សុខភាពប្រព័ន្ធរំលាយអាហារ

សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ ​- បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​​គ្រប់​គ្នា​មាន ដំបៅក្រពះ ​ហើមពោះ ​​ជំងឺទល់លាមក ​ជំងឺរាក ​រលាកពោះវៀនរ៉ាំរ៉ៃ ​​រលាកពោះវៀន ​ក្រហាយទ្រូង ​ចាល់អាស៊ីដក្រពះ ​ដំបៅកក្រពះ ​ការបង្ករោគក្នុងពោះវៀន ​​រលាកក្រពះ ​ការលូតលាស់បាក់តេរីក្នុងពោះវៀន​ ជំងឺថង់ប្រមាត់ ​ជំងឺឫសដូងបាត ​រលាកក្រពះពោះវៀន ​​​បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពប្រព័ន្ធរំលាយអាហារ

រលាកថ្លើមប្រភេទ A និង B អាចវាយប្រហាររាងកាយយើងដោយមិនដឹងខ្លួន បង្ការបែបណា?

ជំងឺរលាកថ្លើមប្រភេទ A និង B សុទ្ធតែប៉ះពាល់ដល់សរីរាង្គថ្លើមយើង ប៉ុន្តែការចម្លង រយៈពេល និងផលប៉ះពាល់មិនដូចគ្នាទេ។ អ៊ីចឹងហើយ គ្នាយើងគួរស្វែងយល់ពីលក្ខណៈខុសគ្នានៃជំងឺរលាកថ្លើមទាំង២ប្រភេទនេះ ដើម្បីចាត់វិធានការការពារ និងគ្រប់គ្រងឱ្យបានទាន់ពេលវេលា។ អ្វីទៅជាជំងឺរលាកថ្លើមប្រភេទ A? មានរោគសញ្ញាអ្វីខ្លះ និងឆ្លងតាមរយៈណា? ជំងឺរលាកថ្លើមប្រភេទ A គឺជាការឆ្លងមេរោគថ្លើម ដែលបណ្តាលមកពីវីរុសរលាកថ្លើមប្រភេទ A (HAV)។ វារាលដាលជាចម្បងតាមរយៈផ្លូវលាមក ការញ៉ាំអាហារ ឬទឹកដែលមានមេរោគ។ ចំពោះរោគសញ្ញាទូទៅនៃជំងឺរលាកថ្លើមប្រភេទ A មានដូចជា អស់កម្លាំង ចង្អោរ ឈឺពោះ ជំងឺខាន់លឿង និងគ្រុនក្តៅ។ ជាទូទៅ រោគសញ្ញានឹងលេចឡើងនៅចន្លោះពី២ ទៅ៦សប្តាហ៍ ក្រោយពេលឆ្លងមេរោគ ហើយអាចបន្តរយៈពេលជាច្រើនសប្តាហ៍ ទៅច្រើនខែ។ ជំងឺរលាកថ្លើមប្រភេទនេះ មិនបង្កជាជំងឺរ៉ាំរ៉ៃទេ ហើយនៅក្នុងករណីភាគច្រើនដែរ ក៏មិនបណ្តាលឱ្យខូចថ្លើមក្នុងរយៈពេលវែងដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចុះចំណែកជំងឺរលាកថ្លើមប្រភេទ B? ជំងឺរលាកថ្លើមប្រភេទ B បង្កឡើងដោយវីរុសរលាកថ្លើមប្រភេទ B ដែលអាចឆ្លងតាមរយៈឈាម ទឹកកាម និងសារធាតុរាវនៅក្នុងខ្លួនយើង។ ជំងឺរលាកថ្លើមប្រភេទនេះ ជាទូទៅឆ្លងតាមរយៈឈាម និងសារធាតុរាវនៅក្នុងខ្លួន […]

អត្ថបទផ្សេងទៀតពី សុខភាពប្រព័ន្ធរំលាយអាហារ

ស្វែងរក សុខភាពប្រព័ន្ធរំលាយអាហារ

រលាកពោះវៀនរ៉ាំរ៉ៃ

ភើ ញឹកញាប់ពេកនាំខ្មាសគេ គួរដោះស្រាយបែបណា?

ភើ​ ជា​អាការៈ​ធម្មជាតិ​មួយ និង​ជា​រឿង​ទូទៅ​មួយ​ដែរ​​។ បើ​ភើ​ច្រើន​ដង​ និង​មាន​ទាំង​ហើម​ពោះ និង​ឈឺ​​ក្នុង​ពោះ​ផង​នោះ វា​នឹង​អាច​ធ្វើ​ឲ្យ​រំខាន​ដល់​សកម្មភាព​ប្រ​ចាំ​ថ្ងៃ និង​អាច​ធ្វើ​ឲ្យ​យើង​ខ្មាស​គេ​ផង​ដែរ​។ យ៉ាងណា បើ​គ្រាន់​តែ​ភើ​ មិន​បង្ហាញ​ពី​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ​ទេ ហើយ​អាច​ដោះ​ស្រាយ​បាន​ដោយ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​មួយ​ចំនួន​។​ ភើ ជា​វិធី​មួយ​ដែល​រាង​កាយ​យើង​បញ្ចេញ​ខ្យល់​លើស​ពី​ប្រព័ន្ធ​រំលាយអាហារ​ផ្នែក​ខាង​លើ។ ភើ ភាគ​ច្រើន​បង្ក​ឡើង​ដោយ​សារ​ការ​ស្រូប​ខ្យល់​ចូល​ក្នុង​​ពោះ​ច្រើន​តាម​រយៈ​ការ​ញ៉ាំ​អាហារ​លឿន​ ឬ​ច្រើន​ពេក ឬ​ផឹក​ភេសជ្ជៈ ទំពា​ស្ករ​កៅស៊ូ ឬ​ញ៉ាំ​បណ្ដើរ​និយាយ​បណ្ដើរ​ជា​ដើម​។ ខ្យល់​ទាំង​នោះ​ កម្រ​នឹង​ទៅ​ដល់​ក្រពះ​ ប៉ុន្តែ​នៅ​ក​ច្រើន​ក្នុង​បំពង់​អាហារ​។ ខាង​ក្រោម​នេះ​ជា​វិធី​មួយ​ចំនួន​ដោះ​ស្រាយ​ភើ​៖ ​​​ញ៉ាំ ឬ​ផឹក​យឺត​ៗ​៖ ការ​ញ៉ាំ​យឺត​ៗ​អាច​ជួយ​ឲ្យ​យើង​លេប​ខ្យល់​ចូល​ក្នុង​ពោះ​តិច​ដែរ។ ដូច​នេះ គ្នា​យើង​គួរ​ចំណាយ​ពេល​វេលា​សមរម្យ​មួយ​ក្នុង​ការ​ញ៉ាំ​អាហារ ជា​ជាង​ញ៉ាំ​លឿន ប្រញាប់ នាំឲ្យ​ខ្យល់​ចូល​ក្នុង​ពោះ​ច្រើន​។ ​ចៀសវាង​ភេសជ្ជៈកាបូន និង​ស្រាបៀរ​៖ ស្រាបៀរ​ និង​ភេសជ្ជៈ​ប្រភេទ​នេះ អាច​បញ្ចេញ​កាបូឌីអុកស៊ីត​។ ភេសជ្ជៈ​កាបូន ​សម្ដៅ​ដល់​ភេសជ្ជៈ​កំប៉ុង​ដូច​ជា​ទឹកក្រូច ទឹក​សូដា ឬ​ភេសជ្ជៈ​ផ្អែម​ផ្សេង​​ទៀត​។ ចៀសវាង​ទំពា​ស្ករ​កៅស៊ូ​៖ ពេល​យើង​ទំពា​ស្ករ​កៅស៊ូ ឬ​ជញ្ជក់​ស្ករ​គ្រាប់ អាច​ធ្វើ​ឲ្យ​យើង​ស្រូប​ខ្យល់​ចូល​ក្នុង​រាង​កាយ​ច្រើន​ជាង​ធម្មតា​។ ធ្វើ​ចលនា​៖ ក្រោយ​ញ៉ាំ​អាហារ​ហើយ គ្នា​យើង​គួរ​ដើរ​ចុះ​ឡើង​បន្តិច​ដើម្បី​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។ កុំ​ជក់​បារី៖ ពេល​ស្រូប​ផ្សែង​បារី អ្នក​ជក់​បារី​ក៏​ស្រូប​ខ្យល់​ចូល​ក្នុង​ពោះ​ដូច​គ្នា​។​ ក្នុង​ករណី​ភើ​ ​នៅ​តែ​បន្ត​កើត​មាន បូក​រួម​ទាំង​អាការៈ​ហើម​ពោះ​ បង្ក​ការ​រំខាន​ដល់​សកម្មភាព​ប្រ​ចាំ​ថ្ងៃ​ញឹក​ញាប់ នោះ​អាច​ថា​យើង​មាន​បញ្ហា​សុខភាព​ណាមួយ​ផ្សេង​ទៀត​ហើយ​ដែរ។ ការណ៍​នេះ​ យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ប្រឹក្សា​យោបល់ និង​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​។


