ការផឹកគ្រឿងស្រវឹងដើម្បីបំបាត់ស្ត្រេសក្រោយការសិក្សា បង្កឲ្យងាយប្រឈមគ្រោះថ្នាក់ខ្ពស់ទៅលើប្អូនក្នុងវ័យមហាវិទ្យាល័យ ងាយធ្លាក់ខ្លួនក្លាយជាជនរងគ្រោះដោយសារញៀនគ្រឿងស្រវឹង អាចធ្វើជួបគ្រោះថ្នាក់ផ្សេងៗ ពិសេសគ្រោះថ្នាក់ចរាចរ នាំឲ្យបាត់បង់ជីវិតទៀតផង។
អត្ថបទពាក់ព័ន្ធ៖
- ចំណាយ ២០នាទី ជាមួយធម្មជាតិ ជួយបន្ថយបញ្ហាស្ត្រេសយ៉ាងល្អ
- ស្តាប់ចម្រៀង មានឥទ្ធិពលល្អខ្លាំងលើខួរក្បាល
៥- កង្វះសារធាតុចិញ្ចឹម និងមិនសូវហាត់ប្រាណ
សិស្សជាច្រើន មិនថាស្រុកខ្មែរ ឬនៅបរទេស ភាគច្រើនរស់នៅពឹងផ្អែកលើអាហារកញ្ចប់ (មីកញ្ចប់) ហើយដោយសារអាហារប្រភេទនេះ មិនសូវមានសារជាតិចិញ្ចឹម នឹងធ្វើឲ្យកើតជំងឺជាច្រើន ដូចជា ឈាមតាមជើងធ្មេញ ដោយសារកង្វះវីតាមីន C។ មិនតែប៉ុណ្ណោះ អាចធ្វើឲ្យខ្សោយមុខងារខួរក្បាលទៀតផង។ នៅមានជំងឺមួយចំនួនទៀត ដូចជា លើសជាតិអាស៊ីដ និងជំងឺធាត់ ដោយសារមិនសូវបានហាត់ប្រាណ ព្រោះតែរវល់ខំរៀនពេក។
ដូចយើងគ្រប់គ្នាបានដឹង ចូលរៀនថ្នាក់មហាវិទ្យាល័យ មានទាំងបទពិសោធល្អៗ និងគ្រោះថ្នាក់ចំពោះសុខភាព។ បើសិនជាប្អូនៗមានបញ្ហាណាមួយ កុំសម្ងំនៅតែឯង ត្រូវប្រញាប់ស្វែងរកជំនួយពីមិត្តភក្តិ ក្រុមគ្រួសារ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ឬអាចសុំជំនួយពីអ្នកជំនាញបាន។