home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

មូលហេតុ និងតិចនិក ជួយជីវិតផ្លូវភេទស្រីៗត្រលប់មកវិញ

មូលហេតុ និងតិចនិក ជួយជីវិតផ្លូវភេទស្រីៗត្រលប់មកវិញ

ចំណង់​ផ្លូវ​ភេទ​ស្រីៗ អាច​នឹងឆាប់​បាត់​បង់​ជា​ប្រុសៗ ពិសេស​ពេល​ឈាន​ចូល​វ័យ​កាន់​តែ​ចាស់។ ស្រីៗ​គ្នា​យើង ពេល​ចាប់​ផ្តើម​ចូល​​ដល់​វ័យ​អស់រដូវ ​រាង​កាយ និង​អារម្មណ៍ ក៏​ប្រែ​ប្រួល​ខ្លាំង​ដែរ។ ប្រហែល​ជា​អារម្មណណ៍​យើង នឹងឆេវ​ឆាវជាង​​មុខ ស្ត្រេស ​ខ្វល់​ខ្វាយ​ច្រើន​ជា​មួយ​រូប​រាង​ខាង​ក្រៅ ដែល​ទាំង​នេះ​សុទ្ធ​តែ​​អាច​ធ្វើ​ឲ្យ​​ចំណង់​ផ្លូវ​ភេទ​បាត់​បង់​បាន​។ យ៉ាង​ណា ទោះ​ឈាន​ចូល​វ័យ​រាង​ជ្រេ​បន្តិច ក៏​មិន​មាន​ន័យ​ថា ជីវិត​ផ្លូវ​ភេទ​ស្រីៗត្រូវ​ចប់​ដែរ “Hello គ្រូពេទ្យ” នឹង​ណែនាំ​វិធី​ដោះ​ស្រាយ​បញ្ហា​ក្នុង​អត្ថបទ​នេះ។

១- ទាក់ទងជាមួយរាងកាយ

– ដំណោះស្រាយរឿងអ័រម៉ូន៖ តាម​លោក​ស្រី Kate Taylor ម្ចាស់អត្ថ​បទ Domestic Sex Goddess បាន​លើក​ឡើង​ថា ចំណង់​ផ្លូវ​ភេទ​ស្រីៗ ​ចាប់​ផ្ដើម​ធ្លាក់​ចុះ​ ពេល​ឈាន​ដល់​វ័យ​កណ្ដាល។ ក្នុង​វ័យ​នេះ ​ដង​ខ្លួនស្រី​ៗ​គ្នា​យើង នឹង​ចាប់​ផ្ដើម​ប្រែ​ប្រួល ​ដោយ​សារ​អាការៈ​មុន​ពេល​​អស់​រដូវចាប់​ផ្តើម ពិសេស​កម្រិត​អ័រម៉ូន​អឺស្ត្រូសែន និង​ប្រូហ្គេស្តេរ៉ូន។ ​ស្រីៗ​​ដល់​វ័យ​អស់​រដូវ​ នឹង​ចាប់​ផ្តើម​បាត់​បង់​ចំណង់​ផ្លូវ​ភេទ​ ដោយ​សារ​តែ​​បាត់​បង់​ថាម​ពល​បញ្ចេញ​មេជីវិតប្រ​ចាំ​ខែ ហើយ​អ័រម៉ូន​តេស្តូតេរ៉ូន​ក៏​អាច​ធ្លាក់​ចុះ ជា​មូលហេតុ​នាំ​ឲ្យ​​ចំណង់​ផ្លូវ​ភេទ​ស្រី​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ វិធី​ដោះ​ស្រាយ​បញ្ហា​មួយ​នេះ​ ត្រូវ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ នឹង​ទទួល​ការ​ព្យាបាល​ដោយ​ប្រើ​វិធី​ចាក់​អ័រម៉ូន។

