សុខភាពប្រព័ន្ធរំលាយអាហារ

សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ ​- បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​​គ្រប់​គ្នា​មាន ដំបៅក្រពះ ​ហើមពោះ ​​ជំងឺទល់លាមក ​ជំងឺរាក ​រលាកពោះវៀនរ៉ាំរ៉ៃ ​​រលាកពោះវៀន ​ក្រហាយទ្រូង ​ចាល់អាស៊ីដក្រពះ ​ដំបៅកក្រពះ ​ការបង្ករោគក្នុងពោះវៀន ​​រលាកក្រពះ ​ការលូតលាស់បាក់តេរីក្នុងពោះវៀន​ ជំងឺថង់ប្រមាត់ ​ជំងឺឫសដូងបាត ​រលាកក្រពះពោះវៀន ​​​បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពប្រព័ន្ធរំលាយអាហារ

ឧស្សាហ៍ហើមពោះញឹកញាប់ អាចបណ្តាលមកពីមូលហេតុទាំងនេះ

គ្នាយើងអាចធ្លាប់ជួបបទពិសោធន៍អាការៈហើមពោះ ហើយបញ្ហានេះយើងក៏សម្គាល់ដឹងបានថា វាអាចកើតឡើងម្ដងម្ដាលក៏បាត់ទៅដោយខ្លួនឯង។ ករណីនេះមិនគួរឲ្យព្រួយបារម្ភនោះទេ ព្រោះអាចបង្កឡើងដោយការញ៉ាំអាហារមិនបានល្អ បណ្ដាលឲ្យឡើងជាតិហ្គាសក្នុងពោះវៀនទើបបណ្ដាលឲ្យហើមពោះ។ ប៉ុន្ដែករណីមួយទៀត ការហើមពោះអាចកើតឡើងញឹកញាប់ ឬលើសពី ៣ដងក្នុងមួយសប្ដាហ៍ ការហើមពោះបែបនេះយើងមិនអាចមើលស្រាលបានឡើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បី ពិនិត្យ និង ព្យាបាលឲ្យបានត្រឹមត្រូវ។ ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញនៃអាការៈហើមពោះ ប្រសិនបើមានអាការៈហើមពោះ យើងអាចប្រឈមនឹងអាការៈដូចជា៖ មានអារម្មណ៍ពោះតឹងខុសធម្មតា មានអារម្មណ៍ថាឆ្អែត កូរពោះ ដើរខ្យល់ រមួលពោះ ឆ្អល់ពោះ កត្ដាអ្វីដែលបណ្ដាលឲ្យហើមពោះ? តាមអត្ថបទចុះផ្សាយរបស់មន្ទីរសុខភាពសារធារណៈចក្រភពអង់គ្លេស(NHS)បានបង្ហាញថា អាការៈហើមពោះគឺកើតឡើងដោយសារមាន ហ្គាសក្នុងពោះវៀន បណ្ដាលមកពីការញ៉ាំអាហារ បន្លែ ផ្លែឈើ និងភេសជ្ជៈជាដើម។ អាការៈហើមពោះ បែបនេះ គឺមិនសូវឲ្យព្រួយបារម្ភនោះទេ ប៉ុន្ដែករណីមួយចំនួនទៀត ការហើមពោះអាចជារោគសញ្ញា នៃបញ្ហាសុខភាពផ្សេងទៀតដូចជា៖ ការទល់លាមក អាលែកហ្ស៊ីរបបអាហារ មានជំងឺ coeliac រលាកពោះវៀនរ៉ាំរៃ ចំពោះសុខភាពស្ដ្រីវិញ ក៏អាចមានអាការៈហើមពោះញឹកញាប់ក្នុងកំលុងមករដូវ។ ករណីកម្រមួយទៀត ដែលប្រឈមកើត នោះគឺជំងឺមហារីកក្រពេញអូវែ។ ជំងឺមហារីកក្រពេញអូវែ ក៏អាចបង្ហាញរោគសញ្ញា ហើមពោះញឹកញាប់ ហើយអាការៈហើមពោះបែបនេះដែលជាការប្រុងប្រយ័ត្នខ្លាំង។ វិធីកាត់បន្ថយអាការៈហើមពោះ ហាត់ប្រាណឲ្យបានទៀងទាត់ ទំពារអាហារដោយបិទមាត់ដើម្បីជៀសវាងការលេបខ្យល់ ផឹកទឹកឲ្យបានច្រើន ញ៉ាំអាហារសម្បូរជាតិសរសៃប្រសិនបើទល់លាមក ញ៉ាំអាហារតិចតែញឹកញាប់ […]

