ព្រឹកឡើងៗ ធ្លាប់មានអារម្មណ៍ខ្សោះៗ អត់កម្លាំង អត់ស្រឡះក្នុងខ្លួន ដែរអត់? ការពិត វាអាចមកពីនឿយហត់អស់កម្លាំងកាលពីក្បាលល្ងាច ឬក៏គិតច្រើនស្ត្រេសច្រើន។ “Hello គ្រូពេទ្យ” នឹងប្រាប់វិធីសាស្ត្រ ៦ យ៉ាង អាចជួយឲ្យមានកម្លាំងភ្លាមៗតែម្តង។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ព្រឹកឡើងៗ ធ្លាប់មានអារម្មណ៍ខ្សោះៗ អត់កម្លាំង អត់ស្រឡះក្នុងខ្លួន ដែរអត់? ការពិត វាអាចមកពីនឿយហត់អស់កម្លាំងកាលពីក្បាលល្ងាច ឬក៏គិតច្រើនស្ត្រេសច្រើន។ “Hello គ្រូពេទ្យ” នឹងប្រាប់វិធីសាស្ត្រ ៦ យ៉ាង អាចជួយឲ្យមានកម្លាំងភ្លាមៗតែម្តង។
១- ទាញថាមពលចេញពីខ្លួន
ត្រូវសាកល្បងវិធីបង្កើនថាមពល ក្រោយភ្ញាក់ ដោយឈរនៅមាត់ទ្វារ សម្លឹងទៅមុខ ហើយឈរចំទើតចុងជើង ព្យាយាមប៉ះឲ្យដល់គែមទ្វារ ពើងទ្រូងទៅមុខរហូតទាល់តែមានអារម្មណ៍ចង្កេះ និងខ្នងយឺតត្រង់ ព្យាយាមឈរទប់ ៣០ វិនាទី ជាការស្រេច។ វាអាចបន្ថយភាពតានតឹងប្រព័ន្ធរំញោចសរសៃប្រសាទផ្លូវចិត្ត ធ្វើឲ្យអារម្មណ៍ឆេវឆាវបានធូរស្បើយ។
២- សម្រាកមួយភ្លែតៗឲ្យបានច្រើនដង
វាអាចផ្តល់ប្រយោជន៍កាន់តែច្រើន និងចៀសផុតពីភាពអស់កម្លាំងល្ហិតល្ហៃ។ ការស្រាវជ្រាវរបស់សាកលវិទ្យាល័យរដ្ឋ Louisiana (អាមេរិក) អះអាងថា បុគ្គលិកដែលមានម៉ោងសម្រាកខ្លីៗច្រើនដង អាចបំពេញការងារបានច្រើន និងលឿន មិនសូវមានកំហុស ជាងសម្រាករយៈពេលវែង ម្តង ឬពីរដង ក្នុងមួយថ្ងៃ។ ឯការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Princeton (អាមេរិក) រកឃើញថា ការស្ងាបជួយរាងកាយសម្រួលខួរក្បាល ដាស់ខួរក្បាលវិលមកសភាពធម្មតាវិញ។
៣- ស្រូបក្លិនធ្វើឲ្យអារម្មណ៍ស្ងប់ស្រួល
ពេលមានអារម្មណ៍អស់កម្លាំង គួរស្រូបយកក្លិនក្រអូបខ្លះៗ អាចជួយបង្កើនសមត្ថភាពប្រមូលផ្តុំ និងធ្វើឲ្យយើងអារម្មណ៍ល្អ ក្នុងនោះមានក្លិនក្រូចឆ្មារ ក្រូចធម្មតា ពិសេសក្រូចថ្លុង។ បើយើងមួម៉ៅនឹងអ្វីមួយ អាចយកស្លឹកជីរអង្កាមមកហិត ឬផឹកតែជីរអង្កាមមួយកែវអាចផ្តល់កម្លាំងប្រាជ្ញាភ្លាម។
៤- ធ្វើចលនា
ក្រោកដើរទៅនេះបន្តិច ទៅនោះបន្តិច គ្នាយើងនឹងមានអារម្មណ៍ស្រឡះខ្លួន គ្រាន់តែចំណាយពេលដើរ ២-៣ នាទី អាចជួយយើងបង្កើនថាមពលមិនចំណាយពេលអត់ប្រយោជន៍ច្រើនលើការងារប្រចាំថ្ងៃ។ បើអាចទៅរួច គួរទៅលុបមុខនៅបន្ទប់ទឹក បន្ទាប់មកដើរចេញទៅក្រៅ ដកដង្ហើមស្រូបយកខ្យល់បរិសុទ្ធវែងៗ។ ការដើរ ១០ នាទី ល្អសម្រាប់ចរន្តឈាម ជួយឲ្យយើងស្រស់ស្រាយ សម្រេចការងារដោយប្រសិទ្ធភាព។
៥- ធ្វើសមាធិ
ចំណាយពេលហោចណាស់ ៥ នាទី រាល់ព្រឹក ផ្តោតសំខាន់លើការដកដង្ហើម មិនថាការទ្រេតខ្លួន ឬអង្គុយទេ។ ការសមាធិ អាចជួយយើងបន្ធូរបន្ថយសម្ពាធ និងប្រឆាំងភាពអស់កម្លាំង។ ពេលធ្វើសមាធិ អាចយល់ច្បាស់ពីដង្ហើមយើង។ អ្វីៗកន្លងផុតត្រូវរលាយបាត់ កាន់តែធ្វើឲ្យសុខភាពផ្លូវចិត្តល្អជាងមុន នាំឲ្យដំណើរការងាររលូន មិនមានអារម្មណ៍អស់កម្លាំង។
៦- ផឹកទឹកគ្រប់គ្រាន់
គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ កត្តារួមធ្វើឲ្យយើងឆាប់ហត់ គឺព្រោះខ្សោះជាតិទឹក។ រាល់ថ្ងៃ បើយើងផឹកទឹកតិច អុកស៊ីហ្សែនរត់ក្នុងសរសៃឈាមក៏តិចដែរ។ ផឹកទឹកស្អាតឲ្យបាន ៨ កែវក្នុងមួយថ្ងៃ ឬផឹកទឹករ៉ែមួយកែវ គ្រប់ពេលមានអារម្មណ៍អស់កម្លាំង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
10 Ways to Boost Your Energy in 10 Minutes or Less http://www.webmd.com/balance/guide/boost-energy Assessed December 08, 2016
8 ways instantly boost your energy http://sheerluxe.com/2016/09/26/8-ways-instantly-boost-your-energy Assessed December 08, 2016