ទំនាក់ទំនងល្អ

ទំនាក់ទំនងល្អ - ការ​ប្រស្រ័យ​ទាក់ទង មិន​ថា​ក្នុង​គ្រួសារ មជ្ឈដ្ឋាន​ខាង​ក្រៅ កន្លែង​ធ្វើការ ឬ​សាលា​ជាដើម អាច​ជា​បញ្ហា ឬ​អំរែកធ្ងន់ធ្ងរ សម្រាប់​បងប្អូន​យើង​ខ្លះ ព្រោះ​ទម្លាប់​តែឯងៗ មិន​សូវ​ចូលចិត្ត​និយាយ​ស្ដី ឬ​រាប់​អាន​មិត្តភ័ក្ដិ​ច្រើន។ តើ​គួរ​ដោះស្រាយ ឬ​ប្ដូរ​កែ​ទម្លាប់​បែបណា?

ចំណេះដឹងទូទៅ

ទំនាក់ទំនងល្អ

គន្លឹះទាំង៤ ជួយឲ្យជីវិតការងារ និងស្នេហាដើរទៅមុខយ៉ាងរលូន

​ពេល​ខ្លះ​សម្ពាធ​ការងារ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ​ និង​អាច​ជះ​កំហឹង​ទៅ​កាន់​ដៃគូ​ដោយ​មិន​ដឹង​ខ្លួន។ ស្រដៀង​គ្នា​នេះ​ដែរ ប្រសិនបើ​​យើង​មាន​បញ្ហា​​ជាមួយ​ដៃគូ យើង​ប្រហែល​ជា​ពិបាក​ផ្ចង់​ស្មារតី​ក្នុង​ការ​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ណាស់។ ដូច្នេះ​ហើយ​ ដើម្បី​​ជួយ​ឲ្យ​ជីវិត​ស្នេហា និង​ការងារ​មាន​ភាព​រលូន​ទៅ​មុខ​ក្នុង​ពេល​ដំណាល​គ្នា​ យើង​គួរ​ចេះ​តិចនិក​ទាំង​៤​នេះ។ ១. និយាយ​ជាមួយ​ដៃគូ ជំហាន​ដំបូង យើង​គួរ​ជជែក​គ្នា​ឲ្យ​បាន​ច្បាស់លាស់​ ដោយ​មាន​ភាព​ស្មោះត្រង់​ និង​មិន​លាក់លៀម ពីព្រោះ​ថា​ឥរិយាបថ​​ខ្លះ​របស់​ដៃគូ​ម្ខាង អាច​បង្ក​ជា​បញ្ហា​ស្រ្តេស ថប់​បារម្ភ ឬ​ទុក្ខ​កង្វល់​ដល់​ដៃគូ​ម្ខាង​ទៀត។ មួយ​វិញ​ទៀត គ្នា​យើង​គួរ​ចាំ​ថា ទោះ​បី​ជា​យើង​ជិតស្និទ្ធ​គ្នា​​យ៉ាង​ណា​ក៏​ដោយ ដៃគូ​របស់​យើង​ក៏​មិន​អាច​ទាយ​ដឹង​ចិត្ត​​យើង​ច្បាស់​១០០%​ដែរ ហេតុនេះ​ហើយ​ មាន​តែ​ការ​ជជែក​គ្នា​ប៉ុណ្ណោះ​ ទើប​អាច​ដោះស្រាយ​បញ្ហា​បាន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. សង្កេត​ពី​សុខទុក្ខ​របស់​ដៃគូ នៅ​ពេល​ដែល​ការងារ​រវល់​​​ខ្លាំង​ យើង​អាច​ធ្វេសប្រហែស​​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ដៃគូ​របស់​ខ្លួន ដែល​ចំណុច​នេះ​អាច​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់​តែ​ឃ្លាត​ឆ្ងាយ។ អីចឹង​ហើយ​ ​គ្នា​យើង​គួរ​ចាប់ផ្ដើម​សង្កេត​មើល​និង​ស្វែង​យល់​ពី​អារម្មណ៍​​ដៃគូ ព្រម​ទាំង​គាំទ្រ​ ក៏​ដូចជា​​លើក​ទឹក​ចិត្ត​ដៃគូ​ជា​ញឹកញាប់។ ៣. និយាយ​ពី​គោលបំណង​រួម​ ពិត​ណាស់​ យើង​ម្នាក់​ៗ​មាន​បំណង​ប្រាថ្នា​ខុស​ៗ​គ្នា ដោយ​អ្នក​ខ្លះ​ចង់​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​ ឯ​ខ្លះ​ទៀត​ចង់​ជោគជ័យ​នឹង​អាជីព​ការងារ។ ថ្វី​ត្បិត​តែ​មិន​មាន​ជម្រើស​មួយ​ណា​ខុស​ ឬ​ត្រូវ​ក៏​ដោយ​ យើង​គួរ​តែ​ស្វែង​យល់​ពី​អ្វី​​ដែល​ជំរុញ​លើក​ទឹក​ចិត្ត​យើង និង​ដៃគូ ដោយ​ស្វែង​រក​ចំណុច​រួម​មួយ។ [embed-health-tool-heart-rate] អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង […]

ស្វែងរក ទំនាក់ទំនងល្អ

ទំនាក់ទំនងល្អ

"អាពាហ៍​ពិពាហ៍" ជួយឲ្យ​​ជីវិត​សប្បាយ​រីករាយ​ ពិត​មែនអត់?

