ជំងឺហឺត

ជំងឺ​ហឺត​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺហឺត ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺហឺត

កុំមើលស្រាល! ទាំងនេះជាគ្រោះថ្នាក់នៃការ​ស្រូបខ្យល់ពុល

ការ​ស្រូប​ខ្យល់​ពុល​ញឹក​ញាប់ ពិត​ជា​​ផ្តល់គ្រោះថ្នាក់ចំពោះ​សុខភាព​ខ្លាំង និង​ធ្វើ​ឱ្យ​អ្នក​ប្រឈម​មុខ​នឹង​​ជំ​ងឺ​ធ្ងន់ៗជាច្រើន ដោយ​មិន​ដឹង​ខ្លួន ព្រោះ​ថា ខ្យល់​ពុល បណ្តុំ​ទៅ​ដោយ​សារធាតុពុល​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់ ពោល​គឺ​​កើត​ចេញ​​ពី​ប្រភព​ដែល​បង្កើត​ឡើង​ទាំងមនុស្ស និង​ធម្ម​ជាតិ​។ តើ​ខ្យល់​ពុល​​កើត​ចេញ​ពី​ណា? បើ​យោង​ទៅ​តាម​គេហ​ទំ​ព័រ​តាម​ដាន​សន្ទស្សន៍​គុណ​ភាព​ខ្យល់ iqair និងវិទ្យាស្ថានជាតិសុខភាព NIH ខ្យល់​ពុល​កើត​ចេញ​ពី​ប្រភពដូច​តទៅ​នេះ៖ ប្រភព​ខ្យល់ពុល និងការ​បំពុល​បរិយាកាសដែលបង្កើត​ឡើង​ដោយ​មនុស្ស - ការ​បំភាយ​ចេញពី​រថយន្ត ប្រេងឥន្ធនៈ និង​ឧស្ម័ន - ការ​បំភាយ​ចេញពី​រោង​ចក្រ​ថាម​ពល ពិសេសរោង​ចក្រ​ថាម​ពល​ធ្យូងថ្ម - ផ្សែងចេញ​ពី​ផលិត​កម្ម​ ឬឧស្សាហកម្មគីមី ដូចជា ស្ពាន់ធ័រ និងអាសូត ជាដើម។ ប្រភពខ្យល់ពុលបង្កើត​ឡើងដោយធម្មជាតិ - ផ្សែងពីភ្លើង​ឆេះព្រៃ - ផេះ និងឧស្ម័នពីការផ្ទុះ​ភ្នំភ្លើង - ការ​បំភាយឧស្ម័ន ពី​ធម្មជាតិ ដូច​ជា មេតាន ដែលត្រូវបានបញ្ចេញចេញពីការរលួយសារធាតុសរីរាង្គនៅក្នុងដី។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើខ្យល់ពុលធ្វើឱ្យប៉ះ​ពាល់​សុខភាព​អ្វីខ្លះ បើ​ស្រូប​ចូល​ញឹកញាប់? នៅ​ពេល​ដេល​យើង​​ស្រូប​ខ្យល់​ដែល​មាន​សារធាតុ​ពុល​តាម​ផ្លូវ​ដង្ហើម សារធាតុ​ពុល​ទាំង​នោះ នឹង​ចូល​ទៅកាន់​ចរន្ត​ឈាម​ ដែល​​អាច​ធ្វើ​ឱ្យ​កើត​ជំ​ងឺ​ធ្ងន់ធ្ងរ និងគ្រោះថ្នាក់​ជាច្រើន ពោល​គឺ​ផ្តល់​ផល​ប៉ះ​ពាល់​ដល់សុខភាព​ទាំង​រយៈ​ពេល​វែង និងខ្លី។ [embed-health-tool-ovulation] បើយោង​ទៅ​តាម​អង្គ​ការ​សុខភាព​ពិភព​លោក (WHO) និងវិទ្យា​ស្ថាន​ជាតិ​សុខភាព NIH អ្នក​ស្រូប​ខ្យល់​ពុក​ញឹក​ញាប់​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ដូច​ត​ទៅ​នេះ៖ រយៈ​ពេល​ខ្លី   - រមាស់ភ្នែក បំពង់ក និងច្រមុះ - […]

ស្វែងរក ជំងឺហឺត

ជំងឺហឺត

បើពេលហាត់ប្រាណ ប្រទះ​អាការៈ​ទាំង​នេះ ត្រូវ​ប្រយ័ត្ន​ផង!

គ្នា​យើងប្រហែល​ជា​ឆ្ងល់​ហើយ​ពេល​ឃើញ​អត្ថបទ​នេះ ព្រោះ​ជាធម្មតា “Hello គ្រូពេទ្យ” ​ណែនាំ​គ្នា​យើងហាត់ប្រាណ ព្រោះល្អសម្រាប់សុខភាព ប៉ុន្តែ​បែរ​ជា​ពេល​ឲ្យ​ប្រយ័ត្ន​ទៅ​វិញ? មូលហេតុ គឺដោយ​សារ ខ្លាច​គ្នា​យើង​មាន​ជំងឺ​ហឺត​ពេល​ហាត់​ប្រាណ​នុះឯង បាន​ជាប្រាប់​ឲ្យ​ប្រុង​ប្រយ័ត្ន​បែបនេះ។ ចង់​ដឹង​ច្បាស់​អ្វី​ជា​ជំងឺ​ហឺត​ពេល​ហាត់​ប្រាណ អាន​លេងៗ​សិនទៅ។ ១- និយមន័យ ជំងឺហឺតពេលហាត់ប្រាណ ជាជំងឺមួយប្រភេទធម្មតា អាចកើតលើគ្រប់គ្នាអំឡុង​ពេលហាត់ប្រាណ ប៉ុន្តែវាមិនអាចបង្កឲ្យគ្នាយើងកើតហឺតរ៉ាំរ៉ៃទេ គឺគ្រាន់តែកើតឡើងគ្រប់ពេលហាត់ប្រាណប៉ុណ្ណោះ។ ២- រោគសញ្ញាជំងឺ​ហឺត​ពេល​ហាត់​ប្រាណ វាកើតឡើងប៉ុន្មាននាទី បន្ទាប់ពីចាប់ផ្តើមហាត់។ បើយើងមិនធ្វើអ្វីមួយទេ រោគសញ្ញានេះអាចបន្ដដល់ទៅ ៣០ នាទី ឬយូរជាងនេះ៖ – ហត់ – ក្អក – ចុកណែនទ្រូង ឬឈឺទ្រូង – អស់កម្លាំង ឬខ្សោយកម្លាំង – ថប់ដង្ហើម ដកដង្ហើមឮសូរដូចសំឡេងហួច បើគ្នាយើងមានសញ្ញាណាមួយខាងលើ ត្រូវទៅជួបពេទ្យ ដើម្បីដឹងថារោគសញ្ញាទាំងនេះ អាចបណ្ដាលឲ្យកើតជំងឺផ្សេងដែរអត់។ ស្វែងរកជំនួយជាបន្ទាន់ បើមានអាការៈដង្ហើមខ្លី និងដកដង្ហើមឮសូរដូចហួច ឬប្រើថ្នាំលែងមានប្រសិទ្ធភាព។ ៣- មូលហេតុបង្ក ខ្យល់ស្រូបចូលតាមរន្ធច្រមុះ ហើយបញ្ជូនទៅសួត មានលក្ខណៈក្ដៅឧណ្ហៗ ស្អាត និងមានសំណើម ពេលយើងហាត់ប្រាណ។ សួតត្រូវការខ្យល់បន្ថែម ធ្វើឲ្យយើងដកដង្ហើមតាមមាត់វិញ នាំឲ្យខ្យល់ត្រជាក់ និងស្ងួត អាចចូលតាមបំពង់ខ្យល់ទៅសួតបាន។ លំហូរខ្យល់ទាំងនេះ ធ្វើឲ្យបំពង់ខ្យល់ទទួលការប៉ះទង្គិច ដោយសារការផ្លាស់ប្ដូរសំណើម និងសីតុណ្ហភាព ហើយការកន្ត្រាក់ និងខ្ជឹបសាច់ដុំបំពង់ខ្យល់ […]


ជំងឺហឺត

ក្រែងកើតហឺតអត់ដឹងខ្លួន ពិនិត្យរោគសញ្ញា ៨ នេះ

ហឺត ជាជំងឺរ៉ាំរ៉ៃ ហើយបើមិនធ្លាប់កើត ច្បាស់ជាមិនយល់អារម្មណ៍គ្នាយើងដែលកំពុងកើតឡើយ។ បរិស្ថានមានផ្សែងពុល កង្វះខ្យល់បរិសុទ្ធ កាន់តែធ្វើឲ្យសុខភាពគ្នាយើងកើតហឺតអាក្រក់ឡើងៗ ហើយគ្នាយើងអត់កើតហឺត ក៏អាចប្រឈមគ្រប់ពេលដោយមិនដឹងខ្លួនដែរ។ ពិបាកការពារ និងព្យាបាល ហើយអាចឈានដល់ស្លាប់ក៏មាន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១-ក្អករ៉ាំរ៉ៃ ក្អក ជាប្រតិកម្មធម្មជាតិ ពេលរាងកាយបញ្ចេញចោលធូលីដី ឬផ្សែងបារីហុយចូលតាមការដកដង្ហើម ប៉ុន្តែក៏អាចបង្កឡើងដោយកត្តាជាច្រើន រួមមាន រលាកច្រមុះ ឬផ្ដាសាយ។ ក្អកយូរអង្វែង អាចជារោគសញ្ញាកើតហឺត ហើយឧស្សាហ៍ក្រោក ពេលយប់ ដោយសារពិបាកដកដង្ហើមភ្លាមៗពេលកំពុងគេង ក៏ជាសញ្ញាដែរ។ ២-ដកដង្ហើមឮសំឡេង ដកដង្ហើមឮសំឡេង ជារោគសញ្ញាកើតហឺតពិតប្រាកដ ព្រោះពេលគ្នាយើងប្រឹងដកដង្ហើម មានសំឡេងហួចបានបន្លឺឡើងព្រមគ្នា។ យើងងាយប្រទះបញ្ហានេះ ដូចជា ហាត់ប្រាណ ពេលអាកាសធាតុត្រជាក់។ គួរប្រយ័ត្ន ពេលហាត់ប្រាណ ក្នុងខែត្រជាក់។ ៣-សម្អាតបំពង់ក ខាកស្ដោះ មិនសមរម្យក៏ពិតមែន ប៉ុន្តែសម្រាប់គ្នាយើងកើតហឺត ជាការសម្អាតបំពង់ក បញ្ចេញស្លេស្មជាប់ស្ទះនៅក្នុងបំពង់ក និងនៅក្នុងរន្ធច្រមុះ ព្រោះអាការៈសម្បូរស្លេស្មនៅក្នុងផ្លូវដង្ហើម អាចជារោគសញ្ញាហឺត។ ៤-ហត់ គ្នាយើងអាចនឹងកើតហឺត បើមានអាការៈហត់ ក្រោយពេលហាត់ប្រាណស្រាលៗ ត្រូវអង្គុយចុះដើម្បីទប់ដង្ហើម មុននឹងបន្តទៀត។ ៥-អស់កម្លាំង គ្នាយើងខ្លះស្រាប់តែមានអាការៈដូចជាអស់កម្លាំង ថប់ដង្ហើម ណែនទ្រូង និងមានចង្វាក់ដង្ហើមខុសធម្មតា […]


ជំងឺហឺត

របស់​តូច​នេះ​ សំខាន់​ប៉ុណ្ណា​សម្រាប់​អ្នក​កើត​ហឺត?

ឆាប់​ហត់ ល្ហិត​ល្ហៃ ធ្វើ​អី​តិច​ចាប់​អស់​កម្លាំង ពិសេស​ដក​ដង្ហើម​មិន​ដល់​គ្នា តើ​មាន​ដឹង​មូលហេតុ​អី​ឲ្យ​ប្រាកដ​អត់? គ្នា​យើង​បើ​មាន​សញ្ញា​ទាំង​នេះ អាច​នឹង​កើត​ជំងឺ​​ហឺត​ហើយ ប៉ុន្តែ​ចង់​ដឹង​ច្បាស់ ត្រូវ​តែ​ធ្វើ​តេស្ត ហើយ​ដឹង​គេ​ធ្វើ​តេស្ត​បែប​ណា​អត់? បើ​ចង់​ដឹង អត្ថបទ “Hello គ្រូពេទ្យ​” មួយ​នេះ​អាច​ជួយ​បាន។ ១-#អ្វីជាឧបករណ៍PEFR? PEFR​ មក​ពី​ពាក្យ Peak Expiratory Flow Rate គឺ​ជា​វិធី​ធ្វើ​តេស្ត​រក​ជំងឺ​ហឺត តាម​រយៈ​ឧបករណ៍​តូច​មួយ​កាន់​នឹង​ដៃ​ដើម្បី​ត្រួត​ពិនិត្យ​សមត្ថភាព​​ដក​ដង្ហើម​ចេញ​របស់​យើង ដើម្បី​​វាស់​ស្ទង់​លំហូរ​ខ្យល់​ចេញ​តាម​ទង​សួត ​និង​សន្និដ្ឋាន​ពី​ករណី​ស្ទះ​ផ្លូវ​ដង្ហើម។ ២-#មុខងាររបស់PEFR មាន​គ្លីនិក​ជា​ច្រើន បាន​វាយ​តម្លៃ​លើ​វិធី​ឧបករណ៍​តេស្ត​មួយ​នេះ ពិត​ជា​មាន​ប្រយោជន៍​ខ្លាំង ពិសេស​ករណី​វាស់​ស្ទង់​កម្រិត​ស្ទះ​ដង្ហើម​របស់​ក្មេងៗ​ដោយសារ​ជំងឺ​ហឺត​បាន​ល្អ នាំ​ឲ្យ​វិធីសាស្ត្រ​នេះ​ត្រូវ​បាន​គេ​ប្រើ​យ៉ាង​ទូលំ​ទូលាយ។ ឧបករណ៍ PEFR​ ផ្តល់​ភាព​ងាយ​ស្រួល​កំណត់​អត្រា​លំហូរ និង​ល្បឿន​ខ្យល់​ចេញ​ពី​ទងសួត ពិសេស​ឧបករណ៍​នេះ មាន​តម្លៃ​ទាប ងាយ​ប្រើប្រាស់​ទៀត​ផង។ យ៉ាង​​ណា​ គុណវិបត្តិ​របស់​ឧបករណ៍ PEFR គឺ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ការ​ដកដង្ហើម​ចេញ និង​មិន​អាច​ធ្វើ​តេស្ត​លើ​បេប៊ី​បាន​ទេ។ លើស​ពី​នេះ PEFR​ មាន​មុខងារវាស់​ស្ទង់​ផ្លូវ​ដង្ហើម​ទំហំ​ធំ ​ឬ​មធ្យម​ ខណៈ​​ជំងឺ​ហឺត​ភាគ​ច្រើន​កើត​មាន​លើ​ផ្លូវ​ដង្ហើម ​ទំហំ​មធ្យម ​និង​តូច។ ៣-#មុខងារ​ចម្បង មុខងារ​ចម្បង​របស់​ PEFR​ មាន​ដូច​ជា៖ - ព្រមាន​ពី​ការ​ចាប់​ផ្ដើម​របស់​ជំងឺ ​ - បង្ហាញ​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ - ដឹង​ពី​ស្ថានភាព​ជំងឺ​ - ពេល​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់ - ឆ្លើយ​តប​ទៅ​នឹង​ថ្នាំ ​អំឡុង​ពេល​មាន​ជំងឺ​ហឺត - […]