អត្ថបទផ្សេងទៀតពី សុខភាពប្រព័ន្ធរំលាយអាហារ

ការបង្ករោគក្នុងពោះវៀន

ស្វែងរក សុខភាពប្រព័ន្ធរំលាយអាហារ

ក្រហាយទ្រូង

ម៉េចបានចេះតែញ័រទ្រូង? នេះជាមូលហេតុគ្នាយើងគួរដឹង

គ្នា​យើង​ធ្លាប់​ជួប​អាការៈ​ញ័រ​ទ្រូង​ដែរ​ទេ? អាការៈ​ញ័រ​ទ្រូង​ជា​អារម្មណ៍​បេះដូង​លោត ឬ​កន្រ្តាក់​ញាប់​ខុស​ពី​ធម្មតា​ក្នុង​រយៈពេល​ខ្លី​ ប៉ុន្មាន​វិនាទី​ ឬ​ប៉ុន្មាន​នាទី​ ពេលខ្លះ​ក៏​អាច​មាន​អារម្មណ៍​ញ័រ​នៅ​ក ​ឬ​បំពង់​ក​ដូច​គ្នា។ ករណី​ញ័រ​ទ្រូង​អាច​ជា​សញ្ញា​ផ្តល់​ដំណឹង​គ្រោះ​ថ្នាក់ ប៉ុន្តែ​ករណី​ខ្លះ​ក៏​មិន​មែន​ជា​សញ្ញា​គ្រោះ​ថ្នាក់​ដែរ។ ធម្មតា​​សញ្ញា​ញ័រ​ទ្រូង​អាច​កើត​​ញឹកញាប់ ប៉ុន្តែ​យើង​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ប្រាកដ​​ថា​វា​គ្រោះ​ថ្នាក់ ​ឬ​អត់។ ១.រោគ​សញ្ញា​មាន​អ្វី​ខ្លះ? ​មាន​អារម្មណ៍​ថា​បេះដូង​​កំពុង​តែ៖ – ញ័រ​ខ្លាំង – លោត​ញាប់​ពេក – លោត​រំលង​ចង្វាក់ – កន្ត្រាក់​ខ្លាំង​ជាង​រាល់​ដង ​អាច​ញ័រ​ឡើង​គ្រប់​ពេល ត្រង់​ដើម​ទ្រូង​ដល់​ក ឬ​បំពង់​ក មិន​ថា​យើង​កំពុង​ធ្វើ​ការ ​ឬ​សម្រាក ​ឈរ អង្គុយ​ ឬ​ដេក​នោះ​ទេ។ លើស​ពី​នេះ​មាន​សញ្ញា​ផ្សេង​ទៀត​ក្រៅ​ពី​សញ្ញា​ខាង​លើ បើ​យើង​ប្រទះ​ឃើញមាន​សញ្ញា​ស្រដៀង​នេះ​ សូម​ទៅ​ ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។ ២.​ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? ពេល​ឃើញ​មាន​សញ្ញា​ដូច​ខាង​ក្រោម​នេះ គ្នា​យើង​កុំ​អែ​អង់គួរ​​ឆាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់៖ – ហត់ – វិល​មុខ – ឈឺ​ដើម​ទ្រូង – សន្លប់ ៣.​​អ្វីខ្លះ​ជា​មូលហេតុ​បង្ក​បញ្ហា​ញ័រទ្រូង​? មូលហេតុ​ធ្វើ​ឲ្យ​ញ័រ​ទ្រូង​មាន​ច្រើន ​ទូទៅ​ទាក់ទង​សុខភាព​បេះដូង បើ​ទោះ​ជា​មាន​កត្តា​ច្រើន​ទៀត​មិន​ត្រូវ​គេ​រក​ឃើញ ប៉ុន្តែ​មូលហេតុ​ចម្បង​មាន​ដូច​ជា៖ – អារម្មណ៍​រសាប់​រសល់ ភ័យ​ខ្លាច​ ឬ​ស្ត្រេស​ ពិសេស​ពេល​ភ័យ​ស្លន់ស្លោ​ម្តងៗ – ធ្វើ​ការ ​ឬ​ហាត់​ប្រាណ​ធ្ងន់​លើស​កម្រិត – បង្ក​ដោយ​សារធាតុ​​កាហ្វេអ៊ីន នីកូទីន អាល់កុល ឬ​ថ្នាំញៀន​ប្រភេទ ​កូកាអ៊ីន ​និង​អំហ្វេតាម៉ីន – ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត ជាតិ​ស្ករ​ក្នុង​ឈាម​តិច កង្វះ​គ្រាប់​ឈាម​ក្រហម សម្ពាធ​ឈាម​ទាប ក្តៅ​ខ្លួន ​និង​ខ្វះ​ជាតិ​ទឹក​ – ផ្លាស់​ប្តូរ​អ័រម៉ូន​ពេល​មក​រដូវ […]