អាពាហ៍ពិពាហ៍ ត្រូវ​ចាត់​ទុក​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ជីវិត​យើង​ម្នាក់ៗ ក៏​ជាការ​ចាប់​ផ្តើម​ប្រឡូក​ក្នុង​សង្គម​ជីវិត​ថ្មី​មួយ​ផងដែរ។ អាពាហ៍ពិពាហ៍ ជួយ​ទាំង​ទំនាក់​ទំនង​ផ្លូវ​ភេទ ផ្លូវ​ចិត្ត និងផ្លូវ​កាយ រវាង​ប្តី​ប្រពន្ធ កាន់​តែ​ប្រសើរ ហើយក្រោយរៀប​ការ យើង​អាច​នឹង​ទទួល​បាន​គុណ​ប្រយោជន៍ខ្លះៗ ​ពី​ជីវិត​អាពាហ៍​ពិពាហ៍។ ១- គុណ​សម្បត្តិ​នៃ​ជីវិត​អាពាហ៍ពិពាហ៍ របាយការណ៍​សិក្សា​ពាក់​ព័ន្ធ​ជីវិត​អាពាហ៍ពិពាហ៍ បង្ហាញ​ថា ក្រោយ​រៀប​ការ​ កាន់​តែ​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​ន័យ​ថែម​ទៀត ពិសេស​អាច​បង្កើន​ប្រាក់​ចំណូល​ជាមធ្យមសម្រាប់​ក្រុម​គ្រូសារ ដល់​ទៅ ២ដងកន្លះ បើ​ធៀប​នឹង ​មុន​ពេល​រៀប​ការ។ ការ​សិក្សា​ដដែល ប្តី​ប្រពន្ធ ៣គូ ក្នុង​ចំណោម​ប្តី​ប្រពន្ធ​ទើប​ចាប់​ផ្តើម​ជីវិត​អាពាហ៍ពិពាហ៍​ ១០គូ គឺ​ទទួល​បាន​ការ​ងារ​ល្អ​ជាង​មុន ហើយ ២/៣ ក្នុង​ចំណោម​គ្រួសារ​ថ្មី​ថ្មោង បង្ហាញ​ពី​ការ​ពេញ​ចិត្ត​ជីវិត​អាពាហ៍​ពិពាហ៍ ជាង​ពេល​នៅ​លីវ។ តាម​ការ​សិក្សា​ផ្នែក​ចិត្ត​វិទ្យា សង្គម​វិទ្យា និង​ប្រជាសាស្ត្រ គ្នា​យើង​រៀប​ការ​រួច គឺ​មាន​សុខ​ភាព​ផ្លូវ​ចិត្ត​ និង​ផ្លូវកាយ ល្អ​ជាង​អ្នក​នៅ​លីវ ពិសេស​អាច​ជួយ​កាត់​បន្ថយ ឬ​ផ្តាច់​ការ​ប្រើ​គ្រឿង​ញៀន ចៀស​ផុត​បញ្ហា​បាក់​ទឹក​ចិត្ត​ទៀត​ផង។ ទោះ​បី​ការ​សិក្សា បញ្ជាក់​ថា គ្នា​យើង​រៀប​ការ​រួច ​មាន​ប្រាក់​ចំណូល​ច្រើន​ជាង ​គ្នា​យើង​នៅ​លីវ​ក៏​ពិត​មែន ប៉ុន្តែ​ការ​សិក្សា​រក​ឃើញ​ដែរ​ថា គ្នា​យើង​មាន​ប្រាក់​ចំណូល​ខ្ពស់​ប្រចាំ​ខែ គឺ​មាន​ឱកាស​កាន់​តែ​ខ្ពស់​ ជាង​គ្នា​យើង​មាន​ចំណូល​ទាប ងាយ​រក​បាន​ដៃគូ​ជីវិត ដើម្បី​បង្កើត​គ្រួសារ​មាន​សុភមង្គល​មួយ។ អត្ថបទពាក់ព័្ធ៖ “ស្នេហា” ​មាន​គុណ​ប្រយោជន៍​ស្ទើរ​មិន​គួរ​ឲ្យជឿ សង្សារ​ក៏​ដោយ ​ប្ដីប្រពន្ធ​ក៏​ដោយ អាច​បែក​គ្នា ​បើ​ធ្វើ​រឿង​ […]