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

មិនញ៉ាំ​អាហារ​ពេល​ល្ងាច​ អាច​នាំ​ឲ្យ​ឡើង​ទម្ងន់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្ស​មួយ​ចំនួន​ជឿ​ថា​ ការ​មិន​ញ៉ាំ​អាហារ​ពេល​ល្ងាច​អាច​ធ្វើ​ឲ្យ​ពួក​គេ​ស្រក​ទម្ងន់​​បាន​ ​តើ​ជំនឿ​នេះ​ គឺ​ជា​ការ​ពិត​ដែរ​ឬ​ទេ​?​ ​ពិត​ណាស់​ នៅ​ពេល​ដែល​យើង​មិន​ញ៉ាំ​អាហារ​ ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​ថយ​ចុះ ដែល​បណ្ដាល​ឲ្យ​មាន​ការ​រាំងស្ទះ​ដល់​សមត្ថភាព​ក្នុង​ការ​គិត​ពិចារណា ពីព្រោះ​ខួរ​ក្បាល​ប្រើប្រាស់​គ្លុយកូស​ ដើម្បី​​​ដំណើរការ​​ ហើយ​​ប្រសិនបើ​​គ្លុយកូស​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ប្រើប្រាស់​​ទេ​នោះ​​ រាងកាយ​របស់​យើង​ក៏​មិន​អាច​បំពេញ​ការងារ​​ប្រកបដោយ​ប្រសិទ្ធភាព​ដែរ​។ ​ជាក់​ស្ដែង ​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ធ្វើ​ឲ្យ​មនុស្ស​យើង​​មាន​អារម្មណ៍​នៅមិនសុខ ច្របូកច្របល់​ និង​អស់​កម្លាំង​។​ រាងកាយ​ក៏​ចាប់ផ្ដើម​បង្កើន​​ការ​ផលិត​អ័រម៉ូន​Cortisol ដែល​ធ្វើ​ឲ្យ​យើង​តានតឹង​ និង​ឃ្លាន​។​ លើស​ពី​នេះ​ ការ​មិន​ញ៉ាំ​អាហារ​ក៏​អាច​បណ្ដាល​ឲ្យ​ការ​ធ្វើ​មេតាប៉ូលីស​មាន​ការ​យឺតយ៉ាវ ដែល​អាច​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់​ ឬ​ពិបាក​ក្នុង​ការ​ស្រក​ទម្ងន់​។ ​មិន​ញ៉ាំ​អាហារ ធ្វើ​ឲ្យ​រាងកាយ​ឃ្លាន​អាហារ​កាន់​តែ​ខ្លាំង​ ជា​ទូទៅ​ នៅ​ពេល​ដែល​គ្នា​យើង​មិន​ញ៉ាំ​អាហារ​ ឬ​បង្អត់​អាហារ​ខ្លួន​ឯង​រយៈពេល​យូរ​ ​រាងកាយ​របស់​យើង​​នឹង​ឃ្លាន​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​អាច​ជ្រើសរើស​​អាហារ​ផ្សេង​ៗ​ដែល​មិន​​ល្អ​ចំពោះ​សុខភាព​មក​ញ៉ាំជំនួស​វិញ​ថែម​ទៀត​ផង​។ ​ទម្លាប់​មិន​ញ៉ាំ​អាហារ​ពេល​ល្ងាច​ ជះឥទ្ធិពល​ដល់​ការ​ឡើង​ទម្ងន់​ ​​យោង​តាម​ការ​សិក្សា​​នៅ​សាកលវិទ្យាល័យ​អូសាកា ដែល​សិក្សា​ពី​ការ​វាយតម្លៃ​ទម្លាប់​ញ៉ាំ​អាហារ​ពេល​ព្រឹក​ ពេល​ថ្ងៃត្រង់​ និង​ពេល​ល្ងាច បាន​ធ្វើការ​សន្និដ្ឋាន​ថា ការ​មិន​ញ៉ាំ​អាហារ​ពេល​ល្ងាច​អាច​ធ្វើ​ឲ្យ​យើង​លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល​។ ជា​ធម្មតា​ អាហារ​ពេល​ល្ងាច ​ជា​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ ដូចជា​ប្រូតេអ៊ីន​ដែល​គ្មាន​ខ្លាញ់​ និង​បន្លែ​ ដូច្នេះ​ហើយ​ ការ​ខកខាន​ញ៉ាំ​អាហារ​ពេល​ល្ងាច​អាច​ធ្វើ​ឲ្យ​គុណភាព​អាហារ​ថយ​ចុះ​។ ​ ​ ​តិចនិក​កុំ​ឲ្យ​រំលង​ការ​ញ៉ាំ​អាហារ​​​​ ទោះ​បី​ជា​យើង​រវល់​យ៉ាង​ណា​ក៏​ដោយ​ ការ​ញ៉ាំ​អាហារ​​ឲ្យ​បាន​ទៀងទាត់ គឺ​ជា​រឿង​សំខាន់​ណាស់​។​ ​ចូរ​អនុវត្ត​តាម​វិធីសាស្ត្រ​ទាំង​នេះ​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ និង​រាងកាយ​រឹងមាំ។ ញ៉ាំ​តិចៗ​ ប៉ុន្តែ​ញឹកញាប់​ ​ញ៉ាំ​​អាហារ​សម្រន់​ផ្សេង​ៗ​ ​​ដូចជា​ទឹក​ដោះ​គោ​ជូរ​ ​ឬ​គ្រាប់​ធញ្ញជាតិ ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ និង​ជាតិ​សរសៃ​ខ្ពស់​។ រៀបចំ​ផែនការ​អាហារ​​ទុក​ជា​មុន។