ជំងឺហឺត

ក្ដៅត្រជាក់ៗ អ្នក​កើត​ហឺត អាចគ្រោះថ្នាក់​បំផុត បើ​ផ្តាសាយ

ក្ដៅត្រជាក់ៗ គ្រោះ​ថ្នាក់​ណាស់​សម្រាប់​អ្នកកើត​ហឺត បើ​មិន​ចង់​រើ​ឡើង​វិញ​ទេ ត្រូវ​ការពារ​ខ្លួន​ឲ្យ​បាន​ល្អ ពិសេស​កុំ​ឲ្យ​កើត​ផ្តាសាយ​ឲ្យ​សោះ។ “Hello គ្រូពេទ្យ” នឹង​លម្អិត​ខ្លះៗ​ពាក់ព័ន្ធ​ទំនាក់​ទំនង​រវាង​ផ្តាសាយ និង​ការ​រើ​ឡើង​ជំងឺ​ហឺត យ៉ាង​ណា​អាច​ជួយ​គ្នា​យើង​បាន​ខ្លះ​ដែរ។ ហឺត​អាច​រើ​ឡើងដោយសារ​កត្តា​ជា​ច្រើន ​ដូចជា ​បង្ក​រោគ​នៅ​តំបន់បំពង់​ខ្យល់​ ប្រតិកម្ម​ជាមួយ​សណ្ដែក​ដី​ ប៉ះពាល់​​សារធាតុ​គីមី​ ខ្យល់​កខ្វក់​ក្នុង​បរិស្ថាន​ នាំឲ្យ​ពិបាកដក​ដង្ហើម ចុក​ណែន​ទ្រូង​ និងក្អកទាំង​ពេល​យប់ ​និង​ពេលព្រឹក។ ១- គ្រុនផ្ដាសាយគ្រោះថ្នាក់បំផុតលើអ្នកកើតហឺត ទោះ​មាន​ជំងឺ​ហឺត​កម្រ​ផ្ដាសាយ​ក៏ពិតមែន តែ​បើ​កើត​​នោះ​ នឹង​មាន​ភាព​ធ្ងន់ធ្ងរ​ ទោះ​បី​រោគ​សញ្ញា​ហឺត​មាន​កម្រិត​ស្រាល ​ឬ​កំពុង​គ្រប់​គ្រង​បាន​ដោយ​សារ​ការ​ប្រើ​ថ្នាំ​ក៏​ដោយ។​ យើងអាចរលាក​បំពង់​ខ្យល់ ​ហើម ​និង​ឆាប់​មាន​ប្រតិកម្ម ​បណ្ដាល​ឲ្យ​មេរោគ​ផ្ដាសាយ​ បង្ក​រោគ​កាន់​ច្រើន​នៅ​តំបន់​បំពង់​ខ្យល់​ ​និង​បង្ក​ជា​ជំងឺ​សួត។ ករណីឆ្លង​មេរោគ​ផ្ដាសាយ​នៅ​ក្នុង​សួត ​ធ្វើ​ឲ្យ​ជំងឺ​ហឺត​រើ​ឡើង ​និង​មាន​អាការៈ​កាន់​តែ​ធ្ងន់ធ្ងរ​ព្រម​ទាំង​អាច​បង្ក​ទៅ​ជា​ជំងឺ​រលាក​សួត​ និង​ជំងឺ​ប្រព័ន្ធ​ដង្ហើម​ស្រួច​ស្រាល​ផ្សេងៗ។ ​ក្មេងៗ ​និងក្មេងជំទង់មាន​ជំងឺ​ហឺត ​ងាយ​កើត​ជំងឺ​រលាក​សួត​ ក្រោយ​​ផ្ដាសាយ​ ជាង​ក្មេងធម្មតាគ្មាន​ជំងឺ​ហឺត​។ ២- វិធីសាស្ត្រប្រឆាំងផ្ដាសាយសម្រាប់អ្នកកើតហឺត កើត​​ហឺត​គួរចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​រៀង​រាល់ ៦ ខែ​ម្ដង​ ដើម្បី​ការពារ​​ផ្ដាសាយ​ និង​​​សុវត្ថិភាព​ចំពោះអ្នក​កើត​ហឺត​។ អាច​ចាក់​វ៉ាក់សាំង​ការពារ​នេះ​នៅ​តាម​បណ្ដា​គ្លីនិក​ មន្ទីរពេទ្យ​។ ៣- រៀបចំ​ផែនការ​គ្រប់គ្រង​ជំងឺ​ហឺត​ជាមួយពេទ្យ​ អនុវត្ត​តាម​ផែនការ​ព្យាបាល​​ជា​ប្រចាំ ​សម្រាប់​គ្រប់គ្រង​ និង​ព្យាបាល​ជំងឺ​ហឺត​រ៉ាំរ៉ៃ ពេល​រើ​ឡើង​ ឬ​មាន​សភាព​កាន់​តែ​អាក្រក់។ ​បើ​ក្មេងមាន​ជំងឺ​ហឺត​ ត្រូវ​ប្រាកដ​ថា​បាន​ធ្វើ​តាម​ផែនការ ​បង្ការ​​ត្រឹមត្រូវ​ណែនាំ​ដោយ​គ្រូពេទ្យ ​និង​ប្រាប់​ទៅ​​គ្រូ​​នៅ​សាលា​ ដើម្បី​ទទួល​បាន​ការ​តាម​ដាន​ និង​មើល​ថែ។ ៤- […]


