ការយូរឆ្នាំហើយ នៅមិនទាន់មានកូននឹងគេ អាចមកខាងពីខាងប្រុស ឬខាងស្រី។ “Hello គ្រូពេទ្យ” នឹងប្រាប់កត្តា ៣ យ៉ាង ធ្វើឲ្យប្រុសៗ ទោះប្រឹងយ៉ាងណានៅតែគ្មានកូន។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ការយូរឆ្នាំហើយ នៅមិនទាន់មានកូននឹងគេ អាចមកខាងពីខាងប្រុស ឬខាងស្រី។ “Hello គ្រូពេទ្យ” នឹងប្រាប់កត្តា ៣ យ៉ាង ធ្វើឲ្យប្រុសៗ ទោះប្រឹងយ៉ាងណានៅតែគ្មានកូន។
១- កត្តាវេជ្ជសាស្រ្ដ
បញ្ហាធ្វើឲ្យប្រុសៗមិនអាចមានកូនបាន គឺជាបញ្ហាកើតលើពងស្វាស រួមមាន Varicocele (រីកសរសៃវ៉ែនក្នុងពងស្វាស) ឬពងស្វាសមិនធ្លាក់ (ពងទក) ជាដើម។ ករណីរីកសរសៃវ៉ែនក្នុងពងស្វាស អាចធ្វើឲ្យគុណភាពមេជីវិតឈ្មោលធ្លាក់ចុះ ខណៈបញ្ហាពងទកវិញ អាចធ្វើឲ្យប្រុសៗប្រឈមបញ្ហាអត់មានកូនដូចគ្នា។
កត្តាជំងឺនាំឲ្យប្រុសៗមិនអាចមានកូនបាន គឺការបង្ករោគ ឬកើតកាមរោគ ដូចជា ប្រមេះ អេដស៍ ឬរលាកនៅក្រពេញខាងលើពងស្វាស (Epididymitis) ក៏ដូចជារលាកពងស្វាស (Orchitis)។ បញ្ហាមួយទៀតដែលអាចធ្វើឲ្យខូចមេជីវិតឈ្មោល គឺអាចដោយសារអង់ទីករក្នុងរាងកាយយើងជាអ្នកវាយប្រហារផ្ទាល់ បញ្ហាមានដុំសាច់មហារីក ជាដើម ដែលសុទ្ធសឹងធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធបន្តពូជបុរស។
នៅមានបញ្ហាមួយចំនួនទៀត ដូចជា ភាពមិនប្រក្រតីនៅក្នុងបំពង់បង្ហូរទឹកកាម បណ្ដាលមកពីការវះកាត់ ក្រោយការឆ្លងរោគ មានគ្រោះថ្នាក់ ឬកើតមកមានបញ្ហាពីកំណើត បញ្ហាលំហូរទឹកកាមត្រលប់ឡើងទៅក្នុងប្លោកនោម កត្តាអតុល្យភាពអ័រម៉ូន (កង្វះអរម៉ូនតេស្តូតេរ៉ូន) បញ្ហាពេលរួមភេទ និងអាចដោយសារជំងឺរលាកពោះវៀន (Celiac disease) ផងដែរ។
អត្ថបទពាក់ព័ន្ធ៖
២- កត្តាបរិស្ថាន
បរិស្ថាន ក៏ចូលរួមជាកត្តាបង្កមួយចំពោះបញ្ហាអត់កូនលើមនុស្សប្រុសដូចគ្នា។ អ្នកវិទ្យាសាស្ត្រលើកឡើងថា នៅពេលយើងប៉ះពាល់ជាមួយបរិស្ថានមិនល្អច្រើនពេក អាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធបន្តពូជបាន។ ឧទាហរណ៍ ប៉ះពាល់ជាមួយសារធាតុគីមីមួយចំនួនមានដូចជា បង់ហ្សែន តូលុយអែន ហ្ស៊ីឡែន ថ្នាំសម្លាប់សត្វល្អិត ថ្នាំសម្លាប់ស្មៅ សារធាតុរំលាយ សារធាតុថ្នាំពណ៌ ជាដើម ដែលសុទ្ធសឹងធ្វើឲ្យគុណភាពមេជីវិតឈ្មោលចុះខ្សោយ។ ប៉ះពាល់ជាមួយធាតុវិទ្យុសកម្ម ឬកាំរស្មីអ៊ិច ធ្វើនាំឲ្យការផលិតទឹកកាមមិនអាចប្រព្រឹត្តបានតាមធម្មតា។ ប្រុសៗប៉ះពាល់ជាមួយជាតិលោហៈខ្លាំង ឬពងស្វាសរងកម្ដៅខ្លាំងពេក ក៏អាចធ្វើឲ្យមានបញ្ហាមិនអាចមានកូនបានដូចគ្នា។
៣- កត្តារស់នៅប្រចាំថ្ងៃ
កត្តារស់នៅប្រកបដោយសុខភាពល្អ ជាចំណែកមួយយ៉ាងសំខាន់ក្នុងការជួយឲ្យយើងអាចមានអូនៗគួរឲ្យស្រលាញ់។ ផឹកគ្រឿងស្រវឹង ប្រើថ្នាំញៀន ជក់បារី ស្ត្រេស លើសទម្ងន់ ឬខ្វះទម្ងន់ សុទ្ធតែជាបញ្ហា ធ្វើឲ្យយើងប្រឈមមុខខ្ពស់ជាមួយបញ្ហាអត់កូន។
ដូចគ្នានេះដែរ ប្រើថ្នាំញៀន ដើម្បីជួយឲ្យសាច់ដុំរីកធំ អាចធ្វើឲ្យកាត់បន្ថយទំហំរបស់ពងស្វាស និងការផលិតមេជីវិត។ ឯរឿងផឹកស្រាវិញ ធ្វើឲ្យអ័រម៉ូនតេស្តូតេរ៉ូនធ្លាក់ចុះ នាំឲ្យកើនឡើងការប្រឈមជាមួយបញ្ហាលិង្គមិនឡើងរឹង ចំណែកបញ្ហាស្រ្តេស អាចបណ្ដាលឲ្យមានអតុល្យភាពអ័រម៉ូននៅក្នុងខ្លួន។
ក្នុងករណីមានសំនួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Male infertility. http://www.mayoclinic.org/diseases-conditions/male-infertility/basics/causes/con-20033113. Accessed August 18, 2016.