ទំនាក់ទំនងល្អ

"ស្នេហា" ​មាន​គុណ​ប្រយោជន៍​ស្ទើរ​មិន​គួរ​ឲ្យជឿ

ស្នេហា​ជា​ផ្នែក​មួយ​ក្នុង​ជីវិត​មនុស្ស អ្នក​ណា​ក៏​មាន​ស្នេហា​ដែរ ព្រោះ​វា​គឺ​ជា​ធម្មជាតិ​របស់​សត្វ​លោក សម្រាប់​មនុស្ស​យើង​វិញ ស្នេហា​អាច​ស៊ាំញ៉ាំ​បន្តិច ពេល​ខ្លះ​អាច​ជា​រឿង​សប្បាយ ពេល​ខ្លះ​អាច​ជា​រឿង​ឈឺ​ចាប់ ប៉ុន្តែ​គ្នា​យើង​ណា​ខ្លះ​ដឹង​ពី​អត្ថន័យ គុណ​ប្រយោជន៍​របស់​ស្នេហា​ច្បាស់។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​គុណ​ប្រយោជន៍​ដ៏​អស្ចារ្យ​របស់​ស្នេហា​ ទៅ​លើ​សុខ​ភាព​យើង​ដែល​មនុស្ស​ភាគ​ច្រើន​មិន​ធ្លាប់​ដឹង។ ១- ល្អ​សម្រាប់​សុខភាព​ទូទៅ ការ​សិក្សា​បាន​បង្ហាញ​ថា ប្តី​ប្រពន្ធ​រៀប​ការ​រស់​នៅ​ជា​មួយ​គ្នា មិន​ងាយ​ធ្លាក់​ខ្លួន​ឈឺ ដូច​ពេល​នៅ​កំលោះ​ក្រមុំ​នោះ​ទេ ហើយ​បើ​ទោះ​បី​ជា​ឈឺ​ ក៏​មិន​ដល់​ថ្នាក់​គេង​ពេទ្យ​យូរ​ពេក​ដែរ។ អ្នក​វិទ្យា​សាស្រ្ត​ជឿ​ថា កត្តា​នេះ​ដោយ​សារ​យើង​ទទួល​បាន​អ្វី​ខ្លួន​ចង់​បាន និង​ដំណើរ​ការ​ល្អ​ប្រសើរ​នៃ​ប្រព័ន្ធ​រាង​កាយ​ខាង​ក្នុង។ ទំនាក់​ទំង​ល្អ ក៏​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​យើង​យក​ចិត្ត​ទុក្ខ​ដាក់​លើ​ខ្លួន​ឯង​កាន់​តែ​ច្រើន។ មនុស្ស​យើង​ស្រលាញ់​តែង​តែ​រំលឹក​យើង​ឲ្យ​កែ​ទម្លាប់​អាក្រក់ៗ​ចេញ​ និង​តែងដាស់​តឿន​យើង​ញ៉ាំ និង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់។ ទង្វើរ​ទាំង​អស់​នេះ​ហើយ ជា​កត្តា​ធ្វើ​ឲ្យ​សុខ​ភាព​យើង​កាន់​តែ​ប្រសើរ​ឡើង។ ២- មិន​ងាយ​បាក់​ទឹក​ចិត្ត និង​មិន​ប្រើ​ថ្នាំ​ញៀន កាល​ណា​យើង​នៅ​តែ​ម្នាក់​ឯង​ឆ្ងាយ​ពី​អ្នក​ដទៃ អាច​ប្រឈម​មុខ​ខ្លាំង​ជា​មួយ ជំងឺ​បាក់​ទឹក​ចិត្ត ដូច​នេះ​ពេល​យើង​រៀប​ការ​មាន​ដៃ​គូ​ជីវិត​រួច យើង​អាច​ចៀស​ផុត​ពី​ជំងឺនេះ​បាន មិន​ថា​ប្រុស ឬ​ក៏​ស្រី​ទេ។ លើស​ពី​នេះ ពេល​យើង​មាន​ប្តី ឬ​ប្រពន្ធ គឺ​អាច​ជួយ​យើង​កាត់​បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង ឬ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​បាន។ អត្ថបទ​ពាក់ព័ន្ធ៖ ស្ត្រេសខ្លាំង​មែន​អត់? នេះវិធីសាស្ត្រ​ដោះស្រាយ ១៥ ចំណុច អាចធ្វើ​ឲ្យ​ជីវិត​យើង​ធ្លាក់​ក្នុង​ភាព​ខ្មៅ​ងងឹត ៣- ជួយ​បញ្ចុះ​សម្ពាធ​ឈាម ការ​សិក្សា​រក​ឃើញ​ថា ប្តី​ប្រពន្ធ​ស្រលាញ់​គ្នា​ គឺ​ជា​ក្រុម​មនុស្ស​មាន​សម្ពាធ​ឈាម​ល្អ​ជាង​គេ​បង្អស់។ ហើយ​ក្រុម​បន្ទាប់ គ្នា​យើង​នៅ​លីវ ចំណែក​​ក្រុម​រៀប​ការ​រួច ប៉ុន្តែ​រស់​នៅ​មិន​ចុះ​សម្រុង​គ្នា គឺ​ជា​​ក្រុម​មនុស្ស​មាន​សម្ពាធ​ឈាម​អាក្រក់​ជាង​គេ​បង្អស់។ លទ្ធផល​នេះ​អាច​បញ្ជាក់​បាន​ថា […]