ជំងឺហឺត

កើត​ហឺត ឆាប់​ដង្ហក់ គួរ​​ហាត់​ប្រាណ​របៀបម៉េច?

ហត់ អស់​កម្លាំង​កំហែង ហាត់​ប្រាណ​តិចតួច ដង្ហក់​ចង់​ដាច់​ខ្យល់ ពិសេស​ត្រូវ​អាកាស​ធាតុ​ត្រជាក់​ភ្លាម​ធ្វើ​ទុក្ខ​ភ្លាម ពិត​ជា​ពិបាក​ណាស់​មិន​អ៊ីចឹង! អារម្មណ៍​នេះ​មាន​តែ​គ្នា​យើង​ធ្លាប់​កើត​ជំងឺ​ហឺត ទេ​ទើប​យល់​ច្បាស់។ យ៉ាងណា គ្នា​យើង​ចង់​បាន​សុខភាព​ល្អ ចង់​ហាត់​ប្រាណ​គ្មាន​ផល​រំខាន​ដោយ​ជំងឺ​ហឺត នៅ​តែ​អាច​ហាត់​បាន គ្រាន់​តែ​ធ្វើ​តាម​ការ​ណែនាំ​របស់ “Hello គ្រូពេទ្យ” ក្នុង​អត្ថបទ​នេះ។ កាល​ពីឆ្នាំ ១៦៩៨ លោក John-Floyer កវី​និពន្ធ និង​ជា​អ្នក​ចិត្តសាស្ត្រ​ដ៏​ល្បីល្បាញ​របស់​អង់គ្លេស រក​ឃើញ​ថា អារម្មណ៍​ស្ត្រេស ប៉ះពាល់​ធ្ងន់​ធ្ងរ​លើ​ការ​ហាត់​ប្រាណ​ ក៏​ជា​ហេតុ​បង្ក​ឲ្យ​ជំងឺ​ហឺត​រើ​ឡើង​ពេល​ហាត់​ប្រាណ។ បើ​ចង់​ហាត់​ប្រាណ មិន​ឲ្យ​ជំងឺ​ហឺត​រើ​ឡើង​វិញ ត្រូវ​ដឹងពី​កត្តា​បង្ក​ និង​វិធី​ដោះ​សា្រយ​ដូច​ជា៖ ១- កត្តាបង្កឲ្យជំងឺហឺតរើឡើងពេលហាត់ប្រាណ មាន​កត្តា​ជា​ច្រើន ប៉ះពាល់​ដល់​ការ​ចាប់​ផ្ដើម​ហាត់​ប្រាណ​ដំបូង​ បើ​អារម្មណ៍​ស្រេ្តស​កាន់​តែ​ធ្ងន់ធ្ងរ​ កាន់​តែ​បង្ក​ឲ្យ​រើ​ឡើង​ខ្ពស់​ដូច​គ្នា។ - វិធី​គ្រប់​គ្រង​ជំងឺ​ហឺត៖ ពេល​ណា​យើង​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​ល្អ​ យើង​អាច​ទទួល​ផល​ផ្ទុយ​មក​វិញ ដូច​ជា ករណី​រើ​ឡើង​របស់​ជំងឺ​ហឺត​ពេល​ហាត់​ប្រាណ​កាន់​តែ​ខ្ពស់។ - លក្ខខណ្ឌ​ជុំវិញ៖ ជំងឺ​ហឺត​រើ​ឡើង​អំឡុង​ពេល​ហាត់​ប្រាណ​ ដោយ​សារ​តែ​ខ្យល់​ត្រជាក់​ សំណើម ខ្យល់​ទាប​ ខ្យល់​កខ្វក់ ​ធូលី​ដី ​ផ្សែង ​ថ្នាំ​ជក់ ​ផ្សែង​ឡាន​ និង​ឧស្ម័នពុល (ស្ពាន់ធ័រ​ឌីអុកស៊ីត ​អាសូត​ឌីអុកស៊ីត ​អូហ្សូន)។ - អារម្មណ៍​តានតឹង៖ បើយើង​នៅ​តែ​បន្ត​គិត​ច្រើន ​ឬ​ហាត់​ប្រាណ​ដោយ​មិន​សម្រាក​សោះ […]


