គន្លឹះទាំង៤ ជួយឲ្យជីវិតការងារ និងស្នេហាដើរទៅមុខយ៉ាងរលូន

    គន្លឹះទាំង៤ ជួយឲ្យជីវិតការងារ និងស្នេហាដើរទៅមុខយ៉ាងរលូន

    ​ពេល​ខ្លះ​សម្ពាធ​ការងារ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ​ និង​អាច​ជះ​កំហឹង​ទៅ​កាន់​ដៃគូ​ដោយ​មិន​ដឹង​ខ្លួន។ ស្រដៀង​គ្នា​នេះ​ដែរ ប្រសិនបើ​​យើង​មាន​បញ្ហា​​ជាមួយ​ដៃគូ យើង​ប្រហែល​ជា​ពិបាក​ផ្ចង់​ស្មារតី​ក្នុង​ការ​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ណាស់។ ដូច្នេះ​ហើយ​ ដើម្បី​​ជួយ​ឲ្យ​ជីវិត​ស្នេហា និង​ការងារ​មាន​ភាព​រលូន​ទៅ​មុខ​ក្នុង​ពេល​ដំណាល​គ្នា​ យើង​គួរ​ចេះ​តិចនិក​ទាំង​៤​នេះ។

    ១. និយាយ​ជាមួយ​ដៃគូ

    ជំហាន​ដំបូង យើង​គួរ​ជជែក​គ្នា​ឲ្យ​បាន​ច្បាស់លាស់​ ដោយ​មាន​ភាព​ស្មោះត្រង់​ និង​មិន​លាក់លៀម ពីព្រោះ​ថា​ឥរិយាបថ​​ខ្លះ​របស់​ដៃគូ​ម្ខាង អាច​បង្ក​ជា​បញ្ហា​ស្រ្តេស ថប់​បារម្ភ ឬ​ទុក្ខ​កង្វល់​ដល់​ដៃគូ​ម្ខាង​ទៀត។ មួយ​វិញ​ទៀត គ្នា​យើង​គួរ​ចាំ​ថា ទោះ​បី​ជា​យើង​ជិតស្និទ្ធ​គ្នា​​យ៉ាង​ណា​ក៏​ដោយ ដៃគូ​របស់​យើង​ក៏​មិន​អាច​ទាយ​ដឹង​ចិត្ត​​យើង​ច្បាស់​១០០%​ដែរ ហេតុនេះ​ហើយ​ មាន​តែ​ការ​ជជែក​គ្នា​ប៉ុណ្ណោះ​ ទើប​អាច​ដោះស្រាយ​បញ្ហា​បាន។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ២. សង្កេត​ពី​សុខទុក្ខ​របស់​ដៃគូ

    នៅ​ពេល​ដែល​ការងារ​រវល់​​​ខ្លាំង​ យើង​អាច​ធ្វេសប្រហែស​​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ដៃគូ​របស់​ខ្លួន ដែល​ចំណុច​នេះ​អាច​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់​តែ​ឃ្លាត​ឆ្ងាយ។ អីចឹង​ហើយ​ ​គ្នា​យើង​គួរ​ចាប់ផ្ដើម​សង្កេត​មើល​និង​ស្វែង​យល់​ពី​អារម្មណ៍​​ដៃគូ ព្រម​ទាំង​គាំទ្រ​ ក៏​ដូចជា​​លើក​ទឹក​ចិត្ត​ដៃគូ​ជា​ញឹកញាប់។

    ៣. និយាយ​ពី​គោលបំណង​រួម​

    ពិត​ណាស់​ យើង​ម្នាក់​ៗ​មាន​បំណង​ប្រាថ្នា​ខុស​ៗ​គ្នា ដោយ​អ្នក​ខ្លះ​ចង់​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​ ឯ​ខ្លះ​ទៀត​ចង់​ជោគជ័យ​នឹង​អាជីព​ការងារ។ ថ្វី​ត្បិត​តែ​មិន​មាន​ជម្រើស​មួយ​ណា​ខុស​ ឬ​ត្រូវ​ក៏​ដោយ​ យើង​គួរ​តែ​ស្វែង​យល់​ពី​អ្វី​​ដែល​ជំរុញ​លើក​ទឹក​ចិត្ត​យើង និង​ដៃគូ ដោយ​ស្វែង​រក​ចំណុច​រួម​មួយ។

    អត្ថបទគួរអាន៖

    ៤. ផ្ដល់​ក្ដី​ស្រលាញ់

    ​​​​​​​​​​​​​​​​​ទន្ទឹម​នឹង​នេះ​ដែរ យើង​គួរ​ផ្ដល់​ក្ដី​ស្រលាញ់​ទៅ​ឲ្យ​ដៃគូ ជាមួយ​នឹង​ការ​សរសើរ​ ឬ​ការ​សម្រាក​លំហែ ព្រម​ទាំង​ចំណាយ​ពេល​ជាមួយ​គ្នា​តាម​ដែល​អាច​ធ្វើ​បាន។ សកម្មភាព​តូចតាច​ទាំង​នេះ អាច​​ជា​ការ​បង្ហាញ​ក្ដី​ស្រលាញ់ និង​អាច​​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​ដៃគូ​ថែម​ទៀត​ផង។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 29/11/2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម