home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

កត្តា​ទាំង​៣​ បញ្ជាក់​ថា​គេង​គ្រប់គ្រាន់​ជួយ​​​ជំរុញ​​​បង្កើនផ្លូវ​ភេទ

កត្តា​ទាំង​៣​ បញ្ជាក់​ថា​គេង​គ្រប់គ្រាន់​ជួយ​​​ជំរុញ​​​បង្កើនផ្លូវ​ភេទ

​ការ​គេង​មាន​សារសំខាន់​ណាស់​ទាំង​ចំពោះ​សុខភាព​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ ហើយ​វា​ក៏​ជះ​ឥទ្ធិពល​ដល់​ជីវិត​ដៃគូ​របស់​យើង​ដូច​គ្នា។​ នៅ​ពេល​ដែល​យើង​គេង​បាន​គ្រប់គ្រាន់​ យើង​នឹង​មាន​ថាមពល​កាន់​តែ​ច្រើន​ មាន​អារម្មណ៍​កាន់​តែ​ស្រស់ស្រាយ​ និង​អាច​​ប្រតិបត្តិការ​លើ​គ្រែ​កាន់​តែ​ញឹកញាប់​ជាង​មុន​។​ ខាង​ក្រោម​នេះ​ គឺ​ជា​អត្ថប្រយោជន៍​នៃ​ការ​គេង​​​​​ដែល​ជះឥទ្ធិពល​ដល់​ជីវិត​លើ​គ្រែ​។

១. ជួយ​រក្សា​កម្រិត​អ័រម៉ូន​Testosterone

​​​អ័រម៉ូន​Testosterone ​មាន​គុណប្រយោជន៍​ក្នុង​ការ​បង្កើន​កម្លាំង ម៉ាស​សាច់​ដុំ ដង់ស៊ីតេ​ឆ្អឹង​ ហើយ​ប្រសិនបើ​អ័រម៉ូន​នេះ​មាន​កម្រិត​ទាប​ វា​ក៏​អាច​ធ្វើ​ឲ្យ​សុខុមាលភាព ​កម្លាំង​​ អារម្មណ៍​ ក៏​ដូចជា​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​ដូច​គ្នា។ សម្រាប់​បុរស​ដែល​គេង​បាន​៤​ម៉ោង​ក្នុង​មួយ​យប់​មាន​កម្រិត​អ័រម៉ូន​Testosterone​នៅ​ពេល​ព្រឹក​ចំនួន​២០០ទៅ​៣០០ ខណៈ​អ្នក​ដែល​គេង​បាន​៨​ម៉ោង​ក្នុង​មួយ​យប់​មាន​កម្រិត​អ័រម៉ូន​នេះ​ដល់​ទៅ​៥០០​ទៅ​៧០០​។

២. កម្ចាត់​បញ្ហា​លិង្គ​មិន​ឡើង​រឹង​

ភាព​​ធ្ងន់ធ្ងរ​នៃ​ការ​​គេងបាត់​ដង្ហើម ទាក់ទង​នឹង​បញ្ហា​លិង្គ​មិន​ឡើង​រឹង​។ ពិត​ណាស់​ អ្នក​ដែល​មាន​បញ្ហា​គេង​មិន​​ដក​ដង្ហើម​នេះ​​ក៏​ពាក់ព័ន្ធ​គ្នា​ទៅ​នឹង​កម្រិត​អ័រម៉ូនTestosterone​​ទាប ដែល​តម្រូវ​ឲ្យ​យើង​ត្រូវ​ដក​ដង្ហើម​ប្រឆាំង​នឹង​ផ្លូវ​ដង្ហើម​បិទ ​ជា​ហេតុ​ធ្វើ​ឲ្យ​អ័រម៉ូន​អាដ្រេណាលីនសាយភាយ​​នៅ​អំឡុង​ពេល​យប់​។​ នៅ​ពេល​ដែល​យើង​ខ្វះ​អុកស៊ីសែន​ វា​នឹង​​បំផ្លាញ​ស្រទាប់​​សរសៃ​ឈាម​តូច​ៗ​ ដែល​បណ្ដាល​ឲ្យ​ងាប់​លិង្គ​។

ការគេងជំរុញដល់ការរួមភេទ

៣. បង្កើន​អ័រម៉ូន​​​ក្ដី​ស្រលាញ់

ជាមួយ​គ្នា​នេះ​ដែរ​ ការ​គេង​រួម​គ្នា​នៅ​លើ​គ្រែ​តែ​មួយ​ក៏​​អាច​ជួយ​បង្កើន​ទំនាក់ទំនង​ ដោយ​ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​ស្រ្តេស​ក័រទីសុលថយ​ចុះ​ និង​​ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​ក្ដី​ស្រលាញ់អុកសុីតូស៊ីន​​​កើន​ឡើង​។ សម្រាប់​ស្ត្រី​ ការ​គេង​ជាមួយ​ដៃគូ​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​សុវត្ថិភាព​ ដោយ​ជួយ​ឲ្យ​យើង​គេង​លក់​លឿន​ជាង​ និង​មិន​ងាយ​ភ្ញាក់​ពី​គេង​ញឹកញាប់​ នេះ​បើ​ប្រៀបធៀប​នឹង​មនុស្ស​ស្រី​ដែល​នៅ​លីវ​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 4 weeks ago
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x