ជំងឺហឺត

បើមិនចង់​ឲ្យ​ហឺតរើឡើង ត្រូវ​ដឹងប៉ុន្មាន​ចំណុច​នេះសិន

ឲ្យ​តែ​ខែ​រងា​ធ្លាក់​ខ្យល់​ចូល​មក​ដល់ អារម្មណ៍​គ្នា​យើង​ស្រស់​ស្រាយ ពិសេស​អ្នក​ចូលចិត្ត​ហាត់​ប្រាណ ប៉ុន្តែ​សម្រាប់​គ្នា​យើង​​កើត​ហឺត​ ពិត​ជា​មិន​សប្បាយ​ចិត្តទេ ព្រោះ​អាកាសធាតុ​ប្រែប្រួល​ទៅ​ជា​ត្រជាក់ មាន​សំណើម ធ្វើ​ឲ្យ​ប្រព័ន្ធ​​រាង​កាយ​ចុះ​ខ្សោយ ងាយ​នឹង​រើ​ឡើង​វិញ។ បើ​ចង់​បង្ការ​​ហឺត អត្ថបទ “Hello គ្រូពេទ្យ” អាច​ជួយ​បាន៖ ១- ចៀសឆ្ងាយពីបារី ផ្សែង​បារីមាន​ផ្ទុក​សារធាតុ​គីមី​ច្រើន ​ប៉ះពាល់​ដល់​ស្រទាប់​ភ្នាស​បំពង់​ដង្ហើម។ ពិសេស​គ្នា​យើង​កើត​ហឺត​រ៉ាំរ៉ៃ បើ​ជក់​បារី ​ឬ​ស្រូបផ្សែង​បារី​ពី​អ្នក​ដទៃ វា​ធ្វើ​ឲ្យ​រលាក​បំពង់​ដង្ហើម​កាន់​ធ្ងន់ យើង​ជំងឹ​ហឺត នឹង​រើ​ឡើង។ ចៀស​វាង​​ការ​ប៉ះពាល់​ផ្លូវ​ដង្ហើម មាន​ លម្អង​ផ្កា​ ធូលី​ សារធាតុ​គីមី​ ក្លិន​ក្រអូប​ និងក្លិន​ស្អុយ​ផ្សេងៗ។ ២- រក្សាកម្ដៅរាងកាយ ពេល​សីតុណ្ហភាព​ក្នុង​ផ្ទះ​ត្រជាក់ អាច​ឲ្យ​ហឺត​រើ​ឡើង ​​អ៊ីចឹង​គួរ​រក្សា​កម្ដៅ​ក្នុង​ខ្លួន​ឲ្យ​បាន​ល្អ ​ពាក់​ខោ​អាវ​ឲ្យ​​ច្រើន​ជាន់​ដើម្បី​ការពារ​ត្រ​ជាក់​ ពិសេស​ពេល​ចេញ​ក្រៅ​។ ៣- ចៀសវាងអាហារធ្វើឲ្យប្រតិកម្ម ត្រូវ​ចំណាំ​អាហារ​ណា​ដែល​ធ្វើ​ឲ្យ​​ប្រតិកម្ម និងជំងឺ​រើ​ឡើង។ ភាគ​ច្រើន​អាហារ​ដែល​មាន​ប្រតិកម្ម​ជា​មួយ​ហឺត មាន បង្គា ក្ដាម ​គ្រាប់​រុក្ខជាតិ​ផ្សេងៗ។ ៤- ប្រយ័ត្នពេលប្រើថ្នាំ ថ្នាំ​ពេទ្យ​ជា​អាវុធ​មុខ​ពីរ​ គួរ​ប្រយ័ត្នឲ្យ​ខ្ពស់ ដូចជា ថ្នាំ​ផ្សះ​ ថ្នាំ​បញ្ចុះ​កម្ដៅ ​និងថ្នាំ​បំបាត់​ការ​ឈឺ​ចាប់។ ៥- បង្ការឆ្លងរោគផ្លូវដង្ហើម ផ្ដាសាយ​ រលាក​ទងសួត ​រលាក​ត្រចៀក ​រលាក​រន្ធ​ច្រមុះ​ និង​រលាក​សួត ​សុទ្ធ​តែ​ធ្វើ​ឲ្យ​ជំងឺ​ហឺត​រើ​ឡើង​ ហេតុនេះ គួរ​លាង​ដៃ​ឲ្យ​បាន​ច្រើន​ […]