រលាកពោះវៀនរ៉ាំរ៉ៃ

ចេញសញ្ញាទាំងនេះ អាចថាមានជំងឺរលាកពោះវៀនរ៉ាំរ៉ៃ

ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ ជា​បណ្ដុំ​រោគ​សញ្ញា​មួយ​ដែល​ឧស្សាហ៍​កើត​មាន​ ហើយ​រោគ​សញ្ញា​នេះ​អាច​មាន​ប្លែក​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់​ តែ​អាច​មាន​លក្ខណៈ​សម្គាល់​ប្រហាក់​ប្រហែល​គ្នា​មួយ​ចំនួន​។ អ្នក​ជំនាញ​ផ្នែក​ក្រពះ​ពោះ​វៀន​លើក​ឡើ​ង​ថា​រោគ​សញ្ញា​ទូទៅ​​របស់​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អាច​មាន​ដូច​ជា​ឈឺ​ក្នុង​ពោះ ប្ដូរ​ទម្លាប់​បត់ជើង​ធំ ហើម​ពោះ រាក ទល់លាមក និង​ហ្គាស​ក្នុង​ពោះ​ជា​ដើម​។​ ១. ឈឺ​ក្នុង​ពោះ មូលនិធិ​អន្តរជាតិ​សម្រាប់​ជំងឺ​ក្រពះ​ពោះ​វៀន បាន​ឲ្យ​ដឹង​ថា​អាការៈ​​ឈឺ​ក្នុង​ពោះ​ជា​រោគសញ្ញា​ទូទៅ​មួយ​នៃ​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​។ សម្រាប់​អ្នក​មិន​មាន​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ ពោះ​វៀន​ និង​ខួរ​ក្បាល​ធ្វើ​ការ​ជាមួយ​គ្នា​បាន​យ៉ាង​ល្អ ក្នុង​ការ​គ្រប់​គ្រង​ការ​រំលាយ​អាហារ​ ដោយ​ផ្អែក​លើ​អ័រម៉ូន ប្រព័ន្ធ​ប្រ​សាទ និង​សញ្ញា​ពី​បាក់​តេរី​ល្អ​ក្នុង​ពោះ​វៀន​។ ប៉ុន្តែ​នៅ​ពេល​មាន​ជំងឺ​រលាក​ពោះវៀន​រ៉ាំ​រ៉ៃ​កើត​ឡើង​ សញ្ញា​ទាំង​នេះ​មិន​ធ្វើ​ការ​បាន​ត្រឹម​ត្រូវ​ទេ​ នាំ​ឲ្យ​កើត​មាន​ការ​រមួល​សាច់​ដុំ​ប្រព័ន្ធ​រំលាយ​អាហារ​។​ ​អ្នក​មាន​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ តែង​តែ​និយាយ​ថា​មាន​ការ​ឈឺចាប់​នៅ​ពោះ​ផ្នែក​ខាង​ក្រោម ​ប៉ុន្តែ​អាការៈ​ឈឺ​ចាប់​នេះ​អាច​កើត​មាន​គ្រប់​កន្លែងក្នុង​ពោះ។ ​អាការៈ​ឈឺ​ក្នុង​ពោះ​នេះ ​សម្រាប់​មនុស្ស​ខ្លះ​អាច​ធូរស្រាល​ខ្លះ​​វិញ​ក្រោយ​បត់ជើង​ធំ​រួច តែ​អ្នក​ខ្លះ​បែរ​ជា​មាន​អាការៈ​កាន់​តែ​អាក្រក់​ទៅ​វិញ​។​ បើ​ការ​ឈឺ​ចាប់​ក្នុង​ពោះ​បែប​នេះ​តែ​ង​កើត​មាន​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​បាន​ទទួល​ការ​ព្យាបាល​បាន​ត្រឹម​ត្រូវ​។​ ២. ទល់លាមក ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​អាច​មាន​សភាព​ប្លែក​គ្នា​ច្រើន ដោយ​ផ្អែក​ទៅ​លើ​ការ​ប្រែ​ប្រួល​នៃ​ការ​បន្ទោបង់​របស់​មនុស្ស​ម្នាក់ៗ ក្នុង​នោះ​មាន​ទាំង​ការ​ទល់​លាមក​ ដែល​បញ្ហា​នេះ​ក៏​ជា​សញ្ញា​ទូទៅ​មួយ​ដែរ​។ ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​ច្រើន​កើត​លើ​មនុស្ស​ស្រី និង​ច្រើន​មាន​រោគ​សញ្ញា​ទល់លាមក​។ បញ្ហា​ទល់​លាមក​អាច​មាន​ដូច​ជា​លាមក​រឹង​ពិបាក​បត់ជើង និង​ពេល​ខ្លះ​មាន​រាង​ដូច​សាច់ក្រក ប៉ុន្តែ​មាន​សភាព​រឹង​។ បញ្ហា​ទល់​លាមក​នេះ ធ្វើ​ឲ្យ​មនុស្ស​យើង​បត់ជើង​ធំ​​តិច​ជាង​បី​ដង​ក្នុង​មួយ​សប្ដាហ៍​។​ ដើម្បី​ជួយ​បន្ថយ​អាការៈ​ទល់លាមក​ដោយ​សារ​ជំងឺ​រលក​ពោះ​វៀន​រ៉ាំរ៉ៃ គ្នា​យើង​គួរ​ផ្លាស់ប្តូរ​របប​អាហារ មាន​ថែម​អាហារ​សម្បូរ​ប្រូបាយអូទិក និងផ្លាស់ប្តូររបៀបរស់​នៅ​មួយ​ចំនួន​ដូច​ជា​ត្រូវ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ហាត់​ប្រាណ​ជា​ប្រចាំ និង​កាត់​បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង ឬ​ចៀសវាង​ការ​ប្រើ​ប្រាស់​ផលិត​ផល​ថ្នាំ​ជក់។ ៣. រាក រាក​ក៏​ជា​រោគ​សញ្ញា​មួយ​របស់​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​ដែរ​។ អាការៈ​រាក​ អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ត្រូវ​ទៅ​បន្ទប់​ទឹក​បន្ទាន់ ​ហើយ​លាមក​មាន​សភាព​ទន់ និង​រាវ​ ហើយ​អាច​មាន​សំបោរលាយ​ជាមួយ​ផង​ដែរ​។ បញ្ហា​បត់​ជើង​ធំ​​ខុស​ប្រក្រតី​នេះ​អាច​កើត​មាន​យ៉ាង​តិច​​ម្ដង​ក្នុង​មួយ​ថ្ងៃ ជាង​មួយ​ភាគ​បី​នៃ​លាមក​មាន​សភាព​ទន់ និង​រាវ ហើយ​ជិត​មួយ​ភាគ​បី​មាន​សភាព​រឹង​។ អាការៈ​រាក​នេះ​អាច​កើត​មាន​ប្រហែល​ច្រើន​ជាង​បី​ដង​ក្នុង​មួយ​ថ្ងៃ​។​ ផ្លាស់ប្តូររបប​អាហារ​ និង​ការ​ប្រើ​ប្រាស់​ថ្នាំ​តាម​វេជ្ជ​បញ្ជា​មាន​ឥទ្ធិ​ពល​ខ្លាំង​លើ​បញ្ហា​នេះ […]


ហើមពោះ

ម៉េចបានចេះតែមានខ្យល់ក្នុងពោះ? គ្រោះថ្នាក់អត់?