ជំងឺថ្លើម

ក្រិនថ្លើមមាន​បួនកម្រិតនេះ គ្នាយើង​គួរស្វែង​យល់

ជំងឺ​ក្រិន​ថ្លើម​ជា​ការ​ខូចខាត​ជាលិកា​ថ្លើម​ទៅ​ជារឹង​ម្ដង​បន្តិច​ៗ។ ស្នាម​រឹង​នៃ​ជាលិកា​នេះ​នឹង​បង្ក​ឲ្យ​មាន​ការ​ខូចខាត​រ៉ាំរ៉ៃ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​បាត់​បង់​មុខងារ​របស់​ជាលិកា​ថ្លើម។ អាស្រ័យ​លើ​កម្រិត​នៃ​ការ​ខូច​ខាត​យើង​អាច​និយាយ​​ថា​ក្រិន​ថ្លើម​បែង​ចែក​ជា​៤​កម្រិត។ ១.កម្រិត​ទី​១ នៅ​កម្រិត​ទី​១​នៃ​ជំងឺ​ក្រិន​ថ្លើម​ ការ​រលាក​នឹង​ចាប់​ផ្ដើម​ដំបូង​គេ ​រួច​នឹង​ទៅ​ជា​ហើម​បន្ទាប់​មក​កោសិកា​ប្រព័ន្ធ​ភាព​ស៊ាំ​នឹង​កើត​មាន ​ហើយ​អាច​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ថ្លើម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ចំណង​ជាលិកា​ខុស​ប្រក្រតី​នឹង​កើត​មាន​ឡើង។ ការ​រលាក​និង​ការ​ដុះ​ចំណង​ជាលិកា​ខុស​ប្រក្រតី​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​សរសៃ​វ៉ែន​ប៉ក​ខូច​នៅ​ក្រោម​ថ្លើម។ តំបន់​នេះ​ គឺ​សម្បូរ​ទៅ​ដោយ​សរសៃ​អាទ័រ​ វ៉ែន​ និង​បំពង់​ទឹក​ប្រមាត់។ កន្លែង​នេះ​ហើយ​ដែល​ជា​កន្លែង​ចរន្ត​ឈាម​រត់​ចេញ​ចូល។ ២.កម្រិត​ទី២ ក្នុង​ដំណាក់​កាល​នេះ​ការ​រលាក​ក៏​អាច​លេច​ឡើង​ដែរ ​ប៉ុន្តែ​ភាព​រឹង​នឹង​ចាប់​ផ្ដើម​កើត​មាន​ក្រោយ​ពេល​ជាលិកា​ល្អ​ត្រូវ​បាន​រលាក​ខូចខាត​អស់។ ក្នុង​កម្រិត​នេះ​ដែរ​ មិន​មាន​សញ្ញា​គ្លីនិក​អ្វី​នោះ​ទេ​ព្រោះ​នៅ​មាន​កោសិកា​ថ្លើម​ល្អ​ខ្លះ​នៅ​បំពេញ​មុខងារ​បាន​ជំនួស​​កោសិកា​ដែល​ខូចខាត ​និង​កំពុង​បំប្លែង​ខ្លួន​ទៅ​ជា​រឹង។ ជា​អកុសល​អី​ការ​បំប្លែង​នេះ​ គឺ​មិន​អាច​ត្រលប់​ក្រោយ​បាន​នោះ​ទេ​ ​បាន​ន័យ​ថា​មិន​អាច​ត្រលប់​មកជា​ជាលិកា​ថ្លើម​ធម្មតា​វិញ​បាន​ទេ។ ៣.កម្រិត​ទី​៣ នៅ​ពេល​ដែល​ក្រិន​ថ្លើម​កាន់​តែ​វិវត្ត​ទៅ​ហើយ​ ការ​បំផ្លិច​បំផ្លាញ​កោសិកា​ថ្លើម​នឹង​កាន់​តែ​ធ្ងន់ធ្ងរ។ នៅ​ក្នុង​ដំណាក់​កាល​ទី​៣​នេះ​ដែរ​ ភាព​រឹង​នៃ​សាច់​ថ្លើម​នឹង​ធ្វើ​ស្ពាន​រឹង​ត​គ្នា​។ ដោយ​សារ​តែ​ស្ពាន​ភាព​រឹង​ត​គ្នា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​សរសៃ​អាទ័រ​ សរសៃវ៉ែន​ នាំ​ឈាម​ចេញ​ និង​ចូល​ទៅ​បេះ​ដូង។ សំពាធ​ឈាម​នឹង​កើន​ឡើង​ហៅ​ថា​ឡើង​ឈាម​ដោយ​សារ​ថ្លើម។ មូលហេតុ​នេះ​នឹង​កាន់​តែ​បង្ក​​ឲ្យ​ថ្លើម​ខូចខាត​ទៅ​មុខ​ទៀត។ ៤.កម្រិត​ទី​៤ កម្រិត​នេះ​ជា​កម្រិត​ធ្ងន់ធ្ងរ​ និង​ចុង​ក្រោយ​គេ​ដែល​ភាព​រឹង​ទាំង​នោះ​នឹង​បង្ក​ឲ្យ​មាន​ការ​បាត់​មុខងារ​ថ្លើម​តែ​ម្ដង។ នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ​វា​នឹង​មាន​សញ្ញា​លេច​ឡើង​ដូចជា​៖ ហូរ​ឈាម​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ឡើង​លឿង​លើ​ស្បែក​ និង​គ្រាប់​ភ្នែក បញ្ហា​ប្រសាទ ដូចជា គេង​មិន​លក់ ចាល់​ទឹក​ក្នុង​ខ្លួន​ វង្វេង​វង្វាន់​ និង​និយាយ​ត្រដិត ហើម រមាស់​ដែល​មិន​អាច​រក​មូលហេតុ​ឃើញ ថ្លើម​ គឺ​ជា​សរីរាង្គ​មួយ​ដែល​សំខាន់​ក្នុង​ខ្លួន​របស់​យើង។ សរីរាង្គ​នេះ​មាន​មុខងារ​ជា​ច្រើន​ដើម្បី​ទ្រទ្រង់​ការ​រួស​រាន​មាន​ជីវិត​របស់​មនុស្ស​ម្នាក់​ៗ​។ ប្រសិន​បើ​ថ្លើម​មាន​សុខភាព​ល្អ​នោះ​មុខងារ​ដទៃ​ទៀត​ក៏​អាច​ប្រព្រឹត្ត​ទៅ​បាន​ដល់​កម្រិត​កំពូល​ដែរ។ ដោយ​សារ​តែ​បែប​នេះ​ហើយ​ទើប​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​សុខភាព​ថ្លើម​របស់​យើង​ដើម្បី​ការ​ពារ​ជំងឺតម្កាត់​ផ្សេង​ទៀត។