ជំងឺហឺត

ជំងឺ​ហឺត​ពេលយប់មាន ៤ចំណុច សំខាន់​បំផុតត្រូវដឹង

រឿង​ជំងឺ​ហឺត "Hello គ្រូពេទ្យ" ធ្លាប់​ចេញ​អត្ថបទ​ច្រើន​ហើយ លម្អិត​ទាំង​និយមន័យ ពន្យល់​ទាំង​ដើម​ហេតុ ផល​ប៉ះពាល់ និង​របៀប​ដោះស្រាយ​ជា​ដើម។ ប៉ុន្តែ​ថ្ងៃ​នេះ មាន​ហឺត​ប្រភេទ​ថ្មី​ទៀត​ហើយ ចង់​លើក​យក​មក​ពន្យល់។ គ្នា​យើង​ធ្លាប់ឮ​ជំងឺ "ហឺត​ពេល​យប់" ទេ? ស្តាប់​ទៅ​ប្លែក មែន​អត់? បើ​ប្លែក ហើយ​ចង់​ដឹង អាន​លេងៗ​សិន​ទៅ។ ១- អ្វី​ជា​ជំងឺ​ហឺត​ពេល​យប់? ជំងឺ​ហឺត​ពេល​យប់ មក​ពី​ពាក្យ​បច្ចេក​ទេស Nocturnal Asthma។ វា​ទាក់ទង​នឹង​រោគសញ្ញា​ធ្ងន់ធ្ងរ ការ​ស្ទះ​ផ្លូវ​ដង្ហើម បញ្ហា​សួត​ធ្ងន់ធ្ងរ​ ត្រូវ​ការ​ប្រើ​ថ្នាំ​ចាំ​បាច់។ គ្នា​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ដើម្បី​បញ្ចៀស​បញ្ហា​ដែល​អាច​កើត​ឡើង​ដោយ​មិន​ដឹង​ខ្លួន។ ២- រោគសញ្ញា ក្អក សំឡេង​សួត​ងឺតៗ (ដក​ដង្ហើម​មាន​សំឡេង​ដូច​ហួច) ហត់ ដក​ដង្ហើម​ខ្លីៗ និង​តឹង​ទ្រូង ជា​រោគ​សញ្ញា​ទូទៅ ប៉ុន្តែ​វា​នឹង​ធ្ងន់​ពេល​យប់​ដែល​អាច​ធ្វើ​ឲ្យយើង​ភ្ញាក់ និង​គេង​មិន​គ្រប់ ធ្វើ​ឲ្យ​អស់​កម្លាំង ឆាប់​ខឹង។ ៣- ម៉េចបានមានជំងឺហឺតពេលយប់? មូល​ហេតុ​ច្បាស់​លាស់​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ ប៉ុន្តែ​មាន​មូល​ហេតុ​មួយ​ចំនួន​អាច​បង្ក​ជា​ជំងឺ​នេះ៖ - រលាក​ស៊ី​នូស​ក្នុង​ច្រមុះ (Sinusitis)៖ អំឡុង​ពេល​គេង ផ្លូវ​ដង្ហើម​រួម​តូច ធ្វើ​ឲ្យ​ខ្យល់​ចូល​មិន​បាន ធ្វើ​ឲ្យ​ក្អក។ ក្អក​ធ្វើ​ឲ្យ​ផ្លូវ​ដង្ហើម​កាន់​តែ​ត្បៀត។ បើ​ផ្លូវ​ដង្ហើម​ប៉ះពាល់ ទឹក​ហូរ​មក​ពី​រលាក​ស៊ីនូស​ក្នុង​ច្រមុះ កាន់​តែ​ច្រើន បង្ក​ឲ្យ​មាន​សញ្ញា​ជំងឺ​ហឺត​នេះ​តែ​ម្តង។ - ទម្លាប់​គេង៖ ធម្មតា […]


ជំងឺហឺត

មក​ដឹង​​ហឺត​មួយ​ប្រភេទ​ទៀត ហៅ​ថា​ក្អក​ហឺត

ក្អកហឺត ក៏​ជា​ជំងឺ​ហឺត​ដែរ ប៉ុន្តែ​ជំងឺ​នេះ​សំដៅ​លើ​ ក្អកស្ងួត។ តើ​ក្អកហឺត មាន​ផល​រំខាន​យ៉ាង​ម៉េច​ខ្លះ? គួរ​ប្រុងប្រយ័ត្ន បង្ការ និង​ព្យាបាល​បែប​ណា? អាច​ស្វែងយល់​ទាំង​អស់គ្នា។ ១-អ្វីទៅជាក្អកហឺត? ក្អក​ហឺត ​ជា​​ជំងឺ​ហឺត​មួយ​ប្រភេទ។​ រោគ​សញ្ញា​ចម្បង​នៃ​ក្អក​ហឺត​គឺ​ក្អក​ស្ងួត។​ ក្អក​ហឺត គឺ​ជា​ប្រភេទ​នៃ​ជំងឺ​ហឺត អ្នក​អាច​​គ្មាន​រោគ​សញ្ញា​ផ្សេង​ក្រៅ​ពី​ ហត់ និង ដក​ដង្ហើម​លឺ​សំឡេង​ដូច​ហួច។​ ជួន​កាល​ លក្ខណៈ​របស់​វា​​​គឺ​ក្អក​យូរ​ជាង​ ៦​-​៨​ សប្ដាហ៍។​ ការ​​ក្អក​អាច​កើត​ឡើង​នៅ​ពេល​យប់​​ ដែល​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ពេល​អ្នក​ដេក​ ឬ​ នៅ​ពេល​ថ្ងៃ​ ដែល​អាច​ប៉ះ​ពាល់​ដល់​ការ​រស់នៅ​ប្រ​ចាំ​ថ្ងៃ។​ ការ​ក្អក​អាច​កាន់​តែ​ធ្ងន់ធ្ងរ​ពេល​ធ្វើ​លំ​ហាត់​ប្រាណ​ ឬ​ ពេល​អ្នក​ប៉ះ​ពាល់​នឹង​សារ​ធាតុ​បង្ក​ឲ្យ​កើត​ហឺត​ ឬ​ ប្រតិកម្ម​ដូច​ជា​ ធូលី​ដី​ ពង​ផ្សិត​ គ្រឿង​ក្រអូប​ ឬ​ នៅ​កន្លែង​ដែល​មាន​សីតុណ្ហភាព​ត្រ​ជាក់។ ក្អក​ហឺត​អាច​កើត​លើ​គ្រប់​វ័យ​ ក៏​ប៉ុន្តែ​វា​ច្រើន​កើត​ចាប់​ពី​វ័យ​កុមារ។ ២-ក្អកហឺតបង្កដោយអី? មូលហេតុ​របស់​​ក្អក​ហឺត​ គឺ​មិន​បាន​ដឹង​ច្បាស់​លាស់​ទេ។​ ទោះ​ជា​យ៉ាង​ណា​ ក្អក​អាច​កើត​ឡើង​​នៅ​ពេល​ដែល​អ្នក​ប៉ះ​ពាល់​នឹង​សារធាតុ​អាលែកហ្ស៊ី ឬ​នៅ​កន្លែង​ដែល​មាន​សីតុណ្ហភាព​ត្រ​ជាក់។ ការ​ក្អក​អាច​កើត​ឡើ​ង​បន្ទាប់​ពី​មាន​ការ​បង្ក​រោគ​តាម​ផ្លូវ​ដង្ហើម។ លើស​ពី​នេះ​ទៀត​ ក្អក​អាច​កើត​ក្រោយ​មាន​ការ​ឆ្លើយ​តប​ពី​ថ្នាំ​ beta blockers។​ Beta blockers​ គឺ​ជា​ថ្នាំ​ប្រើ​សម្រាប់​ជំងឺ​លើស​សម្ពាធ​ឈាម​ ​ជំងឺ​ខ្សោយ​បេះ​ដូង​ ការ​ឈឺ​ក្បាល​ប្រកាំង​ ​ជំងឺ​បេះ​ដូង​ ​ជំងឺ​ទឹក​ដក់​ក្នុង​បាត​ភ្នែក​ […]


ជំងឺហឺត

កើតហឺតចង់រស់យូរ? ត្រូវដឹងអាហារណា​គួរញ៉ាំ ឬមិនគួរ

ឲ្យ​តែ​ញ៉ាំ​មិន​ស្រួល មិន​តម ដឹង​តែ​ ហឺត​ធ្វើ​ទុក្ខ ពិបាក​តែ​ខ្លួន​ឯង​ហ្នឹង។ នេះហើយ ជីវិត និង​ស្ថានភាព​គ្នា​យើង​កើត​ហឺត ពិបាក​ណាស់ មិនអ៊ីចឹង?។ កត្តា​សំខាន់​មួយ​ទៀត​គឺ មាន​ជំងឺ​នេះប្រចាំ​កាយ ត្រូវ​គិត​គូរ​ខ្លាំង ពិសេស​រឿង​ហូបចុក​ប្រចាំ​ថ្ងៃ។ ឈប់​ខ្វាយ​ខ្វល់​សិន អាន​អត្ថបទ​ "Hello គ្រូពេទ្យ" អាច​ដឹង​វិធី​ទប់​ស្កាត់​ផល​វិបាក និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។ ១- ញ៉ាំអាហារល្អៗ ពពួក​បន្លែ និង​ផ្លែ​ឈើ​សម្បូរ ដោយ​សារធាតុ​ប្រឆាំង អុកស៊ីតកម្ម ដូចជា៖ វីតាមីន C ​វីតាមីន E ​និង​ពពួក Beta-carotene។ សារធាតុ​ទាំង​នោះ​អាចជួយ​កាត់​បន្ថយ ការ​រលាក​ក្នុង​សួត​បាន។ លើស​ពី​នេះ បន្លែ ​ផ្លែ​ឈើ ក៏​សម្បូរ​ជាតិ​សរសៃ​ច្រើន​ផង​ដែរ។ ជាតិ​សរសៃ​ទាំង​នោះ ​ល្អ​ក្នុង​ការទប់ទល់ ជា​មួយ​បញ្ហា​រលាក។ គួរ​ញ៉ាំ​ផ្លែ​ឈើ ដូចជា ក្រូច​ ទំពាំង​ បាយជូរ ក្រូចឆ្មា ពពួក​ផ្លែ ស្ត្ររប៊ើររី និង ពពួក​បន្លែ​ស្លឹក​បៃតង​ចាស់ ឲ្យ​បាន​ច្រើន។ គួរ​ព្យាយាម ញ៉ាំ​អាហារ​មាន​ជាតិ អូមេហ្គា ៣ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