គ្នា​យើង​ធ្លាប់​ឮ​ខ្យល់​ក្នុង​ប្រព័ន្ធ​រំលាយអាហារ​ឬ​អត់​?​ កើត​ឡើង​បាន​ដោយ​របៀប​ណា? ពេល​មនុស្ស​យើង​មាន​ខ្យល់​ ឬ​ហ្គាស​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​​ រាង​កាយ​យើង​អាច​បញ្ចេញ​ខ្យល់​ទាំង​នោះ​ចេញ​មក​វិញ​តាម​រយៈ​ភើ ឬ​ផោម ជា​ដើម។​ ១. មូល​ហេតុ​ខ្យល់​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ រោគ​សញ្ញា​ជាទូទៅ​នៃ​ហ្គាស ឬ​ខ្យល់​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​រួម​មាន​ភើ ផោម ហើម​ពោះ និង​ឈឺ​ក្នុង​ពោះ​ជា​ជា​ដើម​។ ហ្គាស​ជា​ធម្មតា​អាច​ចូល​ក្នុង​ពោះ​យើង​តាម​រយៈ​ការ​ញ៉ាំ​អាហារ​ និង​ពេល​ដែល​បាក់​តេរី​ក្នុង​ពោះវៀន​ធំ​របស់​យើង​បំបែក​អាហារ​មិន​រំលាយ​មួយ​ចំនួន​។ ហ្គាស​ក្នុង​ពោះ​កើត​ឡើង​ពេល​យើង​ញ៉ាំ​អាហារ ឬ​ផឹក​ភេសជ្ជៈ​លឿន​ពេក ពេល​យើង​ទំពា​ស្ករ​កៅស៊ូ ឬ​ជក់បារី ជា​ដើម។ ភើ គឺជា​វិធី​ទូទៅ​មួយ​ដែល​រាង​កាយ​បញ្ចេញ​ខ្យល់​ពី​ក្នុង​ពោះ​មក​ក្រៅ​។ ខ្យល់​ឬ​ហ្គាស​ដែល​នៅ​សល់​មួយ​ចំនួន​ត្រូវ​ស្រូប​ចូល​ក្នុង​ពោះវៀន​តូច និង​ពោះ​វៀន​ធំ ហើយ​ត្រូវ​បញ្ចេញ​មក​ក្រៅ​តាម​គូទ។ ចំពោះ​ការ​ហើម​ពោះ​ដោយ​ការ​​បំបែក​អាហារ​មិន​រំលាយ​វិញ កើត​ឡើង​ពេល​បាក់​តេរី​ក្នុង​ពោះ​វៀន​ធំ​បំបែក​អាហារ​មិន​រំលាយ​ទាំង​នោះ​។ កាបូអ៊ីដ្រាត​មួយ​ចំនួន​ដូច​ជា​ស្ករ និង​ជាតិ​សរសៃ​ មិន​រំលាយ​ ឬ​មិន​ស្រូប​ក្នុង​ពោះ​វៀន​តូច ពីព្រោះ​តែ​ខ្វះ​ខាត ឬ​មិន​មាន​អង់​ហ្ស៊ីម​ជាក់​លាក់​មួយ​ចំនួន​។ អាហារ​មិន​រំលាយ ឬ​មិន​ស្រូប​យក​ទាំង​នេះ​នឹង​ផ្លាស់​ចូល​ទៅ​ក្នុង​ពោះ​វៀន​ធំ កន្លែង​ដែល​បាក់តេរី​មិន​បង្ក​គ្រោះ​ថ្នាក់​មួយ​ចំនួន​នៅ​ទី​នោះ​ធ្វើ​ការ​បំបែក​។ ដំណើរ​ការ​បំបែក​អាហារ​នេះ​នឹង​បង្កើត​ឲ្យ​មាន​អ៊ីដ្រូសែន កាបូឌីអុកស៊ីត និង​មួយ​ភាគ​បី​នៃ​មនុស្ស​យើង​ អាច​មាន​ឧស្ម័ន​មេ​តាន​ផង​ដែរ​ និង​បញ្ចេញ​មក​ក្រៅ​តាម​គូទ​។ ២. គ្រោះ​ថ្នាក់​កម្រិត​ណា? រោគ​សញ្ញា​រ៉ាំរ៉ៃ​បង្ក​ឲ្យ​មាន​ខ្យល់​ក្នុង​ពោះ ឬ​ខ្យល់​ក្នុង​ពោះ​បង្ក​ឲ្យ​មាន​ជំងឺ​ធ្ងន់​ធ្ងរ​កម្រ​មាន​ណាស់​។ ប៉ុន្តែ​និយាយ​បែប​នេះ​មិន​មែន​មាន​ន័យ​ថា​មិន​អាច​មាន​ជំងឺ​ធ្ងន់​ធ្ងរ​នោះ​ទេ។ ថ្វី​បើ​ខ្យល់​ក្នុង​ពោះ​ភាគ​ច្រើន​ជា​រឿង​ធម្មតា ប៉ុន្តែ​ពេល​ខ្លះ​ក៏​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខ​ភាព​ធ្ងន់​ធ្ងរ​ដែរ។ បើ​សិន​ជា​ខ្យល់​ក្នុង​ពោះ​កើត​មាន​ញឹក​ញាប់​ជាង​ធម្មតា អម​មក​ជាមួយ​នឹង​អាការៈ​ឈឺ​ក្នុង​ពោះ ស្រក​ទម្ងន់ ក្ដៅ​ខ្លួន និង​លាមក​មាន​ឈាម ​ទៀត​នោះ យើង​គួរ​ប្រញាប់​ទៅ​ជួប​ពេទ្យ​។​ គ្រូ​ពេទ្យ​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​នៃ​មូល​ហេតុ​បង្ក ដោយ​ផ្អែក​លើ​ប្រវត្តិ​ជំងឺ និង​ការ​ពិនិត្យ​រាង​កាយ​។ បើ​សិន​ជា​គ្រូពេទ្យ​សង្ស័យ​ថា​​យើង​មាន​បញ្ហា​សុខ​ភាព​ណា​មួយ​ គ្រូពេទ្យ​អាច​នឹង​ផ្ដល់​យោបល់​ឲ្យ​ធ្វើ​តេស្ត​ផ្សេង​បន្ថែម​ទៀត​។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ហ្គាស​ក្នុង​ពោះ​នេះ យើង​គប្បី​ចៀស​វាង​អាហារ​ណា​ដែល​ធ្វើ​ឲ្យ​យើង​មាន​ហ្គាស​ក្នុង​ពោះ​ និង​អាច​ផ្លាស់​ប្ដូរ​របប​អាហារ​។ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

គ្រោះថ្នាក់ប្រព័ន្ធរំលាយអាហារទាំង៥ ដោយសារផឹកស្រាជោកជាំ

ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​កំពុង​តែ​ក្លាយ​ជា​បញ្ហា​សកល​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ផឹក​ជួប​បញ្ហា​សុខ​ភាព​ផង និង​បញ្ហា​ហិរញ្ញវត្ថុ​ផង​។ ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​រំលាយអាហារ​ ដែល​អាច​នាំ​ឲ្យ​ខូច​ខាត​ក្រពះ​ពោះ​វៀន និង​សរីរាង្គ​ផ្សេង​ទៀត​។​ ជាតិ​អាល់​កុល​​ និង​សារធាតុ​មួយ​ចំនួន ក្នុង​គ្រឿង​ស្រវឹង​ អាច​ធ្វើ​ឲ្យ​រលាក​ពោះ​វៀន​តូច​តាម​វិធី​ច្រើន​យ៉ាង។ ការ​រលាក​នេះ​ ក៏​អាច​បង្ក​ឲ្យ​ទៅ​ជា​​មាន​បញ្ហា​ដល់​សរីរាង្គ​ផ្សេង​ទៀត​នៃ​រាង​កាយ​​ទាំង​​បញ្ហា​ដោយ​កន្លែង និង​ជា​ប្រព័ន្ធ​។ ប្រព័ន្ធ​រំលាយអាហារ មាន​ចាប់​តាំង​ពី​មាត់ បំពង់ក បំពង់អាហារ ថ្លើម លំពែង និង​រន្ធ​គូទ។ ខាង​ក្រោម​នេះ​ផល​ប៉ះ​ពាល់​បង្ក​ឡើង​ដោយ​គ្រឿងស្រវឹង​លើ​ប្រព័ន្ធ​រំលាយ​អាហារ​៖ ១. មាត់​ និង​បំពង់ក ជាតិ​អាល់កុល​អាច​ជ្រាប​ចូល​ក្នុង​ទឹក​មាត់​មនុស្ស​យើង​បាន​យ៉ាង​លឿន និង​បំប្លែក​ទៅ​ជា​ acetaldehyde ដែល​អាច​បំផ្លាញ​ជាលិកា​​នៅ​ក្នុង​មាត់​បាន​។ ការ​សិក្សា​មួយ​នៅ​ចក្រ​ភព​អង់គ្លេស​បាន​រក​ឃើញ មួយ​ភាគ​បី​នៃ​អ្នក​មាន​ជំងឺ​មហារីក​មាត់ និង​បំពង់​ក គឺ​ជា​អ្នក​ផឹក​គ្រឿង​ស្រវឹង​។ បន្ថែម​ពី​នេះ អ្នក​ជក់បារី និង​ផឹក​ស្រា កាន់​តែ​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​ការ​កើត​ជំងឺ​មហារីក​មាត់​។​ ២. បំពង់​អាហារ​ ពេល​យើង​លេប​គ្រឿង​ស្រវឹង​ចូល​ក្នុង​ពោះ​តាម​បំពង់​អាហារ ជាតិ​អាល់​កុល​​អាច​បំផ្លាញ​កោសិកា​ក្នុង​បំពង់អាហារ​បាន​ និង​បង្កើន​ហានិភ័យ​កើត​ជំងឺ​មហារីក​បំពង់​អាហារ​ដូច​គ្នា​ដែរ​។ បន្ថែម​ពី​នេះ វា​ក៏​អាច​បង្ក​ជា​ការ​ច្រាល​អាស៊ីដ​ក្រពះ ដែល​នាំ​យើង​ប្រឈម​នឹង​ជំងឺ​មហារីក​កាន់​តែ​ខ្ពស់​។​ ៣. ក្រពះ ពេល​យើង​ផឹក​គ្រឿង​ស្រវឹង ជាតិ​អាល់កុល​នឹង​ត្រូវ​ស្រូប​ចូល​ក្នុង​ចរន្ត​ឈាម និង​ពោះវៀន​តូច។ ទោះបីជា​យើង​ផឹក​ម្ដង​ម្កាល ឬ​ជា​ប្រចាំ​ក្ដី ជាតិ​អាល់កុល​អាច​រំខាន​ដល់​ដំណើរការ​ក្រពះ​យើង​បាន​។ ជាតិ​អាល់កុល​អាច​រំខាន​ដល់​ដំណើរ​ការ​ផលិត​អាស៊ីដ បង្ក​ការ​រំខាន​លើ​លទ្ធភាព​កម្ចាត់​បាក់តេរី​អាក្រក់ ដែល​ចូល​ក្នុង​ក្រពះ នាំ​ឲ្យ​បាក់តេរី​ទាំង​នោះ​អាច​បន្ត​ចូល​ដល់​ពោះ​វៀន​តូច​ផ្នែក​ខាង​លើ​បាន​។ ៤. ថ្លើម ថ្លើម​ជា​សរីរាង្គ​សំខាន់​មួយ​ក្នុង​ការ​កម្ចាត់​ជាតិពុល​ចេញ​ពី​រាងកាយ​។ យ៉ាងណា ថ្លើម​បាន​បំបែក​អាល់​កុល​តាម​វិធី​ច្រើន​យ៉ាង ដែល​ការណ៍​នេះ​បែរជា​អាច​ធ្វើ​ឲ្យ​ជាតិ​អាល់កុល​បំប្លែង​ទៅ​ជា acetaldehyde ដែល​ជា​កោសិកា​ពុល និង​បង្ក​ឲ្យ​​មាន​ការ​ប្រែ​ប្រួល​ការ​រលាក​នៅ​ក្នុង​ថ្លើម​។ ការណ៍​នេះ​អាច​នាំ​ឲ្យ​មាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

​រូបមន្ត​ងាយ​ៗ​ សម្អាត​ប្រព័ន្ធ​រំលាយ​អាហារ​យ៉ាង​មាន​ប្រសិទ្ធភាព

អាហារ​កែច្នៃ​ច្រើន​ជ្រុល​ គួប​ផ្សំ​នឹង​បែបបទ​រស់​នៅ​ដ៏​មមាញឹក អាច​ធ្វើ​ឲ្យ​​បំពង់​រំលាយ​អាហារ​​របស់​យើង​មាន​​ភាព​អសកម្ម​ រលាក​ និង​នឿយហត់​។​ ​របប​អាហារ​បំបាត់​ជាតិ​ពុល​ អាច​ជា​វិធី​ដ៏​ល្អ​មួយ​ក្នុង​ការ​ចាប់ផ្ដើម​ញ៉ាំ​របប​អាហារ​សុខភាព​ ខណៈ​ពេល​ដែល​​វា​សម្អាត​ប្រព័ន្ធ​រំលាយ​អាហារ​​​យ៉ាង​មាន​ប្រសិទ្ធភាព​។ ពិត​ណាស់​ រាងកាយ​របស់​យើង​​មាន​ប្រព័ន្ធ​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​រាងកាយ​រួច​ជា​ស្រេច ​ហើយ​ភាគ​ច្រើន​គឺ​ដោយ​សារ​តែ​ថ្លើម​របស់​យើង​ផ្ទាល់​។​ ដើម្បី​គាំទ្រ​ដល់​ដំណើរ​បន្សាប​ជាតិ​ពុល​នេះ យើង​គប្បី​​កាត់បន្ថយ​អាហារ​កែច្នៃ​ និង​គ្រឿង​ស្រវឹង​​ ដោយ​ងាក​មក​ញ៉ាំ​ពពួក​អាហារ​សុខភាព​ដូចជា​បន្លែ​ និង​ផ្លែឈើ​ ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​ និង​ជៀសវាង​ការ​ជក់​បារី​។ យ៉ាង​ណា​មិញ គ្នា​យើង​ក៏​អាច​​បន្ថែម​ប្រភេទ​អាហារ​ទាំង​នេះ​ ដើម្បី​ជួយ​​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​កាន់​តែ​ប្រសើរ​ឡើង​។ ១. ទឹក​ផ្លែឈើ​ ឬ​បន្លែ​ស្រស់​ ការ​ញ៉ាំ​ទឹក​ផ្លែឈើ ឬ​បន្លែ​ស្រស់​ចំនួន​ពីរ​បី​កែវ​​ អាច​ជួយ​ផ្ដល់​សារធាតុ​ចិញ្ចឹម​ចាំបាច់​ និង​ជាតិ​សរសៃ​ដែល​ល្អ​ចំពោះ​សុខភាព​ពោះវៀន​ ព្រម​ទាំង​​ជួយ​ពង្រឹង​ដល់​បំពង់​រំលាយ​អាហារ​។​ ដូចនេះ​ហើយ​ យើង​គប្បី​​ញ៉ាំ​ភេសជ្ជៈ​ប្រភេទ​​នេះ​ ជាមួយ​នឹង​អាហារ​សុខភាព​ ទើប​ជា​ការ​ប្រសើរ​។ ប៉ុន្តែ​​យើង​មិន​គួរ​ញ៉ាំ​ទឹក​ផ្លែឈើ​ ឬ​បន្លែ​នៅ​ក្នុង​រយៈពេល​វែង​ឡើយ​ ពីព្រោះ​ការ​លាង​សម្អាត​ប្រព័ន្ធ​រំលាយ​អាហារ​​លើស​ពី​៣​ថ្ងៃ អាច​បណ្ដាល​ឲ្យ​មនុស្ស​មួយ​ចំនួន​ទទួល​ផល​ប៉ះពាល់​ ដោយ​បាត់បង់​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ  ដូចជា​ប្រូតេអ៊ីន​ និង​ខ្លាញ់​ ព្រម​ទាំង​ធ្វើ​ឲ្យ​បាត់បង់​សាច់​ដុំ​ កាត់បន្ថយ​មុខងារ​ខួរ​ក្បាល​​និង​​រំខាន​ដល់​អ័រម៉ូន​របស់​យើង​ថែម​ទៀត​ផង​។ ២. អាហារ​ជាតិ​សរសៃ​ ជាមួយ​គ្នា​នេះ​ដែរ​ អាហារ​ជាតិ​សរសៃ​គឺ​ជា​សមាសធាតុ​សំខាន់​ក្នុង​ការ​សម្អាត​​ ពីព្រោះ​វា​​ជួយ​ឲ្យ​រាងកាយ​របស់​យើង​កម្ចាត់​ចោល​កាក​សំណល់​​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​។ ​ជាតិ​សរសៃ​ស្រូប​យក​ទឹក​ ដើម្បី​ពង្រីក​ និង​ជួយ​ដល់​ពោះវៀន​តូច​​ផ្នែក​ខាង​ក្រោម​ ដើម្បី​បណ្ដេញ​កាក​សំណល់​ចេញ​មក​ក្រៅ​។ រី​ឯ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​​មាន​ដូចជា​​ពពួក​បន្លែ​ និង​ផ្លែឈើ​​ មាន​ផ្លែ​ក្រូច​ ​សារី ប៊ឺរី​ ​ត្រសក់​ស្រូវ​  ​ផ្កា​ខាត់​ណា​ខៀវ​ ការ៉ុត​ […]


ការលូតលាស់បាក់តេរីក្នុងពោះវៀន

ចង់ឲ្យ​ពោះវៀនមាន​សុខភាពល្អ កុំរំលងដំឡូងជ្វាពីរបបអាហារ​

ដំឡូង​ជ្វា​មិន​ត្រឹម​តែ​មាន​ជា​អាហារ​សម្បូរ​ទៅ​ដោយ​​សារធាតុ​ចិញ្ចឹម​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​​​តម្លៃ​ធូរ​ថ្លៃ​អាច​ស្រួល​រក​ទិញ​បាន​ផង​ដែរ​។ ​រុក្ខជាតិ​មើម​មួយ​ប្រភេទ​នេះ​ ត្រូវ​គេ​ចាត់​ទុក​ថា​ជា​អាហារ​ល្អ​ចំពោះ​សុខ​ភាព ពិសេស​សុខ​ភាព​ប្រ​ព័ន្ធ​រំលាយ​អាហារ​។​ ១. ដំឡូង​ជ្វា​ និង​ប្រ​ព័ន្ធ​រំលាយអាហារ​ ដំឡូង​ជ្វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​ការ​រលាក និង​មាន​ជាតិ​សរសៃ​ល្អ​ចំពោះ​បាក់តេរី​ក្នុង​ពោះ​វៀន​ផង​ដែរ​។​ កាក​សរសៃ​រលាយ​នៅ​ក្នុង​ដំឡូងជ្វា​អាច​ជួយ​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល និង​រក្សា​លំនឹង​ជាតិ​ស្ករ។ ចំណែក​ជាតិ​សរសៃ​មិន​រលាយ​របស់​ដំឡូង​ជ្វា​វិញ ជួយ​រក្សា​សុខភាព​ពោះ​វៀន​ឲ្យ​នៅ​ល្អ និង​ដំណើរ​ការ​ជា​ប្រក្រតី​។ ​ជាតិ​សរសៃ​របស់​ដំឡូង​ជ្វា​ក៏​ជួយ​សម្រួល​ដល់​ការ​បន្ទោ​បង់ និង​ជួយ​ទប់​ស្កាត់​បញ្ហា​ទល់​លាមក​ដែរ​។​ អត្ថបទពាក់ព័ន្ធ៖ ញ៉ាំ​អាហារ​ក្តៅៗ​ដាក់​​ថង់ប្លាស្ទិច ចាន ឬ​ប្រអប់​ស្នោ គ្រោះថ្នាក់​ខ្លាំង​ណាស់ ជំងឺរលាកក្រពះ ព្យាបាលត្រឹម​ត្រូវ​ឆាប់ជា តែ​បើទុកយូរអាចប្រឈមជំងឺមហារីកក្រពះ ដំឡូង​ជ្វា ក៏​ជា​ប្រភព​នៃ​prebiotics ដែល​ជួយ​ពង្រឹង​តុល្យ​ភាព​នៃ​បាក់តេរី​ក្នុង​ពោះ​វៀន និង​សុខ​ភាព​ទូទៅ​របស់​ពោះ​វៀន​។ ដើម្បី​ជំរុញ​ដល់​សុខភាព​ប្រ​ព័ន្ធ​រំលាយ​អាហារ​ គ្នា​យើង​គួរ​បន្ថែម​ដំឡូង​ជ្វា​ចូល​ក្នុង​របប​អាហារ​ឲ្យ​បាន​ពីរ​បី​ដង​ក្នុង​មួយ​សប្ដាហ៍។ ដូច​គ្នា​ដែរ បើ​យើង​ចង់​ដំឡូង​ជ្វា​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​កាន់​តែ​ខ្លាំង គួរ​ញ៉ាំ​ដំឡូង​ជ្វា​រាល់​ថ្ងៃ​។ ២. គុណ​ប្រយោជន៍​ផ្សេង​ទៀត​របស់​ដំឡូង​ជ្វា ក្រៅ​ពី​មាន​ប្រយោជន៍​ចំពោះ​ប្រ​ព័ន្ធ​រំលាយ​អាហារ ដំឡូង​ជ្វា​នៅ​មាន​ផ្ទុក​វីតាមីន D មាន​ប្រយោជន៍​ដល់​សុខ​ភាព​ស្បែក ឆ្អឹង ​ធ្មេញ​ និង​ប្រព័ន្ធ​ប្រសាទ​។ ដំឡូងជ្វា​ក៏​មាន​ផ្ទុក​សារធាតុ​ Beta-carotene ដែល​ជា​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​កាត់​បន្ថយ​បញ្ហា​ឈឺ​សន្លាក់ និង​ការ​ពារ​ការ​លូត​លាស់​ដុំ​សាច់​នៅ​ក្នុង​សួត និង​សុដន់ ដែល​អាច​នាំ​ឲ្យ​មាន​ជំងឺ​មហារីក។ មួយ​វិញទៀត​Beta-carotene ក៏​ជា​អ្នក​ជួយ​ផលិត​វីតាមីន A ដែល​វីតាមីន​នេះ​ជួយ​ពង្រឹង​ដល់​សុខ​ភាព​ភ្នែក​ និង​ប្រព័ន្ធ​ភាព​ស៊ាំ​ដែរ​។ ក្រៅ​ពី​នេះ ដំឡូង​ជ្វា​នៅ​មា​ផ្ទុក​អាស៊ីដ​ហ្វូលិក​ដែល​ល្អ​ចំពោះ​ស្ដ្រី​មាន​ផ្ទៃ​ពោះ និង​កូនក្មេង​ផ​ង​ដែរ​។ អាស៊ីដ​ហ្វូលិក​អាច​ជួយ​បង្កើត​កោសិកា​ឈាម​ក្រហម និង​ជួស​ជុល​កោសិកាDNA។ បន្ថែម​ពី​នេះ ដំឡូង​ជ្វា ក៏​មាន​ផ្ទុក​វីតាមីន C […]


ហើមពោះ

គួរញ៉ាំអាហារពេលល្ងាចនៅម៉ោងណា ល្អចំពោះក្រពះពោះវៀន?

