កាលដើមឡើយ ការនិយាយពីរឿងផ្លូវភេទមិនមានជារឿងល្អនោះទេ ចាស់ៗខ្លះៗថាវាមិនសមរម្យ ប៉ុន្តែបច្ចុប្បន្នប្រធានបទទាក់ទងនឹងផ្លូវភេទ ហាក់មានការបើកទូលាយ ក្នុងការជជែក ពិសេសរឿងសុខភាពផ្លូវភេទតែម្ដង។
តាមដានវដ្ដរដូវ
ប្រាកដហើយថា អ្នកចង់ចាកចេញ?
កាលដើមឡើយ ការនិយាយពីរឿងផ្លូវភេទមិនមានជារឿងល្អនោះទេ ចាស់ៗខ្លះៗថាវាមិនសមរម្យ ប៉ុន្តែបច្ចុប្បន្នប្រធានបទទាក់ទងនឹងផ្លូវភេទ ហាក់មានការបើកទូលាយ ក្នុងការជជែក ពិសេសរឿងសុខភាពផ្លូវភេទតែម្ដង។
សំណួរទាក់ទងនឹងសុខភាពផ្លូវភេទមានច្រើន តែក្នុងនោះក៏មានដែរ ការសួរថាហេតុអ្វីបានជាមនុស្សយើងចាំបាច់មានសកម្មភាពផ្លូវភេទ? វាមានសារសំខាន់យ៉ាងម៉េចខ្លះក្រៅតែពីការរួមភេទដើម្បីតែការបន្តពូជពង្ស?
យ៉ាងណាមុននិយាយដល់ចំណុចសំខាន់ចំពោះសុខភាព យើងត្រូវនិយាយដែរថាការរួមភេទ ត្រូវកើតចេញពីការព្រមព្រមព្រៀងគ្នារវាងដៃគូទាំងពីរ។ ការព្រមព្រៀងគ្នាជារឿងចាប់បាច់ក្នុងសកម្មភាពផ្លូវភេទ ដើម្បីច្បាស់ក្នុងចិត្តថានឹងមានអ្វីកើតឡើងចំពោះខ្លួនយើងពេលមានសកម្មភាពមួយនេះ។ គ្រប់គ្នាត្រូវចងចាំថា ការរួមភេទ អាចធ្វើទៅបានដោយការពេញចិត្ត គឺត្រូវតែមានការព្រមព្រៀងគ្នា។
ការរួមភេទផ្ដល់នូវអារម្មណ៍ល្អ និងភាពរីករាយ ដែលនេះហើយជាហេតុផលមួយយើងតែងត្រូវការការរួមភេទជានិច្ចកាល។ ក្រៅពីភាពរីករាយ ស្រ្តីដែលមានដៃគូរួមភេទ ក៏នៅអាចមានប្រយោជន៍ចំពោះសុខភាពមួយចំនួនដែរ។
ពង្រឹងប្រព័ន្ធភាពស៊ាំ៖ មនុស្សដែលមានសកម្មភាពផ្លូវភេទច្រើន មានកម្រិតអង់ទីករខ្ពស់ អាចជួយប្រឆាំងនឹងវីរុស និងបាក់តេរីបានល្អជាង អ្នកដែលមិនសូវមានសកម្មភាពផ្លូវភេទ។
កាត់បន្ថយស្ត្រេស៖ ការរួមភេទ ជាសកម្មភាពមួយជួយបន្ថយភាពតានតឹង ពីការហត់នឿយពេញមួយថ្ងៃ ពីព្រោះថាពេលរួមភេទ ខួរក្បាលយើងនឹងបញ្ចេញអ័រម៉ូនធ្វើឲ្យយើងរីករាយ និងបន្ថយកម្រិតស្ត្រេស។
ជួយឲ្យគេងលក់ស្រួល៖ រួមភេទដល់ចំណុចកំពូល រាងកាយយើងនឹងបញ្ចេញអ័រម៉ូន ដែលជួយឲ្យយើងមានអារម្មណ៍ស្ងប់ ធ្វើឲ្យយើងគេងបានលក់ស្រួល និងកាត់បន្ថយបញ្ហាគេងមិនលក់ផងដែរ។
គ្រប់គ្រងប្លោកនោម៖ សកម្មភាពផ្លូវភេទ ជួយស្រីៗពង្រឹងបាតអាងត្រគាក ដែលអាចជួយការពារខ្លួនពីការលេចនោមដោយមិនដឹងខ្លួន។
ជួយបង្កើនចំណង់ផ្លូវភេទ៖ សកម្មភាពផ្លូវភេទ ជួយបង្កើនទឹករម្អិលនៅទ្វារមាស និងជួយឲ្យមានលំហូរឈាមល្អ ជាហេតុនាំឲ្យសកម្មភាពផ្លូវភេទកាន់តែល្អប្រសើរ។
ការរួមភេទបានទៀងទាត់ជាមួយដៃគូនឹងជួយឲ្យស្រីៗយើងមានអារម្មណ៍កាន់តែជិតស្និទ្ធនឹងដៃគូ។ មួយវិញទៀត ការរួមភេទក៏រួមចំណែកធ្វើឲ្យទំនាក់ទំនងអ្នកទាំងពីរកាន់តែល្អប្រសើរផងដែរ។
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
រយៈពេលវដ្ដរដូវ
(ថ្ងៃ)
វដ្ដរដូវ
(ថ្ងៃ)
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Women’s sexual and reproductive health, https://www.betterhealth.vic.gov.au/campaigns/womens-sexual-and-reproductive-health#:~:text=Different%20life%20stages%20are%20associated,polycystic%20ovary%20syndrome)%20and%20menopause.
How important is sex in later life? The views of older people, https://www.sciencedirect.com/science/article/abs/pii/S0277953602001806
Importance of Sexual Health, https://familydoctor.org/importance-of-sexual-health/