នុង​ការ​រំលាយ​អាហារ​ជាដើម​​។​ ​​២. ​តើ​ធ្វើ​យ៉ាងម៉េច​ទើប​បញ្ចៀស​ការ​​​ផោម​បាន​? ​​ពិត​ណាស់​ ​យើង​មិន​ចាំបាច់​​ទប់​ហ្គាស​ទៀត​​​នោះ​ទេ​ ប្រសិន​ជា​យើង​អាច​ការពារ​កុំ​ឲ្យ​ផោម​​បាន​។​ ​ជាក់ស្តែង​ ហ្គាស​នៅ​ក្នុង​ពោះវៀន​កើត​ឡើង​ដោយ​ការ​រំលាយ​អាហារ​។​ ដូច​នេះ​​ ​ការ​​​កំណត់​របប​អាហារ​​​ត្រឹមត្រូវ​ គឺ​ពិត​ជា​​មាន​អត្ថ​ប្រយោជន៍​​យ៉ាង​ច្រើន​ដល់​រាងកាយ​ ក៏​ដូចជា​បញ្ចៀស​បញ្ហា​​ហ្គាស​មិន​ល្អ​នៅ​ក្នុង​ពោះវៀន​របស់​យើង​ថែម​ទៀត​ផង​។ អាហារ​ដែល​គួរ​ចៀសវាងបើមិនចង់​ផោម​ញឹក​​​ ​​សណ្ដែក​ សាឡាត់ […]


ហើមពោះ

មូលហេតុ​ទាំង​នេះ​​ធ្វើ​ឲ្យ​មាន​ហ្គាស​ក្នុង​ក្រពះ​ ​​តើ​យើង​​គួរ​ធ្វើ​ម៉េច​?

