home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ប្រើប្រាស់សារលើទូរសព្ទ ជាមូលហេតុធ្វើឲ្យយើងស្ត្រេសកាន់តែខ្លាំង?

ប្រើប្រាស់សារលើទូរសព្ទ ជាមូលហេតុធ្វើឲ្យយើងស្ត្រេសកាន់តែខ្លាំង?

ជាមួយ​បច្ចេកវិទ្យាបច្ចុប្បន្នកាន់តែ​ជឿនលឿន ទូរសព្ទវ័យឆ្លាត រួមទាំងកម្មវិធីបណ្តាញ​សង្គម​​ជាច្រើន កំពុង​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​យើង។ ​សារ​ខ្លីៗ (SMS) ឬសារ Notification ពីសង្គម​ផ្សេង​ៗ​ទៀត ត្រូវ​គេ​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​សម្រាប់​ធ្វើ​ការ​ទំនាក់​ទំនង។ ចុះ​គ្នា​យើង​មាន​ធ្លាប់​មាន​អារម្មណ៍ស្ត្រេស​​​ពេលទទួល នឹង​​សរសេរ​សារ​តបទៅ​វិញ​ដែរអត់? ព្រោះ​ការ​សិក្សា​ថ្មី​មួយ បញ្ជាក់ថាការសរសេរ ឬ​ផ្ញើសារ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​តាន​តឹង ស្ត្រេស​ខ្លាំង។

១- ម៉េច​បានយើង​មានអារម្មណ៍​តានតឹងពេលកំពុងសរសេរសារ?

ក្នុង​ការ​សិក្សា​ថ្មី​ ​ធ្វើ​ឡើង​ដោយក្រុម​ហ៊ុនបណ្តាញសង្គមជប៉ុន Viber រកឃើញ​ចា ១/៣ ក្នុង​ចំណោម​គ្នា​យើង​លេង និង​ឆ្លើយ​តប​សារ​ទាំង SMS និង​បណ្តាញ​សង្គម គឺ​​មាន​អារម្មណ៍​​តាន​តឹងនៅ​ពេល​​ផ្ញើ​សារ​ម្តងៗ។

បញ្ហា​ស្ត្រេស​​ភាគ​ច្រើន ​បណ្តាល​មក​ពី​ការ​ផ្ញើ​សារ​ អំឡុង​ពេល​យើង​កំពុង​មាន​អារម្មណ៍​ឆេវឆាវ។ ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ ៣២% ក្នុង​ចំណោម​គ្នា​យើង​ប្រើ​ប្រាស់ ឬ​ឆ្លើយ​តប​សារ គឺ​​មាន​អារម្មណ៍​ឆាប់​ខឹង ពិសេស​ពេលសារ​យើង​កំពុង​សរសេរ​បាន​ពាក់​កណ្តាល ស្រាប់​តែរលុប​បាត់ ខណៈ​ការ​ប្រើ​វេយ្យាករណ៍​មិនត្រឹមត្រូវ ប្រើ​រូប​បង្ហាញ​ពី​អារម្មណ៍ (Emojis) ច្រើន​ពេក​ ក៏​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​តាន​តឹង​ ស្ត្រេស​ខ្លាំង​ដូច​គ្នា។ គ្នា​យើង​កំពុង​ប្រើ​ប្រាស់សារ SMS ឬសារ​ពី​កម្មវិធី​បណ្តាញ​សង្គម​​មួយ​ចំនួន​ បាន​បង្ហាញ​ផល​វិបាកដើម្បី​​យល់​ពី​អត្ថន័យ​សារដែលទទួល​បាន ពេល​ក្នុង​សារ​នោះ​​មាន Emojis ច្រើន​ពេក។