រលាកក្រពះ

ជំងឺរលាកក្រពះ ព្យាបាលត្រឹម​ត្រូវ​ឆាប់ជា តែ​បើទុកយូរអាចប្រឈមជំងឺមហារីកក្រពះ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ គ្នា​យើង​មិន​តិច​នាក់ទេ ទំនងជាធ្លាប់​ជួប​បញ្ហា​ក្រពះ។ បើអ៊ីចឹង​ គ្នា​យើង​មាន​ធ្លាប់​ឮពីជំងឺ​រលាក​ក្រ​ពះ​ដែរ​ឬទេ? រលាក​ក្រពះ ជា​ជំងឺ​​កើត​ឡើង​ដោយ​សារ​ការ​រលាក ឬ​ហើម​ស្រទាប់​កម្រាល​នៃ​ក្រពះ។ ជំងឺ​នេះ អាច​កើត​ឡើង​ភ្លាមៗ ឬ​កើត​មាន​រាប់​ឆ្នាំ​ហើយ​ដោយ​យើង​មិន​បាន​ដឹង​ជា​មុន។ យ៉ាង​ណា រលាក​ក្រពះ មិន​មែន​ជា​ជំងឺ​ធ្ងន់​ធ្ងរ​នោះ​ទេ អាច​ព្យាបាល​ជា​ក្នុង​ពេល​ខ្លី បើ​សិន​ជា​ព្យាបាល​បាន​ត្រឹម​ត្រូវ។ តែ​ករណី​ខ្លះ ជំងឺនេះ​អាច​នឹង​​វិវត្ត​ជា​ដំបៅ​ក្រពះ នាំ​ឲ្យ​ប្រឈម​មុខ កើត ជំងឺ​មហារីក​ក្រពះ​ ទៀត​ផង​។ ជំងឺ​នេះ កើត​មាន​ជា​ញឹក​ញាប់​ណាស់ ហើយ​កាន់​តែ​សម្បូរចំពោះ​គ្នា​យើងប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ និង​ផឹក​ស្រា។ ជំងឺរលាក​ក្រពះ​ភាគ​ច្រើន​មិន​មាន​រោគ​សញ្ញា​នោះ​ទេ ប៉ុន្តែរោគ​សញ្ញា​ឧស្សាហ៍​ជួប​បំផុត​រួម​មាន៖ – មិន​ឃ្លាន​អាហារ – ក្អួត​ចង្អោរ – ចុក​ពោះ​ផ្នែក​ខាង​លើ (ចុង​ដង្ហើម​ជាដើម) – ណែន​ពោះ​ក្រោយ​ពេល​ញ៉ាំ។ បើ​សិន​ជា​មាន​ហូរ​ឈាម​ក្នុង​ស្រទាប់​កម្រាល​ក្រពះ យើង​អាច​នឹង​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម៖ – លាមក​ខ្មៅ – ក្អួត​ឈាម ឬ​ក្អួត​ពណ៌​កាហ្វេ បើ​សិន​ជា​អាការៈ​មិន​បាន​ធូរ​ស្រាល គួរ​ទៅ​ជួប​ពិ​គ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​បញ្ហា​ទាំង​នេះ។ យើង​ត្រូវ​ប្រាប់​ពេទ្យ​រាល់​បញ្ហាយើង​កំពុង​ជួប​ប្រទះ ពិសេស​ថ្នាំ​មួយ​ចំនួន​យើង​កំពុង​ប្រើផ្សេងៗ។ លើស​ពី​នេះ បើ​មាន​ឈាម​ក្នុង​លាមក ឬ​ក្អួត​ឈាម​នោះ ត្រូវ​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​​រក​មូល​ហេតុ​ពិត​ប្រាកដ​ឲ្យ​ឃើញ។ មូលហេតុ​បង្ក​ឲ្យ​រលាក​ក្រពះ​រួម​មាន៖ មូលហេតុ​ឧស្សាហ៍​កើត​មាន​បំផុតមាន​ដូច​ជា៖ – ប្រើ​ថ្នាំ​មួយ​ចំនួន មាន​ថ្នាំ អាសេ្ពរីន ឬ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ផ្សេងៗ – ផឹក​ស្រា – មាន​មេរោគ Helicobacter […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ស្លឹក​គ្រៃ​ល្អចំពោះ​ស្បែក​ និងប្រព័ន្ធរំលាយអាហារ

គ្នា​យើង​ជា​ពិសេស​ស្រីៗ​ ពិតជា​បាន​ដឹង​ច្បាស់​ណាស់​ថា​ស្លឹក​គ្រៃត្រូវ​បាន​ប្រើ​យ៉ាង​ទូលំទូលាយ​សម្រាប់​ការ​ចម្អិន​អាហារ​ប្រ​ចាំ​ថ្ងៃ។ ប៉ុន្តែ​គ្នា​យើង​មាន​ធ្លាប់​អាន ឬ​បាន​ដឹង​ពី​គុណ​ប្រយោជន៍​របស់​ស្លឹកគ្រៃ​លើ​សុខ​ភាព​ស្បែក និង​ការ​សម្រក​ទម្ងន់​ដែរ​ទេ? នេះ​គុណ​សម្បត្តិ​ ៥យ៉ាង គ្នា​យើង​គួរ​​ស្វែង​យល់។ ១. ជួយ​ដល់​​បញ្ហា​រំលាយ​អាហារ តាមការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ ស្លឹកគ្រៃ​​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ជួយ​ព្យាបាល​បញ្ហា​ទាក់ទង​នឹង​ការ​រំលាយ​អាហារ ដូច​ជា​បញ្ហា​ទល់លាមក ហើមពោះ ឬ​អាការៈ​មិន​រំលាយ​អាហារ​ ជាដើម។ ស្លឹកគ្រៃ មាន​ផ្ទុក​សារធាតុ​សំខាន់​មួយ​ហៅ​ថា citral ដែល​មាន​ប្រយោជន៍​ជួយ​ដោះ​ស្រាយ​បញ្ហា​ទាក់ទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​។ ក្រៅ​ពីនេះ​ស្លឹក​គ្រៃ​ក៏​មាន​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម និងសាធាតុ​ប្រឆាំង​ការ​រលាក យើង​​ថាបើ​យើង​ញ៉ាំ​ស្លឹកគ្រៃ​ជា​ប្រចាំ​នឹង​មាន​ប្រ​យោជន៍​ច្រើន​ដល់​សុខ​ភាព។​ ២. ជួយ​បញ្ហា​ស្លេក​ស្លាំង តាម​ការ​ស្រាវជ្រាវ ការ​ផឹក​តែ​ធ្វើ​ពី​ស្លឹកគ្រៃ​រៀង​រាល់ថ្ងៃ ក្នុង​រយៈពេល​មួយ​ខែ​​ បាន​ជួយ​បង្កើន​កម្រិត​ haemoglobin បង្កើន​កម្រិត​កោសិកា​ឈាម​ក្រហម ក្នុង​រាងកាយ។​ គ្នា​យើង​ដឹង​ទេ​ថា​នៅ​ក្នុង​ស្លឹក​គ្រៃ​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ល្អៗ​ដូច​ជា​អាស៊ីដ​ហ្វូលិក វីតាមីន​B1 ជាតិ​ដែក និង​ស័ង្កសី ជាដើម។ ដូច​នេះ​គ្នា​យើង​នៅ​ចាំអីទៀត ញ៉ាំ​តែ​ធ្វើពី​ស្លឹក​គ្រៃ​នឹង​ជួយ​កម្ចាត់​បញ្ហា​ស្លេក​ស្លាំង​បាន។ ៣. ជួយ​សម្រកទម្ងន់​ កាន់តែ​ពិសេស​សម្រាប់​គ្នា​យើង ការញ៉ាំ​តែ​ធ្វើ​ពី​ស្លឹកគ្រៃនេះ ក៏​បានជួយ​ដល់​ការ​ធ្វើមេតាប៉ូលិស និង​មាន​ប្រយោជន៍​ដល់​ការ​សម្រក​ទម្ងន់​។ ក្រៅពីនេះ​តែ​ស្លឹក​គ្រៃ ក៏​បាន​ជួយ​បញ្ចេញ​ជាតិ​ទឹក​ដែល​លើស​ និង​ធ្វើ​ឲ្យ​យើង​ឡើង​គីឡូ ចេញ​ពី​រាង​កាយ​ដែរ។ ៤. ជួយ​គ្រប់​គ្រង​សម្ពាធឈាម ស្លឺក​គ្រៃ​មាន​ផ្ទុក​សារធាតុ​ប៉ូតាស្យូម​ច្រើន ដែលនេះ​មាន​​ប្រយោជន៍​ដល់​ការ​គ្រប់​គ្រង​សម្ពាធ​ឈាម​​របស់​យើង​។ ជាតិ​ប៉ូតា​ស្យូ​ម​ជួយ​បង្កើន​ការ​ផលិត​​​ទឹក​នោម និង​ជួយ​ធ្វើ​ឲ្យ​ចរន្ត​ឈាម​ដើរ​បាន​ល្អ ដែល​ជួយ​បញ្ចុះ​​​សម្ពាធ​ឈាម​របស់​យើង និង​ជួយ​សម្អាត​​ថ្លើម​​ផង​ដែរ។ ៥. ជួយ​ស្បែក​មាន​សុខ​ភាព​ល្អ​ ដូច​ជា​ភ្ញាក់​ផ្អើល​បន្តិច​ដែរ ពេល​យើង​ឮ​ថា​ស្លឹក​គ្រៃ​មាន​ប្រយោជន៍​ដល់​ស្បែក និង​សក់។ ​តាម​ពិត​ទៅ​ក្រៅពី​ប្រយោជន៍​ផ្សេងៗ​បាន​រៀប​រាប់​ខាង​លើ ស្លឹកគ្រៃ​ក៏​នៅ​ជួយ​ពង្រឹង​ដល់​ការ​ប្រ​ឆាំង​បាក់តេរី ក៏​ដូច​ជា​ការ​ប្រឆាំង​នឹង​ផ្សិត​ផង​ដែរ […]



រលាកក្រពះ

ពិតអត់ ចូលចិត្តញ៉ាំម្ទេស ងាយធ្វើឲ្យឈឺក្រពះ?

