ហេតុតែចង់មានកូននឹងគេពេក ប្តីប្រពន្ធមួយចំនួនខំប្រឹងសឹងគ្រប់តិចនិកទាំងអស់ ខ្លះទៀតខំប្រឹងសម្រុករឿងលើគ្រែស្ទើរគ្មានលោះថ្ងៃ។ តើការរួមភេទរាល់ថ្ងៃ ឆាប់មានកូនមែន ឬយ៉ាងណា?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ហេតុតែចង់មានកូននឹងគេពេក ប្តីប្រពន្ធមួយចំនួនខំប្រឹងសឹងគ្រប់តិចនិកទាំងអស់ ខ្លះទៀតខំប្រឹងសម្រុករឿងលើគ្រែស្ទើរគ្មានលោះថ្ងៃ។ តើការរួមភេទរាល់ថ្ងៃ ឆាប់មានកូនមែន ឬយ៉ាងណា?
សំណួរនេះ ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត លោកវេជ្ជបណ្ឌិត គាន់ អូន បកស្រាយថា ការមានកូនមិនទាក់ទងនឹងការនៅជាមួយគ្នាញឹកញាប់ ឬមិនញឹកញាប់នោះទេ សំខាន់គឺប្តីប្រពន្ធរួមភេទនៅពេលមានមេជីវិតញីធ្លាក់ អំឡុងថ្ងៃទី ១៣ ១៤ ១៥ ទៅតាមរដ្ដរដូវរបស់ស្រីៗ។ ម្យ៉ាងវិញទៀតពេលដែលអាចមានកូនបាន នៅពេលមេជីវិតបុរសល្អ ពោលគឺប្រុសៗតមមិនរួមភេទ ២-៣ថ្ងៃ ដែលធ្វើឲ្យមេជីវិតមានគ្រប់គ្រាន់។
“ជាទូទៅមេជីវិតញីធ្លាក់ថ្ងៃទី១៤ អ៊ីចឹងបើយើងនៅជាមួយគ្នាញឹកញាប់ម៉េចក៏ដោយ ថ្ងៃដើមខែ ម៉ោរដូវហើយ ថ្ងៃទី៤ ទី៥ អី ក៏អត់មានកូនដែរ ហើយបើសិនជាយើងនៅជាមួយគ្នាមិនញឹកញាប់ទេ តែ១ដង ថ្ងៃទី១៤ ថ្ងៃដែលមានមេជីវិតញីចេញម៉ោ នៅជាមួយគ្នាតែ ១ ដង ក៏មានកូនដែរ”។ លោកវេជ្ជបណ្ឌិត រៀបរាប់។
អត្ថបទពាក់ព័ន្ធ៖
ការបង្កកំណើតអាចប្រព្រឹត្តទៅរលូន វេជ្ជបណ្ឌិតឯកទេសសម្ភព រោគស្ត្រី និងអេកូសាស្ត្ររូបនេះ ពន្យល់ថា វាមិនមែនពាក់ព័ន្ធនឹងការរួមភេទតែមួយមុខទេ វាពាក់ព័ន្ធនឹងការរៀបចំផែនការច្បាស់លាស់ កត្តាសុខភាពប្តីប្រពន្ធ របបអាហារប្រចាំថ្ងៃដែលមានសុខភាពល្អ អាយុមិនចាស់ពេក ពិសេសមិនពាក់ព័ន្ធនឹងគ្រឿងញៀន គ្រឿងស្រវឹង ឬបារី។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