ការ​សិក្សា​រក​ឃើញ​ថា អារម្មណ៍​ឆាប់​​ខឹង​ ជា​ធម្មតា​ច្រើនកើត​​​ក្រុម (Group) ​មាន​គ្នា​ច្រើន​ជាង ៣ នាក់។ ៣៩% គ្នា​យើង​ឆ្លើយ​សារ បាន​បង្ហាញ​ពី​ភាព​មិន​ពេញ​ចិត្ត នៅ​ពេល​​ឆ្លើយ​តប​ជា​ក្រុម។ ការ​សន្ទនា​បង្ហាញ​អាកប្បកិរិយា​ឆាប់​ខឹង​បំផុត​ ក៏​ពាក់​ព័ន្ធ​ការ​ជជែក​គ្នា​ជា​ក្រុម​ផង​ដែរ អាច​បណ្តាល​មក​ពី​​ការ​ចែក​រំលែក​រូប​ភាព និង​វីដេអូ​ច្រើន​ពេក។ ដូច្នេះ​មាន ១៧% គ្នាយើង​លេង​​សារ ​បាន​បិទ​សម្លេង​នៅ​ពេល​​ចូល​ក្នុង​ក្រុម​ណា​មួយ។

ចុះ​បើយើង​​ទទួល​បាន​សារបន្ទាប់​ចប់​​ម៉ោង​ធ្វើ​ការ? គ្នា​យើង​ភាគ​ច្រើន ធ្វើ​ការ​ឆ្លើយ​ឆ្លង​ភ្លាម​ៗ ប៉ុន្តែ​ក្នុង​នោះ​មាន​ ២៣% បង្ហាញ​​អារម្មណ៍​ថា​រំខាន​ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ធ្វើ​ការ​ឆ្លើយ​តប​នឹង​សារ​ទាំង​នោះដដែល។

ការ​ស្រាវ​ជ្រាវ​​បង្ហាញ​ដែរថា ២០% ពាក់ព័ន្ធ​អារម្មណ៍​ស្ត្រេស ដោយ​សារ​ការ​ឆ្លើយ​តប​សារទទួលបាន​តែ​ម្តង និង ១១% ទៀត​កើត​មាន​នៅ​ពេល​ យើង​មិន​អើ​ពើ​នឹង​សារ​ទាំង​អស់​នោះ។

អត្ថបទ​ពាក់ព័ន្ធ៖

២- ដំណោះ​ស្រាយ​កុំ​ឲ្យ​តាន​តឹង​ពេល​ទទួល ឬ​ផ្ញើសារ

ទោះ​បីជា​ការ​ផ្ញើ​សារ​ ធ្វើ​ឲ្យ​យើង​មាន​ភាព​តាន​តឹង​ក៏​ដោយ​ ប៉ុន្តែ​វា​បាន​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​យើង​ដូច​គ្នា។ យើង​អាច​ប្រើ​វា​សម្រាប់​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន ឬ​ការ​ងារ​ ​រក្សា​ទំនាក់​ទំនង​ជាមួយ​មិត្ត​ភក្តិ ក្រុម​គ្រួសារ ឬដើម្បី​ទទួល​បាន​ការ​ឆ្លើយ​តប​យ៉ាង​ឆាប់​រហ័ស​ពី​អតិថិជន​។ ដើម្បី​ដោះ​ស្រាយ​អារម្មណ៍​ស្ត្រេស ​បណ្តាល​មក​ពី​ការ​ផ្ញើ​សារ វិធី​ល្អ​បំផុត​ គឺ​កាត់​បន្ថយ​ពេល​វេលា​យើង​​ចំណាយ​លើ​ទូរសព្ទ និង​ជួប​គ្នា​និយាយ​ដោយ​ផ្ទាល់​ ឬ​ខល​ទូរសព្ទ ​ជំនួស​ការ​ផ្ញើ​សារក៏បាន។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Texting is a daily source of stress for 1/3 of people – are you one of them? https://www.weforum.org/agenda/2018/11/texting-is-a-daily-source-of-stress-for-a-third-of-people-are-you-one-of-them. Accessed 30 November, 2o18.

Survey: Texting a daily source of stress for a third of people. https://www.studyfinds.org/survey-texting-source-daily-stress-third-people/. Accessed 30 November, 2o18.

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ Sao Solynet នៅ 28/08/2019
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x