មាន​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ពី​មូលហេតុ​នាំ​ឲ្យ​ឈឺ​ក្រពះ ក្នុង​ការ​ក៏​មាន​ការ​ញ៉ាំ​ម្ទេស​ដែរ។ តើ​ការ​ញ៉ាំ​ម្ទេស ងាយ​ប្រឈម​នឹង​ការ​ឈឺ​ក្រពះ​មែន​ឬ? តាម​ការ​បក​ស្រាយ​របស់​លោក​វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ សាស្ត្រាចារ្យ​បង្រៀន​ផ្នែក​ក្រពះ​ពោះវៀន​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ការ​ញ៉ាំ​ម្ទេស​មិន​មែន​ជា​មូលហេតុ​ធ្វើ​ឲ្យ​ឈឺ​ក្រពះ​ទេ។ “តាម​ពិត​ទៅ​នៅ​ក្នុង​វិទ្យាសាស្ត្រ​មិន​មាន​ការ​ស្រាវជ្រាវ​ណាមួយ​បញ្ជាក់​ថា ការ​ញ៉ាំ​ម្ទេស​នាំ​ឲ្យ​ឈឺ​ក្រពះ​ទេ តែ​គ្រាន់​តែ បើ​សិន​ជា​យើង​ឈឺក្រពះ ហើយ​ញ៉ាំ​ម្ទេស​ថែម​ទៀត អា​ហ្នឹង​វា​រឹត​តែ​ឲ្យ​ក្រហល់​ក្រហាយ​ថែម”។ លោក​វេជ្ជបណ្ឌិត​រៀប​រាប់។ ទីប្រឹក្សា​បច្ចេកទេស​ផ្នែក​ថ្លើម ក្រពះ ពោះវៀន នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​អះអាង​ថា មូលហេតុ​ពិត​ប្រាកដ​ធ្វើឲ្យ​មាន​ជំងឺ​ក្រពះ មាន​ដូច​ការ ការ​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា ផឹក​គ្រឿង​ស្រវឹង ជក់បារី ស្ត្រេស ជាដើម។ ១.​ប្រើ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ នៅ​​ពេល​ឈឺ​អ្វីមួយ មិនថា ផ្តាសាយ ឈឺ​ឆ្អឹង​ឆ្អែង​នោះ​ទេ យើង​តែង​ទៅ​ឱសថស្ថាន​ដើម្បី​ផ្សំថ្នាំ​លេប ដោយ​គ្មាន​វេជ្ជបញ្ជា។ លោក​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ថា ពេល​ទៅ​ផ្សំ​ថ្នាំ ឱសថ​ការី​អាច​ផ្តល់​ថ្នាំ​​ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​បាន តែ​ផ្ទុយ​ទៅ​វិញ ថ្នាំ​ទាំង​នោះ​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​។ ២.ផឹក​គ្រឿង​ស្រវឹង លោក​វេជ្ជបណ្ឌិត ឲ្យ​ដឹង​ថា តម្រូវ​ការ​នៃ​ការ​ផឹក​គ្រឿង​ស្រវឹង មាន​ការ​កើន​ឡើង​ខ្លាំង​​នៅ​ក្នុង​ប្រទេស​​យើង។ សូម្បី​តែ​នៅ​ក្នុង​ឱកាស​បុណ្យ​ប្រពៃណី​ជាតិ ​ក៏​មាន​ការ​ផឹក​គ្រឿង​ស្រវឹង​ដែរ។ នេះ​ហើយ គឺ​ជា​កត្តា​មួយ​ដែល​បណ្តាល​ឲ្យ​ឈឺ​ក្រពះ។ ៣.ជក់បារី មាន​បញ្ហា​ឈឺ​ក្រពះ ក៏​អាច​បណ្តាល​មក​ពី​ការ​ជក់​បារី​បាន​ដែរ។ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​យើង​ជក់បារី ឬ​ផឹក​ស្រា​តែ​ឯងៗ វា​ធ្វើ​ឲ្យ​​យើង​ពុល​ល្មម​ៗ តែ​ប្រសិន​បើ​ជក់​ផង ផឹក​ផង​ក្នុង​ពេល​តែមួយ វា​នឹង​ធ្វើ​ឲ្យ​ពុល​ក្រពះ​ទ្វេ​ដង។ ៤.ស្រេ្តសខ្លាំង ​គ្រប់​គ្នា​នៅ​លើ​ពិភព​លោក​នេះ ទទួលរង​ប៉ះ​ពាល់​ពី​កម្រិត​នៃ​ការ​កើត​ស្រេ្តស ដោយ​សារ​បញ្ហា​ជីវភាព​រស់​នៅ […]


រលាកក្រពះពោះវៀន

មិន​ចង់​កើត​ជំងឺ​គ្រុន​ពោះ​វៀន គួរ​បង្ការ​ខ្លួន​ដោយ​របៀប​ណា?