ទំនាក់ទំនងល្អ

១៥ ចំណុច អាចធ្វើ​ឲ្យ​ជីវិត​យើង​ធ្លាក់​ក្នុង​ភាព​ខ្មៅ​ងងឹត

“មាន​រូប​មាន​ទុក្ខ” ជា​ពុទ្ធ​ឱវាទ តែង​ឮ​គេ​ប្រើ​តៗ​គ្នា ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ដើម្បី​លើក​ទឹក​ចិត្ត​មនុស្សកុំ​ឲ្យ​បោះ​បង់ការ​តស៊ូ ចេះ​ពុះ​ពារ​ដើម្បី​ជីវិត​ប្រសើរ​មួយ​នៅ​ថ្ងៃ​មុខ។ យើង​ដឹង​ស្រាប់​ហើយ លើ​លោក​នេះ ជីវិត​មនុស្ស​ជោគជ័យ និង​បរាជ័យ គ្មាន​អ្វី​ខុស​គ្នា​នោះ​ទេ សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​ឧបសគ្គ អ្វី​ខុស​គ្នា​ គឺត្រឹមការគិត ការ​អនុវត្ត និង​ដំណោះ​ស្រាយ​បញ្ហា។ ជួប​បញ្ហា​ជីវិត គួរ​ឈប់​បន្តិច ដកដង្ហើម​វែងៗ ចាំបន្ត​ទៅ​មុន ហើយ​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ប្រសើរ​ឡើង គួរ​បោះ​បង់​ចោល​រឿង​ ១៥​យ៉ាង​ ខាង​ក្រោម​នេះ។ ១- ស្តី​បន្ទោស​អ្នក​ដទៃ កុំ​បន្ទោស​អ្នក​ដទៃ ឬ​បន្ទោស​ព្រហ្មលិខិត ពេល​មាន​រឿង​មិន​ល្អ​កើត​ឡើង​ក្នុង​ជីវិត​យើង។ យើង​ខ្លួន​ឯង​ជា​អ្នក​កំណត់​ជីវិត​ខ្លួន​ឯង ដូច​នេះ​ត្រូវ​គិត​ថា បញ្ហា​កើត​ឡើង​លើ​ខ្លួន​យើង ជា​កំហុស​យើង​ផ្ទាល់ ត្រូវ​ចេះ​ដោះ​ស្រាយ​បញ្ហា និង​គ្រប់​គ្រង​ជីវិត​ខ្លួន​ឯង​ឲ្យ​បាន​ល្អ។ ២- លាក់​អារម្មណ៍​តែ​ម្នាក់​ឯង កុំ​បន្ត​ទម្លាប់​បែប​នេះ​តទៅ​ទៀត​អី គ្មាន​នរណា​យល់​អារម្មណ៍​យើង​ទេ បើ​យើង​មិន​ប្រាប់​គេ។ លាក់​អារម្មណ៍​ទុក​តែ​ម្នាក់​ឯង អាច​នាំ​ឲ្យ​យើង​គិត​លើ​ផ្លូវ​អវិជ្ជមាន។ ត្រូវ​ព្យាយាម​បញ្ចេញ​យោបល់ទៅ​លើ​អ្វី​មួយ និង​និយាយ​ពី​រឿង​ក្នុង​ចិត្ត​ ប្រាប់​ទៅ​នរណា​ម្នាក់​យើង​ទុក​ចិត្ត​បំផុត។ ៣- និយាយ​ដើម​គេ និយាយ​ដើម​គេ​ពី​ក្រោយ​ខ្នង ពុំ​បាន​ជួយ​ធ្វី​ដល់​យើង​ទេ ផ្ទុយ​ទៅ​វិញ អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺ​ចាប់​ដោយ​សារ​យើង បាត់​បង់​ទំនុក​ចិត្ត និង​ការ​គោរពចំពោះ​យើង ដោយសារ​តែ​ពាក្យ​សំដី​ឥត​បាន​ការ​ទាំង​នេះ។ ៤- ឲ្យ​អ្នក​ដទៃ​ជិះជាន់ ទោះ​បី​យើង​ជា​មនុស្ស​មាន​អត្តចរិត​គួរ​សម រម្យទម ប៉ុន្តែ​បើ​យើង​តែង​តែ​ស្រប មិន​បដិសេធ សំណើរ​ ឬសំដី​អ្នក​ដទៃ អាច​នឹង​ធ្វើ​ឲ្យ​គេ​មើល​រំលង​អំពើ​ល្អ […]


ទំនាក់ទំនងល្អ

បែក​គ្នាជាមួយសង្សារ នេះ​ជា​វិធី​កាត់​ចិត្ត​យក​បេះដូង​ហ្ស៊ីន​យើង​មក​វិញ

មិន​បាច់​និយាយ​ក៏​ដឹង​ដែរ ​បែកបាក់​ស្នេហា​ថ្មីៗ ​អ្នកណាមិន​សោកសៅ មិន​ឈឺចាប់ ទោះ​ស្នេហា​មួយ​នេះ​កើត​ឡើង​យូរ ឬ​ឆាប់​ក៏ដោយ។ គ្នាយើង​ខ្លះ ពិសេស​ស្រីៗ តែង​សួរ​ខ្លួន​ឯង អាច​ប្រឈម​មុខ​រស់​នៅ​បន្ត​ទៀត​ដោយ​របៀប​ណា? មិន​អ៊ី​ចឹង?។ យ៉ាង​ណា សម្រាប់​មនុស្ស​យើង​គ្មាន​អ្វី​មិន​អាច​ទៅ​រួចទេ ទោះ​ឈឺ​ចាប់​ខ្លាំង​ប៉ុណ្ណា នៅតែ​ត្រូវ​បន្ត​ជីវិត​ទៅ​មុខ។ អត្ថបទ​នេះ "Hello គ្រូពេទ្យ" នឹង​ប្រាប់​វិធី​សាស្ត្រ​ខ្លះៗ ជួយ​គ្នា​យើង​ធ្វើ​ចិត្ត​ឲ្យ​បាន។ ១- យំ ទោះ​ជា​ការ​យំ សម្រាប់គ្នាយើង ទាំង​ប្រុស ទាំង​ស្រី ត្រូវ​គេ​ចាត់​ទុក ឬ​មើល​ឃើញ​ថា យើងទន់​ខ្សោយក៏​ពិត​មែន ប៉ុន្តែ​ការយំ គឺ​ជា​ការ​ប្រតិកម្ម​ធម្មជាតិ​របស់​មនុស្ស ទឹក​ភ្នែក​មាន​ផ្ទុក​អ័រម៉ូន​តាន​តឹង​អារម្មណ៍ ដែល​កើត​ចេញ​ដោយ​សារ​បញ្ហា​ទំនាក់​ទំនង​ស្នេហ៍ទើប​​ត្រូវ​បញ្ចប់។ យ៉ាង​ណា បើ​គ្នា​យើង​ជួប​បញ្ហា​បែក​បាក់ ទោះ​ជាប្រុស​ក៏ដោយ​ ស្រីក៏​ដោយ ត្រូវ​ស្រែក​យំ​ឲ្យ​ខ្លាំងៗ ហើយ​យំ ក៏​គ្មាន​អ្វី​គួរ​ឲ្យ​ខ្មាស​អៀន​នោះ​ដែរ។ តាម​វិទ្យាសាស្ត្រ​ យំ​អាច​ជួយ​ដោះស្រាយ​ភាព​សោក​សង្រេង និង​ការ​ឈឺចាប់​ផ្លូវ​អារម្មណ៍ តាម​រយៈ​ទឹក​ភ្នែក​ហូរ​ចេញ​មក​ក្រៅ ហេតុ​នេះ គ្នាយើង​ត្រូវ​តែ​ស្រែក​យំ​​ បង្ហូរ​ទឹក​ភ្នែក​ឲ្យ​បាន​ច្រើន នឹង​ជួយ​ឲ្យ​អារម្មណ៍​យើង​ធូរ​ស្រាល​ឡើង​វិញ។ ២- ទៅឆ្ងាយមួយរយៈ ​គួរ​តែ​ចាក​ចេញ​ទៅ​កន្លែង​ណា​ឲ្យ​ឆ្ងាយ​មួយ​រយៈ​ខ្លី វិធី​នេះ​ ទោះ​ធ្វើ​ឲ្យ​ខ្លួន​ឯង​កាន់​តែ​ឯកា​បន្តិច​ក្តី ប៉ុន្តែអាច​ជួយ​ឲ្យ​យើង​នៅ​ដាច់​ឆ្ងាយ​ពី​មនុស្ស​ដែល​ធ្វើឲ្យ​យើង​ឈឺ​ចាប់ ហើយ​ក៏​មិន​មែន​មាន​ន័យ​ថា​យើង​ត្រូវ​បង្ខាំង​ខ្លួន​ឯង​រហូត ឬ​ផ្តាច់​ទំនាក់​ទំនង​ពី​មនុស្ស​ជុំ​វិញ​ខ្លួន​នោះ​ដែរ។ គ្នា​យើង​មិន​គួរ​បន្ត​ទំនាក់​ទំនង​ជាមួយ​ដៃគូ​ដែលធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ទៀត​ទេ ការ​បែកបាក់​ភាគ​ច្រើន បង្កឲ្យ​មាន​​របួស​ផ្លូវ​ចិត្ត​ ប៉ុន្តែ​អាច​​ជា​សះ​ស្បើយ​ដោយ​ឯក​ឯង គ្រាន់​តែ​ត្រូវ​ការ​ពេល​វេលា​ធ្វើ​ចិត្ត​ប៉ុណ្ណោះ។ ៣- […]