ទម្លាប់​ញ៉ាំ​អាហារ​យប់​ជ្រៅ​ពេក​មិន​ល្អ​ចំពោះ​សុខ​ភាព​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​នោះ​ទេ ដោយ​ថា​អាច​ធ្វើ​ឲ្យ​យើង​ហើប​ពោះ ឬ​ក្រហាយ​ទ្រូង​ជា​ដើម។ ជាមួយ​គ្នា​នេះ​ដែរ​​ទម្លាប់​ញ៉ាំ​អាហារ​ពេល​យប់​ក៏​ធ្វើ​ឲ្យ​យើង​ឡើង​គីឡូ​ដូច​គ្នា​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ១. ពេល​វេលា​ស័ក្ដិសម​សម្រាប់​អាហារ​ពេល​យប់ ​ជា​ការ​ណែនាំ​យើង​មិន​គួរ​ចូល​គេង​ភ្លាម​ៗ​ក្រោយ​ពី​ញ៉ាំ​អាហារ​ពេល​ល្ងាច​​រួច​នោះ​ទេ​។ ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​​គួរ​តែ​ធ្វើ​ឡើង​ឲ្យ​បាន​ពីរ​ទៅ​បី​ម៉ោង​មុន​យើង​ចូល​គេង​។ ពេល​វេលា​ដែល​ល្អ​បំផុត​សម្រាប់​អាហារ​ពេល​ល្ងាច​អាច​ចន្លោះ​ពី​ម៉ោង​៦​ទៅ​៧និង៣០​នាទី​យប់។ ២. ញ៉ាំ​អាហារ​ពេល​ល្ងាច​យប់ជ្រៅ​ពេក​អាច​ធ្វើ​ឲ្យ​ហើមពោះ ឬ​ក្រហាយ​ទ្រូង​ ពេល​យើង​ញ៉ាំ​អាហារ​យប់​ជ្រៅ​ពេក វា​នឹង​នាំ​ឲ្យ​យើង​មាន​បញ្ហា​ក្រពះ​ពោះ​វៀន។ បញ្ហា​នេះ កើត​ឡើង​ដោយ​សារ​តែ​អាហារ​មិន​បាន​រំលាយ​បាន​ល្អ នាំ​ឲ្យ​កើត​មាន​អាស៊ីដ​នៅ​ក្នុង​ក្រពះ មាន​ហ្គាស​នៅ​ក្នុង​ពោះវៀន និង​ក្រពះ។ ​ រាង​កាយ​របស់​យើង​ត្រូវ​ពេល​វេលា​ខ្លះ​ដើម្បី​រំលាយ​អាហារ ពេល​យើង​នៅ​អង្គុយ​ ឬ​ដើរ​ចុះ​ឡើង ជួយ​ឲ្យ​អាហារ​ដែល​យើង​ញ៉ាំ​អាច​រំលាយ​បាន​ល្អ តែ​បើ​យើង​ញ៉ាំ​ហើយ​ចូល​គេ​ភ្លាម​នឹង​ធ្វើ​ឲ្យ​យើង​ពិបាក​រំលាយ​អាហារ​។ ដូច​គ្នា​ដែរ ការ​គេង​ភ្លាម​ៗ​ក្រោយ​ញ៉ាំ​អាហារ​ហើយ មាន​ទំនាក់ទំនង​នឹង​ធ្វើ​ឲ្យ​មាន​ច្រាល​អាស៊ីដ​ក្រពះ​ដែរ​។ ​បើ​សិន​ជា​យើង​មាន​បញ្ហា​រំលាយ​អាហារ​​នៅ​ពេល​យប់ សូម​សាក​ល្បង​ញ៉ាំ​អាហារ​ មុន​ចូល​គេង​ឲ្យ​បាន​ច្រើន​ម៉ោង​បន្តិច​ដូច​បាន​បញ្ជាក់​ខាង​លើ។ ការ​ទុល​ពេល​វេលា​ពីរ​ឬ​បី​ម៉ោង​បន្ទាប់​ពី​ញ៉ាំ​អាហារ​ ទើប​ចូល​គេង អាច​ធ្វើ​ឲ្យ​អាហារ​មាន​ពេល​ធ្វើ​ចលនា​ចូល​ទៅ​ក្នុង​ក្រ​ពះ និង​បន្ត​ចូល​ទៅ​ក្នុង​ពោះវៀន​តូច​។​ ដូច​គ្នា​ដែរ ការ​ញ៉ាំ​អាហារ​យប់​ជ្រៅ​ពេក ក៏​អាច​ធ្វើ​ឲ្យ​គ្នា​យើង​ឡើង​ទម្ងន់​ផង​ដែរ ដោយ​សារ​តែ​រាង​កាយ​របស់​យើង​ធ្វើ​មេតាប៉ូលិស​យឺត​នៅ​ពេល​យប់។ ដូច​នេះ ការ​ដុត​កាឡូរី​ក៏​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​ដូច​ពេល​ថ្ងៃ​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​បាន។


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

អ្នកជំងឺខ្សោយពោះវៀន គួរតមអាហារអ្វីខ្លះ មិនធ្វើឲ្យបញ្ហាធ្ងន់ធ្ងរ?

ជំងឺ​ខ្សោយ​ពោះវៀន ជា​បណ្តុំ​រោគ​សញ្ញា​បញ្ជាក់​ថា អ្នក​ជំងឺ​មាន​បញ្ហា​ក្នុង​ពោះវៀន។ ជំងឺ​នេះ​ត្រូវ​បាន​ឲ្យ​ឈ្មោះ​ផ្សេងៗ​គ្នា​ទៅ​តាម​និយម​របស់​គ្រូពេទ្យ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ពន្យល់​អ្នក​ជំងឺ​ដូចជា ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ ជំងឺ​ខ្យល់ក្នុង​ពោះវៀន ឬហើម​ពោះវៀន​ជាដើម។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត។ អ្នក​ជំងឺ​ខ្សោយ​ពោះវៀន​ភាគ​ច្រើន​បង្ហាញ​នូវ​រោគ​សញ្ញា​ដូចជា រាករូស ឈឺ ចុកឆ្អល់ តឹង​ណែន​ក្នុង​ពោះ ញ៉ាំ​ឆាប់​ឆ្អែត ឬ​ទល់​លាមក​ជាដើម។ ចំណែក​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​បញ្ហា​ខ្សោយ​ពោះវៀន​កើត​ឡើង​បាន​អាច​មក​ពី​ការ​ឆ្លង​មេរោគ​ទៅ​ក្នុង​ពោះវៀន កើត​ស្ត្រេស​ខ្លាំង​ពេក និង​ការ​ផ្លាស់ប្ដូរ​ពពួក​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​របស់​យើង។ ជំងឺ​ខ្សោយពោះវៀន​មិន​បង្ក​ជា​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​យើង​ដូច​បង្ក​ជា​ជំងឺ​មហារីក​ពោះវៀនទេ ប៉ុន្តែ​បើ​យើង​មាន​បញ្ហា​រាករូស​រ៉ាំរ៉ៃ ឬ​ទល់​លាមក​រ៉ាំរ៉ៃ វា​អាច​បណ្ដាល​ឲ្យ​កើត​ជា​ជំងឺ​ឫសដូងបាត​។ លើស​ពី​នេះ ជំងឺ​ខ្សោយ​ពោះវៀន​អាច​ធ្វើ​ឲ្យ​គុណភាព​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថយចុះ ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍​របស់​អ្នក​ជំងឺ និង​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​បញ្ហា​កង្វះ​ជាតិ​ទឹក។ តើ​អ្នក​ជំងឺ​ខ្សោយ​ពោះវៀន គួរ​តម​អ្វី​ខ្លះ? ជា​ទូទៅចំណី​អាហារ​មិន​មែន​ជា​កត្តា​បង្ក​ជំងឺ​ខ្សោយ​ពោះវៀន​ទេ ប៉ុន្តែ​ចំណី​អាហារ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​មាន​លេច​ចេញ​រោគ​សញ្ញា​ខ្សោយ​ពោះវៀន​កាន់តែ​ច្បាស់ និង​ខ្លាំង​ក្លា។។ អ្នក​ជំងឺ​ម្នាក់ៗ​អាច​ឆ្លើយ​តប​ទៅ​នឹង​ចំណី​អាហារ​ខុស​ៗគ្នា​ដូចជា៖ - ខ្លះ​ញ៉ាំ​ម្ជូរ​មិន​បាន - ខ្លះ​ញ៉ាំ​ស៊ុត​មិន​បាន - ខ្លះ​ញ៉ាំ​បន្លែ​មិន​បាន​។ល។ នេះ​មាន​ន័យ​ថា ការ​តម​ចំណី​អាហារ​ធ្វើ​ទៅ​តាម​ករណី​របស់​អ្នក​ជំងឺ​នីមួយៗ។ ជំងឺ​ខ្សោយ​ពោះវៀន​នេះ មិន​ទាន់​មាន​វិធី​បង្ការ​ណា​មួយ​ជាក់​លាក់​ទេ ព្រោះ​មូលហេតុ​ពិត​ប្រាកដ​នៃ​ជំងឺ​ខ្សោយ​ពោះវៀន​មិន​ទាន់​រក​ឃើញ​នៅឡើយ ប៉ុន្តែ ​គេ​សង្កេត​ឃើញ​ថា សុខភាព​ផ្លូវចិត្ត​មាន​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​ជំងឺ​នេះ។ អ្នក​ដែល​មាន​សម្ពាធ​ការងារ ឬ​គ្រួសារ​ច្រើន ភាគ​ច្រើន​មាន​បញ្ហា​នេះ​ជា​ញឹក​ញាប់។ អ្នក​ដែល​មាន​សុខភាព​ផ្លូវ​ចិត្ត​ល្អ ភាគច្រើន​មិន​មាន​បញ្ហា​នេះ​ទេ។


រលាកពោះវៀន

អ្វីទៅជាជំងឺខ្សោយពោះវៀន? រោគសញ្ញាមានអ្វីខ្លះ?

បញ្ហា​ក្រពះ ពោះវៀន ជា​បញ្ហា​មួយ​មនុស្ស​ភាគ​ច្រើន​សុទ្ធ​តែ​ធ្លាប់​ជួប​ប្រទះ មិន​ថា​ជា​កូន​ក្មេង ឬ​មនុស្ស​ចាស់​នោះ​ទេ ព្រោះ​ក្រពះ​ពោះវៀន​យើង​ងាយ​នឹង​ជួប​បញ្ហា​មែន​ទែន បើ​មិន​បាន​ប្រយ័ត្ន​ដូច​ជាទល់​លាមក ឬ​រាក​ជាដើម។ ស្រប​គ្នា​នេះ មាន​គ្នា​យើង​មួយ​ចំនួន​ជួប​នឹង​ជំងឺ​ខ្សោយ​ពោះវៀន​ជាដើម។ អ្វី​ទៅ​ជា​ជំងឺ​ខ្សោយ​ពោះ​វៀន? តាម​មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា ជំងឺ​ខ្សោយ​ពោះវៀន ជា​បណ្តុំ​រោគ​សញ្ញា​បញ្ជាក់​ថា អ្នក​ជំងឺ​មាន​បញ្ហា​ក្នុង​ពោះវៀន។ ជំងឺ​នេះ​ត្រូវ​បាន​ឲ្យ​ឈ្មោះ​ផ្សេងៗ​គ្នា​ទៅ​តាម​និយម​របស់​គ្រូពេទ្យ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ពន្យល់​អ្នក​ជំងឺ​ដូចជា ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ ជំងឺ​ខ្យល់ក្នុង​ពោះវៀន ឬហើម​ពោះវៀន​ជាដើម។ ជំងឺ​ខ្សោយ​ពោះវៀន ជា​ជំងឺ​មួយ​ដែល​ជួប​ប្រទះ​ញឹកញាប់ ពិសេស​ទៅ​លើ​អ្នក​ជំងឺ​ដែល​មាន​បញ្ហា​ថ្លើម-ក្រពះ-ពោះវៀន (លើសពី៥០%)។ រោគ​សញ្ញា​នៃ​ជំងឺ​ខ្សោយ​ពោះវៀន ការឈឺពោះរាំរ៉ៃ ចុកឆ្អល់​ក្នុងពោះ តឹងណែនក្នុងពោះ ញ៉ាំឆាប់ឆ្អែត រោគសញ្ញា​មួយ​ចំនួន​ទៀត​ដែល​អាច​ចែក​ជំងឺ​នេះ​ជា ៤ ក្រុម ៖ ទី១. រាករ៉ាំរ៉ៃ ទី២. ទល់លាមករ៉ាំរ៉ៃ ទី៣. រាក និងទល់លាមកឆ្លាស់គ្នា ទី៤. មិនមានរោគសញ្ញារាក ឬ ទល់ទេ ជំងឺ​ខ្សោយ​ពោះ​វៀន​អាច​បង្ការ​បាន​ឬ​អត់? ជាទូទៅ ជំងឺ​ខ្សោយ​ពោះវៀន​មិន​បង្ក​ជា​ផល​វិបាក​ធ្ងន់ធ្ងរ​ទេ តែ​វា​អាច​រំខាន​ខ្លាំង​ក្នុង​ជីវភាព​រស់​នៅ។ ជំងឺ​នេះ​មិន​ទាន់​មាន​វិធី​បង្ការ​ណា​មួយ​ជាក់​លាក់​ទេ ព្រោះ​មូលហេតុ​ពិត​ប្រាកដ​នៃ​ជំងឺ​ខ្សោយ​ពោះវៀន​មិន​ទាន់​រក​ឃើញ​នៅឡើយ ប៉ុន្តែ ​គេ​សង្កេត​ឃើញ​ថា សុខភាព​ផ្លូវចិត្ត​មាន​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​ជំងឺ​នេះ។ អ្នក​ដែល​មាន​សម្ពាធ​ការងារ ឬ​គ្រួសារ​ច្រើន ភាគ​ច្រើន​មាន​បញ្ហា​នេះ​ជា​ញឹក​ញាប់។ អ្នក​ដែល​មាន​សុខភាព​ផ្លូវ​ចិត្ត​ល្អ ភាគច្រើន​មិន​មាន​បញ្ហា​នេះ​ទេ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