home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

មូលហេតុ ៦យ៉ាង ធ្វើឲ្យមនុស្ស​យើង​លែង​សូវខ្វាយខ្វល់រឿងលើគ្រែ

មូលហេតុ ៦យ៉ាង ធ្វើឲ្យមនុស្ស​យើង​លែង​សូវខ្វាយខ្វល់រឿងលើគ្រែ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាតតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ

បើ​សុខ​ៗ​ស្រាប់​ដៃ​គូ​ខាង​ស្រី​ អស់​អារម្មណ៍ លែង​សូវ​ខ្វាយ​ខ្វល់​អំពី​រឿង​លើ​គ្រែ នោះ​អាច​បណ្ដាល​មក​ពី​មូលហេតុ​ជា​ច្រើន ដែល​​វា​មិន​មែន​ដោយ​សារ​​តែ​រឿង​អ័រម៉ូន​មួយ​មុខ​នោះ​ទេ។ ខាង​ក្រោម​នេះ គឺ​ជា​មូលហេតុ​មួយ​ចំនួន ធ្វើ​ឲ្យ​មនុស្ស​ស្រី លែង​គិត​​ដល់​រឿង​លើ​គ្រែ។

១- ស្ត្រេស​ច្រើន​ពេក

ពេល​យើង​​ស្រ្តេស ​ច្បាស់​ជា​មិន​ចង់​ធ្វើ​អ្វីទេ ហើយ​បើ​និយាយ​អំពី​រឿង​លើ​គ្រែ​វិញ​ទៀត គឺ​កាន់​តែ​អត់​ហើយ។ សម្រាប់​មនុស្ស​​ភាគ​ច្រើន ​ស្ត្រេស គឺ​មាន​ពាក់​ព័ន្ធ​ជាមួយ​កន្លែង​ធ្វើ​ការ នៅផ្ទះ ឬ​គិត​ខ្វាយ​ខ្វល់​អំពី​រឿង​អាច​កើត​ឡើង​ថ្ងៃ​ខាង​មុខ។ ដូច​នេះ​ហើយ​ ធ្វើ​ឲ្យ​យើង​​មិន​ចង់​គិត​ដល់​រឿង​លើ​គ្រែ​ស្អី​នោះ។ មាន​អ្នក​ខ្លះ​គិត​ថា ការ​រួម​ភេទ គឺ​ជាវិធី​បំបាត់​ស្ត្រេស ប៉ុន្តែ​បើ​ពេលយើង​​កំពុង​តែ​ស្ត្រេសហើយ​នោះ​ ​ក៏​មិន​ងាយ​នឹង​មាន​អារម្មណ៍​ផ្លូវ​ភេទ​ដូច​គ្នា។

២- កំពុងប្រើថ្នាំគ្រាប់ពន្យារកំណើត

ថ្នាំ​ពន្យារ​កំណើត អាច​ជា​មូលហេតុ​មួយ​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​របស់​ស្រីៗ​យើង​មួយ​ចំនួន​​ថយ​ចុះ។ ​ថ្នាំ​ពន្យារ​កំណើត មាន​ផ្ទុក​ជាតិ​អ័រម៉ូន គឺ​ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​តេស្តូតេរ៉ូន​ថយ​ចុះ ដែល​វា​ជា​អ័រម៉ូន​ជួយ​ឲ្យ​​មាន​អារម្មណ៍​ផ្លូវ​ភេទ​មួយ​ក្នុង​ខ្លួន​របស់​យើង។

ប៉ុន្តែ​ផល​រំខាន​របស់​វា គឺ​ប្រែ​ប្រួល​ទៅ​តាម​មនុស្ស​ម្នាក់​ៗ ដែល​អ្នក​ខ្លះ មិន​មាន​ផល​រំខាន​ក៏​មាន។ ដូច​នេះ​ក្នុង​ករណី ចំណង់​ផ្លូវ​ភេទ​របស់​យើង​​ថយ​ចុះ ក្រោយ​ពេល​លេប​ថ្នាំ​ពន្យារ​កំណើត យើង​​គួរទៅ​​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ។

៣- ថ្នាំផ្ដាសាយ ឬថ្នាំអាលែកហ្ស៊ី ធ្វើឲ្យប្រដាប់ភេទស្ងួត

កង្វះ​ជាតិ​រំអិល​ភាគ​ច្រើន គឺ​មិន​សូវ​មាន​ពាក់​ព័ន្ធ​ជាមួយ​ចំណង់​ផ្លូវ​ភេទ​ទេ។ ប៉ុន្តែ​មាន​ថ្នាំ មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ចំណង់​ផ្លូវ​ភេទ​របស់​យើង​ដែរ​។ ​ថ្នាំ​មាន​ផ្ទុក​សារជាតិ Antihistamines គឺ​ធ្វើ​ឲ្យ​ទ្វារ​មាស​របស់​មនុស្ស​ស្រីយើង​​ស្ងួត ដែល​បញ្ហា​ស្ងួត​​ទ្វារ​មាស គឺ​អាច​ប៉ះ​ពាល់​ដល់​ចំណង់​ផ្លូវ​ភេទ របស់​មនុស្ស​ស្រី​មួយ​ចំនួនដែរ​។

៤- មានការឈឺចាប់

ពេលយើង​​មាន​បញ្ហា​ឈឺ​ចាប់​ត្រង់​អាង​ត្រគៀក ឬ​មាន​អារម្មណ៍​មិន​ល្អ​​​នៅ​តំបន់​នោះ​ ក្នុង​ពេល​កំពុង​រួម​ភេទ វា​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ចំណង់​ផ្លូវ​ភេទ​របស់​យើង​ជា​មិន​ខាន។ ​ការ​ឈឺ​ចាប់​នេះ អាច​បណ្ដាល​មក​ពី​មូលហេតុ​ជា​ច្រើន អាច​ដោយ​សារ​មាន​ការ​ចម្លង​រោគ ឬ​សាច់​ដុំ​ទ្វារ​មាស​កន្រ្តាក់​ខ្លាំង ធ្វើ​ឲ្យ​ពិបាក​ក្នុង​ពេល​រួម​ភេទ។ ដូច​នេះ​ពេល​ដែល​យើង​​រួម​ភេទ​ទាំង​មាន​ការ​ឈឺ​ចាប់​បែប​នេះ វា​នឹង​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ និង​មិន​អាច​ទទួល​អារម្មណ៍​ល្អ​ដោយ​សារ​ការ​រួមភេទ​បាន​ឡើយ។

៥- ទាក់ទងគ្នាក្នុងរយៈពេលយូរ

ពេលយើង​ស្រលាញ់​គ្នា​ យើង​មិន​ចាំ​បាច់​​ត្រូវ​ទៅ​ក្រៅ​រក​សេវា​ផ្លូវ​ភេទ​នោះ​ទេ។ ដោយ​សារ​យើង​​មាន​អារម្មណ៍​ថា​មាន​ដៃ​គូរ​ម្នាក់​គ្រប់​គ្រាន់​នៅ​ក្នុង​ផ្ទះ។ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​ធុញ​ថប់ ដែល​ពេល​ខ្លះ​តម្រូវ​ឲ្យ​យើង​​ត្រូវ​រក​វិធី​ដោះ​ស្រាយ គឺ​ចាំ​បាច់​ត្រូវ​ពិភាក្សា​គ្នា​ជាមួយ​ដៃ​គូ អំពី​អ្វី​ដែល​យើង​​ចង់​បាន នឹង​អ្វី​ដែល​អាច​ជួយ​ឲ្យ​រឿង​លើ​គ្រែ​របស់​យើង​​ទាំង​ពីរ នៅ​តែ​ទទួល​បាន​អារម្មណ៍​ល្អ ទោះ​បី​ជា​រស់​នៅ​ជាមួយ​គ្នា​​យូរ​ហើយ​ប៉ុនណា​ក្ដី។

៦- កត្តារំខាន និងគេងមិនស្កប់

សម័យ​នេះ​មនុស្ស​ភាគ​ច្រើន ងុប​ជាមួយ​នឹង​បច្ចេក​វិទ្យា ដែល​វា​ជា​កត្តា​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​​អាច​នឹង​ជួប​បញ្ហា​គេង​មិន​បាន​ស្កប់​ស្កល់។ ​បញ្ហា​ទាំង​​នេះ គឺ​មិន​ល្អ​ដល់​ចំណង់​ផ្លូវ​ភេទ​របស់​យើង​ឡើយ។ ដូច​នេះ​យើង​​គួរ​គេង និង​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​ ទើប​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​នៅ​មាន​សកម្មភាព​ល្អ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.healthshots.com/intimate-health/sexual-health/6-reasons-why-you-dont-feel-like-having-sex-these-days/


អត្ថបទពាក់ព័ន្ធ

បើចេញរោគសញ្ញាទាំងនេះ ស្រីៗយើង​កំពុងជួបបញ្ហាអសមត្ថភាពផ្លូវភេទហើយ

ស្រីៗបើ​ជួបបញ្ហា​ប៉ុន្មានយ៉ាងនេះ អាចធ្វើឲ្យ​ចំណង់ផ្លូវភេទ​ធ្លាក់ចុះ

ប្រុសៗបន្ថែមគ្រាប់ផ្លែឈើក្នុង​របបអាហារ ជួយ​បង្កើនសមត្ថភាពផ្លូវភេទ

ចងដៃស្បូនពន្យារកំណើត ប៉ះពាល់ដល់ចំណង់ផ្លូវភេទអត់?

គ្នា​យើង​ស្រីៗ ដឹងអត់ថា​ចំណង់ផ្លូវភេទប្រែប្រួលយ៉ាងម៉េច ពេល​វ័យកាន់តែ​ច្រើន?

ប្រុសៗ! មុនរួមភេទ ធ្វើរឿងនេះ អាចបំផ្លាញសេចក្តីសុខលើគ្រែបាន​

ស្រីៗច្រើនធ្វើកំហុសទាំងនេះ​ដោយមិនដឹងខ្លួន ចំពោះរឿងលើគ្រែ

ទម្លាយអាថ៌កំបាំងរបស់អយស្ទ័រពាក់ព័ន្ធរឿងលើគ្រែ មនុស្សភាគច្រើនចង់ដឹងបំផុត

ហេតុផល​ ៣ យ៉ាងប្រុសៗមួយចំនួន​មិន​សូវ​នឹកដល់​រឿងលើគ្រែ


រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ណៃ ទូច
កែ 05/10/2020
x