ម៉ាសមានសារសំខាន់ណាស់ ដើម្បីការពារយើងពីមេរោគកូវីដ-១៩ ដែលកំពុងតែរាតត្បាតនៅពាសពេញពិភពលោក ប៉ុន្តែវាក៏អាចធ្វើឲ្យយើងពិបាកដកដង្ហើមពេលពាក់ម៉ាកដូចគ្នា ជាពិសេស ចំពោះអ្នកដែលមានជំងឺផ្លូវដង្ហើមតែម្ដង។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ម៉ាសមានសារសំខាន់ណាស់ ដើម្បីការពារយើងពីមេរោគកូវីដ-១៩ ដែលកំពុងតែរាតត្បាតនៅពាសពេញពិភពលោក ប៉ុន្តែវាក៏អាចធ្វើឲ្យយើងពិបាកដកដង្ហើមពេលពាក់ម៉ាកដូចគ្នា ជាពិសេស ចំពោះអ្នកដែលមានជំងឺផ្លូវដង្ហើមតែម្ដង។
ជាក់ស្ដែង សួតរបស់យើងមានតួនាទីនាំយកអុកស៊ីសែនទៅក្នុងប្រព័ន្ធរាងកាយ និងបញ្ចេញកាបូនឌីអុកស៊ីត។ នៅពេលដែលយើងពាក់ម៉ាសតឹងពេក ឬរយៈពេលយូរ វាអាចបង្ខាំងកាបូនឌីអុកស៊ីត ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ ដូច្នេះហើយ យើងចាំបាច់ត្រូវពង្រឹងសុខភាពសួត ដើម្បីអភិវឌ្ឍភាពធន់ប្រឆាំងនឹងឧស្ម័នCO2។
គ្នាយើងអាចសាកល្បងតិចនិកមួយចំនួនខាងក្រោមនេះ ដើម្បីជួយឲ្យសួតមានសុខភាពល្អ។
លំហាត់ប្រាណដកដង្ហើមពីពោះ មានការពាក់ព័ន្ធនឹងពោះ សាច់ដុំពោះ និងសន្ទះទ្រូង នៅពេលដែលយើងដកដង្ហើម។ វាជួយឲ្យសន្ទះទ្រូងទាញចុះក្រោមនៅរាល់ពេលដកដង្ហើមចូល។ កត្តានេះធ្វើឲ្យសួតរបស់យើងដំណើរការកាន់តែប្រសើរជាងមុន។
នៅពេលដែលយើងហាត់ប្រាណ រាងកាយយើងអាចទទួលបានអុកស៊ីសែនចូលទៅក្នុងចរន្តឈាម និងបញ្ជូនវាទៅសាច់ដុំដែលធ្វើការ កាន់តែមានប្រសិទ្ធភាព។ ការហាត់ប្រាណជាប្រចាំ អាចជួយឲ្យសាច់ដុំត្រូវការអុកស៊ីសែន និងកាបូនឌីអុកស៊ីតតិចជាងមុន ជាហេតុធ្វើឲ្យសួតមានសុខភាពល្អ។ បន្ថែមពីនេះ វាក៏អាចជួយបង្កើនភាពរឹងមាំ និងមុខងារសាច់ដុំផងដែរ។
ជាមួយគ្នានេះដែរ ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់មានសារសំខាន់ណាស់ ពីព្រោះនៅពេលដែលយើងខ្វះជាតិទឹក វាអាចធ្វើឲ្យទឹករម្អិលឡើងខាប់ និងស្អិត ដែលនាំឲ្យការដកដង្ហើមមានភាពយឺតយ៉ាវ និងធ្វើឲ្យយើងងាយកើតជំងឺ និងអាលែកហ្ស៊ី។ ហេតុនេះហើយ ចូរញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីពង្រឹងសួត ព្រមទាំងសុខភាពរាងកាយទាំងមូល។
ពិតណាស់ ឥរិយាបថមិនល្អក៏អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពសួតដែរ ពីព្រោះវាកាត់បន្ថយសមត្ថភាពរបស់សួត និងការដកដង្ហើមចេញ ដែលអាចបណ្ដាលឲ្យកើតជំងឺផ្លូវដង្ហើម។ ដូច្នេះហើយ គ្នាយើងគប្បីអង្គុយ ឬឈរឲ្យត្រង់ខ្លួនជានិច្ច។
ផ្លែឈើ និងបន្លែមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចការពារសួតពីការបំផ្លាញអុកស៊ីតកម្ម ដោយទ្រទ្រង់ដល់ជាតិសំណើមនៃផ្ទៃផ្លូវដង្ហើម។ ពពួកផ្លែប៊ឺរី ផ្លែឈើ គ្រាប់ផ្លែឈើ សូកូឡា តែបៃតង ប៉េងប៉ោះ ជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលយើងគប្បីបញ្ចូលទៅក្នុងរបបអាហារ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