- ៣សំណួរ អាចជួយយើងស្វែងរកអត្ថន័យ “ជីវិត”
- ទំនាក់ទំនងរវាងទុក្ខសោក ទៅជាជំងឺបាក់ទឹកចិត្ត
៣- ដំណោះស្រាយពេលមានបញ្ហាពិបាកផ្ចង់អារម្មណ៍
បញ្ហានេះ អាចមានមូលហេតុច្រើន តែក៏មានដំណោះស្រាយពិតប្រាកដ សម្រាប់មូលហេតុនីមួយៗដូចគ្នា ដូចជា៖
– មើលតម្រាប់មិនភក្តិ ឬបងប្អូនដែលពូកែផ្ចង់អារម្មណ៍៖ ពេលយើងក្រឡេកទៅមើលកាយវិការមនុស្សជុំវិញខ្លួនកំពុងផ្ចង់អារម្មណ៍ យើងនឹងឃើញថា ពួកគេនៅស្ងៀមធ្មឹង ក្រសែភ្នែកមុតស្រួច និងដកដង្ហើមយឺតៗ។ ចំនុចទាំងនេះ អាចយកទៅប្រើដើម្បី បង្កើនការផ្ចង់អារម្មណ៍ឲ្យបានល្អ។
– កុំសូវយកចិត្តទុកដាក់នឹងបរិស្ថានជុំវិញ៖ នៅកន្លែងមនុស្សច្រើន មានសំឡេងអ៊ូអរ អាចធ្វើយើងឆាប់បែកអារម្មណ៍បាន។ហេតុនេះ គួរតែចៀសវាងកន្លែងទាំងនោះ ដើម្បីធ្វើការងារបានល្អឡើងវិញ។
– សម្រាកបន្តិច៖ គួរចេញទៅក្រៅ មើលទេសភាពជុំវិញ ដើរលេងក្នុងសួនជាដើម ដើម្បីឲ្យធូរអារម្មណ៍។ ធ្វើបែបនេះ អាចជួយយើងមានអារម្មណ៍ល្អ ងាយប្រមូលអារម្មណ៍ឡើងវិញ។
– បែងចែកការងារដែលអាទិភាព៖ គួរចាប់ផ្តើមធ្វើការងារដែលសំខាន់មុន ការងាររាយរង ទុកធ្វើតាមក្រោយ។ ឧទាហរណ៍៖ ការងារសម្រាប់ថ្ងៃនេះ ការងារសម្រាប់ថ្ងៃស្អែក និងគួរបើកមើល ឆ្លើយតបសារនៅចុងក្រោយគេ។
– កុំសូវរវល់នឹងការងារផ្សេង៖ គួរកំណត់តារាងពេលវេលាប្រចាំថ្ងៃ ក្នុងការឆ្លើយសារ និងលេងអ៊ីនធើណេត ព្រោះអាចនឹងធ្វើឲ្យយើងចេះតែបើកមើលនេះ មើលនោះ រកផ្ចង់អារម្មណ៍លើធ្វើអីមួយឲ្យប្រាកដមិនបាន។