នៅ​ពេល​ខ្លះ​ យើង​ស្រាប់តែ​ចុក​ទ្រូង​ ឬ​​ចុក​ពោះ​ភ្លាម​ៗ​ ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​នៅ​​​មិន​សុខ​ក្នុង​ខ្លួន​។​ ​ពោះ​របស់​​យើង​អាច​​ឡើង​ហើម​ និង​រមួល​ពោះ​ជាដើម​។ ​​បន្ថែម​​ពី​នេះ​ ការ​ឈឺចាប់​ដែល​កើត​ចេញ​ពី​ហ្គាស​​ដែល​ប្រមូល​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​ពោះវៀន​ធំ​ អាច​សាយភាយ​ចេញ​ពី​ទ្រូង​របស់​យើង​ ដែល​ធ្វើ​ឲ្យ​យើង​សង្ស័យ​ថា​ ជា​អាការៈ​គាំងបេះដូង​។ ចំណែក​ឯ​ហ្គាស​ដែល​​ប្រមូល​នៃ​ផ្នែក​ខាង​ស្កាំ​នៃ​ពោះវៀន​ធំ ​ក៏​អាច​ឲ្យ​យើង​សន្និដ្ឋាន​ថា ជា​ជំងឺ​រលាក​ខ្នែង​ពោះវៀន​ ឬ​ក្រួស​ក្នុង​ថង់​ទឹក​ប្រមាត់​ផង​ដែរ​​។ ​យ៉ាង​ណា​មិញ​ ​បើ​ទោះ​បី​ជា​បញ្ហា​ហ្គាស​មើល​ទៅ​មិន​សូវ​​​ជា​ធ្ងន់ធ្ងរ​​ប៉ុន្មាន​​ ប៉ុន្តែ​វា​ក៏​អាច​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​សុខភាព​ជាច្រើន​​ទៀត​នៅ​ថ្ងៃ​ក្រោយ​ផង​ដែរ។​ ​ដូច្នេះ​ហើយ​​ យើង​ចាំបាច់​ត្រូវ​ដឹង​​ពី​​មូលហេតុ​​ដែល​ធ្វើ​ឲ្យ​កើត​មាន​ហ្គាស​ក្នុង​ក្រពះ​​ ក៏​ដូចជា​​ស្វែង​រក​នូវ​ដំណោះស្រាយ​ឲ្យ​​បាន​ទាន់​ពេលវេលា​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ​១. ទល់លាមក ការ​ទល់​លាមក​ ​ដែល​បណ្ដាល​មក​ពី​ការ​​​ញ៉ាំ​អាហារ​មិន​ត្រឹមត្រូវ​ ក៏​អាច​បង្ក​ឲ្យ​មាន​ហ្គាស​ក្នុង​ក្រពះ​ដែរ​។ ម្យ៉ាង​វិញ​ទៀត​ នៅ​ពេល​ដែល​​យើង​មិន​បាន​បន្ទោបង់​ត្រឹមត្រូវ​ ​វា​នឹង​​ធ្វើ​ឲ្យ​មាន​ការ​ប្រមូលផ្ដុំ​ហ្គាស​ ដូចជា​កាបូនឌីអុកស៊ីត អ៊ីដ្រូសែន​ និង​មេតាន​​​។ ​ ២. ​​ការ​​លូតលាស់​របស់​មេរោគ​  ​​​ការ​​លូតលាស់​របស់​មេរោគ​ក្នុង​​ពោះវៀន​តូច​ (SIBO) កើត​ឡើង​នៅ​ពេល​​​មេរោគ​​​​​​​ជា​ធម្មតា​លូតលាស់​នៅ​ផ្នែក​ផ្សេង​នៃ​ពោះវៀន​ ចាប់ផ្ដើម​លូតលាស់​នៅ​ក្នុង​ពោះវៀន​តូច​។ ករណី​នេះ​ នឹង​បណ្ដាល​ឲ្យ​​​មាន​ហ្គាស​ក្នុង​ពោះវៀន​​​ច្រើន​ជាង​ធម្មតា​។ ៣. ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ  ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​​​ កើត​ឡើង​ដោយ​សារ​តែ​ការ​រំលាយ​អាហារ​មិន​ត្រឹមត្រូវ។​ លើស​ពី​នេះ​ ប្រសិនបើ​យើង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​តិចតួច​ វា​ក៏​នាំ​ឲ្យ​កើត​មាន​ជំងឺ​នេះ​ផង​ដែរ​​។ ៤. ស្រ្តេស យើង​ច្បាស់​ជា​បាន​ដឹង​ហើយ​ថា​ ​បញ្ហា​ស្រ្តេស​​ផ្តល់​ផល​ប៉ះពាល់​អវិជ្ជមាន​ជា​​ច្រើន​ដល់​​សុខភាព​រាងកាយ​ ​និង​​ផ្លូវ​ចិត្ត​​របស់​យើង​។​ ជាមួយ​គ្នា​នេះ​ដែរ​ វា​ក៏​​ឫសគល់​​ដែល​ធ្វើ​ឲ្យ​យើង​កើត​មាន​ហ្គាស​ក្នុង​ពោះវៀន​ផង​ដែរ​។ ៥. ​ឥរិយាបថ​រស់នៅ​ ទម្លាប់​ជាច្រើន​ ក៏​អាច​បណ្ដាល​ឲ្យ​មាន​ការ​ផលិត​ហ្គាស​ក្នុង​ពោះវៀន​កាន់​តែ​ច្រើន​ដូច​គ្នា​ដែរ​។ ជា​ពិសេស​ គឺ​ស្រូប​យក​ខ្យល់​ច្រើន​ […]


