ជំងឺផ្លូវចិត្ត និងអំពើហិង្សា
ពិតណាស់ អំពើហិង្សាមិនមែនជារោគសញ្ញានៃជំងឺផ្លូវចិត្តឡើយ ហើយទំនាក់ទំនងរវាងជំងឺផ្លូវចិត្ត និងអំពើហិង្សាក៏មានភាពស្មុគស្មាញផងដែរ។ ការស្រាវជ្រាវបានបង្ហាញថា ក្នុងករណីដែលអ្នកជំងឺមិនប្រើប្រាស់សារធាតុញៀនផ្សេងៗ ជំងឺផ្លូវចិត្ត អាចជះឥទ្ធិពលតិចតួចប៉ុណ្ណោះ ក្នុងការប្រព្រឹត្តអំពើហិង្សា។
ទន្ទឹមនឹងនេះដែរ ជំងឺផ្លូវចិត្ត ដែលរួមមានជំងឺវិកលចរិត អាចមានការពាក់ព័ន្ធនឹងអាកប្បកិរិយាកោងកាង ឬប្រើប្រាស់ហិង្សា ប្រសិនបើអ្នកជំងឺ៖
- មិនបានទទួលការព្យាបាលត្រឹមត្រូវ
- ប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹង
- មានប្រវត្តិប្រើប្រាស់អំពើហិង្សាពីមុន
- ប្រឈមនឹងរោគសញ្ញាវិកលចរិត
- ស្ថិតក្នុងភាពភ័យខ្លាច (ឧទាហរណ៍៖ គិតថាខ្លួនឯងកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់)
- កើតមានរោគសញ្ញាវិកលចរិតជាលើកដំបូង។