ទំនាក់ទំនងល្អ

បើ​ដឹង​ប្រភេទ​ឈាម​ ដូច​ដឹង​ចរិត​ពិត​មនុស្សយើងអ៊ីចឹង

កុំ​ថា​ឡើយ​ដល់​ស្វែងយល់​អ្នក​ដទៃ​ពី​ចរិត​តាម​ប្រភេទ​ឈាម​ គ្នា​យើង​ខ្លះ អាយុ​ប៉ុណ្ណេះ​ទៅ​ហើយ ប្រហែលអត់​ទាន់​ដឹង​ថា ខ្លួន​ឯង​ឈាម​ប្រភេទ​អី​ផង​ក៏​មាន។ អ្នក​វិទ្យាសាស្ត្រ​ជប៉ុន​ និង​ច្រើន​ទៀត សុទ្ធតែ​អះអាង​ថា ប្រភេទ​ឈាម​អាច​​ឆ្លុះបញ្ចាំង​ពី​ចរិត អាច​បង្ហាញ​ពី​ស្ថានភាព​សុខភាព​យើង។ ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ជប៉ុន​ប្រើប្រាស់​ប្រភេទ​ឈាម​ជា​ទិន្នន័យ​​វាយតម្លៃ​បុគ្គលិក ក៏មានដែរ។ ឈាមទាំងអស់​មាន ​៤ ក្រុម​គឺ A, B, AB និង O។ ក្រុម​នីមួយៗមាន​ភាព​ខុស​ប្លែក​គ្នា ហើយ​យើង​ក៏​បង្ហាញ​ពី​អត្តចរិត​បុគ្គល និង​គុណភាព​ការងារ​បាន​ទៀត។ ១- ឈាម​ក្រុម A ជា​មនុស្ស​ឥត​ខ្ចោះ​និយម។ គេ​ជា​មនុស្ស នឹងធឹង​ ហ្មត់ចត់ ក្លាហាន ទាមទារ​ខ្ពស់​ចំពោះ​ខ្លួន​ឯង និង​អ្នក​ជុំវិញ​ខ្លួន។ ដូច្នេះ​ហើយ​ ទើប​គេ​អាច​ជា​ "អ្នក​ដឹកនាំ​ល្អ​ម្នាក់"។ - ចំណុច​អវិជ្ជមាន៖ អៀនប្រៀន​ច្រើន លាក់លៀមអារម្មណ៍​ច្រើន តែ​​ភាព​តានតឹង​ខ្លាំង​ជា​ផល​អាក្រក់​សម្រាប់​ទាំង​សុខភាព​ផ្លូវចិត្ត​ និង​​កាយ។ ២- ឈាម​ក្រុម B ជា​មនុស្ស​គិត​វែងឆ្ងាយ មាន​មហិច្ឆតា​ខ្ពស់ ចង់​សម្រេច​កិច្ចការ​ធំ ហើយ​រាល់​ការ​តាំង​ចិត្ត​ចង់​ឲ្យ​ផែនការ​ណាមួយ​កើត​ឡើង គេ​នឹង​ប្រឹង​ស៊ូ​ធ្វើ​រហូត​ដល់​បាន​សម្រេច។ ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន គេ​ជាអ្នក​តួ​សំខាន់ដែល​តែងស្វែងយល់​ពី​មនុស្ស​សឹង​គ្រប់​គ្នា។ - ចំណុច​អវិជ្ជមាន៖ ច្រើន​តែ​ស្ទាក់ស្ទើរ​ពេល​​ប្រឈម​មុខ​​បញ្ហា​នានា។ ៣- ឈាម​ក្រុម AB A និង B បញ្ចូល​គ្នា បង្កើត​បាន​ជា​ប្រភេទ​ឈាម AB។ […]


