៣. មានរូបភាពរាងកាយវិជ្ជមាន និងជឿជាក់លើខ្លួនឯង
ប្រសិនបើមនុស្សស្រីគិតថារាងកាយខ្លួនមិនស្អាត វាអាចជារនាំងមួយធ្វើឲ្យពួកគេមិនអាចនឹងសប្បាយជាមួយជីវិតផ្លូវភេទបានពេញលេញទេ។ តាមពិតទៅ មិនថាជាមនុស្សប្រុស ឬស្រីទេ ការមានរូបភាពរាងកាយអវិជ្ជមានអាចជាកត្តារារាំងឲ្យពួកគេមិនសប្បាយនឹងរឿងលើគ្រែ ឬអាចធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះ។ ការសិក្សាមួយរបស់ Electronic Journal of Human Sexuality បង្ហាញថា ភាពញឹកញាប់នៃការធ្វើលំហាត់ប្រាណ និងការមានរាងកាយស្អាតបាត គឺបង្កើនភាពទាក់ទាញដែលបង្កើនកម្រិតថាមពល ដែលទាំងពីរនេះ ជួយឲ្យមនុស្សមានអារម្មណ៍ល្អលើខ្លួនឯង។
៤. ទំនុកចិត្ត និងសុវត្ថិភាពផ្លូវអារម្មណ៍
វាជាការលំបាកក្នុងការដាក់អារម្មណ៍រ៉ូមែនទិច បើស្រីៗមិនមានទំនុកចិត្តលើដៃគូ ឬទំនាក់ទំនងស្នេហាមិនស្អិតល្មួត ឬព្រួយបារម្ភពីភាពស្មោះត្រង់របស់ដៃគូ។ ក្នុងករណីនេះ យើងត្រូវតែពិភាក្សាជាមួយដៃគូឲ្យបានលឿន ដើម្បីរកដំណោះស្រាយដ៏ល្អមួយសម្រាប់យើង និងដៃគូ មុនវាប៉ះពាល់ទៅដល់ទំនាក់ទំនងស្នេហាធ្ងន់ធ្ងរ។
៥. ជ្រើសរើសផលិតផលត្រឹមត្រូវពេលរួមភេទ
មនុស្សស្រីអាចជួបប្រទះនឹងបញ្ហាភាពស្ងួតទ្វារមាសពេលមានវ័យរាងកាន់តែចាស់ ប៉ុន្តែបញ្ហានេះ ស្រីៗវ័យក្មេងមួយចំនួនក៏អាចជួបប្រទះបានដែរ ជាហេតុធ្វើឲ្យសកម្មភាពលើគ្រែមិនរលូន។ ដូចនេះ ដើម្បីធ្វើឲ្យជីវិតផ្លូវភេទកាន់តែមានផាសុកភាព អាចសាកល្បងប្រើទឹករំអិលបាននៅលើគ្រែបាន។ ប៉ុន្តែ ត្រូវប្រាកដថា យើងជ្រើសរើសប្រភេទទឹករំអិលណាដែលល្អ និងស័ក្ដិសមនឹងយើង ព្រោះទឹករំអិលមានភាពសំខាន់ខុសៗគ្នា។
ក្រៅពីវិធីប៉ុន្មានដែលបានរៀបរាប់ខាងលើនេះ ស្រីៗគ្នាយើងក៏គួរតែដឹងពីប្រវត្តិសុខភាព ឬជីវិតផ្លូវភេទរបស់ដៃគូជាមុនក៏ល្អ ទោះជាវាពិបាកលើកមកនិយាយក៏ចំៗក៏ដោយ។ ការដែលពិភាក្សាពីរឿងនេះ អាចធ្វើឲ្យស្រីៗកាន់តែមានទំនុកចិត្តលើដៃគូ មិនសូវគិតច្រើនពីបញ្ហាដែលត្រូវប្រឈមក្រោយធ្វើសកម្មភាពហើយ។
ចំណុចសំខាន់
សុខភាពផ្លូវភេទរបស់ស្រី ដូចនឹងប្រុសៗដែរ គឺមានសារសំខាន់ចំពោះសុខុមាលភាពទាំងផ្លូវអារម្មណ៍ និងផ្លូវកាយ។ ដើម្បីឲ្យជីវិតផ្លូវភេទបានសប្បាយ និងមានសុខុមាលភាព ស្រីៗគួរតែមាន ៥ចំណុចដូចជា៖
១. ដឹងពីអ្វីចូលចិត្ត និងមិនចូលចិត្ត
២. ផ្ដោតលើសកម្មភាពកំពុងកើតឡើង
៣. មានរូបភាពរាងកាយវិជ្ជមាន និងជឿជាក់លើខ្លួនឯង
៤. ទំនុកចិត្ត និងសុវត្ថិភាពផ្លូវអារម្មណ៍
៥. ជ្រើសរើសផលិតផលត្រឹមត្រូវពេលរួមភេទ
អត្ថបទគួរអាន៖