– សាធាតុរម្អិល៖ ការ​ធ្លាក់​ចុះ​កម្រិត​​អ័រម៉ូន​អឺស្រ្តូសែន​ អាច​ធ្វើ​ឲ្យ​ទ្វារ​មាស​មាន​សភាព​ស្ងួត ធ្វើ​ឲ្យ​ការ​​រួម​ភេទ​មាន​អាការៈ​ឈឺ​ចាប់ និង​មិន​សូវ​មាន​ភាព​ស្រើប​ស្រាល។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ស្រី​ៗគ្នា​យើង​អាច​សម្រេច​កាម​ដោយ​យក​ដៃ​ដាស់​អារម្មណ៍​ត្រង់​តំបន់​គ្លីតូរីស ឬ​ដាស់​អារម្មណ៍​ត្រង់​កន្លែង​ផ្សេង​ទៀត​ ដើម្បី​បង្កើន​អារម្មណ៍​ស្រើប​ស្រាល ​ថែម​ទាំង​ធ្វើ​ឲ្យ​ទ្វារ​មាស​បញ្ចេញ​ទឹក​រម្អិល​ ដើម្បី​ជួយជញ្ជាំង​​ទ្វារ​មាស​សើម​ជាង​មុន និងរួម​ភេទ​មិនមាន​ភាព​ឈឺ​ចាប់។ ​វិធី​កាន់​តែ​​មាន​ប្រសិទ្ធ​ភាព​ជួយ​ជីវិត​ផ្លូវ​ភេទ​ស្រីៗកុំ​ឲ្យ​មាន​ការ​ឈឺ​ចាប់ គឺ​អាច​ប្រើ​ទឹក​រម្អិល ទាំង​​មុន​ និង​ក្រោយ​ពេល​ស៊ក​លិង្គ​ចូល។

គួរ​តែ​នៅ​ទ្រាំ​ឈឺ​ចាប់ពេល​រួម​ភេទដែរ​អត់? ដើ​ម្បី​កុំ​ឲ្យ​ឈឺ​ចាប់​ពេល​រួម​ភេទ ស្រីៗ​​អាច​សាក​សួរ​គ្រូពេទ្យ​ ដើម្បី​ឲ្យ​ចេញ​វេជ្ជ​បញ្ជា​ប្រើ​ថ្នាំ​អឺស្រ្តូសែន​ប្រភេទ​ក្រែម​យក​មក​លាប ​ដើម្បី​ជួយ​ឲ្យ​ទ្វារ​មាស​បញ្ចេញ​ទឹក​រម្អិល។ ប៉ុន្តែ​វិធី​មួយ​នេះ​ អាច​នាំ​​ឲ្យ​មាន​ផល​រំខាន​មួយ​ចំនួន ហេតុនេះ គួរពិភាក្សា​ជាមួយ​គ្រូពេទ្យ​ឲ្យ​​បាន​ច្បាស់​ មុន​ពេល​ប្រើ​ប្រាស់។

អត្ថបទ​ពាក់​ព័ន្ធ៖

  • ធាត់ពេកធ្វើឲ្យចំណង់ផ្លូវភេទថយចុះ តើពិតអត់?
  • ពិតអត់? វ័យកាន់តែចាស់ រឿងលើគ្រែកាន់តែប្រសើរ?

២- ទាក់ទងផ្លូវអារម្មណ៍

– កាត់បន្ថយស្ត្រេស និងការគិតច្រើន៖ ពេល​ស្រីៗ​ឈាន​​ចូល​ដល់​វ័យ​កណ្ដាល អម្រែក​នៅ​លើ​ស្មា រាប់​តាំង​ពី​កូន​ៗ ការ​រៀប​ការ ឬ​ការងារ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​​ស្ត្រេស និង​មាន​អារម្មណ៍​អស់​កម្លាំង​ ជាហេតុ​នាំ​ឲ្យ​ចំណង់​ផ្លូវ​ភេទថយ​ចុះ។ ដើម្បី​ដាស់​អារម្មណ៍​ផ្លូវ​ភេទ គ្នា​យើង​អាច​បន្ធូរ​អារម្មណ៍ និង​ផ្ដោត​លើ​រឿង​សប្បាយ​ចិត្ដ​ ទាក់​ទង​ជាមួយ​រឿង​លើ​គ្រែ​ក៏​បាន​ដែរ។ គិត​ដល់​រឿង​លើ​គ្រែអំឡុង​ពេល​រ៉ូមែន​ទិក មិន​មែន​គិត​តែ​រឿង​កិច្ច​ការ​ក្នុង​ផ្ទះ​តែ​មួយ​មុខ​នោះ​ទេ។ ណាត់​គ្នា​ដើរ​លេង និង​បង្កើត​ក្ដី​ស្រលាញ់​​ជាមួយ​ដៃ​គូឲ្យ​បាន​ច្រើន។ បើមិន​អាច​ធ្វើ​បាន​ទេ​ គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ ស្វែង​រក​ដំណោះ​ស្រាយ​ល្អៗ​ផ្សេង​ទៀត​សម្រាប់​ខ្លួន​យើង។

– បង្កើន​ភាព​ជឿជាក់៖ មាន​ពេល​ខ្លះ​ ចំណង់​ផ្លូវ​ភេ​ទស្រីៗ ​ច្រើន​ទាក់​ទង​ជាមួយ​អារម្មណ៍​ជឿ​ជាក់​លើ​ភាព​ទាក់​ទាញ​របស់​ខ្លួនឯង។ ប៉ុន្តែ​ស្រីៗឈាន​ដល់​វ័យ​កណ្ដាល ​អាច​ឃើញ​មាន​បម្រែ​បម្រួល​លើ​ដង​ខ្លួន​ ឬ​អាច​ឃើញ​ថា ​ខ្លួន​យើង​មិន​ស្អាត​ដូច​កាល​ពី​មុន។ ​ជា​លទ្ធ​ផល លែង​ហ៊ាន​ដោះ​សម្លៀក​បំពាក់នៅ​មុខ​ដៃ​គូ ដោយ​គាត់​បារម្ភ​ខ្លាច ​ដៃ​គូអស់អារម្មណ៍​ពេល​ឃើញ​ដង​ខ្លួនយើង។ ក្នុង​ករណី​នេះ​ ​ស្រីៗគ្នា​យើង ​ត្រូវ​ចេះ​ធ្វើ​ឲ្យមាន​​អារម្មណ៍ល្អ​ ចំពោះ​រូប​រាង​យើង អាចហាត់​ប្រាណ និង​បង្កើត​ទម្លាប់​​រស់​នៅ​ល្អ ដើម្បី​​ជួយ​បង្កើន​ភាព​ជឿ​ជាក់​លើ​ខ្លួន​យើងបាន។

– ពិនិត្យមើលទំនាក់ទំនងយើង​ផ្ទាល់៖ រវាង​​ប្ដី ប្រពន្ធ ដៃ​គូ​យើង​ ថ្មី​ៗ​នេះមាន​បាន​ឈ្លោះ​ប្រកែក​គ្នា​ដែរ​អត់? ការ​ឈ្លោះ​ប្រកែក​គ្នា​ និង​មិន​យល់​ស្រប​ជាមួយ​គ្នា​ជា​ប្រចាំ​ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ចំណង់​ផ្លូវ​ភេទ​ស្រីៗបាន។ បើជួប​បញ្ហា​ទាំង​អស់​នេះ អាច​ទៅ​និយាយ​ជាមួយ​ប្ដី ឬ​ប្រពន្ធឲ្យ​បាន​ច្បាស់​លាស់ និង​ស្វែង​យល់​ពី​គ្នា​ឲ្យ​បាន​ច្រើន​ជាង​មុន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

A woman’s guide to boosting sex drive. http://www.webmd.boots.com/sex-relationships/features/a-womans-guide-to-reviving-sex-drive/ Accessed March 23, 2017

A Woman’s Guide to Reviving Sex Drive. http://www.webmd.com/sex-relationships/features/sex-drive-and-menopause#1/ Accessed March 23, 2017

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ណៃ ទូច កែសម្រួល​ចុងក្រោយ 24/10/2019
ត្រួតពិនិត្យដោយ គឹម កាណែល