មាន​គ្នា​យើង​មិន​តិច​នាក់​ទេ ដែល​ធ្លាប់​កើត​ជំងឺ​គ្រុន​ពោះ​វៀន។ ជំងឺ​គ្រុន​ពោះ​វៀន អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ចុក​ចាប់​ពោះ ហើយ​ពោះ រាក ឬ​ទល់​លាមក វា​មិន​មែន​មិន​ធ្វើ​ទុក្ខ​យើង​អ្នក​ឈឺ​ទេ។ ចុះ​ធ្វើ​បែប​ណា បាន​យើង​អាច​ចៀស​ផុត​ពី​ការ​កើត​ជំងឺ​គ្រុន​ពោះ​វៀន​នេះ​បាន? បើ​តាម​ការ​ផ្សព្វ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត យើង​ត្រូវ​ដឹង​ថា ជំងឺ​គ្រុន​ពោះ​វៀនអាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់​អ្នក​ជំងឺ​បាន បើ​យើង​មិន​ព្យាបាល​ទាន់​ពេល​វេលា និង​ត្រឹម​ត្រូវ។ ជំងឺ​នេះ​បង្ក​ឡើង​ដោយ​មេរោគ បាក់តេរី​ឈ្មោះ Salmonella enterica (typhi, paratyphi)។ ប៉ុន្តែ យើង​អាច​ការពារ​ខ្លួន​ឯង​ពី​ជំងឺ​គ្រុន​ពោះ​វៀន​នេះ​បាន ជាមួយ​នឹង​វិធី​បង្ការ​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ​រួមមាន៖ – បង្កើន​ទម្លាប់​ធ្វើ​អនាម័យ ជាពិសេស​លាង​ដៃ នឹង​សាប៊ូ​ក្រោយ​ពេល​បន្ទោរ​បង់​រួច និង​មុន​ពេល​ញ៉ាំ​អាហារ – ត្រូវ​ញ៉ាំ​ទឹក​ស្អាត និង​ចំណី​អាហារ​ដែល​ឆ្អិន​ល្អ – ចាក់​វ៉ាក់សាំង​ការពារ​មេរោគ Salmonella enterica (typhi) ។ វ៉ាក់សាំង​នេះ​មាន​២ប្រភេទ៖ ប្រភេទ​លេប និង​ប្រភេទ​ចាក់​សាច់​ដុំ។ ក្រៅ​ពី​ចុក​ពោះ ហើម​ពោះ អ្នក​ដែល​កើត​ជំងឺ​គ្រុន​ពោះ​វៀន មាន​រោគ​សញ្ញា​គួរ​ឲ្យ​កត់​សម្គាល់​ដូច ក្ដៅ​ខ្លួន អស់​កម្លាំង ឈឺ​ក្បាល​ខ្លាំង ចង្អោរ ហើយ​មាន​ករណី​តិច​តួច ដែល​មាន​សញ្ញា​កន្ទួល​ក្រហម​នៅ​លើ​ស្បែក ជា​ពិសេស​ស្បែក​ពោះ។ ពាក់​ព័ន្ធ​នឹង​រឿង​វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ពោះ​វៀន​នេះ ខាង​ក្រុម​គ្រូពេទ្យ សង្កេត​ឃើញ​ថា វា​អាច​ការពារ​បាន​ត្រឹម​តែ ៥០-៦០% តែ​ប៉ុណ្ណោះ។ ដូច​នេះ​ហើយ ការ​ធ្វើ​អនាម័យ​ដោយ​លាង​ដៃ​នឹង​សាប៊ូ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

ក្រពះពោះវៀនកូនមិនល្អ ជះឥទ្ធិពលដល់ការលូតលាស់ខួរក្បាល?

មិន​ថា​សម័យ​ណា​នោះ រឿង​ដែល​ម៉ាក់​ប៉ា​ខ្វាយ​ខ្វល់​មុន​គេ គ្មាន​អ្វី​ក្រៅ​ភាព​ឆ្លាត​វៃ​របស់​កូន​នោះ​ទេ ម្នាក់ៗ​ប្រាថ្នា​ចង់​បាន​តែ​កូន​មាន​សុខភាព ហើយ​ឆ្លាត។ តើ​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​ឆ្លាត សុខភាព​ក្រពះ​ពោះ​វៀន​កូន​មិន​ល្អ បើងាកៗ ហើមពោះ រាក ទល់លាមក អាច​ជះ​ឥទ្ធិពល​ដល់​ការ​លូត​លាស់​ខួរ​ក្បាល​កូន​ទេ? កូន​ឆ្លាត​ទៅ​បាន​អាស្រ័យ​លើ​កត្តា​ច្រើន ដូចជា​របប​អាហារ កត្តាហ្សែន ស្ថានភាព​សុខភាព និង​បរិស្ថាន​រស់​នៅ​ជុំវិញ​ជាដើម។ ជាពិត សុខភាព​ក្រពះ​ពោះ​វៀន​កូន​មិន​ល្អ អាច​ជះ​ឥទ្ធិពល​ដល់​ការ​លូតលាស់​ខួរក្បាល​ពួក​គេ ធ្វើ​ឲ្យ​ការ​បឺត​ស្រូប​យក​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន (គេ​និយម​ហៅថា micro-nutrient) ដែល​មាន​តួនាទី​ជួយ​ដល់​ការ​អភិវឌ្ឍន៍​ខួរក្បាល​របស់​ក្មេង បណ្ដាល​ឲ្យ​លូតលាស់​ខួរក្បាល​របស់​ក្មេង​មិន​បាន​ល្អ​ប្រក្រតី​នោះ​ទេ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ។ “កាល​ណា​បើ​ក្រពះ-ពោះ​វៀន​ក្មេង​មាន​សុខភាព​ល្អ គឺ​ធ្វើ​ឲ្យ​ក្មេង​មាន​ការ​លូតលាស់​បាន​ល្អ ទាំង​មាឌ និង​កម្ពស់​គឺ​បាន​ប្រក្រតី​ធម្មតា​ទាំង​អស់”។ ធ្វើម៉េច​ទើប​ដឹង​ថា ក្រពះ​ពោះវៀន​កូន​មាន​សុខភាពល្អ? កាល​ណា​ក្រពះ​ពោះវៀន​ក្មេង​មាន​សុខភាព​ល្អ មាន​ន័យថា ពួក​គេ​ស្រួល​គេង ស្រួល​ញ៉ាំ មិន​សូវ​ឈឺ រីករាយ​ស្រស់​ថ្លា ចូល​ចិត្ត​លេង ហើយ​ក្នុង​នោះ​ម៉ាក់ប៉ា​អាច​សម្គាល់​បាន​តាម​រយៈ​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ។ ១. កូន​គ្មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ បើ​កូន​យើង​មិន​សូវ​មាន​បញ្ហា​រាក​រូស ទល់​លាមក ឬ​ហើម​ពោះ​នោះ​មាន​ន័យ​ថា ប្រព័ន្ធ​រំលាយ​អាហារ​ពួក​គេ​ដំណើរ​ការ​បាន​ល្អ មិន​ចាំ​បាច់​បារម្ភ​ច្រើន​នោះ​ទេ។ ២. កូន​រីករាយ​គ្រប់​ពេល ស្នាម​ញញឹម និង​ភាព​រីករាយ​របស់​កូន ជា​សញ្ញា​បញ្ជាក់​ថា កូន​មាន​សុខភាព​ល្អ​ហើយ ចំណែក ប្រព័ន្ធ​រំលាយ​អាហារ​វិញ​ក៏​ធ្វើការ​បាន​ល្អ​ដែរ គ្មាន​បញ្ហា​ចោទ​នោះ​ទេ។  ៣. បន្ទោរ​បង់​ទៀង​ទាត់ កាល​ណា​ក្រពះ​ពោះវៀន​កូន​ល្អ ពេល​ញ៉ាំ​អ្វី​ទៅ​មិន​ធ្វើ​ឲ្យ​ហើម ចុក […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