ទំនាក់ទំនងល្អ

សង្សារ​ក៏​ដោយ ​ប្ដីប្រពន្ធ​ក៏​ដោយ អាច​បែក​គ្នា ​បើ​ធ្វើ​រឿង​ ៨ យ៉ាង​នេះ​

ទម្លាប់តូចៗប្រចាំថ្ងៃអាចបំផ្លាញជីវិតជាសង្សារ ឬ ប្ដីប្រពន្ធយើងបាន ដល់ថ្នាក់លែងនិយាយរកគ្នា ពាក់មុខយក្សដាក់គ្នា ឬលែងលះគ្នាក៏មាន បើអស់ទ្រាំ។ ដើម្បីចៀសវាងរឿងនេះ កុំធ្វើរឿង ៨ យ៉ាងខាងក្រោម៖ ១- និយាយដើមដៃគូ ពិសេសស្រីៗអាចមានទម្លាប់នេះ នៅពេលពួកគេនៅជាមួយមនុស្សដែលចូលចិត្តនិយាយដើមគេ។ ភាគច្រើនមិនសូវសម្បូររឿងល្អប៉ុន្មានទេ។ គ្នាយើងខ្លះ សេពគប់ ឬមានអ្នកស្គាល់គ្នា (ស៊េរីទំនេរមិនបាន ជុំគ្នាស៊ីត្រាវ) ចាត់ចូលជាចំណុចអត់ល្អ។ ២- គិតតែចំណុចខ្សោយ ការប្រៀបធៀបដៃគូរបស់ខ្លួនទៅបុគ្គលផ្សេង សង្សារ ឬប្ដី/ប្រពន្ធរបស់មិត្តភ័ក្ដិ រកតែចំណុចអាក្រក់ ជាការសន្សំរឿងល្អក់កករក្នុងចិត្ត ហើយថ្ងៃណាមួយនឹងផ្ទុះជាជម្លោះជាមិនខាន។ បើដឹងខ្លួន មានទម្លាប់បែបនេះ គួរប្ដូរវាចេញ ព្រោះវាមានជះឥទ្ធិពលប្រេះឆាដល់អនាគត (ឬគ្រួសារ) ដែលយើងមានផែនការរស់នៅជាមួយគ្នាយូរ។ ៣- មិនដែលគិតពីអារម្មណ៍ដៃគូ រឿងអាក្រក់នរណាក៏មាន ខុសត្រង់ថា តិច ឬច្រើនប៉ុណ្ណោះ។ ពេលសម្រេចចិត្តនៅជាមួយគ្នា គឺបែងចែកខ្លួនពាក់កណ្ដាលទៅឲ្យដៃគូ មិនថា ពេលវេលា ឬចំណូលចិត្ត។ ស្វែងយល់ពីគ្នា ព្យាយាមលះបង់ឲ្យច្រើនតាមដែលអាចធ្វើបាន ដើម្បីសុភមង្គលថ្ងៃក្រោយ។ កើតជំងឺតួឯក ឬគិតតែខ្លួនឯងពេក ជាសញ្ញាប្រាប់ថា ត្រៀមរស់នៅម្នាក់ឯងឲ្យហើយទៅ បើមិនកែ។ ៤- ចាប់ផ្ដើមឈ្លោះវាយតប់ ស្រីៗទំនងជាសម្បូរបញ្ហាលើកឡើងជាងបុរស។ បុរសចង់ឲ្យស្ថានការណ៍ស្ងប់ស្ងាត់ ពេលស្រីៗធ្វើអ្វីតាមអារម្មណ៍នឹកឃើញ ដូចជាចង់ស្រែក ឬប្រើពាក្យសម្ដីធ្ងន់ៗដែលអាចបង្កជម្លោះ។ ការហ៊ានលើកដៃ […]


ទំនាក់ទំនងល្អ

ឃើញពណ៌សក់ អាចដឹងដល់ចរិតពិតភ្លាម លាក់អត់បានទេ

អត្តចរិតម្នាក់ៗសម្គាល់បានតាមរយៈទង្វើ ឬចំណុចផ្សេងៗជាច្រើន។ តាមរយៈពណ៌សក់ ក៏អាចស្វែងយល់ពីចរិតរបស់មនុស្សបានខ្លះដែរ។ ពណ៌សក់ត្រង់ចំណុចនេះ មិនមែនគិតលើការលាប ឬហាយឡាយលេងពណ៌សក់ទេ គឺសំដៅលើពណ៌សក់ធម្មជាតិ។ ១- សក់ខ្មៅ ពណ៌ធម្មជាតិរបស់ខ្មែរ ឬប្រជាជនអាស៊ី។ ពណ៌សក់ប្រភេទនេះ មានលក្ខណៈស៊ីជម្រៅ មានការត្រិះរិះម៉ត់ចត់ ម៉ឺងម៉ាត់ មិនលេងសើចច្រើន មានមនោសញ្ចេតនាស្អិតរមួត និងជឿជាក់លើខ្លួនឯងខ្ពស់។ ២- សក់ទង់ដែង សក់ពណ៌ទង់ដែងពីធម្មជាតិ មានមិនច្រើន ឬមិនទូទៅទេ។ អ្នកមានសក់ពណ៌នេះ (ភាគច្រើននៅអឺរ៉ុប) ជាមនុស្សមានតម្រូវការខ្ពស់ ឬទាមទារច្រើន ឯអត្រាលែងលះក៏កាន់តែខ្ពស់ក្នុងចំណោមក្រុមនេះ។ ប៉ុន្តែ មនុស្សមានសក់ប្រភេទនេះ មានលក្ខណៈស្វាហាប់ ស្មោះត្រង់ និងបើកចិត្តស្ដាប់ការរិះគន់ ឬឲ្យយោបល់ពីមជ្ឈដ្ឋានខាងក្រៅ។ ៣- សក់ត្នោត សក់ពណ៌ត្នោតមាននៅទ្វីបអាស៊ី អាមេរិកខាងត្បូង និងអាហ្វ្រិក ហើយជាក្រុមមានភាពទាក់ទាញខ្លាំងជាងសក់ក្រហម និងទង់ដែង។ សក់ត្នោតបង្ហាញពីភាពឆ្លាតវៃ ហើយអ្នកដែលឈ្នះរង្វាន់ណូបែលជាច្រើន សុទ្ធតែមានសក់ពណ៌ត្នោត។ គេជាបុគ្គលប្រឹងប្រែងធ្វើការ មិនខ្លាចនឿយហត់ ពេលខ្លះងាយចុះចាញ់ បោះបង់ការព្យាយាម។ បើនិយាយដល់សម្ព័ន្ធភាព អ្នកសក់ត្នោត ម៉ឺងម៉ាត់ មិនលេងសើច ហើយមានចិត្តនឹងន ស្មោះត្រង់។ រឿងគួរឲ្យសោកសៅ គឺអាចប្រឈមខ្ពស់នឹងបញ្ហាទំពែក ឬញៀននឹងជាតិនីកូទីន (ជក់បារីច្រើន)។ ៤- សក់ក្រហម សក់ក្រហម មានហ្សែនដែលរងការបំប្លែង​នៅលើក្រូម៉ូសូមទី​១៦។ សក់ក្រហមតែងទាក់ទាញមនុស្សជុំវិញខ្លួនខ្ពស់ជាងសក់ពណ៌ផ្សេង។ […]