ក្រហាយទ្រូង

ក្រៅពីឈឺទ្រូងរោគសញ្ញាជំងឺបេះដូងទាំងនេះ កើតញឹកញាប់លើស្រីៗ

ជា​រឿយ គ្នា​យើង​មួយ​ចំនួន​គិត​ថា ជំងឺ​បេះ​ដូង​ច្រើន​ជា​បញ្ហា​របស់​ប្រុសៗ ប៉ុន្តែ​ជំងឺ​បេះ​ដូង​ជា​ហានិភ័យ​សុខភាព​អាច​គំរាម​កំហែងអាយុជីវិត​ទាំង​ប្រុសៗ និង​ស្រីៗ។ ដោយ​សារ រោគ​សញ្ញា​ខ្លះ​នៃ​ជំងឺ​បេះ​ដូង​កើត​លើ​ស្រីៗ​អាច​ខុស​គ្នា​ពី​បុរស ជា​ហេតុ​ធ្វើ​ឲ្យ​ស្រីៗ​គ្នា​យើង​មិន​ដឹង​ថា គួរ​សម្គាល់​ជំងឺ​បេះ​ដូង​បែប​ណា។ រោគ​សញ្ញា​ជំងឺ​បេះ​ដូង​ដែល​បង្ហាញ​ញឹក​ញាប់​នៅ​លើ​មនុស្ស​ស្រី វា​ដូច​គ្នា​ទៅ​នឹង​មនុស្ស​ប្រុស​ដែរ​ដូច​ជា ឈឺ​ទ្រូង មាន​សម្ពាធ ឬ​ពិបាក​ក្នុង​ទ្រូង២-៣​នាទី ឬ​ទៅ​មក​ៗ។ ប៉ុន្តែ​ស្រីៗ​កើត​ជំងឺ​បេះ​ដូង មិន​បង្ហាញ​សញ្ញា​ឈឺ​ទ្រូង​ទេ គឺ​មាន​តែ​អារម្មណ៍​ថា​តឹង​ណែន​ទ្រូង​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។ ខុស​ពី​មនុស្ស​ប្រុស ស្រីៗ​អាច​កើត​មាន​ជំងឺ​គាំង​បេះ​ដូង ដោយ​មិន​បង្ហាញ​រោគ​សញ្ញា​ពាក់​ព័ន្ធ​នឹង​ការ​ឈឺ​ដើម​ទ្រូង​ដូចជា៖ មិន​ស្រណុក​នៅ​ក ថ្គាម ស្មារ ខ្នង​ផ្នែក​ខាង​លើ ឬ​នៅ​ពោះ ដក​ដង្ហើម​បាន​ខ្លី ឈឺ​ដៃ​ម្ខាង ឬ​ទាំង​ពីរ ក្អួត ចង្អោរ បែក​ញើស ស្រាល​ក្បាល វិល​មុខ អស់​កម្លាំង​ខុស​ធម្មតា ពិបាក​រំលាយ​អាហារ។ល។ រោគ​សញ្ញា​ទាំង​អស់​នេះ អាច​មាន​សណ្ឋាន​មិន​ច្បាស់​លាស់ ដែល​ធ្វើ​ឲ្យ​ស្រីៗ​ពិបាក​ចំណាំ​ទុក​ថា ខ្លួន​មាន​កើត​ជំងឺ​បេះ​ដូង ឬ​មួយ​យ៉ាង​ណា។ ម៉្យាង​វិញ​ទៀត ដោយ​ហេតុ​ផល​ថា មនុស្ស​ស្រី​មិន​សូវ​សម្គាល់​ពី​សញ្ញា​នៃ​ជំងឺ​បេះ​ដូង ទើប​បណ្ដាល​ឲ្យ​ចូល​សង្គ្រោះ​បន្ទាន់ ក្រោយ​ពេល​បេះ​ដូង​ទទួល​ផល​ប៉ះពាល់​រួច​ហើយ។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា មាន​កត្តា​ប្រឈម​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​កើត​ជំងឺ​បេះ​ដូង​ដូច​ជា មានខ្លាញ់អាក្រក់ក្នុងសរសៃឈាមខ្ពស់ សម្ពាធ​ឈាម​ខ្ពស់ និង​ជំងឺ​ធាត់។ ប៉ុន្តែ កត្តា​ប្រឈម​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​វិវត្ត​ជា​ជំងឺ​បេះ​ដូង​លើ​មនុស្ស​ស្រី​រួមមាន៖ - ជំងឺទឹកនោមផ្អែម - ស្ត្រេស […]


ជំងឺថ្លើម

ចង់ឲ្យ​ថ្លើមមាន​សុខភាពល្អ គួរញ៉ាំ និងចៀសវាងអាហារទាំងនេះ(វីដេអូ)