នៅសុខៗម៉េចបានជាប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​​ខ្លួន​ឯង? អ្នកណាខ្លះងាយរងគ្រោះ?

ប្រព័ន្ធ​ភាព​ស៊ាំមាននាទីជួយ​ការពារ​រាងកាយ​​​​ប្រឆាំង​​​ការ​បង្ករោគ​ផ្សេងៗ​​​ ប៉ុន្តែ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​មាន​ការ​ភ័ន្ត​ច្រឡំបង្កើត​ប្រូតេអ៊ីន​ទៅ​ជា​អង់​ទីករ​ដើម្បី​ប្រឆាំងរាង​កាយ​ខ្លួន​ឯង ពេល​នោះយើងចាត់ទុកវា​ជា​ជំងឺ​​ ហើយសរីរាង្គ​​ប៉ះពាល់​ញឹកញាប់​បំផុត​ពី​ជំងឺនេះមាន​សន្លាក់​ និង​ស្បែក​។​ តើ​ហេតុអ្វីទើបមានបញ្ហានេះ? ជំងឺ​ប្រព័ន្ធភាព​ស៊ាំប្រឆាំង​នឹង​ខ្លួន​ឯង​ ​ពេល​ខ្លះ​ប៉ះ​ពាល់​លើ​សរីរាង្គ​តែ​មួយមុខ​ប៉ុណ្ណោះ​ ដូចជា​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ អាច​ប៉ះពាល់​លំពែង ប៉ុន្តែ​មាន​មួយ​​ប្រភេទ​ទៀត ​ប៉ះ​ពាល់​ស្ទើរ​គ្រប់​សរីរាង្គ​ទាំង​អស់ហៅ​ថា​ជំងឺ Lupus ( ​Systemic Lupus Erythematosus ឬ Lupus) ខណៈ​ប្រភេទ​នៃ​ជំងឺ​ទាំងនេះ​មាន​ដូច​ជា៖ ជំងឺ​រលាក​សន្លាក់( Rheumatoid arthritis ) ដោយ​សារ​អង់ទីករ​​ទៅ​ប្រឆាំង​ផ្ទាល់​លើ​សន្លាក់​ ​បង្ក​ឲ្យ​​ហើម​រលាក​​ និង​ឈឺ​ចាប់​។​​​ ករណី​ព្យាបាល​​ពេលយឺតពេល​​ សន្លាក់​នឹង​ខូចខាតធ្ងន់ធ្ងរ​មិន​អាច​កែកុន​បាន​ឡើយ​។ ជំងឺ​លូផឹស (Lupus ) ករណី​នេះ​អង់ទីករ​មិន​ទៅ​ប្រឆាំង​លើ​តែ​កោសិកា​សន្លាក់​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ប្រឆាំង​ទៅ​នឹងសួត ​គ្រាប់​ឈាម សរសៃ​ប្រសាទ ​ក៏ដូចជា​​តម្រង​នោម​ជាដើម។ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ រលាក​ពោះវៀន​រ៉ាំរ៉ៃ ( IBD ) ដោយ​សារ​ប៉ះពាល់​លើ​ជាលិកា​ភ្នាស​​ពោះវៀន ​អាការៈ​មួយ​ចំនួននឹង​បង្ហាញ​ដូចជា​ រាកញឹកញាប់​ បន្ទោរបង់មាន​ឈាម​ ឧស្សាហ៍​ផោម ឈឺ​ពោះ​ ក្ដៅ​ខ្លួន ​និង​ស្រក​ទម្ងន់​។ ជំងឺ​ក្រុណ្ហ( Crohn’s disease ) និង​ដំបៅ​ពោះវៀនឧស្សាហ៍​ជួប​ប្រទះ​បំផុត។ ជំងឺ​ក្រិន​សរសៃ​ប្រសាទ ( Multiple Sclerosis ) វា​ធ្វើ​ឲ្យ​បាត់​មុខងារ​នៃ​ប្រព័ន្ធ​ប្រសាទ ធ្វើ​ឲ្យ​មាន​រោគ​សញ្ញា​ដូចជា ឈឺ​ចាប់​ ពិការ​​ភ្នែក ខ្សោយ​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