ទំនាក់ទំនងល្អ

វាស់​ខ្លួន​ឯង​មើល៍ ​​មាន​ចិត្ត​ចង្អៀតចង្អល់​ប៉ុនណា​​ ក្នុង​ចំណោម ៨ នេះ?

មនុស្ស​យើងតែងមានអារម្មណ៍ មនោសញ្ចេតនា កំហឹង ស្រលាញ់ និង​ស្អប់ ដែលបង្ហាញពីស្ថានភាពផ្លូវចិត្ត។ ថ្ងៃនេះ "Hello គ្រូពេទ្យ" និយាយពីបញ្ហាផ្លូវចិត្តវិញម្ដង។ ខាងក្រោមនេះ ជាទម្លាប់⁣​អាក្រក់​ប្រចាំ​ថ្ងៃ ៨ យ៉ាង ​បញ្ជាក់​ថា​ យើង​ជា​មនុស្ស​ចង្អៀតចង្អល់។ គ្នាយើងមានប៉ុន្មានចំណុចក្នុងចំណោមបណ្ដាចំណុចខាងក្រោម? ១- គុំកួន ការអត់ទោសឲ្យ​អ្នកដទៃ មិនមែនមានន័យថា ធ្វើឲ្យ​គេមានកំហុសតិចជាងមុន ឬមិនសូវធ្ងន់ធ្ងរទេ។ ធម្មតា​ រឿង​​ហួសហើយ គ្មាន​អី​អាច​កែបាន​ទេ មាន​តែ​ទទួល​យក ឬ​សម្រួលលើក​លែង​ទោស​​ ដើម្បី​បញ្ចប់​បញ្ហា។ ការអត់ទោស​ឲ្យ​អ្នក​ដទៃ ឬ​មិន​គុំកួន អាចចូលរួមកាត់បន្ថយភាពស្មុគស្មាញ ស្ត្រេស បាក់ទឹកចិត្ត អារម្មណ៍បដិសេធ បន្ថែមការគោរពខ្លួនឯង។ ២- មិនអត់ទោសឲ្យខ្លួនឯង មិនអត់ទោសឲ្យខ្លួនឯងចំពោះកំហុសអតីតកាល​ នឹងធ្វើឲ្យជីវិតជូរចត់។ សាកល្បងធ្វើអ្វីល្អៗពេលបច្ចុប្បន្នវិញ។ កុំព្យាយាម​ធ្វើ​ជា​មនុស្ស​តានតឹង ឬ​តុលាការ ចំពោះ​សកម្មភាព​រស់​នៅ​ប្រចាំ​ថ្ងៃរបស់ខ្លួន​ឯង​បែប​ដាច់ខាតពេក។ ៣- ចាំចាប់តែកំហុសគេ ផ្នត់​គំនិត​យក​ចិត្ត​ទុក​ដាក់​តែ​លើ​កំហុស​គេ ជាង​អ្វី​ដែល​គេ​បាន​ធ្វើ​ល្អៗ។ រៀន​មើល​​គេ​​ក្នុង​​ផ្លូវ​​ល្អ​​ខ្លះ​​ផង កុំ​​ចាំ​​តែ​​មាន​​កំហុស មាន​​បញ្ហា ឯង​​នេះ​រាប់​​កំហុស​​គេ​រាប់​​រយ ឯ​​ខ្លួន​​ឯង​​វិញ​​ចាំ​​តែ​​ត្រូវ​​រហូត។ វិធីបំបាត់ស្ត្រេសមានច្រើន ស្វែងយល់បន្ថែមបាននៅទីនេះ ៤- ស្ដង់ដារតែគេ បើ​យើង​ខកចិត្ត​ញឹកញាប់​ដោយ​សារ​អ្នកដទៃ នោះ​បណ្តាល​មក​ពី​យើង​កំណត់​ស្តង់ដារ​អាកប្បកិរិយា​ឲ្យ​​គេ​ខ្ពស់​ហួស​ហេតុ​ពេក⁣ ដែល​សម្បី​តែ​ខ្លួន​យើង​ផ្ទាល់​មិន​បាន​អនុវត្តសោះ។ ការ​ពិត​ទៅ បញ្ហា​នេះ​នឹង​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ពិបាក​ខ្លាំង និង​ពូកែ​ខក​ចិត្ត​បំផុត។ ៥- គេមិនល្អ ទីណា​គ្មាន​ក្តី​សង្ឃឹម […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