ថ្លើម​មាន​តួនាទី​បំបែក​កាបូអ៊ីដ្រាត បង្កើត​គ្លុយកូស និង​កម្ចាត់​ជាតិពុល​ក្នុង​រាងកាយ។ ថ្លើម​ក៏​ស្តុក​សារធាតុ​ចិញ្ចឹម និង​បង្កើតទឹកប្រមាត់​ដែល​សំខាន់​សម្រាប់​ការ​រំលាយអាហារ និង​ស្រូប​យក​សារធាតុចិញ្ចឹម​នៅ​ក្នុង​អាហារ។ ប្រសិនជា​ថ្លើម​ដំណើរ​ការ​មិន​ល្អ​អាច​ប្រឈម​នឹង​ជំងឺ​ថ្លើម បញ្ហា​រំលាយអាហារ និង​ជំងឺ​ទឺកនោមផ្អែមប្រភេទ២។ របបអាហារ​ប្រចាំ​ថ្ងៃបានដើរតួរនាទីសំខាន់​ជួយ​ដល់​សុខភាព​ថ្លើមរបស់​យើង។ ១. កាហ្វេ កាហ្វេ​មាន​ផល​ល្អ​ដល់​សុខភាព​​ថ្លើម​ ជាពិសេស​អាចជួយ​ការពារ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម។ ការ​សិក្សា​បាន​បង្ហាញ ថា​ការ​ផឹក​កាហ្វេ​រាល់​ថ្ងៃ​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ថ្លើម​រ៉ាំរ៉ៃ និង​ជួយការពារ​ថ្លើម​ពី​ការ​ខូចខាត​ដូចជា​ជំងឺ​មហារីក​ថ្លើម។ ការសិក្សា​មួយ​ទៀត​បាន​លើកឡើង​ថា​ឥទ្ធិពល​ការពារ​របស់​កាហ្វេ​មក​មាន​ឥទ្ធិពល​ទៅ​លើ​អង់ស៊ីម​ថ្លើម។ ម៉្យាងទៀត​កាហ្វេ​អាច​កាត់បន្ថយ​ការ​កើន​ឡើង​នៃ​ខ្លាញ់​ក្នុង​ថ្លើម និង​បង្កើន​សារធាតុប្រឆាំងអុកស៊ីតកម្ម​ក្នុង​ថ្លើម ហើយ​សមាសធាតុ​ក្នុង​កាហ្វេ​ក៏​ជួយ​អង់ស៊ីម​ថ្លើម​ក្នុង​ការ​កំចាត់​សារធាតុ​បង្ក​មហារីក​ដែរ។ ២. តែ​បៃតង ការសិក្សា​ឆ្នាំ២០១៥​បាន​សម្គាល់​ថា​តែបៃតង​អាច​ជួយ​កាត់បន្ថយ​ជាតិខ្លាញ់​ ប្រឆាំងនឹង​អាការៈ oxidative stress និង​បន្ថយ​រោគសញ្ញា​ផ្សេងៗ​នៃ​ជំងឺ​ខ្លាញ់រុំថ្លើម​មិន​មែន​ដោយសារ​ការ​ផឹក​ស្រា ដែលនេះ​សុទ្ធតែជាប្រយោជន៍​ដល់​សុខភាព​ថ្លើម​របស់​យើង។ យកល្អ​យើង​គួរ​ផឹក​ទឹក​តែ​ តែ​ម្តង​ល្អ​ជាង​ញ៉ាំ​ផលិតផល​ធ្វើ​ពីតែបៃតង។ ៣. ខ្ទឹមស ការ​បន្ថែម​ខ្ទឹមស​ទៅ​ក្នុង​របប​អាហារ​ក៏អាច​ជួយ​ដល់​ថ្លើម។ ការសិក្សា​មួយ​បង្ហាញ​ថា​ការ​ញ៉ាំ​ខ្ទឹម​ស​អាច​សម្រក​​ទម្ងន់ និង​បន្ថយ​ជាតិ​ខ្លាញ់​នៃ​អ្នក​មាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិនមែន​ដោយ​សារ​ការ​ផឹក​ស្រា។ នេះ​ដោយសារ​​តែ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិនមែន​ដោយសារ​ការ​ផឹក​ស្រា​បង្ក​ដោយ​ការ​ធាត់​ជ្រុល។ ៥. ពពួក​បឺរី ពពួក​បឺរី​ដូចជា​ផ្លែ​ប្លូបឺរី raspberry និង​cranberry មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម polyphenols ដែល​អាច​ការពារ​ថ្លើម​ពី​ការ​ខូចខាត​បាន។ ៦. ផ្លែទំពាំងបាយជូរ ការសិក្សា​នៅក្នុង​ព្រឹត្តិបត្រ​​ World Journal of Gastroenterology បាន​លើកឡើង​ថា​ផ្លែ​ទំពាំង​បាយ​ជូរ ទឹក​ទំពាំង​បាយជូរ និង​គ្រាប់ទំពាំងបាយជូរ​សំបូរ​ដោយ​សារធាតុប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ថ្លើម​ដោយ​បន្ថយ​ការ​រលាក និង​បង្ការ​ការខូចខាត​ថ្លើម។ អត្ថបទពាក់ព័ន្ធ៖ “កាហ្វេ” មានទាំងគុណសម្បត្តិ និងគុណវិបត្តិ តោះ! ទៅថ្លឹងថ្លែងទាំងអស់គ្នា គួរផឹកទៀតអត់? អ្នកម៉ាប់ៗលែងបារម្ភហើយ ផឹកកាហ្វេអាចជួយសម្រកទម្ងន់បាន ញ៉ាំផ្លែទំពាំងបាយជូរ នឹងទទួលបានអត្ថប្រយោជន៍​​សុខភាពទាំងនេះ ៧. ក្រូចថ្លុង ក្រូចថ្លុង​មាន​សារធាតុប្រឆាំង​អុកស៊ីតកម្ម naringin និងnaringenin ​ដែល​អាច​ជួយ​ការពារ​ថ្លើម​ពី​របួស​ដោយ​បន្ថយ​ការរលាក និង​ការពារ​កោសិកា​ថ្លើម។ សារធាតុ​ទាំង​នេះ​ក៏អាច​កាត់បន្ថយ​ការ​កើន​នៃ​ខ្លាញ់​ក្នុង​ថ្លើម និង​បង្កើន​អង់ស៊ីម​ដុត​បំផ្លាញ​ជាតិខ្លាញ់។ ផ្លែ​នេះ​អាច​ប្រឆាំង​នឹង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិនមែន​ដោយសារ​ការ​ផឹក​ស្រាបាន។ ៨. ត្រី​មាន​ខ្លាញ់​ច្រើន​ ត្រី​មាន​ខ្លាញ់​ច្រើន​សំបូរ​ដោយ​អាស៊ីត​ខ្លាញ់​អូមេហ្គា​៣​ដែល​ជា​ខ្លាញ់​ល្អ​អាច​ជួយ​បន្ថយ​ការរលាក។ ខ្លាញ់​ទាំង​នេះ​មាន​ប្រយោជន៍​ដល់​ថ្លើម​ដោយ​ការពារ​មិនឲ្យ​មាន​ជាតិខ្លាញ់​កើន និង​រក្សា​កម្រិត​អង់ស៊ីម​ក្នុង​ថ្លើម។ ការសិក្សា​ណែនាំ​ថា​គួរ​ញ៉ាំ​ពីរ​ដង ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​សប្តាហ៍។ ៩. ប្រេង​អូលីវ ការ​ញ៉ាំ​ខ្លាញ់​ច្រើន​ពេក​គឺ​មិន​ល្អ​សម្រាប់​ថ្លើម​ទេ ប៉ុន្តែ​ខ្លាញ់​ខ្លះ​គឺ​ល្អ​សម្រាប់​ថ្លើម។ ការ​បន្ថែម​ប្រេង​អូលីវ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​អាច​កាត់បន្ថយ​អាការៈ oxidative stress និង​ជួយ​ដំណើរ​ថ្លើម​ឲ្យ​ប្រសើរ​ជាង​មុន។ នេះ​មក​ពី​អាស៊ីតខ្លាញ់​មិន​ឆ្អែត​ក្នុង​ប្រេង​អូលីវ។ ១០. បន្លែ និងផ្លែឈើ​ផ្សេងៗ បន្លែ និងផ្លែឈើ​មួយ​ចំនួន​មាន​ប្រយោជន៍​ដល់​ថ្លើម​មាន​ដូចជា ផ្លែបឺរ […]


ក្រហាយទ្រូង

ចាប់​អារម្មណ៍​បន្តិច​! ឈឺ​ចាប់​ទ្រូង​ភ្លាម​ៗ អាច​បណ្ដាល​មក​ពី​ជំងឺ​​មួយ​នេះ(វីដេអូ)

មនុស្ស​មួយ​ចំនួន​មិន​សូវ​ជា​ចាប់​អារម្មណ៍​នឹង​អាការៈ​ឈឺ​ចុក​ចាប់​នៅ​លើ​រាង​កាយ​ទេ ដោយ​គិត​ថា​វា​គ្រាន់​តែ​ឈឺ​មួយ​ភ្លែតៗ តែ​មាន​គ្នា​យើង​ណា ដែល​ឧស្សាហ៍​ឈឺ​ចុក​ក្នុង​ទ្រូង​ដោយ​មិន​ដឹង​ពី​មូល​ហេតុ​ច្បាស់​លាស់​ទេ? បើ​មាន​អាការៈ​ឈឺ​ចុក​នៅ​តំបន់​ទ្រូង អាច​បណ្ដាល​មក​ពី​ជំងឺ​ខ្យល់​ក្នុង​ទ្រូង។​ មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ជំងឺ​ខ្យល់​ក្នុង​ទ្រូង ឬ Pneumothorax ​ធ្វើ​ឲ្យ​សួតក្រពឹង ឬ​ត្បៀត។ ជា​ទូទៅ ជំងឺ​នេះ​កើត​ឡើង​នៅ​ពេល​​លេច​ខ្យល់​នៅ​កន្លែង​ចន្លោះ​សួត និង​ជញ្ជាំង​ទ្រូង ហើយ​វា​ក៏​អាច​កើត​ឡើង​ផង​ដែរ​នៅ​ពេល​ដែល​មាន​ការ​មុត ឬ​បុក​ប៉ះ​ទ្រូង ធ្វើ​ឲ្យ​មាន​ប្រហោង​ក្នុង​ទ្រូង ឬ​ក៏​អាច​កើត​ឡើង​នៅ​ពេល​មាន​ជំងឺ​រលាក​សួត​រ៉ាំ​រ៉ៃ។ ខ្យល់​នេះ រុញ​ច្រាន​សួត​ទៅ​ម្ខាង​ជញ្ជាំង​ទ្រូង​ដែល​ធ្វើ​ឲ្យ​សួត​ក្រពត។ ចំពោះ​ជំងឹ​ខ្យល់​ក្នុង​ទ្រូង​នេះ អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​បង្ហាញ​រោគសញ្ញា​ដែល​អាច​ដឹង​ចំ​ៗ និង​មាន​កត្តា​មួយ​ចំនួន​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ដូច​ជា៖ រោគសញ្ញា​ – ឈឺ​ទ្រូង​ខ្លាំង​ភ្លាមៗ – ពិបាក​ដក​ដង្ហើម – ដង្ហក់។ កត្តា​ដែល​នាំ​ឲ្យ​កើត​មាន – ភេទប្រុស​ច្រើន​ជាង​ស្ត្រី – ជក់​បារី – អាយុ​ចន្លោះ​ពី២០-៤០ឆ្នាំ (មនុស្សខ្ពស់ ហើយស្គម) – តំណពូជ – ជំងឺសួត – អ្នក​ជំងឺ​ដែល​ដក​ដង្ហើម​តាម​ម៉ាស៊ីន – ធ្លាប់​មាន​ជំងឺ​នេះ​ពី​មុន​មក។ ទាក់​ទង​នឹង​ជំងឺ​ខ្យល់​ទ្រូង​ មន្ទីរពេទ្យ កាល់ម៉ែត បន្ត​ថា កាល​ដែល​កើត​ឡើង​ជំងឺនេះ គឺ​អាច​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួនដែល​មនុស្ស​ភាគ​ច្រើន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ដូច​ជារបួស​ទ្រូង​ដោយ​ការ​បុក និង​ប៉ះ​ទង្គិច​ចាក់​ចូល ជំងឺ​សួត​រ៉ាំរ៉ៃ បែក​ធ្លាយ​ថង់​ខ្យល់​នៅ​ក្នុង​សួត ការ​ដក​ដង្ហើម​តាម​ម៉ាស៊ីន (Mechanical Ventilation)។ បើ​តាម​ការ​ណែនាំ​របស់​មន្ទីរពេទ្យ កាល់ម៉ែត ក្នុង​ករណី​ដែល​មាន​គ្រោះ​ថ្នាក់​ប៉ះ​ពាល់​ដល់​ទ្រូង ឬ​ឈឺ​ចុក​ទ្រូង​ដោយ​​មិន​ដឹង​ពី​មូល​ហេតុ គួរ​ទៅ​ពិនិត្យ​ព្យាបាល​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ឲ្យ​បាន​ទាន់​ពេល​វេលា ចៀស​វាង​ជំងឺ​រាល​ដាល​ពី​តូច​ទៅ​ធំ។​​

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