តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

រឿងរ៉ាវ ៤យ៉ាង អ្នកមានជំងឺថប់បារម្ភមិនគួរធ្វើនៅពេលយប់​​

រឿងរ៉ាវ ៤យ៉ាង អ្នកមានជំងឺថប់បារម្ភមិនគួរធ្វើនៅពេលយប់​​

អ្នក​ដែល​មាន​ជំងឺ​ថប់​បារម្ភ អាច​នឹង​ពិបាក​គេង​លក់​ស្កប់ស្កល់​នៅ​ពេល​យប់​​ ដោយ​សារ​តែ​ខួរ​ក្បាល​ធ្វើ​ការ​មិន​ឈប់​ និង​គិត​អំពី​រឿងរ៉ាវ​​ផ្សេង​ៗ​​​​កាល​ពី​អតីតកាល​ ឬ​ព្រួយបារម្ភ​ថា​អាច​នឹង​មាន​រឿង​អាក្រក់​កើត​​ឡើង​​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​។ ពិត​ណាស់​ ទោះ​បី​ជា​យើង​មិន​អាច​បញ្ឈប់​គំនិត​​ទាំង​នេះ​បាន​ទាំង​ស្រុង​យ៉ាង​ណា​ក្ដី​ ក៏​យើង​អាច​កាត់បន្ថយ​អានុភាព​​​របស់​វា​បាន​ខ្លះ​ដែរ​ ដោយ​ជៀសវាង​​ធ្វើ​រឿងរ៉ាវ​ខាង​ក្រោម​នេះ​​នៅ​ពេល​យប់​។

១. ជជែក​​ជាមួយ​នឹង​មិត្តភក្ដិ

​ជា​ទូទៅ យើង​​នឹង​មាន​អារម្មណ៍​រំភើប​រីករាយ​នៅ​ពេល​ដែល​បាន​ជជែក​គ្នា​លេង​ជាមួយ​នឹង​មិត្តភក្ដិ​នៅ​ពេល​យប់​។ ប៉ុន្តែ ការ​ពិត​​ទៅ ភាព​រំភើប​ និង​ការ​ថប់​បារម្ភ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​យ៉ាង​ជិតស្និទ្ធ ហើយ​សូម្បី​តែ​អារម្មណ៍​វិជ្ជមាន​ ក៏​អាច​នាំ​ឲ្យ​មាន​ភាព​​រំជើបរំជួល​ដូច​គ្នា ដែល​ចំណុច​នេះ​អាច​ធ្វើ​ឲ្យ​ការ​ថប់​បារម្ភ​របស់​យើង​កាន់​តែ​អាក្រក់​ទៅ​ៗ។

ចង់គណនា BMR ចុចទីនេះ!
ចង់គណនា BMI ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

២. ប្រើប្រាស់​បណ្តាញ​សង្គម

ទន្ទឹម​នឹង​នេះ​ដែរ ការ​លេង​Facebook, Instagram ឬ Twitter អាច​ជំរុញ​ឲ្យ​មាន​ការ​​ភ័យ​ខ្លាច​ក្នុង​ការ​ខកខាន​រឿងរ៉ាវ​រំភើប​ដែល​កំពុង​កើត​ឡើង​នៅ​កន្លែង​ណា​មួយ ឬ​មាន​អារម្មណ៍​សោកសៅ​នៅ​ពេល​ដែល​ឃើញ​ជីវិត​របស់​អ្នក​ដទៃ​ ឬ​មិត្តភក្ដិ​ពោរពេញ​ទៅ​ដោយ​ក្ដី​រីករាយ​ ស្រប​ពេល​ដែល​​ជីវិត​ខ្លួន​ឯង​ជួប​តែ​រឿង​​អាប់អួ​ហូត​មក។

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

៣. ជៀសវាង​ញ៉ាំ​ភេសជ្ជៈ​​មាន​ជាតិ​កាហ្វេអ៊ីន​

មួយ​វិញ​ទៀត ការ​ញ៉ាំ​​កាហ្វេ តែ​ ឬ​ភេសជ្ជៈ​ដែល​ផ្ទុក​ជាតិ​កាហ្វេអ៊ីន​ណា​មួយ អាច​នឹង​ធ្វើ​ឲ្យ​យើង​​​​គេង​​មិន​​លក់​​​រហូត​​ដល់​​​រំលង​អធ្រាត្រ​ក៏​មាន​​​ ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ថប់​បារម្ភ គឺ​កាន់​តែ​យ៉ាប់យ៉ឺន​ទ្វេ​ដង​។ ហេតុ​នេះ​ហើយ​ យើង​មិន​គួរ​ញ៉ាំ​​ភេសជ្ជៈ​ប្រភេទ​នេះ​ នៅ​កៀក​ម៉ោង​គេង​ឡើយ​។

ថប់បារម្ភ២

អត្ថបទគួរអាន៖

៤. បង្ខំ​ខ្លួន​ឯង​ឲ្យ​ឆាប់​គេង​លក់

នៅ​ពេល​ដែល​គេង​មិន​លក់​ យើង​តែងតែ​ព្យាយាម​​បង្ខំ​ខ្លួន​ឯង​ឲ្យ​ឆាប់​គេង​លក់​ ហើយ​ការ​ធ្វើ​បែប​នេះ​​កាន់​តែ​នាំ​ឲ្យ​យើង​​មាន​អារម្មណ៍​អន្ទះអន្ទែង​ខ្លាំង​ឡើង​។ ដូចនេះ ដើម្បី​ជៀសវាង​ដាក់​សម្ពាធ​ឲ្យ​ខ្លួន​ឯង​ខ្លាំង​ជ្រុល​ យើង​គួរ​​ងាក​​មក​​ស្ដាប់​តន្ត្រី​ដែល​ជួយ​ឲ្យ​អារម្មណ៍​ស្ងប់​ល្អ​ជំនួស​វិញ។

ចំណុចសំខាន់

រឿងរ៉ាវ៤យ៉ាងដែលអ្នក​ជំងឺ​ថប់​បារម្ភ​ មិន​គួរ​ធ្វើ​នៅ​ពេល​យប់​មាន​ដូចជា៖
  • ជជែក​ជាមួយ​នឹង​មិត្តភ័ក្តិ
  • ប្រើប្រាស់​បណ្តាញ​សង្គម
  • ជៀសវាង​ញ៉ាំ​ភេសជ្ជៈ​​មាន​ជាតិ​កាហ្វេ​អ៊ីន​
  • បង្ខំ​ខ្លួន​ឯង​ឲ្យ​ឆាប់​​គេង​លក់​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 2 សប្ដាហ៍​កន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត