home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ចាស់ទៅមានជំងឺស្រុតស្បូន មកពីមូលហេតុទាំងនេះ

ចាស់ទៅមានជំងឺស្រុតស្បូន មកពីមូលហេតុទាំងនេះ

ជំងឺ​ស្រុត​ស្បូន គឺ​សំដៅ​លើ​សរីរាង្គ​មួយ ឬ​ច្រើន​ក្នុង​ចំណោម​សរីរាង្គ​ជាប់​រចនា​សម្ព័ន្ធ​គ្នា ដូច​ជា ស្បូន ចុង​ពោះវៀន​ធំ ប្លោក​នោម និង​បំពង់​បង្ហួរ​នោម ចុះ​ខ្សោយ ឬ​ខូច ធ្វើ​ឲ្យ​សុ្រត​ខុស​ទី​តាំង​ដើម។ បើ​គ្មាន​ការ​ព្យាបាល​ត្រឹមត្រូវ​ទេ សរីរាង្គ​ទាំង​នេះ នឹង​បន្ត​ស្រុត​ចុះ​រហូត លៀន​ចេញ​មក​ក្រៅ​ទ្វារមាស​តែ​ម្តង។

ស្រុត​ស្បូន ជា​ជំងឺ​ដែល​កើត​ញឹក​ញាប់​ជាង​គេ​លើ​ស្ត្រី​អស់​រដូវ និង​ស្ត្រី​វ័យ​ចំណាស់ ដែល​បង្ក​ឲ្យ​​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​បង្ហូរ​ទឹក​នោម ការ​បន្ទោរ​បង់​ និង​បញ្ហា​សុខភាព​ផ្លូវ​ភេទ។ នេះ​បើ​តាម​ការ​បកស្រាយ​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ កាល់ម៉ែត្រ។

១- រោគ​សញ្ញា​ជំងឺ​ស្រុត​ស្បូន

– ជ្រាប​ទឹកនោម នៅ​ពេល​ប្រឹង​ក្អក សើច ឬ​លើក​របស់​ធ្ងន់
– មាន​ដុំ​រឹង​ណែន​រំខាន​នៅ​ក្នុង​ទ្វារមាស
– ពិបាកបន្ទោរ​បង់​
– អាច​ជ្រាប​លាមក ឬ​លេច​ផោម ដោយ​ឯក​ឯង
– ឈឺ​អាង​ត្រគាក
– ធ្លាក់​ស
– រលាក​ទ្វារ​មាស
– ឈឺចាប់ពេល​រួមភេទ
– មាន​លៀន​ចេញ​សរីរាង្គ​មួយ​ចំនួន​ដូចជា ផ្លោកនោម ស្បូន ទ្វារលាមក តាម​ទ្វារមាស​ចេញ​មក​ក្រៅ (ករណី​ធ្ងន់ធ្ងរ)។

២- មូល​ហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​ស្រុត​ស្បូន

– ការ​យារ​ធ្លាក់​នៃ​សាច់ដុំ​ស្បូន និង​សាច់ដុំ​អាង​ត្រគាក
– ប្រព័ន្ធ​ទម្រ​អាង​ត្រគាក​ចុះ​ខ្សោយ
– សម្រាល​កូន​ច្រើន​ដង​ពេក​ ឬកូនធំពេក
– ទ្វារមាស​រហែក​ធំ​ពេក
– លើក​ដាក់​របស់​ធ្ងន់ៗ
– ទល់​លាមក​ញឹក​ញាប់
– ឆាប់​អស់​រដូវ​ពេក
– ធ្លាប់កាត់ស្បូនចេញ។

អត្ថបទពាក់ព័ន្ធ៖

៣- ដំណោះស្រាយ

បើ​មាន​រោគ​សញ្ញា​ទាំង​ប៉ុន្មាន​ខាង​លើ ស្ត្រីត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ដើម្បី​​ធ្វើ​​រោគ​វិនិច្ឆ័យ និង​ឈាន​ទៅ​ព្យាបាល ដែល​ករណី​ខ្លះ​គ្រូពេទ្យ​អាច​នឹង​ព្យាបាល​ដោយ​ប្រើ​ថ្នាំ វះកាត់ ឬ​ហាត់​ប្រាណ​ដើម្បី​សាច់ដុំ​អាង​ត្រគាក និង​សាច់​ដុំ​ពោះ​រឹង​មាំ ហើយ​មិន​ត្រូវ​អង្គុយ​ចោង​ហោង​យូរ​ពេក ឬ​លើក​ដាក់​របស់​ធ្ងន់ៗ​នោះ​ទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 28/10/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត