រួមភេទជួយកាត់បន្ថយស្ត្រេសបានបែបណាខ្លះ?

    រួមភេទជួយកាត់បន្ថយស្ត្រេសបានបែបណាខ្លះ?

    គ្នា​យើង​ទំនង​ជា​ធ្លាប់​បាន​ឮ ឬ​ក៏បាន​ដឹង​ហើយ​ថា​ស្រ្តេស​​ជា​ដើម​ចម​មួយ​ធ្វើ​ឲ្យ​គ្នា​យើង​បាត់​បង់​ចំណង់​ផ្លូវ​ភេទ តែ​ផ្ទុយ​មក​វិញ​ ការ​រួម​ភេទ​​​ក៏ផ្ដល់​នូវ​អារម្មណ៍​ស្រើបស្រាល​​ជួយ​យើង​កាត់​បន្ថយ​ស្ត្រេស​​ដូច​គ្នា។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ​យើង​នឹង​និយាយ​ថា​តើ​ការ​រួម​ភេទ​ជួយ​កាត់​បន្ថយ​ស្រ្តេស​បាន​ដោយ​របៀប​ណា?

    ១.​ទំនាក់​ទំនង​រវាង​ផ្លូវ​អារម្មណ៍ និង​ផ្លូវ​ភេទ

    កាសិក្សា​មួយ​ធ្វើ​ឡើង​ដោយ​សាកល​វិទ្យាល័យArizona State លើ​ស្រ្តី​វ័យ​កណ្ដាល​ចំនួន​៥៨នាក់ បាន​រក​ឃើញ​ថា​ការ​មាន​មាន​ភាព​ស្និទ្ធ​ស្នាល និង​សកម្មភាព​លើ​គ្រែ​ជាមួយ​ដៃ​គូមាន​ទំនាក់​ទំនង​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​អារម្មណ៍​អវិជ្ជមាន និង​ស្រ្តេស ហើយ​នឹង​ជួយ​ឲ្យ​អ្នក​ទាំងនោះ​មាន​អារម្មណ៍​កាន់តែ​ល្អ​នៅ​ថ្ងៃ​បន្ទាប់។

    ការ​សិក្សា​បន្តថា​ភាព​ស្រើម​ស្រាល និង​សកម្មភាព​លើគ្រែ​ជួយ​ឲ្យ​ស្រីៗ​មិន​សូវ​មាន​អារម្មណ៍​ស្ត្រេស និង​មាន​អារម្មណ៍​កាន់តែ​ល្អ​នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត​។​

    ផ្ទុក​មក​វិញ បើ​កាល​ណា​មនុស្ស​យើង​មាន​អារម្មណ៍​ល្អ ក៏​នាំ​ឲ្យ​មាន​សកម្មភាព​ផ្លូវ​ភេទ​ល្អ​ដូច​គ្នា​ដែរ។ ការ​សិក្សា​ដដែល​រក​ឃើញ​ថា កាល​ណា​យើង​មាន​អារម្មណ៍​ល្អ នោះ​សកម្មភាព​សិច​របស់​យើង​ក៏​ល្អ​ទៅ​តាម​ហ្នឹង​ដែរ។ សិច​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​អារម្មណ៍ល្អ ហើយ​ត្រឡប់​មក​វិញ​ ពេ​ល​យើង​មាន​អារម្មណ៍​ល្អ​យើង​ក៏​​គិត​ដល់​រឿង​លើ​គ្រែ​ដូច​គ្នា។

    រួមភេទ

    ២.រឿង​លើ​គ្រែ និង​សម្ពាធ​ឈាម

    ការ​សិក្សា​មួយ​ផ្សេង​ទៀត​បាន​រក​ឃើញ​ថា​​អ្នក​ចូល​រួម​ក្នុង​ការ​សិក្សា​តែង​មាន​ការ​ឡើង​សម្ពាធ​ឈាម​នៅ​ពេល​ត្រូវ​ឡើង​ធ្វើ​បទ​បង្ហាញ ឬ​ក្នុង​ពេល​ប្រឡង​ប្រ​ជែង​ជា​​ដើម​។ ដោយ​ថា​ព្រឹត្តិការណ៍​ទាំងនេះ​តែង​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​មាន​អារម្មណ៍​ស្ត្រេស​ តែ​ថា​សម្រាប់​អ្នក​ដែល​បាន​រួម​ភេទ​មុន​ដល់​ព្រឹត្តិការណ៍​ទាំងនេះ បែ​រ​ជា​មាន​សម្ពាធ​ឈាម​នៅ​កម្រិត​ធម្មតា ឬ​មាន​ឡើង​សម្ពាធ​ឈាម​តិច​តួច​ពេល​ស្ថិត​ក្នុង​ព្រឹត្តិកាណ៍​ទាំង​នោះ។

    ជារួម​ការ​សិក្សា​បញ្ជាក់ថា​ ការ​រួម​ភេទ​​ជួយ​កាត់​បន្ថយ​ស្រ្តេសបាន​ល្អ​អំឡុង​ពេល​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​ប្រ​កួត​ប្រ​ជែង​ណាមួយ ដែល​ថា​ការ​រួមភេទ​ជា​រឿង​ល្អ​មួយ​។​

    ៣.ភាព​ស្រើបស្រាល និង​សុខភាព

    ភាព​ស្រើប​ស្រាល ឬ​អារម្មណ៍​ឈាន​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ​ មាន​ប្រ​យោជន៍​ច្រើន​ដល់​សុខ​ភាព និង​ការ​កាត់​បន្ថយ​ស្រ្តេស​របស់​យើង​ផង​ដែរ។​ អារម្មណ៍​បែប​នេះ​ធ្វើឲ្យ​អារម្មណ៍​យើង​បាន​ធូរ​ស្រាល និង​បញ្ចេញ​អ័រម៉ូន​ជា​ច្រើន ដែល​ជួយ​គាំទ្រ​ដល់​សុខភាព​របស់​យើង និង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.verywellmind.com/sex-as-a-stress-management-technique-3144601

    https://www.bbc.co.uk/bbcthree/article/66e32f0e-c734-4818-bcae-4ecb7b122ead#:~:text=When%20you%20orgasm%2C%20your%20body,of%20them%20masturbated%20to%20relax.

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 05/11/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត