backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

រមាស់ប្រដាប់ភេទមិនបាត់អាចជារោគសញ្ញានៃជំងឺកាមរោគ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 17, 2023

រមាស់ប្រដាប់ភេទមិនបាត់អាចជារោគសញ្ញានៃជំងឺកាមរោគ

ការរមាស់ត្រង់បរិវេណប្រដាប់ភេទ មិនថាបុរសឬស្ដ្រី អាចជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាដទៃទៀតនៃជំងឺកាមរោគ ដែលទាមទារឲ្យមានប្រុងប្រយ័ត្ន។ ជំងឺកាមរោគដែលលេចចេញពីរោគសញ្ញារមាស់នេះមួយ​ចំនួន​ដែល​យើង​គួរ​ដឹង។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

១.ជំងឺប្រមេះទឹកថ្លា

ប្រមេះទឹកថ្លាជាជំងឺកាមរោគអាចកើតលើបុរស និង ស្ដ្រី។ ផលប៉ះពាល់ដ៏ធ្ងន់ធ្ងនៃជំងឺនេះ ធ្វើឲ្យដៃគូសងខាងមិនអាចមានលទ្ធភាពបង្កកំណើតបាន ប្រសិនធ្វេសប្រហែលមិនបានព្យាបាលឲ្យបានត្រឹមត្រូវ។

រោគសញ្ញានៃជំងឺនេះអាចស្ដែងចេញ ដោយការរមាស់ត្រង់បរិវេណប្រដាប់ភេទ នោមផ្សា ឈឺចាប់ពេលរួមភេទ ទឹកនោមមានលោយជាមួយខ្ទុះ ហើយប្រសិនបើធ្ងន់ធ្ងរអាចមានការក្ដៅខ្លួន ហៀរសម្បោរ និង ចុកក្នុងពោះ។

២.ជំងឺទ្រីកូម៉ូនីញ៉ាស៊ីស

ទ្រីកូម៉ូនីញ៉ាស៊ីស(Trichomoniasis)ជាជំងឺកាមរោគដែលឆ្លងដោយសារវត្តមានរបស់ប៉ារ៉ាស៊ីតមានឈ្មោះថាទ្រីកូម៉ូណាសវ៉ាជីណាលីស។ វាអាចកើតឡើងញឹកញាប់ ហើយភាគច្រើនកើតលើស្ត្រីច្រើនជាងបុរស។

រោគសញ្ញានៃជំងឺកាមរោគមួយប្រភេទនេះ ក៏ផ្ដើមចេញជាការរមាស់ និង ក្រហាយ ត្រង់ទ្វារមាស បន្ទាប់ពីនោះក៏មាន ធ្លាក់រម្អិល ឬធ្លាក់ស ធ្លាក់ឈាម នោមញឹក នោមក្រហាយ និងឈឺចាប់ពេលរួមភេទ។ រោគសញ្ញាលើបុរសវិញ គឺមានការរមាស់ត្រង់ចុងលិង្គ ឬក្នុងលិង្គ ពិបាកនោម និងបញ្ចេញទឹកកាម។

៣.ជំងឺពងបែកលើប្រដាប់ភេទ

ពងបែកលើប្រដាប់ភេទគឺជាជំងឺកាមរោគស្ដែងឡើងដោយការពងបែកលើប្រដាប់ភេទ បង្កមកពីពពួកមេរោគដែលបានឆ្លងពីការរួមភេទជាមួយដៃគូមិនបានការពារ។ វាអាចកើតលើ​ទាំងបុរសនិងស្ដ្រី ជាមួយនឹងរោគសញ្ញាដូចជា ការរមាស់ឆិបៗ ឡើងកន្ទួលក្រហម ពងបែកលើប្រដាប់ភេទបណ្ដាលឲ្យក្រហាយ។

គួរប្រុងប្រយ័ត្នសម្រាប់ស្ដ្រីមានផ្ទៃពោះ ការកើតជំងឺនេះត្រូវទាមទារការមើលថែឲ្យបានខ្ដិត​ដល់​ និងគួរទៅជួបគ្រូពេទ្យព្រោះជំងឺនេះអាចឆ្លងដល់ទារកក្នុងផ្ទៃ និងពិបាកក្នុងការសម្រាល។

៤.ជំងឺដុះសាច់លើប្រដាប់ភេទ

ដុះសាច់លើប្រដាប់ភេទ (Genital Warts) គឺជាជំងឺកាមរោគ ដែលបណ្ដាលមកពីការរួមភេទជាមួយដៃគូមានជំងឺនេះហើយមិនបានការពារ។ រោគសញ្ញានៃជំងឺនេះ គឺមានការរមាស់ត្រង់កន្លែងដែលមានសាច់ដុះនៅជុំវិញបរិវេណប្រដាប់ភេទ ប៉ុន្ដែវាមិនបង្កការឈឺចាប់នោះទេ។

តើជំងឺស្រែងអាចជាជំងឺកាមរោគដែរទេ?

ស្រែងគឺជាជំងឺសើរស្បែកមួយប្រភេទ មិនមែនជាជំងឺកាមរោគនោះទេ បន្ដែវាអាចកើតមាននៅត្រង់បរិវេណប្រដាប់ភេទមិនថាបុរស ឬស្ដ្រី។​ វាអាចបង្កការរំខានដល់ការរស់នៅ បណ្ដាលឲ្យអ្នកជំងឺមានការមាស់ខ្លាំង ក្រហាយ ឡើងកន្ទួលក្រហម ហើយអាចរីករាលដាលនៅតំបន់ក្បែរនោះៗ ប្រសិនមិនបានព្យាបាលនោះទេ។ ថ្វីដ្បិតតែស្រែងមិនមែនជាប្រភេទជំងឺកាមរោគ ប៉ុន្ដែជំងឺនេះក៏អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈសកម្មភាពរួមភេទ នៅពេលដែលប៉ះផ្ទាល់ជាមួយស្បែកអ្នកជំងឺ។ ដូច្នេះក៏ជាចំណុចគួរប្រុងប្រយ័ត្នផងដែរ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 17, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម