ជីវិតផ្លូវភេទ មិនថាស្រី មិនថាប្រុស បើមានបញ្ហា និងប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃបាន ហេតុនេះ “Hello គ្រូពេទ្យ” ចង់ប្រាប់អាថ៌កំបាំងខ្លះៗ ជួយឲ្យជីវិតផ្លូវភេទយើងកាន់តែប្រសើរ និងមានសុខភាពល្អយូរអង្វែង។
ត្រួតពិនិត្យដោយ ទូច សុខា
ជីវិតផ្លូវភេទ មិនថាស្រី មិនថាប្រុស បើមានបញ្ហា និងប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃបាន ហេតុនេះ “Hello គ្រូពេទ្យ” ចង់ប្រាប់អាថ៌កំបាំងខ្លះៗ ជួយឲ្យជីវិតផ្លូវភេទយើងកាន់តែប្រសើរ និងមានសុខភាពល្អយូរអង្វែង។
ផ្លូវភេទ មានទំនាក់ទំនងផ្ទាល់ជាមួយបញ្ហាសុខភាពទូទៅរបស់យើង ដើម្បីជួយឲ្យជីវិតផ្លូវភេទកាន់តែសកម្ម ដំបូងបង្អស់ យើងត្រូវយកចិត្តទុកដាក់លើអាហារយើងញ៉ាំប្រចាំថ្ងៃ។ អាហារល្អៗ មិនត្រឹមតែអាចបំប៉នសុខភាពយើងនោះទេ ថែមទាំងអាចជួយរាងកាយយើងមានសមត្ថភាពឆ្លើយតបគ្រប់ស្ថានការណ៍ រាប់បញ្ចូលទាំងពេលឡើងឋានសួគ៌ជាដើម។ លើសពីនេះ អាហារសុខភាពល្អ ដូចជា អាហារមានជាតិសូដ្យូម និងខ្លាញ់មិនល្អទាប អាចជួយរាងកាយមានសមត្ថភាពប្រយុទ្ធប្រឆាំងជំងឺលើសឈាម លើសជាតិខ្លាញ់បានទៀតផង ដែលជំងឺទាំងនេះ សុទ្ធតែជាមូលហេតុនាំឲ្យយើង ពិសេសប្រុសៗ អសមត្ថភាពផ្លូវភេទ និងតែងកើតមានលើប្រុសៗម្នាក់ ក្នុងចំណោម ២នាក់ ពេលឈានចូលវ័យចាប់ពី ៤០ ឆ្នាំឡើង។
ជក់បារី ធ្វើឲ្យរាងកាយចុះខ្សោយ រាប់ទាំងកម្លាំងដើម្បីប្រតិបត្តិការឡើងឋានសួគ៌ដូចគ្នា។ លើសពីនេះ ថ្នាំជក់អាចធ្វើឲ្យគ្រប់សរសៃឈាមនៃរាងកាយរួមតូច រាប់បញ្ចូលទាំងសរសៃឈាមរបស់អាអូនតូចទៀតផង។ ប្រុសៗមានបញ្ហាចុះខ្សោយលំហូរឈាម នាំឲ្យមានបញ្ហាលិង្គមិនឡើងរឹង ខណៈស្រីៗវិញ បើប្រដាប់ភេទគ្មានឈាមហូរចូលគ្រប់គ្រាន់ នឹងនាំឲ្យបាត់បង់ទឹករំអិល នាំឲ្យប៉ះពាល់ការរួមភេទដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖
គ្នាយើងលើសទម្ងន់ ឬធាត់ជ្រុល សុទ្ធតែប្រឈមខ្ពស់កើតជំងឺលើសឈាម និងលើសជាតិខ្លាញ់ ទាំងជំងឺទឹកនោមផ្អែម និងបញ្ហាសុខភាពផ្សេងទៀត ដែលជះឥទ្ធិពលអាក្រក់ទៅលើជីវិតផ្លូវភេទ។ គ្រប់គ្រងទម្ងន់រាងកាយបានល្អ អាចជួយប្រឆាំងជំងឺផ្សេងៗ ដែលទាក់ទងនឹងបញ្ហាលិង្គមិនឡើងរឹង ក៏ដូចជាបញ្ហាផ្លូវភេទផ្សេងៗទៀត។ លើសពីនេះ នៅពេលយើងមានអារម្មណ៍ល្អចំពោះរាងកាយយើង ក៏អាចជួយប្រតិបត្តិការក្តៅសាច់កាន់តែរោលរាល និងពោរពេញដោយភាពជឿជាក់។
អត្ថបទពាក់ព័ន្ធ៖ ពិតអត់! អ្នកធាត់ខ្លាំងសម្មភាពលើគ្រែធ្លាក់ចុះ?
គ្នាយើងភាគច្រើនគិតថា គ្រឿងស្រវឹងអាចជួយឲ្យអារម្មណ៍ផ្លូវភេទកាន់តែពុះកញ្ជ្រោល ប៉ុន្តែការពិតគឺថា ផ្ទុយស្រលះពីអ្វីយើងគិត។ អ្នកស្រាវជ្រាវ អះអាងថា ផឹកគ្រឿងស្រវឹងច្រើន នឹងជះឥទ្ធិពលអវិជ្ជមានទៅលើសសមត្ថភាពផ្លូវភេទ ទាំងប្រុសៗ ទាំងស្រីៗ។ ចំពោះប្រុសៗ នាំឲ្យពិបាករក្សាភាពរឹងរបស់លិង្គឲ្យបានយូរ ឬលិង្គមិនឡើងរឹង ខណៈស្រីៗ នឹងធ្វើឲ្យបាត់បង់ចំណង់ផ្លូវភេទ ឬមិនងាយឈានដល់ចំណុចកំពូល។
ដើម្បីជួយឲ្យជីវិតផ្លូវភេទកាន់តែត្រេកត្រអាល និងកាន់តែប្រសើរ រឿងសំខាន់បំផុត គឺធ្វើឲ្យអារម្មណ៍យើងទាំងសងខាង មានផាសុកភាព។ គួររកកន្លែងសមរម្យ ដើម្បីនិយាយជាមួយដៃគូយើង ពីអ្វីយើងចូលចិត្តអំឡុងពេលរួមភេទ ក៏ដូចអ្វីដៃគូយើងចង់បានដូចគ្នា។ ករណីនេះ គ្នាយើងគួរបើកចិត្តឲ្យទូលាយ ព្យាយាមស្វែងរកអ្វីថ្មីអំឡុងពេលប្រតិបត្តិការក្តៅសាច់ ហើយគួរតែគោរពគ្នាទៅវិញទៅមក ដោយមិនត្រូវនាំឲ្យទាំងសងខាងមានអារម្មណ៍មិនល្អនោះទេ។
បើស្រីៗគ្នាយើង នៅមិនទាន់បានត្រៀមខ្លួនឲ្យបានល្អ ចំពោះរឿងមានផ្ទៃពោះមិនបានព្រៀងទុកនៅឡើយ ត្រូវប្រាកដថា យើងបានប្រើវិធីពន្យារកំណើតត្រឹមត្រូវអំឡុងពេលរួមភេទ ទោះក្នុងវិធីណាក៏ដោយ។ ក្នុងចំណុចនេះ ប្រើស្រោមអនាម័យ អាចជួយយើងបានទ្វេដង ជួយទាំងកាន់បន្ថយអត្រាប្រឈមមានផ្ទៃពោះ និងការពារពីជំងឺឆ្លងតាមរួមភេទ ជាច្រើនទៀតផង។ បើយើងបានធ្វើតេស្តឈាមរួចទៀតនោះ កាន់តែជួយដៃគូទាំងសងខាង កាត់បន្ថយការប្រឈមពពួកជំងឺ លងតាមរួមភេទកាន់តែខ្ពស់។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ទូច សុខា