គ្នាយើងតែងតែខឹងមួម៉ៅ នៅពេលដែលការរំពឹងទុកមិនដូចចិត្ត ឬប្រឈមនឹងការប្រមាថ លេងសើច គំរាមកំហែង ឬការមិនយកចិត្តទុកដាក់ពីអ្នកដទៃជាដើម។ ជួនកាល យើងខ្លួនឯង គឺជាមូលហេតុនៃកំហឹងតែម្ដង ដោយធ្វើឲ្យយើងមានអារម្មណ៍មិនល្អពេញមួយថ្ងៃក៏មាន។ ប៉ុន្តែ តាមពិតទៅ កំហឹង ជាអារម្មណ៍បែបធម្មជាតិ ហើយក៏មិនមានអ្វីដែលល្អគ្រប់ដប់ ឬសមតាមបំណងយើងរហូតដែរ។ យ៉ាងណាមិញ តើយើងអាចគ្រប់គ្រង ឬរំងាប់កំហឹងទាំងនេះ ដោយមិនបង្កការឈឺចាប់ដល់អ្នកដទៃ ឬខ្លួនឯងបានដោយវិធីណាខ្លះ?
គន្លឹះបញ្ចេញកំហឹង ដោយមិនប៉ះពាល់ដល់អ្នកដទៃ
- រៀនទទួលអារម្មណ៍ខឹង ដោយការដកដង្ហើមឲ្យវែងៗ ដើម្បីរំងាប់អារម្មណ៍
- និយាយពីតម្រូវការរបស់យើងឲ្យបានច្បាស់លាស់ រួមទាំងអារម្មណ៍ និងតម្រូវការដែលត្រូវបានមើលរំលង ឬមិនអើពើ
- បញ្ចេញកំហឹង ដោយការស្រែកឲ្យខ្លាំងៗ ឬវាយខ្នើយ
- កំហឹងគ្រាន់តែជាអារម្មណ៍ធម្មតារបស់មនុស្សយើងប៉ុណ្ណោះ ដូច្នេះហើយគ្នាយើងមិនគួរមានអារម្មណ៍ខុសឆ្គងឡើយ។
យើងអាចឆ្លើយតបនឹងកំហឹងដោយវិធីណាខ្លះ?
១. ធ្វើចលនា
ពិតណាស់ ការធ្វើចលនារាងកាយ អាចជួយបង្កើនថាមពលផ្លូវចិត្តរបស់យើងបាន ហេតុនេះហើយ គ្នាយើងគួរដើរលំហែកាយ ឬធ្វើលំហាត់ប្រាណដើម្បីជួយឲ្យមានអារម្មណ៍ប្រសើរឡើង ដូចជាការហាត់យូហ្គា រាំ ឬដកដង្ហើមឲ្យវែងៗ ដើម្បីរំសាយកំហឹងរបស់យើង។
ចង់គណនា BMR ចុចទីនេះ!
ចង់គណនា BMI ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
២. សរសេរពីអារម្មណ៍
មួយវិញទៀត យើងក៏អាចយកឈ្នះកំហឹង ដោយការសរសេរគំនិត ឬអារម្មណ៍នៅលើក្រដាសសៀវភៅបានផងដែរ។ ចំណុចនេះ អាចជួយកាត់បន្ថយកំហឹង និងជួយកែប្រែថាមពលអវិជ្ជមានទៅជាវិជ្ជមានវិញ។
៣. ចំណាយពេលនៅតែម្នាក់ឯង
ការចំណាយពេលនៅតែម្នាក់ឯង នៅពេលដែលខឹងមួម៉ៅ អាចជួយឲ្យយើងគិតសាជាថ្មីលើស្ថានភាព ឬស្ថានការណ៍ដែលកើតឡើង ដោយជួយឲ្យយើងដោះស្រាយកំហឹង ឬស្រ្តេសប្រកបដោយប្រសិទ្ធភាព។
![រំងាប់កំហឹង](https://cdn.hellokrupet.com/wp-content/uploads/2022/10/រំងាប់កំហឹង២.jpg)
អត្ថបទគួរអាន៖
៤. ជៀសវាងធ្វើការសម្រេចចិត្តណាមួយ
ភាគច្រើន នៅពេលដែលយើងធ្វើការសម្រេចចិត្តអំឡុងពេលដែលខឹងមួម៉ៅ យើងអាចនឹងមានការសោកស្ដាយនៅពេលក្រោយ។ ហេតុនេះហើយ មុននឹងសម្រេចចិត្តអ្វីមួយ គ្នាយើងគួររង់ចាំដល់កំហឹងទាំងប៉ុន្មានរសាយពីខួរក្បាលយើងជាមុនសិន។