៣- កត្តាបង្កឲ្យកើតជំងឺបាក់ទឹកចិត្តលើប្រុសៗ
មានកត្តាជាច្រើន ដូចជា កត្តាជីវសាស្ត្រ ផ្លូវចិត្ត និងកត្តាសង្គម សុទ្ធតែរួមចំណែកបណ្ដាលឲ្យ ប្រុសគ្នាយើង កើតជំងឺបាក់ទឹកចិត្ត។ ព្រឹត្តិការណ៍តានតឹងក្នុងជីវិត ធ្វើឲ្យមានជំងឺបាក់ទឹកចិត្ត ដូចជា៖
– តានតឹងនៅកន្លែងធ្វើការ សាលារៀន ឬនៅផ្ទះ
– បញ្ហាអាពាហ៍ពិពាហ៍ ឬទំនាក់ទំនង
– មិនអាចសម្រេចបំណងប្រាថ្នា
– បាត់បង់តួនាទី ឬការងារ
– បញ្ហាលុយកាក់
– បញ្ហាសុខភាព ដូចជា ជំងឺរ៉ាំរ៉ៃ ឬពិការភាព
– ផ្ដាច់បារីភ្លាមៗ
– បាត់បង់មនុស្សជាទីស្រលាញ់
– ទទួលបន្ទុកធ្ងន់ក្នុងគ្រួសារ (មានកូន ឪពុក ម្ដាយ ក្នុងបន្ទុក)
– ចូលនិវត្តន៍ ឬបាត់បង់ភាពម្ចាស់ការលើខ្លួនឯង។

៤- វិធីបង្ការកុំឲ្យកើតជំងឺបាក់ទឹកចិត្ត
ផ្លាស់ប្ដូររបៀបរស់នៅបែបវិជ្ជមាន អាចជួយបំបាត់អារម្មណ៍បាក់ទឹកចិត្ត និងបង្ការមិនឲ្យកើតឡើងវិញ ដូចជា៖
– មិនត្រូវនៅតែឯង ចេះរៀបចំពេលវេលាឲ្យមានប្រសិទ្ធិភាព
– កុំនៅស្ងៀមមួយកន្លែង ហាត់ប្រាណឲ្យបានញឹកញាប់
– យល់ដឹងអំពីការប្រើប្រាស់អាស៊ីដអូមេហ្គា ៣ អាចជួយជំរុញឲ្យមានអារម្មណ៍ល្អ
– ចំណាយពេលក្រៅផ្ទះ ស្រូបពន្លឺព្រះអាទិត្យឲ្យរាល់ថ្ងៃ
– គេងឲ្យបានច្រើន ចន្លោះពី ៧-៩ ម៉ោងក្នុងមួយថ្ងៃ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនឡើយ៕