ដើរកម្សាន្តតាមទីកន្លែងធម្មជាតិមិនថាក្នុងស្រុក ឬក្រៅស្រុក ជាទំនោរថ្មីទៅហើយសម្រាប់គ្នាយើង។ ការដើរកម្សាន្តជាមួយធម្មជាតិមិនត្រឹមតែជាការកម្សាន្ត លំហែអារម្មណ៍ សម្រាកកាយប៉ុណ្ណោះទេ ក្រៅពីនោះការដើរកម្សាន្តនៅតាមទីធម្មជាតិស្រស់ស្អាតនោះ ក៏នឹងជួយទៅដល់សុខភាពខួរក្បាលយើងឱ្យប្រសើរផងដែរ នេះបើផ្អែកតាមលទ្ធផលរបស់ក្រុមអ្នកស្រាវជ្រាវយកមកបង្ហាញ។